សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការជួយជំរុញសេដ្ឋកិច្ចអាស៊ានឱ្យឡើងដល់លំដាប់ទី៤ លើពិភពលោក

ភ្នំពេញ ៖ នៅក្នុងចក្ខុវិស័យរបស់សហគមន៍ប្រជាជាតិអាស៊ី-អាគ្នេយ៍ ហៅកាត់ អាស៊ាន បានដាក់គោលដៅនៅត្រឹមឆ្នាំ២០៤៥ ខាងមុខនេះសម្រេចឱ្យបានកំណើនសេដ្ឋកិច្ចខ្ពស់ និងធំជាងគេលំដាប់ទី៤នៅលើពិភពលោក ខណៈនៅពេលបច្ចុប្បន្ននេះ អាស៊ាន កំពុងធ្វើដំណើរឆ្ពោះទៅមុខលើសពីសេណារីយ៉ូនៃទម្លាប់ធម្មតា (Business as Usual)។ នេះជាការលើកឡើងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ កាលពីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។

ភ្ជាប់ទៅនឹងមហិច្ឆតា និងគោលដៅ ដែលបានដាក់ចេញ បច្ចុប្បន្ន អាស៊ាន បាន និងកំពុងប្រែក្លាយខ្លួនជាក្បាលម៉ាស៊ីននៃតម្រូវការសកលដោយតំបន់អាស៊ានបូក៣ ហើយបានព្យាករណ៍ថា អាចសម្រេចក្នុងអត្រាកំណើនប្រមាណ៤% លើសពីអត្រាកំណើនសកលក្នុងរង្វង់ ៣.៣%ក្នុងឆ្នាំ២០២៦។ ដោយឡែក នៅក្នុងផែនការយុទ្ធសាស្ត្រសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២៦-២០៣០ ត្រូវបានរៀបចំឡើងជាក្របខ័ណ្ឌឆ្លើយតបរួមគ្នាក្នុងកម្រិតប្រតិបត្តិការ ដោយមានការសម្លឹងមើលទៅមុខ និងផ្តោតលើការសម្រេចបានលទ្ធផលជាក់ស្ដែង ដើម្បីឱ្យធន់ទៅនឹងការបន្ទច់បង្អាក់ទីផ្សារ និងបម្រើជាប្រភពនៃកម្លាំងប្រកួតប្រជែង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងក្របខ័ណ្ឌតំបន់នេះ កម្ពុជាបានរៀបចំខ្លួនរួចជាស្រេចក្នុងនាមជាដៃគូយុទ្ធសាស្ត្រក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ាន។ កម្ពុជា ក៏បានផ្ដល់អត្ថប្រយោជន៍ជាយុទ្ធសាស្ត្រសម្រាប់វិនិយោគិន ដែលមានកំណើន៥,២% ក្នុងឆ្នាំ២០២៥ ជាមួយនឹងការព្យាករណ៍ថា នឹងបន្តសម្រេចបានអត្រាកំណើនរឹងមាំក្នុងរយៈពេលមធ្យម ដែលការណ៍នេះបង្កើតឱ្យមានកាលានុវត្តភាពសម្រាប់ធុរកិច្ច និងការវិនិយោគ។​

សម្ដេចធិបតី បានបញ្ជាក់ដូច្នេះថា ៖

«ដើម្បីឱ្យប្រតិបត្តិការធុរកិច្ចអាចមានប្រសិទ្ធភាពទៅនឹងការចំណាយ និងភាពធន់យ៉ាងពិតប្រាកដបាន ទាមទារឱ្យមានការធ្វើពិពិកម្មមូលដ្ឋានធុរកិច្ច ដោយកម្ពុជាបានបំពេញបន្ថែមដល់មូលដ្ឋានឧស្សាហកម្មក្នុងនាមប្រទេសជាសមាជិកអាស៊ាន ជាមួយនឹងការពង្រីកខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់យ៉ាងរលូនភ្ជាប់ជាមួយការប្រើប្រាស់បច្ចេកវិទ្យា»។

ជាការកត់សម្គាល់ ក្នុងនាមជាប្រទេសសមាជិកអាស៊ាន កម្ពុជា បានខិតខំយ៉ាងសកម្មក្នុងការកាត់បន្ថយរបាំងពាណិជ្ជកម្ម និងការធ្វើទំនើបកម្មក្របខ័ណ្ឌគយ និងឡូជីស្ទីក។ ក្រៅពីនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ផ្ដល់ជូននូវភាពជាម្ចាស់កម្មសិទ្ធិ១០០% ដល់វិនិយោគិនបរទេស និងបានធ្វើឌីជីថលូបនីយកម្មពេញលេញនូវបរិយាកាសគតិយុត្ត និងនីតិវិធី ជាមួយការប្តេជ្ញាចិត្តចំពោះរបៀបវារៈគាំទ្រធុរកិច្ច ដែលកាត់បន្ថយឧបសគ្គ និងបង្កើនល្បឿនទៅកាន់ទីផ្សារឱ្យបានជាអតិបរមា។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលស្គាល់ពីសក្តានុពលនៃការវិនិយោគនៅក្នុងតំបន់អាស៊ាន ដែលនៅមិនទាន់បានប្រើប្រាស់ពេញលេញ និងបានលើកទឹកចិត្តដល់វិស័យឯកជនអាស៊ានតភ្ជាប់បណ្តាញធុរកិច្ច និងវិនិយោគក្នុងគោលដៅជំរុញសមាហរណកម្មសេដ្ឋកិច្ចតំបន់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

លោកជំទាវបានបញ្ជាក់ថា ៖ «ដើម្បីអាចសម្រេចគោលដៅខាងលើ អាស៊ាន បាននិងកំពុងបន្តពង្រឹងរចនាសម្ព័ន្ធស្ថាប័ន និងក្របខ័ណ្ឌគោលនយោបាយរបស់ខ្លួនឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពតាមរយៈការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងមួយចំនួន រួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន និងកិច្ចព្រមព្រៀងវិនិយោគគ្រប់ជ្រុងជ្រាយមួយរបស់អាស៊ានជាដើម»។

ជាមួយគ្នានេះ លោកជំទាវក៏បានថ្លែងអំណរគុណដល់សភាពាណិជ្ជកម្មកម្ពុជា ចំពោះការប្តេជ្ញាចិត្តពង្រឹងការតភ្ជាប់វិស័យឯកជនអាស៊ាន និងធ្វើឱ្យកិច្ចសហប្រតិបត្តិការវិនិយោគក្នុងតំបន់កាន់តែស៊ីជម្រៅ ដែលបង្ហាញពីបំណងប្រាថ្នារួមស្របតាមចក្ខុវិស័យសហគមន៍អាស៊ាននៅឆ្នាំ២០៤៥។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ផងដែរថា ជាការពិតកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាននៅកម្ពុជា ជាកិច្ចការសំខាន់ ដែលផ្ដោតទៅផ្នែកនវានុវត្តន៍ សំដៅទៅលើឧស្សាហកម្ម ហើយនឹងការតភ្ជាប់រវាងសមាជិកនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។

អ្នកឧកញ៉ាបញ្ជាក់ថា ៖

«ដូចគ្នានូវអ្វី ដែលយើងកំពុងធ្វើពីពិពិធកម្ម និងធ្វើការកំណែទម្រង់នូវអ្វីដែលជាពាក់ព័ន្ធបច្ចេកវិទ្យាថ្មីៗដើម្បីទាក់ទាញការវិនិយោគមកកាន់ប្រទេសកម្ពុជារបស់យើង។ កិច្ចការនេះទាមទារនូវវឌ្ឍនភាព នវានុវត្តន៍ ឱ្យទាន់សភាពការណ៍នៃបរិបទឧស្សាហកម្មទំនើបសម្រាប់កម្ពុជាយើងផងដែរ»​។ ​

អ្នកឧកញ៉ា បានបន្ថែមថា ៖

«ក្នុងរបត់​នៃ​សេដ្ឋកិច្ចសកលដែលពុំទាន់ទៀងទាត់ ខ្ញុំគិតថា នៅក្នុងនាមអាស៊ាន សភាពាណិជ្ជកម្មយើង​ដែលបានរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាននេះឡើង គឺដើម្បីចាប់ដៃគ្នា សហការគ្នាក្នុងតំបន់ឱ្យកាន់រឹងមាំ ហើយមានគោលដៅតែមួយ អាស៊ាននៃវាសនាតែមួយ ដែលយើងបានដាក់ចេញនៅពេលដែលយើងធ្វើជាប្រធានអាស៊ានកន្លងមក»។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២៥ ពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសជាសមាជិកអាស៊ាន មានទំហំប្រមាណជាង ១៥,៧៨ពាន់លានដុល្លារអាម៉េរិក កើនឡើង ៣,៧២ភាគរយ ធៀបនឹងឆ្នាំ២០២៤ ខណៈដែលការនាំចូលមកកម្ពុជាមានទំហំ១០,៧ ពាន់លានដុល្លារ ​កើន ០,៧៥% ហើយការនាំចេញពីកម្ពុជា មានទំហំ ៥,៦៧ ពាន់លានដុល្លារ កើនឡើង ៩,៨៣% ឆ្ពោះទៅកាន់ប្រទេស ​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ វៀតណាម ឡាវ មីយ៉ាន់ម៉ា ព្រុយណេ និងសឹង្ហបុរី ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *