ដីទំហំជាង​ ២១ហិកតា​ នៅស្រុកអណ្ដូង​មាស ត្រូវ​បានចុះបញ្ជីជាកម្មសិទ្ធិសមូហភាព ជូន​ជនជាតិដើមភាគតិច គ្រឹង​

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចប់ភាពចម្រូង​ចម្រាស់​នៅក្នុងសហគមន៍​ និងការពារ​ដីរបស់ពលរដ្ឋជនជាតិដើម​ភាគតិច​នៅតាមបណ្ដាខេត្ត​ភូមិភាគឦសាន រាជរដ្ឋាភិបាល​តាមរយៈរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ទីរ​រៀបចំដែនដី នគរូបនីយកម្ម​ សំណង់ និង​សុរិយោដី តាមខេត្ត បានវាស់វែង ចុះបញ្ជី​ និង​ប្រគល់​បណ្ណ​ជូនពលរដ្ឋជនជាតិដើម​ភាគតិចជាប​ន្តបន្ទាប់ ។

យោងតាមមន្ទីរ​រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត​រតនគិរី បានប្រកាសឱ្យដឹងថា រដ្ឋបាលខេត្តរតនគិរី តាមរយៈមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តរតនគិរី បានចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច គ្រឹង ក្បាលដីលេខ ០១២ មានទំហំជាង​ ២១,​១ ហិកតា ស្ថិតនៅភូមិអ៊ីន ឃុំតាឡាវ ស្រុកអណ្ដូងមាស ខេត្តរតនគិរី ។

បើតាម​មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តរតនគិរី បានឱ្យដឹងថា ដីសហគមន៍ជនជាតិដើមភាគតិច គ្រឹង ដែល​ត្រូវបានចុះបញ្ជីនេះ គឺជាការ​ចុះបញ្ជីកម្មសិទ្ធិសមូហភាពតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយប្រធានសហគមន៍ជនជាតិដើមភាគតិចគ្រឹង ភូមិចាន់ ឃុំតាវែងលើ ស្រុកតាវែង ។

គួររម្លឹកថា កាលពីប៉ុន្មាន​សប្ដាហ៍មុននេះ​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់​ បានអញ្ជើញចុះ​ប្រគល់​វិញ្ញាបន​បត្រសម្គាល់​កម្មសិទ្ធិ​សមូហភាព​ជូន​ពលរដ្ឋជនជាតិដើម​ភាគតិ​ចនៅខេត្តក្រចេះ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ។ ដោយឡែក នៅខេត្ត​រតនគិរី ឯកឧត្តម​ បានចុះប្រគល់ដោយផ្ទាល់ដល់​ពលរដ្ឋ​ក្នុង​សហគមន៍​នៃស្រុក​អូរជុំ ខេត្តរតនគិរី ។

នៅក្នុង​ពិធី​ប្រគល់​វិញ្ញា​បន​បត្រ​សម្គាល់ម្ចាស់កម្មសិទ្ធិ​សមូហភាព និងសំណេះសំណាល់​ ឯកឧត្តម​ សាយ សំអាល់​ បានថ្លែងថា ការ​ប្រគល់​វិញ្ញាបនបត្រ​នេះ គឺជាការ​បញ្ចប់​ភាពចម្រូង​ចម្រាស់​នៅក្នុងសហគមន៍ និង​ការពារទ្រព្យ​សម្បត្តិដីធ្លីរបស់បងប្អូនសហគមន៍សម្រាប់ទុក​តកូនចៅជំនាន់​ក្រោយៗទៀត ។

