វត្ថុអនុស្សាវរីយ៍បែបខ្មែរទទួលបានការពេញនិយមខ្លាំងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ស្ថិតនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅថ្មីៗនេះ វត្ថុអនុស្សាវរីយ៍បែបខ្មែរជាច្រើនប្រភេទ រួមមានដូចជា ក្រមា មួកស្លឹកត្នោត ខ្លុយ បន្តោងសោរ ជាដើម ដែលមានតម្លៃសមរម្យ ហាក់មានការគាំទ្រខ្លាំងពីសំណាក់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ខណៈដែលវត្ថុទាំងនេះមានទីផ្សារខ្លាំងទាំងការទិញទៅដាក់តាំងលម្អ និងទិញជូនជាវត្ថុអនុស្សាវរីយ៍ពេលត្រឡប់ទៅលំនៅដ្ឋានវិញ។

អ្នកស្រី ឈៀង ជីងនី ម្ចាស់សិប្បកម្ម ជីង នីរតនៈ លក់វត្ថុអនុស្សាវរីយ៍បានមានប្រសាសន៍ឱ្យដឹងថា នៅក្នុងឱកាសបុណ្យឆ្នាំខ្មែរកន្លងទៅនេះ សិប្បកម្មរបស់អ្នកស្រីមានការដាក់លក់នូវវត្ថុអនុស្សាវរីយ៍បែបខ្មេរជាច្រើនប្រភេទ ប៉ុន្តែជាការកត់សម្គាល់លក់ដាច់ភាគច្រើនជាប្រភេទក្រមា និងផលិតផលច្នៃពីក្រមា ដូចជា កាបូបក្រមាស្ពាយ ការបូបដៃ និងមួកធ្វើពីស្លឹកត្នោត ដែលគេនិយមទិញយកទៅប្រើប្រាស់ និងដាក់់តាំងលម្អ។

អ្នកស្រីបានបន្ថែមថា ៖

“សម្រាប់ឱកាសចូលឆ្នាំនេះខ្ញុំបានដាក់លក់នៅស្តង់ពិព័រណ៍នាខេត្តស្វាយរៀង ហើយអតិថិជនដែលនិយមទិញផលិតពីក្រមានេះភាគច្រើនជាអ្នកទេសចរ ឬបងប្អូនដែលមកលេងស្រុកដែលអាចទិញជាប្រភេទក្រមាសម្រាប់ប្រើប្រាស់ផង និងកាបូបក្រមាសម្រាប់ស្ពាយដើរលេងផង”

ពាក់ព័ន្ធនឹងតម្លៃវិញ ម្ចាស់សិប្បកម្មរូបនេះបន្តថា ៖

“តម្លៃរបស់ផលិតផលពីក្រមារបស់យើងមានតម្លៃពី ៣-២៨ដុល្លារ អាស្រ័យទៅលើទំហំ និងម៉ូដរបស់កាបូបក្រមា ហើយម្យ៉ាងទៀតផលិតទាំងនេះសុទ្ធតែត្រូវបានផលិតឡើងយ៉ាងផ្ចិតផ្ចង់ យកចិត្តទុកដាក់ទៅលើពីសោភ័ណភាព និងគុណភាព ដែលបងប្អូនទិញហើយមានទំនុកចិត្តបាន”

ដោយឡែក ទាក់ទងទៅនឹងការលក់វិញ ម្ចាស់សិប្បកម្មខាងលើនេះបន្ថែមថា ភាគច្រើនគឺលក់នៅតាមពិព័រណ៍ផ្សេងៗ ពោលគឺដើរលក់គ្រប់ខេត្តក្រុង និងមាននាំចេញទោដាក់បង្ហាញនៅក្រៅប្រទេសផងដែរ ដូចជា ប្រទេសថៃ និងប្រទេសចិនជាដើម។ ចំពោះផលិតផលរបស់សិប្បកម្មនេះ ក្រៅពីផលិត និងច្នៃពីក្រមា ក៏ដូចជាមួកស្លឹកត្នោត សិប្បកម្មក៏មានផលិត និងលក់គ្រឿងវត្ថុអនុស្សាវរីយ៍ធ្វើឡើងដោយដៃផ្សេងទៀត ដូចជា ខ្សែដៃ ត្បូងថ្មធម្មជាតិ បន្តោងសោរ និងផលិតផលធ្វើពីដើមត្នោត ។

