ធនាគារពិភពលោកបន្តអនុវត្តគម្រោងនានាក្នុងទឹកប្រាក់ប្រមាណ ១,១ពាន់លានដុល្លារសម្រាប់កម្ពុជា

ភ្នំពេញ ៖ ធនាគារ​ពិភពលោកWORL BANK បាននឹងកំពុងបន្តអនុវត្តគម្រោងនានាដោយគិតជាទឹកប្រាក់ប្រមាណ១.១ប៊ីលានដុល្លារ​សម្រាប់ប្រទេសកម្ពុជា ដែលគម្រោង​អនុវត្តនេះ​ គឺផ្តោត​សំខាន់​ទៅលើ វិស័យ​សាធារណៈ ​ការអប់រំ​ សុខាភិបាល​ ធនធានមនុស្ស ​ពិពិធកម្ម​ កសិកម្ម​ និងពង្រឹង​អភិបាលកិច្ច​ល្អ។ ​ការ​​រៀបចំ​អនុវត្ត​គម្រោង​ជំនួយ​ហិរញ្ញវត្ថុ ​របស់ធនាគារ​ពិភពលោក ​ធ្វើឡើងស្របពេល​ធនាគារ​ពិភពលោក​តែងតាំង​ប្រធានគ្រប់គ្រង​​ថ្មីរបស់ខ្លួនប្រចាំនៅកម្ពុជាផងដែរ​ ​។

យោងតាមការចេញផ្សាយរបស់ខ្លួនកាលពីថ្ងៃចន្ទ ធនាគារពិភពលោកបានតែងតាំងលោកស្រី ម៉ារីយ៉ាម សាលីមជាប្រធានគ្រប់គ្រងថ្មីប្រចាំនៅប្រទេសកម្ពុជា ដោយបន្តភារកិច្ចពីលោកស្រី អ៉ីងហ្គូណា ដូប្រាថា ដែលផ្លាស់ទៅចាត់តាំងថ្មីនៅប្រទេសម៉ុលដូវ៉ា បន្ទាប់ពីបានបំពេញបេសកម្ម អស់រយៈពេល៥ឆ្នាំជាប្រធានគ្រប់គ្រងការិយាល័យនៃធនាគារពិភពលោកនៅកម្ពុជា។   

ការបន្តអនុវត្តកញ្ចប់ឥណទានរបស់ធនាគារពិភពលោកក្រោមវត្តមានរបស់ប្រធានគ្រប់គ្រងថ្មីនេះ គឺស្របតាមក្របខ័ណ្ឌ ភាព​ជាដៃគូ​របស់​ធនាគារពិភពលោក ការ​ធ្វើ​ពិពិធកម្ម​ និង​បង្កើន​ផលិតភាពក្នុងវិស័យកសិកម្មសម្រាប់ប្រទេសកម្ពុជាក្នុង​​ដំណាក់កាល​ឆ្នាំ ២០១៩–២០២៣ ដោយផ្តោត​សំខាន់​​ទៅលើ​ការបង្កើន​ភាពប្រសិទ្ធភាព​របស់​​វិស័យ​សាធារណៈ និង​លើក​កម្ពស់​​ការ​​អភិវឌ្ឍ​វិស័យឯកជន ការវិនិ​យោគ​លើធនធានមនុស្ស​ តាមរយៈកា​រពង្រីកលទ្ធភាពទទួលបាន​សេវា​អប់​រំ និង​សេវា​សុខាភិបាល​មាន​គុណ​ភាពសម្រាប់ក្មេងតូច ការ​លើកកម្ពស់​ការ​ប្រើ​ប្រាស់​​ធន​ធាន​ធម្ម​ជាតិ​ប្រក​ប​ដោយ​ចីរភាព និង​លើ​ការ​ពង្រឹង​អភិបាលកិច្ច ​ស្ថាប័ន និង​ការ​ចូលរួម​របស់​ពលរដ្ឋ។

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងថ្មីរបស់ធនាគារពិភពលោកប្រចាំនៅកម្ពុជាបានថ្លែងក្នុងសេចក្តីប្រកាសថា លោកស្រី នឹងទទួលខុសត្រូវលើកិច្ចការរបស់ធនាគារពិភពលោកជាមួយរដ្ឋាភិបាល បូករួមនឹងកញ្ចប់គម្រោងនានាគិតជាទឹកប្រាក់សរុប១.១ប៊ីលានដុល្លារ ដែលភ្នាក់ងាររបស់រដ្ឋាភិបាលកំពុងអនុវត្ត​តាមរយៈជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសពីធនាគារពិភពលោក។

លោកស្រី សាលីមបានមានប្រសាសន៍ថា៖

«ការកាន់តំណែងថ្មីរបស់ខ្ញុំនៅពេលនេះ គឺដើម្បីជួយប្រទេសកម្ពុជាគ្រប់គ្រង ពីផលប៉ះពាល់ដោយសារវិបត្តិការរាតត្បាតជំងឺ កូវីដ-១៩ និងរៀបចំស្តារសេដ្ឋកិច្ចកម្ពុជាឱ្យងើបឈរឡើងវិញ ប្រកបដោយភាពរឹងមាំ​ ក៏ដូចជាកសាងភាពធន់ទប់ទល់នូវហេតុការណ៍កន្ត្រាក់សរសៃឈាមសេដ្ឋកិច្ចកម្ពុជានៅពេលអនាគត»

បើតាមសេចក្តីប្រកាស គម្រោងទាំងនេះជាយន្តការអាទិភាព សម្រាប់អភិវឌ្ឍន៍របស់កម្ពុជា ក្រោមគោលបំណងកាត់បន្ថយអត្រាក្រីក្រ និងបង្កើនភាពរីកច្រើនដល់ផ្នែកការរស់នៅរបស់ប្រជាជនកម្ពុជា។ សូមបញ្ជាក់ថា កាលពីពាក់កណ្តាលខែមិថុនាកន្លងទៅ ធនាគារពិភពលោកក៏បានអនុម័តកញ្ចប់ឥណទានក្រោមទឹកប្រាក់ ២០០លានដុល្លារ របស់​សមាគម​អភិវឌ្ឍន៍អន្តរជាតិ (IDA) ដែលជាគម្រោងគោលនយោបាយហិរញ្ញប្បទាន ដើម្បីជួយសង្គ្រោះ និងការកសាងភាពធន់ទប់ទល់របស់កម្ពុជាក្នុងស្ថានភាពរីករាលត្បាតកូវីដ-១៩៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក