ស្វែងយល់ពីបច្ចេកទេសចិញ្ចឹមជ្រូកស្រែលើអង្កាមគ្មានក្លិ​នស្អុយ និងមិនងាយឈឺ

ភ្នំពេញ ៖ ចិញ្ចឹមជ្រូក ជារបរមួយដែលបងប្អូនរស់នៅតាមតំបន់ជនបទនិយមចិញ្ចឹមជាលក្ខណៈគ្រួសារ ឬក្នុងទ្រង់ទ្រាយធំបើកជាកសិដ្ឋាន ដើម្បីអាចទទួលបានចំណូលក្រោយពេលលក់ទៅលើទីផ្សារ ប៉ុន្តែអ្វីដែលសំខាន់ និងជាបញ្ហាដែលតែងកើតមានគឺមានក្លិនស្អុយប៉ះពាល់ដល់អ្នកជិតខាង។ ចំពោះបញ្ហាមួយនេះ មានកសិករម្នាក់បានជ្រើសរើសយកវិធីចិញ្ចឹមជ្រូកក្នុងរណ្ដៅលើអង្កាមដែលកាត់បន្ថយក្លិនស្អុយ ជ្រូកមានសុខភាពល្អមិនងាយឈឺ និងផ្ដល់សាច់មានគុណភាព។  

លោក ហៀង សាវុធ ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង បានរៀបរាប់ថា៖

«មូលហេតុដែលខ្ញុំចិញ្ចឹមជ្រូកនេះដោយសារខ្ញុំធ្លាប់ទៅធ្វើការនៅប្រទេសជិតខាង ហើយបានឃើញបច្ចេកទេសចិញ្ចឹមជ្រូកក្នុងរណ្ដៅលើអង្កាម ក៏បានរៀនសូត្រពីគេ និងយកមកចិញ្ចឹមនៅប្រទេសយើងវិញ ឃើញថាគ្មានក្លិនស្អុយ ហើយជ្រូកមិនងាយឈឺ និងមិនសូវចំណាយកម្លាំងច្រើន»

លោកបន្តថា៖

«ពាក់ព័ន្ធនឹងបច្ចេកទេសការចិញ្ចឹមជ្រូកលើអង្កាមនេះដែរ អ្នកចិញ្ចឹមចុះដើមតិចជាងការចិញ្ចឹមលើស៊ីម៉ង់ ដោយសារយើងមិនបាច់ចំណាយថ្លៃទឹកភ្លើងច្រើន ចំណេញកម្លាំងពលកម្ម ពោលគឺអស់តែថ្លៃទិញអង្កាម និងបាញ់ថ្នាំបំបាត់ក្លិនតិចតួច។ ដោយឡែកសម្រាប់ថ្នាំនេះទៀតសោត គេអាចច្នៃចេញពីម្នាស់លាយជាមួយស្កររងូ ដែលចំណាយតិចតួច អាចបំបាត់ក្លិនស្អុយ និងបន្សាបហ្គាសនៅក្នុងលាមកជ្រូកថែមទៀតផង»។  

ទាក់ទងនឹងការការចិញ្ចឹមខាងលើនេះ លោកបញ្ជាក់ថា ៖

«ការចិញ្ចឹមបែបនេះ គឺមិនបាច់កើប ឬសម្អាតលាមកជ្រូកជាប្រចាំនោះទេ ដោយមួយឆ្នាំយើងកើបអង្កាមចេញម្ដងប៉ុណ្ណោះ ហើយវាក៏មិនបានបង្ករជាជំងឺឬមេរោគអ្វីនោះទេ ដោយសារយើងបានប្រើថ្នាំបាញ់បំបាត់ក្លិន និងមេរោគ ទោះរុយពងដាក់ក៏មិនអាចញាស់បានដែរ។ ការចិញ្ចឹមបែបនេះក៏មិនអាចឆ្លងជំងឺនោះដែរ ព្រោះជាធម្មតាការឆ្លងជំងឺបានតាមរយៈផ្លូវដង្ហើម និងក្រចកជើងជ្រូក តែយើងមានថ្នាំបាញ់បំបាត់ក្លិន ហើយការចិញ្ចឹមលើអង្កាមបែបនេះក្រចកជើងជ្រូកនៅស្អាតល្អ មិនប្រេះ ទើបមិនអាចឆ្លងបានឡើយ»។

ទាក់ទងទៅនឹងបច្ចេកទេសក្នុងការចិញ្ចឹមត្រូវបានលោកបញ្ជាក់ថា ៖ សម្រាប់ជ្រូកមេគេអាចធ្វើទ្រុងទំហំ ២x៣ម៉ែត្រ កម្ពស់ ១.៥ម៉ែត្រ ត្រូវប្រើអង្កាម ១២បាវ រួចបាចអំបិលលាយ ៣-៥គីឡូក្រាម ទើបប្រើទឹកថ្នាំធម្មជាតិដែលលាយជាមួយទឹកម្នាស់ ទឹកខ្មេះ ស្កររងូ ស្រាស លាយចូលគ្នាឱ្យសព្វ ប្រើចំណុះទឹក១០លីត្រ បាញ់នៅតាមទ្រុងដែលអាចជួយបំបាត់រុយ និងដង្កូវ។ ចំណែកឯការចាក់អង្កាមក្រាលបាតនេះផងដែរ គេត្រូវចាក់នៅលើដីផ្ទាល់ ចៀសវាងមានក្រាលបាតជាស៊ីម៉ង់ត៍ ព្រោះវាត្រូវការជ្រាបទើបមិនមានក្លិន។

ចំពោះរយៈពេលចិញ្ចឹមបើធៀបនឹងការចិញ្ចឹមធម្មតា ជ្រូកមេត្រូវការយៈពេលប្រហែលគ្នា ប៉ុន្តែសម្រាប់ជ្រូកសាច់អាចយឺតជាងគេ ១៥-២០ថ្ងៃ ព្រោះការលាយចំណីខ្លួនឯង និងពុំមានថ្នាំបំប៉ន។ នេះជាអ្វីដែលម្ចាស់កសិដ្ឋានខាងលើបានលើកឡើង។  

គួរបញ្ជាក់ដែរថា លោក សាវុធ បានរៀនបច្ចេកទេសពីប្រទេសជិតខាង និងចាប់ផ្ដើមដំបូងដោយផ្ដោតលើការចិញ្ចឹមមេជ្រូកយកកូនលក់ ដោយដាក់ដំបូង ៤០ក្បាល និងពង្រីកដល់ការចិញ្ចឹមជ្រូកសាច់រហូតដូចបច្ចុប្បន្ន។ ជាចុងក្រោយ លោក សាវុធ ក៏សូមលើកទឹកចិត្តឱ្យកសិករចិញ្ចឹមជ្រូកតាមបែបធម្មជាតិ ជាពិសេសការចិញ្ចឹមលើដីនេះវិញ ព្រោះវាគ្មានហានិភ័យ ជ្រូកមិនមានជំងឺ ចំណាយដើមតិច ៕   



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សមាជិក​សភា​អាមេរិក ​៥០​នាក់ ​ទាមទារ​ឱ្យលោក Trump បង្ហាញរបាយការណ៍​ចំណាយ​ពិតទៅលើសង្គ្រាម​ប្រឆាំង​នឹង​អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សមាជិក​​សភា​តំណាងរាស្ត្រអាមេរិក ​កំពុង​ទាមទារ​ឱ្យ​រដ្ឋបាល ​លោក​ Donald ​Trump ​ផ្តល់​ទិន្នន័យ​លម្អិត​អំពី​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ជីវិត​មនុស្ស​ក្រោម​ជម្លោះ​យោធា​ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

កាណា​ដា បានគំរាម​ផ្តាច់​អគ្គិសនី​តាមបណ្តាក្រុមហ៊ុន ​ទីតាំងអាជីវកម្ម និង​លំនៅឋានពលរដ្ឋ​អាមេរិក ប្រុមាណ ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​តម្លើង​ពន្ធ​ ៥០ ​ភាគយ របស់ Trump

សន្និសីទ​ធនាគារ​កម្ពុជា​ ​លើក​ទី​៥ ​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​និង​ពង្រឹង​ទំនុក​ចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 25/08/2026

​សន្និសីទ​ធនាគារ​នៅ​កម្ពុជា​ ​លើក​ទី​៥ ​បាន​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​ពង្រឹង​សុចរិត​ភាព​ហិរញ្ញវត្ថុ​ ​និង​បង្កើន​ទំនុកចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​ ​ដោយ​ផ្តោត​លើ​ការ​កំណត់​ទិសដៅ​សម្រាប់​វិស័យ​ធនាគារ​កម្ពុជា​ឱ្យ​កាន់តែ​មាន​សុវត្ថិ​ភាព​ ​មាន​ភាព​ធន់ ​និង​ចីរភាព

ទណ្ឌកម្ម​អាម៉េរិក​លើ​អ៊ីរ៉ង់​អាច​បង្ក​ផលប៉ះពាល់​ដល់​ចិន ​ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

​ប្រទេស​ចិន​អាច​ប្រឈម​ផលប៉ះពាល់​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ខណៈ​ចិន​គឺជា​អ្នក​ទិញ​ប្រេង​អ៊ីរ៉ង់​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ

សមាគម៖ តម្រូវការមាន់អាចកើនដល់ ២៣-២៥ ម៉ឺនក្បាលក្នុងមួយថ្ងៃ នៅរដូវបុណ្យទាន

ជំនួញ, ព្រឹត្តិការណ៍

• 25/08/2026

តម្រូវការ​សាច់​មាន់​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ច្រើន​ នា​ឱ​កាស​ពិធី​សែន​ក្បាល​ទឹក ​និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នា​ជិត​ពេល​ខាង​មុខ​ ​ខណៈ​សមាគម​អ្នក​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​អះអាង​ថា​ ​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​មាន​សមត្ថភាព​ឆ្លើយតប​តាម​តម្រូវការ ​ដោយ​មិន​ខ្វះខាត​ ​ឬ​ឡើង​ថ្លៃ​ខ្ពស់​ហួសហេតុ​នោះ​ទេ

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង