ពិធីបុណ្យភ្ជុំបិណ្ឌជិតមកដល់ហើយ! អ្នកជំនាញណែនាំឱ្យមានការរៀបចំផែនការថវិកាច្បាស់លាស់ ដើម្បីចៀសវាងចំណាយលើសខ្ទង់

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលប្រារព្ធធ្វើឡើងរវាង រៀងរាល់ខែកញ្ញា ឬខែតុលា ដែលថ្ងៃបុណ្យធំមានរយៈពេល ៣ថ្ងៃ ខណៈក្នុងឆ្នាំនេះ នៅទូទាំងប្រទេសកម្ពុជា នឹងប្រារព្ធថ្ងៃបុណ្យធំពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣។ ជាទូទៅ នៅក្នុងអំឡុងពេលថ្ងៃបុណ្យធំ គេមើលឃើញថា ប្រជាពលរដ្ឋកម្ពុជាតែងតែធ្វើដំណើរទៅកាន់ស្រុកកំណើតដើម្បីប្រារព្ធ ឬក៏ទៅស្រុកកំណើតជួបជុំគ្រួសារ ដើម្បីធ្វើបុណ្យឧទ្ទិសកុសលសាច់ញាតិ ដែលបានចែកឋាន ក៏ដូចជាជូនជាថវិកា ចំណអាហារ និងសម្លៀកបំពាក់ដល់សាច់ញាតិផងដែរ។

អំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌនេះដែរ ប្រជាពលរដ្ឋត្រូវការចំណាយប្រាក់ជាច្រើន ដើម្បីទៅជួបជុំគ្រួសារ ធ្វើបុណ្យឧទ្ទិសកុសលជូនជីដូនជីតា និងសាច់ញាតិដែលបានចែកឋាន ក៏ដូចជាជូនលុយកាក់ជូនចាស់ទុំសម្រាប់ពួកគាត់ធ្វើបុណ្យ។ ដូច្នេះ ដើម្បីចៀសវាងការចំណាយខុសខ្ទង់ ឬលើសពីផែនការចំណាយថវិការបស់អ្នក អ្នកជំនាញផ្នែកហិរញ្ញវត្ថុបានលើកថា  ដើម្បីកុំឱ្យប៉ះពាល់ដល់ការចំណាយ ក្រោយត្រឡប់បីពិធីបុណ្យជាតិមួយនេះ ប្រជាពលរដ្ឋត្រូវរៀបចំផែនការថវិកាឱ្យច្បាស់លាស់។

លោក ទិត្យ កំរង អ្នកជំនាញចំណេះដឹងហិរញ្ញវត្ថុ និងជាស្ថាបនិកក្រុមហ៊ុន ឫទ្ធិពល និង អេបកត់លុយ បានថ្លែងប្រាប់ថា មិនថាមាន ឬគ្មានពិធីបុណ្យទានធំៗនោះទេ មនុស្សម្នាក់ៗត្រូវមានផែនការថវិកាប្រចាំខែ និងប្រចាំឆ្នាំ ដើម្បីបែងចែកលើចំណាយ ចំណូល ឬសន្សំឱ្យបានច្បាស់លាស់ និងដើម្បីចៀសវាងការចំណាយលើសខ្ទង់។

លោក ទិត្យ កំរង បានថ្លែងបន្តថា តាមពិតទៅ មិនមែនទាល់តែជិតភ្ជុំបិណ្ឌ ឬពិធីបុណ្យជាតិនានា ជិតមកដល់ បានរៀបចំផែនការថវិកានោះទេ ពោលគឺត្រូវរៀបចំផែនការថវិការៀងរាល់ឆ្នាំសម្រាប់ចំណាយ នៅពេលមានព្រឹត្តិការណ៍បុណ្យជាតិធំៗ ដូចជា បុណ្យបិណ្ឌ និងពីធីបុណ្យចូលឆ្នាំថ្មីជាដើម។

លោកបានលើកឡើងថា អំឡុងពិធីបុណ្យជាតិធំៗ សម្រាប់អ្នកមានធនធានគ្រប់គ្រាន់លើការចំណាយ នោះវាមិនអីនោះទេ។ តែសម្រាប់អ្នកមានចំណូលនៅមានកម្រិត ទាមទារឱ្យមានការគិតគូរច្បាស់លាស់លើចំណាយ និងគួររៀបចំផែនការថវិកាសម្រាប់ចំណាយ ព្រោះអំឡុងពិធីបុណ្យជាតិធំៗនេះ មនុស្សគ្រប់គ្នាតែងតែចំណាយច្រើន លើការជូនថវិកាទៅឪពុកម្តាយ ធើដំណើរ ជួបជុំបងប្អូនញាត្តិមិត្ត និងម្ហូបអាហារជាដើម។