គួរបញ្ជាក់ដែរថា អ្នកស្រី ជីងនី បានចាប់ផ្ដើមអាជីវកម្មលក់ផលិតផលវត្ថុអនុស្សាវរីយ៍បែបខ្មែរនេះតាំងពីឆ្នាំ២០១៥ ដោយសារមានចិត្តស្រឡាញ់ផ្នែកជំនាញកែច្នៃ និងកាត់ដេរក្រមាធ្វើជាផលិតផលប្រើប្រាស់ស្អាតៗ ហើយក៏ជាផ្នែកមួយជួយរកទីផ្សារដល់បងប្អូនក្នុងសហគមន៍ដែលជាអ្នកតម្បាញផងដែរ។ ចុងក្រោយ អ្នកស្រីក៏សូមថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រ និងសូមអំពាវនាវដល់បងប្អូនជួយគាំទ្រផលិតផលខ្មែរបន្តទៀត ដើម្បីជួយលើកកម្ពស់ផលិតផលក្នុងស្រុក និងអាចជួយបង្កើនសេដ្ឋកិច្ចដល់បងប្អូនក្នុងសហគមន៍៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្ទីរសុរិយោដីខេត្តស្ទឹងត្រែង​ ជូនដំណឹងពីការ​ចែក​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​ដល់ពលរដ្ឋក្នុងស្រុកបុរីអូរ​ស្វាយសែនជ័យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/07/2026

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង​ ប្រកាសប្រគល់វិញ្ញា​បន​បត្រជូនម្ចាស់កម្មសិទ្ធិដីធ្លីនៅស្រុកបុរីអូរស្វាយ​សែនជ័យ នៅថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២៦

អាម៉េរិក​បង្វិល​សង​ប្រាក់​ ​៨១​ ​ពាន់​លាន​ដុល្លារ​ ក្រោយ​តុលាការ​កំពូល​សម្រេច​ថា​ ​ពន្ធ​បដិការ​របស់​ ត្រាំ ​ខុស​ច្បាប់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

រដ្ឋាភិបាល​អាម៉េរិក​សង​ប្រាក់​ពន្ធ​គយ​ ​៨១​ ​ពាន់​លាន​ដុល្លារ​ត្រឡប់​ទៅវិញ​ បន្ទាប់ពី​តុលាការ​កំពូល​សម្រេច​ថា​ ​ការ​ប្រមូល​ពន្ធ​គយ​បដិការ ​ដែល​ដាក់ចេញ​ដោយ​លោកប្រធានាធិបតី​ ​Donald​ ​Trump​ ​(​ដូណាល់ ​ត្រាំ​) ​ទាំងនោះ​ ​គឺ​ខុស​ច្បាប់

ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងផ្នែកឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មអន្តរជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/07/2026

ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៃឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មអន្តរជាតិ

ប៊ុល​ហ្ការី​-​អាល្លឺម៉ង់​ ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បញ្ញា​សិប្បនិម្មិត​ ​និង​មនុស្ស​យន្ត​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/07/2026

លោក​នាយក​រដ្ឋមន្ត្រី​ប៊ុលហ្ការី​  ​លោក​ ​Rumen​ ​Radev​ ​នៅសប្តាហ៍​នេះ​ ​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​វិទ្យាស្ថាន​ស្រាវជ្រាវ​ និង​គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​ធំ​ៗ​របស់​ប្រទេស​អាល្លឺម៉ង់​ ​នៅ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ ​ដើម្បី​ពិភាក្សា​អំពី​ការ​បន្ត​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេ​ភាគី​លើ​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ជាន់​ខ្ពស់​ ន​វានុវត្តន៍​ និង​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ

ជប៉ុន ផ្តល់ឥណទានសម្បទាន ១១៩លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ជប៉ុន ផ្តល់ឥណទានសម្បទាន ១១៩លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

កសិករ ​សេល ​រក្សា​ ​អាច​រក​ចំណូល​បាន​ដល់​ ​៣០០០​ ​ដុល្លារ​/​មួយ​ខែ ​ពីរបរ​ចិញ្ចឹម​កង្កែប

ជំនួញ, ព្រឹត្តិការណ៍

• 14/07/2026

ការ​ការ​ចិញ្ចឹម​កង្កែប​លក្ខណៈ​គ្រួសារ​ ​គឺជា​មុខរបរ​មួយ​ជួយ​លើកកម្ពស់​ជីវភាព​បាន​យ៉ាង​ល្អ ​ដោយសារ​កង្កែប​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ ជាក់ស្តែង​ កសិករ​ចិញ្ចឹមកង្កែបមួយ​រូប​ ​នៅ​ស្រុក​សង្កែ ​ខេត្ត​បាត់ដំបង​ ​កំពុង​ទទួលបាន​ជោគជ័យ​យ៉ាង​ខ្លាំង​។

ឥណ្ឌូណេស៊ី​ជា​ប្រទេស​ដំបូង​គេ​លើ​ពិភពលោក​ ​ប្រើប្រាស់​ម៉ាស៊ូត​ផ្ទុក​កម្រិត​ល្បាយ​ឥន្ធនៈ​ពី​ដូង​ប្រេង​ដល់​ ​៥០​ ​ភាគរយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ឥណ្ឌូណេស៊ី​ក្លាយជា​ប្រទេស​ដំបូង​គេ​បង្អស់​នៅលើ​ពិភពលោក​ ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ម៉ាស៊ូត​ដែល​មាន​ផ្ទុក​កម្រិត​ល្បាយ​ជីវឥន្ធនៈ​ខ្ពស់​ពី​ដូង​ប្រេង​ ​(​ប្រេង​ដូង​ឆៅ​) ​រហូត​ទៅដល់​ ​៥០​ ​ភាគរយ​

ធនាគារ ជីប ម៉ុង ធនាគារខ្មែរ ឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពពីអន្តរជាតិធំៗចំនួន ២ សម្រាប់ឆ្នាំ២០២៦ ពីស្ថាប័ន Global Banking & Finance Review

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 14/07/2026

ធនាគារ ជីប ម៉ុង ធនាគារខ្មែរ ឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពពីអន្តរជាតិធំៗចំនួន ២ សម្រាប់ឆ្នាំ២០២៦ ពីស្ថាប័ន Global Banking & Finance Review

មុខរបរចិញ្ចឹមក្តាមថ្ម កំពុងជួយឱ្យប្រជាសហគមន៍នេសាទជាប់មាត់សមុទ្រមានជីវភាពកាន់តែប្រសើរ

Top News, ជំនួញ, ព្រឹត្តិការណ៍

• 13/07/2026

ក្រៅពីរបរនេសាទតាមបែបប្រពៃណី ប្រជាសហគមន៍នេសាទជ្រលងក្នុងខេត្តព្រះសីហនុ បានចាប់យករបរចិញ្ចឹមក្តាមថ្មបន្ថែមមួយទៀត ដើម្បីបង្កើនចំណូលគ្រួសារ

ឥណ្ឌា ​ដាក់ពង្រាយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​យ៉ាង​ស្ងប់ស្ងាត់​ និង​អាច​បាញ់​ចេញ​បាន​ភ្លាម​ៗ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/07/2026

ពេលនេះ​ ប្រទេស​ឥណ្ឌា ​កំពុង​បង្កើន​ការ​ប្រុងប្រយ័ត្ន​យ៉ាង​ខ្ពស់​ ​និង​ត្រៀមលក្ខណៈ​ជាស្រេច​ជាពិសេស​សម្រាប់​ការ​ទប់ទល់​នឹង​សង្គ្រាម​នុយក្លេអ៊ែរ ​តាមរយៈ​ការ​ដាក់ពង្រាយ​ក្បាល​គ្រាប់​មួយចំនួន​យ៉ាង​ស្ងៀមស្ងាត់​បំផុត​ ​និង​អាច​ប្រើប្រាស់​ក្នុង​ការ​វាយប្រហារ​បាន​គ្រប់​ពេល​ទាំងអស់