បណ្តាសហគ្រិនជាម្ចាស់អាជីវកម្មរាប់រយនាក់មានសុទិដ្ឋិនិយមដែលបានបង្ហាញខ្លួនក្នុង​ទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ២០២៤

ភ្នំពេញ ៖ សហគ្រិនដែលជាម្ចាស់អាជីវកម្មរាប់រយនាក់បានប្រមូលផ្ដុំគ្នា និងនាំយកនូវផលិតផលដែលជាសមិទ្ធផលរបស់ខ្លួនសរុបជាង២០០០ប្រភេទមកដាក់តាំងបង្ហាញនៅក្នុងទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព២០២៤ ក្រោមការរៀបចំដោយសហគ្រិនខ្មែរ (Khmer Enterprise) ហៅកាត់ KE នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមពីភាគីពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនេះផងដែរ។

តាមរយៈកម្មវិធីមួយនេះ ម្ចាស់អាជីវកម្មទាំងឡាយពិតជាមានសុទិដ្ឋិនិយម និងពោរពេញទៅមោទនភាព ដែលបានដាក់តាំងបង្ហាញនូវផលិតផលបង្កប់ដោយគំនិតច្នៃប្រឌិត ក៏ដូចជាសេវាកម្មផ្សេងៗសរុបច្រើនជាង ២០០០ប្រភេទ។ ក្រៅពីនេះ ក៏មានការតាំងបង្ហាញនូវគម្រោងបច្ចេកវិទ្យាដ៏អស្ចារ្យពីសិស្ស-និស្សិតនៅក្នុងតំបន់ផ្សារភ្ជាប់នវានុវត្តន៍ រួមមាន បទពិសោធន៍ VR (Virtual Reality) និងផលិតផលច្នៃប្រឌិតបែបវិទ្យាសាស្រ្តជាច្រើនមុខផ្សេងទៀតដោយមានការគាំទ្រពីសំណាក់សហគ្រិនខ្មែរផងដែរ។

កញ្ញា ឡាង ស៊ុយគាង ជាស្ថាបនិកអាជីវកម្មយីហោសម្លៀកក្នុងស្រុក BELEZA បានបង្ហាញក្ដីរីករាយ និងចំណាប់អារម្មណ៍ថា កម្មវិធីថ្ងៃមួយនេះ ពិតជាល្អមែនទែន ដោយសារមានអ្នកចូលរួមច្រើន មានទាំងសហគ្រិនជាម្ចាស់អាជីវកម្ម មានទាំងអ្នកទិញជាតំណាងចែកចាយនៅលើទីផ្សារបន្ត ក៏ដូចជាមន្ត្រីជំនាញមកពីស្ថាប័នពាក់ព័ន្ធ។ ពិសេសជាងនេះ ក្ឬៅពីជាឱកាសបង្ហាញផលិតផល និងសេវាកម្ម ដែលជាម៉ាកសញ្ញាផលិតឡើងនៅក្នុងស្រុក ថែមទាំងមានឱកាសទាក់ទងដៃគូធ្វើពាណិជ្ជកម្មផងដែរ។

កញ្ញាបន្ថែមថា ៖ «តាមរយៈវេទិកាមួយនេះ សម្រាប់អាជីវកម្មយើងផ្ទាល់ បានចូលរួមសកម្មភាពច្រើនជាមួយ KE ដែលយើងទទួលបានពានរង្វាន់នៅក្នុងឆ្នាំនេះផង និងបានចូលរួមវគ្គបណ្ដុះបណ្ដាល ទាំងផ្នែកអាជីវកម្ម ក៏ដូចជាការរៀបចំខ្លួនដើម្បីទទួលបានការវិនិយោគផងដែរ។ ដោយឡែក ពានរង្វាន់ដែលយើងទទួលបាន គឺជាកញ្ចប់ជំនួយឥតសំណង ហើយយើងក៏បានយកមកអភិវឌ្ឍន៍ម៉ាកសម្លៀកបំពាក់របស់យើងបន្ថែមទៀត ដូចជា ការរៀបចំជា Studio សម្រាប់ថតម៉ូដសម្លៀកបំពាក់ថ្មីៗ ដែលជួយសម្រួលដល់ការងារផ្សព្វផ្សាយក្នុងអាជីវកម្មរបស់ខ្ញុំបានច្រើន»។

ស្រដៀងគ្នានេះដែរ លោក ហ៊ គីមស៊ ជា Associate Marketing Manager នៃក្រុមហ៊ុន KHMER HOUSEHOLD & HEALTHCARE (KHH) Co., Ltd បានរៀបរាប់ដែរថា៖ទិវានេះគឺជាឱកាសល្អសម្រាប់ការដាក់តាំងបង្ហាញនូវផលិតផលក្នុងស្រុកដែលពោរពេញទៅដោយគុណភាពមិនចាញ់ផលិតផលដែលនាំចូលនោះទេ។

លោកបានសង្កត់ធ្ងន់ថា ៖ «កាលពីប៉ុន្មានឆ្នាំមុន យើងទទួលស្គាល់ថា អតិថិជនក្នុងស្រុកភាគច្រើនមានទំនោរគាំទ្រទៅលើផលិតផលនាំចូល ដោយតែបញ្ហាគុណភាពរបស់គេល្អជាង។ ប៉ុន្តែ បច្ចុប្បន្ននេះ ម្ចាស់អាជីវកម្មដែលជាអ្នកផលិតបានសិក្សា និងមានបទពិសោធន៍ច្បាស់ពីការផលិត ជាពិសេសទទួលបាននូវការជួយជ្រោមជ្រែងពីសហគ្រិនខ្មែរ KE ទាំងបច្ចេកទេស ទាំងដើមទន់ ដែលអាចឱ្យការផលិតនូវផលិតផលក្នុងស្រុកមានគុណភាពខ្ពស់មិនចាញ់របស់ដែលនាំចូលនោះឡើយ ហើយអ្នកទិញយកទៅប្រើប្រាស់ផ្ទាល់ ឬដៃគូពាណិជ្ជម្មយកទៅលក់បន្តក៏អាចភ្លក្ស ឬធ្វើតេស្តបានភ្លាមៗនៅនឹងកន្លែងដាក់តាំងបង្ហាញ»។

ឆ្លៀតនៅក្នុងឱកាសនេះ លោក ហ៊ គីមស៊ ក៏បានបញ្ចេញជាទស្សនទានផ្ទាល់ខ្លួនថា ចំពោះម្ចាស់អាជីវកម្មផ្សេងៗទៀត គួរតែចូលរួមសកម្មភាព ជាមួយសហគ្រិនខ្មែរ (Khmer Enterprise) ឬហៅថា KE ទាំងអស់គ្នា ត្បិតថាអាចទទួលបានផលប្រយោជន៍យ៉ាងច្រើន ទាំងចំណេះដឹងនៃការគ្រប់គ្រង ការធ្វើទីផ្សារ ការសហការស្វែងរកដៃគូផ្គត់ផ្គង់ ជាពិសេស ពួតដៃគ្នាក្នុងការផលិត និងកែច្នៃផលិតផលក្នុងស្រុកឱ្យកាន់តែមានគុណភាព គុណប្រយោជន៍ដែលទាក់ទាញអតិថិជនក្នុងស្រុកជឿទុកចិត្តក្នុងការប្រើប្រាស់ កាត់បន្ថយការនាំចូល ព្រោះផលិតក្នុងស្រុកក៏មានគុណភាព និងស្តង់ដារត្រឹមត្រូវ។

សូមជម្រាបផងដែរថា នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំ២០២៤មួយនេះ ក្រៅពីមានការដាក់តាំងបង្ហាញនូវរាល់ផលិតផលចម្រុះសរុបជាង២០០០ប្រភេទ ក៏មានការប្រកួតប្រជែងសង្វៀនរ៉ូបូត (BATTLEBOTX), ការសម្ពោធកម្មវិធីសហគ្រិនមហាវិទ្យាល័យរដូវកាលទី៣, កម្មវិធីប្រកួតគំរូធុរកិច្ច Y2B HACKATHON , វេទិកាផ្សារភ្ជាប់អ្នកផលិត និងទីផ្សារ, សន្និសីទវិនិយោគប្រកបដោយនិរន្តភាព, សន្និសីទប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងពិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរឆ្នាំ២០២៤ផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន