កិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ឬហៅកាត់ថា RCEP បានចូលជាធរមានកាលពីព្រឹកថ្ងៃសៅរ៍ទី១ ខែមករា ឆ្នាំ២០២២ ដែលវានឹងអនុញ្ញាតឲ្យមានការកាត់បន្ថយពន្ធគយដ៏ធំមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសជប៉ុន ចិន កូរ៉េ អូស្ត្រាលីនិងញូវសឺឡេន។

នៅក្នុងថ្ងៃជាមួយគ្នាដែរគេសង្គេតឃើញថា ខ្សែរថភ្លើងដឹកទំនិញដំបូងរបស់ចិនបានធ្វើដំណើរចាកចេញភ្លាមដើម្បីដឹកជញ្ជូនទំនិញជាច្រើនមុខចូលទៅក្នុងប្រទេសវៀតណាម។ ខ្សែរថភ្លើងដែលមានឈ្មោះថា X9101 បានធ្វើដំណើរចាកចេញពីខេត្តភាគខាងត្បូងចិន Guangxi Zhuang នៅវេលាម៉ោង ០,៥នាទីព្រឹកដោយប្រើរយៈពេល ២៨ម៉ោង ដើម្បីធ្វើដំណើរមកដល់ទីក្រុងហាណូយ។

ខ្សែរថភ្លើងនេះបានធ្វើដំណើរមកដល់ប្រទេសវៀតណាមជាមួយនឹងទំនិញជាច្រើនមុខមានទម្ងន់សរុបរហូតទៅដល់ ៨០០តោនដែលរួមមានទាំងគ្រឿងអេឡិចត្រូនិក សម្ភារចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ និងផលិតផលគិមីមួយចំនួនផងដែរ។
គួរឲ្យដឹងដែរថា កិច្ចព្រមព្រៀង RCEP ដែលមានសមាជិកទាំង១០របស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍បូករួមជាមួយនឹងប្រទេស៥ផ្សេងទៀតដូចជា ចិន ជប៉ុន កូរ៉េ អូស្ត្រាលី និងញូវសឺឡេន នឹងអាចមានទំហំសរុបដល់ទៅ៣០ភាគរយនៃសកម្មភាពធ្វើពាណិជ្ជកម្មសរុបរបស់ទីផ្សារសកលលោក។
យោងតាមកិច្ចព្រមព្រៀង RCEP នេះផងដែរ មុខទំនិញពាណិជ្ជកម្មដល់ទៅ៩០ភាគរយនៃមុខទំនិញទាំងអស់នៃការធ្វើពាណិជ្ជកម្មរវាងប្រទេសជាសមាជិកដែលត្រូវបានអនុញ្ញាតនឹងមិនទាមទារឲ្យមានការបង់ពន្ធឡើយឬ Zero Tarriffs។
គួរឲ្យដឹងដែរថាកិច្ចព្រមព្រៀង RCEP ត្រូវបានគេចាត់ទុកថាជាកិច្ចព្រមព្រៀងសេរីដ៏ធំជាងគេមួយដោយសារតែក្រៅពីទំហំសេដ្ឋកិច្ចដល់ទៅជាង៣០ភាគរយនៃទំហំសេដ្ឋកិច្ចសរុបលើសកលលោកហើយនោះរីឯចំនួនពលរដ្ឋសរុបក៏មានចំនួនស្មើ៣០ភាគរយនៃពលរដ្ឋសកលលោកផងដែរហើយប្រទេស៥ក្នុងសមាជិកសុទ្ធតែជាប្រទេសមានសេដ្ឋកិច្ចខ្លាំងដូចជា ចិន ជប៉ុន កូរ៉េ អូស្ត្រាលី និង ញូវសឺឡេន៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 15/08/2026
NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content