លោក ទិត្យ កំរង បានឱ្យដឹងថា

“អំឡុងពេលខែបុណ្ឌភ្ជុំបិណ្ឌ ប្រជាជនម្នាក់ៗនឹងចំណាយច្រើន ខុសពីខែធម្មតា ដែលគ្មានពិធីបុណ្យ ដូច្នេះហើយទាមទារឱ្យមុនស្សៗ និងក្រុមគ្រួសារនីមួយៗគិតគូរលើការរៀបចំផែនការថវិកាតាំងដើមឆ្នាំ ដូចជាបង្កើតកញ្ចប់សន្សំមួយសម្រាប់ចំណាយ នៅពេលមានពិធីបុណ្យជាតិធំៗ ដើម្បីកុំឱ្យប៉ះពាល់ដល់ការចំណាយផ្សេងៗប្រចាំខែ ឬប៉ះពាល់ដល់ការចំណាយ នៅពេលត្រឡប់មកពីស្រុកកំណើតវិញ”។

លោកបានគូសបញ្ជាក់ថា ការរៀបចំផែនការថវិកាគឺជារឿងចាំបាច់ណាស់សម្រាប់មនុស្សម្នាក់ៗ និងក្រុមគ្រួសារនិមួយៗ ព្រោះមិនមានការរៀបចំផែនការថវិកាឱ្យបានច្បាស់លាស់នោះទេ វាអាចប៉ះពាល់ដល់ផែនការហិរញ្ញវត្ថុនាពេលអនាគត។ ក្នុងន័យនេះ លោកសំដៅថា ឧទាហរណ៍ មនុស្សម្នាក់មានក្តីស្រមៃចង់បានលំនៅដ្ឋានសមរម្យមួយ នាពេល ៥ ឆ្នាំខាងមុខ តែបើមិនបានអនុវត្តតាមផែនការថវិកាច្បាស់លាស់ត្រឹមត្រូវនោះទេ នោះវាអាចប៉ះពាល់ដល់ការផែនការហិរញ្ញវត្ថុរបស់គាត់ក្នុងការទិញលំនៅដ្ឋាននោះ។

លោកបានឱ្យដឹងទៀតថា ប្រជាពលរដ្ឋត្រូវមានគម្រោងថវិកាឱ្យច្បាស់លាស់ ដូច្នេះការចាយវាយនឹងមិនប៉ះពាល់ដល់ខ្ទង់ចំណាយជីវភាព ឬតម្រូវការនោះទេ។ ពេលមានផែនការ និងគម្រោងថវិកា នោះនឹងអាចដឹងថា តើត្រូវចាយវាយនៅពេលណា  ដូច្នេះ គម្រោងនៃការសន្សំប្រាក់ទុកដើម្បីចំណាយពេលណាគឺត្រូវតែមាន

សូមបញ្ជាក់ផងដែរថា បុណ្យភ្ជុំបិណ្ឌ ( Pchum Ben Day) គឺជាពិធីបុណ្យ​នឹករលឹកសាច់ញាតិដែលបានស្លាប់របស់ជនជាតិខ្មែរ ដែលកំណត់តាម ប្រតិទិនពុទ្ធសាសនា (Buddhist calendar) តាមដំណើរគោលចររបស់ ព្រះចន្ទ ដែលរាប់តាមរង្វាស់នៃឆ្នាំ ចន្ទគតិ (Lunar calendar) នៅក្នុងប្រពៃណីរបស់កម្ពុជា ពិធីបុណ្យនេះត្រូវបានគេហៅថា “ពិធីសែនដូនតា” (Ancestor Ceremony) ដែលមានប្រវត្តិតាំងពី សម័យមុនអង្គរមកម៉្លេះ។

ពិធីបុណ្យភ្ជុំបិណ្ឌ ដែលប្រារព្ធ​ឡើងរៀងរាល់ថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ចន្លោះ ខែកញ្ញា និងខែតុលា ដែលជាពិធីបុណ្យដែលមានរយៈពេលវែងជាងគេរហូតដល់ ១៥ថ្ងៃ ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប និងត្រូវបានឈប់សំរាកពីការងាររយៈពេល ៣ថ្ងៃ ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនេះនាថ្ងៃចុងក្រោយ ដើម្បីឱ្យពួកគេអាចរៀបចំម្ហូបអាហារ ដើម្បីសែនដូនតា ជូនសាច់ញាតិរបស់ពួកគេដោយសេចក្ដីនឹករលឹក រៀងរាល់មួយឆ្នាំម្ដង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