ក្នុងឱកាស​នោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ​ក៏បានថ្លែង​បញ្ជាក់ដែរថា ការ​ប្រគល់​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់កម្មសិទ្ធិ​សមូហភាព​នេះ មិន​​មែនទុក​បងប្អូនជនជាតិដើមចោល​នោះទេ រាជរដ្ឋាភិបាលនឹង​ជំរុញឱ្យអាជ្ញាធរ​ក្នុងមូលដ្ឋាន ដៃគូអភិវឌ្ឍ​ន៍​ ចូលរួម​សហការ​ ដើម្បីអភិវឌ្ឍន៍មូលដ្ឋាន​សហគមន៍ជនជាតិដើម​ភាគតិច​ ដូចជា​ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវ ទឹក ភ្លើង ដើម្បីសម្រួលដល់ការ​រស់នៅរបស់ពលរដ្ឋ​កាន់តែប្រសើរ ជាពិសេស​ ការផ្សារភ្ជាប់ពីសហគមន៍មួយទៅសហគមន៍មួយ​ និងពីខេត្តមួយទៅខេត្តមួយទៀត​​នៅទូទាំង​ប្រទេស ។

គួរ​បញ្ជាក់ថា​ វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់​កម្មសិទ្ធិ​សមូហភាពនេះ គឺជាប្រភេទប្លង់រឹង​មួយប្រភេទ​ដែលមិនអាច​លក់ដូរ​បាន​ ប៉ុន្តែអាចដោះដូររវាង​ម្ចាស់​ដីដែល​រស់នៅក្នុងសហគមន៍ជាមួយ​គ្នា ។​ ដោយឡែក សម្រាប់ប្រពៃណីទំនៀម​ទម្លាប់បងប្អូនជនជាតិដើម​ភាគតិច​ គឺមិនឱ្យតម្លៃដល់ការ​លក់ដូរ​ដីធ្លីជាថ្នូរនឹង​លុយកាក់ឡើយ ដីធ្លីដែលពួកគាត់​មានសព្វថ្ងៃ​គឺសម្រាប់ទុកចែក​កូនចៅជំនាន់​ក្រោយៗរបស់ពួកគេ​រស់នៅតែប៉ុណ្ណោះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ARDB សហការជាមួយ FASMEC រៀបចំវេទិកាថ្នាក់ជាតិលើកដំបូង ដើម្បីជួយដល់វិស័យ MSMEs នៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) រៀបចំព្រឹត្តិការណ៍នៃវេទិកាថ្នាក់ជាតិលើកដំបូង ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម» ដែលមានរយៈពេល ២ថ្ងៃ (២៧-២៨ ខែតុលា ឆ្នាំ២០២៦) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ការ​កែច្នៃ​ ​និង​កិច្ចសន្យា​កសិកម្ម ​ជា​យុទ្ធសាស្ត្រ​រក្សា​លំនឹង​ទីផ្សារ​ស្វាយ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​ពង្រីក​ការ​កែច្នៃ​ក្នុង​ស្រុក​ ​និង​ការ​អនុវត្ត​កិច្ចសន្យា​កសិកម្ម ​កំពុង​ត្រូវ​បាន​ជំរុញ​ជា​យុទ្ធសាស្ត្រ​សំខាន់ ​ដើម្បី​ដោះស្រាយ​បញ្ហា​ផលិតកម្ម​ស្វាយ​លើស​តម្រូវការ​ ការ​ធ្លាក់​ថ្លៃ​នៅ​រដូវ​ប្រមូល​ផល ​និង​ការ​ខាតបង់​របស់​កសិករ ​ព្រមទាំង​បង្កើន​តម្លៃ​បន្ថែម​ ​និង​ពង្រីក​ទីផ្សារ​នាំចេញ​របស់​កម្ពុជា

វិស័យ​កៅស៊ូ​កម្ពុជា​​ឈាន​ដល់​ដំណាក់កាល​ថ្មី ​ពី​ការ​នាំចេញ​វត្ថុធាតុដើម​ទៅ​ផ្គត់ផ្គង់​ឧស្សាហកម្ម​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

​កម្ពុជា​កំពុង​ឈាន​ទៅ​រក​ដំណាក់កាល​ថ្មី​ក្នុង​វិស័យ​កៅស៊ូ ​ដោយ​ផ្លាស់ប្ដូរ​ពី​ការ​ផលិត ​និង​នាំចេញ​វត្ថុធាតុដើម​ជា​ចម្បង​ ​ទៅ​រក​ការ​កែច្នៃ​ ​និង​ផ្គត់ផ្គង់​សម្រាប់​ឧស្សាហកម្ម​ក្នុង​ស្រុក​ ​ខណៈ​ចម្ការ​កៅស៊ូ​គ្រួសារ ​និង​ចម្ការ​ខ្នាត​ធំ​កំពុង​រួមចំណែក​ជំរុញ​កំណើន​ផលិតកម្ម​។

ប៊ុលហ្គារី​ ​អះអាង​ថា​​ ការ​បោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​រលូន ​គ្មាន​ភស្តុតាង​ទិញ​សន្លឹក​ឆ្នោត​ជា​ប្រព័ន្ធ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ប្រទេស​ប៊ុលហ្គារី ​កាលពី​ថ្ងៃ​ទី​២៥ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​បាន​ប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់ ​និង​មាន​របៀបរៀបរយ​ល្អ​នៅ​ទូទាំង​ប្រទេស​ ​ដោយ​អាជ្ញាធរ​មិន​បាន​រកឃើញ​ភស្តុតាង​នៃ​សកម្មភាព​ទិញ​សន្លឹក​ឆ្នោត​ទ្រង់ទ្រាយ​ធំ​ ​ឬ​ជា​ប្រព័ន្ធ​នោះ​ទេ

ឥណ្ឌូណេស៊ី កាត់បន្ថយការនាំចេញឧស្ម័ន ៣១ លានគូបហ្វីត ទៅកាន់សិង្ហបុរី ចំពេលមានភាពតានតឹងផ្នែកនយោបាយ និងផ្សែងអ័ព្ទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ឥណ្ឌូណេស៊ីកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិចំនួន ៣១ លានគូបហ្វីតទៅកាន់សិង្ហបុរី ដើម្បីបង្វែរការផ្គត់ផ្គង់ទៅបំពេញលើតម្រូវការអគ្គិសនីក្នុងស្រុកបន្ថែម

​ADB ផ្ដល់​​កញ្ចប់ថវិកា​៧២លានដុល្លារដល់កម្ពុជា​​​ ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ចកសិករខ្នាតតូចនៅតាមជន​បទ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័ត​កញ្ចប់ថវិកា​៧២លានដុល្លារ​ជួយកសិករ​ខ្នាតតូច​នៅតំបន់ជន​បទ ...

ក្រសួងកសិកម្មជំរុញការប្រើប្រាស់យន្តការកាត់បន្ថយហានិភ័យ និងធានារ៉ាប់រង ដើម្បីទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ពីសារៈសំខាន់នៃយន្តការកាត់បន្ថយហានិភ័យ និងការធានារ៉ាប់រងកសិកម្ម ដើម្បីទាក់ទាញការវិនិយោគឯកជន ព្រមទាំងជួយការពារផលប្រយោជន៍កសិករចំពេលដែលអាកាសធាតុកំពុងមានការប្រែប្រួលខ្លាំង។ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ កំណើនវិស័យកសិកម្មមានការប្រែប្រួលជាមធ្យមក្នុងចន្លោះពី ១,៣% ទៅ ១,១% ដែលបញ្ជាក់ពីការចូលរួមចំណែកជាវិជ្ជមានរបស់វិស័យកសិកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ដោយឡែក នៅក្នុងរយៈពេល ៥

តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ២ ភាគរយ ប៉ុន្តែការវាយប្រហារនៅអារ៉ាប៊ីសាអូឌីតនៅតែជាក្តីកង្វល់សម្រាប់ការផ្គត់ផ្គង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

តម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ២,០៧ ភាគរយមកត្រឹម ១០១,១៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,៨២ ភាគរយមកត្រឹម ១១៤.៦០ ដុល្លារក្នុងមួយបារ៉ែល

មោទនភាព ! វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26) ត្រូវបានបិទបញ្ចប់ទៅដោយជោគជ័យ និងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ មហាព្រឹត្តិការណ៍ប្រចាំឆ្នាំនៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៦ ហៅកាត់ CAFE 26 ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ត្រូវបានប្រកាសបិទបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ ជាមួយការទទួលបានលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់គួរឱ្យកោតសរសើរ។


Leave a Reply

Your email address will not be published.Required fields are marked *