ភ្នំពេញ ៖ ភាពជាដៃគូរវាងវិស័យឯកជន ដៃគូរអភិវឌ្ឍន៍ ជាមួយក្រសួងស្ថាប័ន គឺជាចំណុចចាប់ផ្តើមនៃការរៀបរៀងគោលនយោបាយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងតថភាពសង្គម។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍ថា កិច្ចសហការជាវិជ្ជមានរវាងក្រសួងបរិស្ថាន ជាមួយដៃគូរអភិវឌ្ឍន៍ និងវិស័យឯកជនកាលពីពេលកន្លងទៅនេះគឺទទួលបានភាពវិជ្ជមាន ហើយត្រូវបន្តភាពជាដៃគូរបន្ថែមទៀតលើការសិក្សា រៀបចំកសាងគោលនយោបាយធ្វើយ៉ាងអាចធានាបាននូវការជួយលើកកម្ពស់សហគមន៍មូលដ្ឋាន។

ឯកឧត្តមបានបន្តថា ការពង្រឹងការចិញ្ចឹមសត្វដែលមានតម្លៃខ្ពស់នៅក្នុងទីផ្សារ ការប្រើប្រាស់ថាមពលកកើតឡើងវិញ និងផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋ ស្របតាមការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថាន គឺជារឿងដែលត្រូវពង្រឹង ហើយនឹងបន្តលើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជន ដើម្បីលើកកម្ពស់គោលនយោបាយវិស័យបរិស្ថាន និងធនធានធម្មជាតិ។
គួរបញ្ជាក់ដែរថា ប្រសាសន៍របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ត្រូវបានលើកឡើងក្នុងឱកាសអនុញ្ញាតឱ្យលោកជំទាវ Karoline Casear-Diez ប្រធានតំណាងអង្គការ GGGI ប្រចាំនៅកម្ពុជា តំណាងក្រុមហ៊ុន ជីប ម៉ុង ឯកឧត្តមអស់លោកតំណាងវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) និងតំណាងCSIP បានជួបសំណេះសំណាលការងារ ដើម្បីឈានទៅបើកកិច្ចសហការ និងភាពជាដៃគូរក្នុងការងាររៀបចំកសាងគោលនយោបាយវិស័យបរិស្ថាន និងធនធានធម្មជាតិកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/04/2026
វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content