មុខរបរចញ្ចឹមខ្យងប័រ កំពុងពេញនិយមខ្លាំង និងអាចលក់បានតម្លៃ ១០០ដុល្លារក្នុងមួយគីឡូក្រាម

មណ្ឌលគីរី ៖ ខ្យងប័រ ជាប្រភេទខ្យងម្យ៉ាងដែលត្រូវបានគេបង្កាត់ពូជ និងយកមកចិញ្ចឹមតាមបច្ចេកទេសកសិកម្មបែបទំនើបសម្រាប់ផ្គត់ផ្គង់ជាប្រភេទម្ហូបអាហារដ៍មានឱជារស និងកំពុងមានប្រជាប្រិយភាព ដែលអាចរកបានចំណូលរាប់ពាន់ដុល្លារក្នុងមួយខែ ខណៈដែលតម្លៃនៅលើទីផ្សារអាចលក់បានរហូតដល់ប្រមាណ១០០ដុល្លារក្នុងមួយគីឡូក្រាម។

ជាទូទៅ នៅពេលនិយាយពីខ្យង មនុស្សភាគច្រើនតែងនឹកស្រមៃទៅលើប្រភេទខ្យងបឹង ខ្យងស្រែ ដែលត្រូវបានគេដាក់លក់ក្នុងតម្លៃប្រមាណ ៥០០០-៧០០០រៀលក្នុងមួយគីឡូក្រាមតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ប្រភេទខ្យងប័រដែលកំពុងមានការចាប់អារម្មណ៍ពីសំណាក់អ្នកចិញ្ចឹមខ្យង ក៏ដូចជាអ្នកទទួលទានមានតម្លៃថ្លៃ ហើយអាចលក់បានរហូតដល់ប្រមាណ ១០០គីឡូក្រាមក្នុងមួយគីឡូក្រាម។

លោក ហាច ឆន ជាម្ចាស់កសិដ្ឋានចិញ្ចឹមខ្យងបែបទំនើប (កសិដ្ឋាន៤០០) ស្ថិតនៅភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានប្រាប់ AMS ឱ្យដឹងថា នៅក្នុងកសិដ្ឋានរបស់លោកមានចិញ្ចឹមពូជខ្យងជាច្រើនប្រភេទ ប៉ុន្តែអ្វីដែលលោកកំពុងយកចិត្តទុកដាក់ខ្លាំងគឺការចិញ្ចឹម និងថែទាំប្រភេទខ្យងឈឺរី និងប្រភេទប័រដែលកំពុងមានតម្រូវការទីផ្សារខ្ពស់ និងលក់បានថ្លៃស្ទើរមិនគួរជឿ។

លោកបានមានប្រសាសន៍ថា ៖

“កសិដ្ឋានយើងមានចិញ្ចឹមខ្យង១០ប្រភេទ តែប្រភេទខ្យងឈឺរី និងខ្យងប័រ កំពុងមានការពេញនិយមខ្លាំងទាំងខ្យងពូជ និងខ្យងសាច់ ដោយសារវាងាយស្រួលចិញ្ចឹម ប្រើរយៈពេលខ្លី បានផលច្រើន ហើយមានតម្លៃថ្លៃ ជាក់ស្ដែងចំពោះប្រភេទខ្យងឈឺរី យើងអាចលក់បាន ៥០ដុល្លារក្នុងមួយគីឡូក្រាម ចំណែកឯប្រភេទខ្យងប័រ យើងអាចលក់បានដល់ទៅ ១០០ដុល្លារក្នុងមួយគីឡូក្រាម”

លោកបន្តថា ៖

“បច្ចុប្បន្នកសិដ្ឋានយើងចិញ្ចឹមខ្យងជាង ២០០អាង ហើយអាចផ្គត់ផ្គង់បានច្រើន ទាំងខ្យងពូជ ខ្យងសាច់ មិនថាលក់រាយ ឬក៏បោះដុំនោះទេ ហើយអតិថិជនរបស់យើងមានទាំងអ្នកនៅក្នុងតំបន់ និងអ្នកឆ្ងាយៗដែលគាត់ទិញខ្យងពូជយកទៅចិញ្ចឹម និងខ្យងសាច់សម្រាប់ហូប ហើយក៏មានឈ្មួញពីប្រទេសជិតខាងមកទិញដល់កសិដ្ឋានផងដែរ”

ស្ថាបនិកសិដ្ឋានខាងលើបានបន្ថែមឱ្យដឹងថា ចំពោះខ្យងឈឺរី និងខ្យងប័រ ឬខ្យងទុរេន ងាយស្រួលចិញ្ចឹម អាចផលិតពូជបានច្រើន អាចប្រមូលផលបានក្នុងចន្លោះពេល ២ខែកន្លះ ទៅ៣ខែប៉ុណ្ណោះ ដែលមានរយៈខ្លីជាងខ្យងហោងដល់ទៅ​ ៦-៧ខែឯនោះ។ ដោយឡែកសម្រាប់រសជាតិវិញគឺឆ្ងាញ់ មានកម្រិតប្រូតេអ៊ីនខ្ពស់ សាច់ខ្យងទន់ ផ្អែមជាប់មាត់ និងអាចច្នៃបានច្រើនមុខអាស្រ័យទៅតាមចំណង់ចំណូលចិត្តអ្នកបរិភោគផ្ទាល់តែម្ដង។

ចំពោះចំណីខ្យង អាចប្រើជាប្រភេទចកដូចជា ចកអាស៊ូឡា ចកស្លឹកធំ ចកបាយទា ឬអាចដាក់ជាប្រភេទបន្លែ និងផ្លែឈើ ដូចជា ស្ពៃ ត្រកួន ននោង ល្ពៅ ត្រឡាច ល្ហុង ស្វាយ ស្លឹកបាស់ ដែលសុទ្ធសឹងជាបន្លែដែលងាយរក និងអាចដាំបានដោយខ្លួនឯងនៅជុំវិញផ្ទះផងដែរ។

ទាក់ទងទៅនឹងការចិញ្ចឹម លោក ហាច ឆន បានបញ្ជាក់ថា ៖

“ចំណុចដែលយើងត្រូវយកចិត្តទុកដាក់នោះគឺប្រភពទឹក ដែលយើងត្រូវការទឹកណាដែលមានកម្រិត PH និងសារធាតុរ៉ែ​ ត្រូវតាមស្តង់ដារទើបការចិញ្ចឹមពុំមានជួបបញ្ហា។ ក្រៅពីនេះ យើងត្រូវចេះបច្ចេកទេសខ្លះនៅក្នុងការចិញ្ចឹម ថែទាំ ក៏ដូចជាព្យាបាលនៅពេលខ្យងមានបញ្ហា។ មួយទៀតគឺការដាំដុះចំណីខ្យងឱ្យបានគ្រាប់គ្រាន់ជៀសវាងការខ្វះខាត”

គួរបញ្ជាក់ដែរថា លោកបានចាប់ផ្ដើមចិញ្ចឹមខ្យងនេះតាំងពីឆ្នាំ​២០១៨ តែជាប្រភេទខ្យងផ្សេង ចំណែកប្រភេទខ្យងថ្មីទាំងពីរប្រភេទនេះលោកទើបតែចាប់ផ្ដើមចិញ្ចឹមនៅចុងឆ្នាំ២០២១នេះប៉ុណ្ណោះ ​ដោលលោកសាកល្បងលើកដំបូងត្រឹមពូជ ៣គីឡូក្រាម ហើយបច្ចុប្បវាអាចផ្ដល់ពូជលក់បានដល់ទៅរាប់រយគីឡូក្រាម។

សម្រាប់បងប្អូនដែលចង់សាកល្បងចិញ្ចឹមខ្យង អាចចាប់ផ្ដើមពីការរៀនបច្ចេទេសពីអ្នកជំនាញ ហើយអាចចិញ្ចឹមបានដោយត្រូវការទំហំដីល្មមសម្រាប់ធ្វើអាង ហើយអាងនេះទៀតសោត អាចធ្វើពីថង់ប្លាស្ទិចដែលងាយធ្វើ និងចំណាយតិចប្រមាណ២០ម៉ឺនរៀលក្នុងមួយអាង ឬ ១លានរៀល​អាចធ្វើបានពី ៤-៦ អាង ក្រៅពីនេះគឺត្រូវចំណាយទៅលើពូជខ្យងដែលអាចរកបាននៅកសិដ្ឋាន៤០០ ផងដែរ។

សម្រាប់ថ្ងៃអនាគត លោក ហាច ឆន លោកនឹងបន្តការចិញ្ចឹម និងចែកចាយពូជខ្យងប្រភេទនេះឱ្យកាន់តែទូលំទូលាយទូទាំងប្រទេស និងពង្រីកទីផ្សារដល់ក្រៅប្រទេសថែមទៀតផង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