គម្រោង​ផ្លូ​វតភ្ជាប់​ខេត្ត​បាត់ដំបង-​សៀមរាប នឹងបង្កើន​សក្ដានុពល​ដល់​ទំនាក់ទំន​ងទេសចរ​និ​ងវិនិយោគ​ដល់​ខេត្ត​ទាំងពីរ​

ភ្នំពេញ ៖ គម្រោង​សាងសង់ផ្លូវ​តភ្ជាប់ពីខេត្ត​បាត់ដំបង​ និ​ងខេត្ត​សៀមរាប​ប្រវែង​ប្រមាណជាង​៧០គីឡូម៉ែត្រ​ ត្រូវ​បានក្រសួង​សាធារណការ ​និ​ងដឹកជញ្ជូន​សិក្សាចប់​សព្វគ្រប់ហើយ​តាំងពី​ឆ្នាំ​២០២១ម្ល៉េះ​ ហើ​យ​គម្រោ​ង​នេះដែរ​ក៏បាន​ដាក់​ចូលទៅក្នុង​គម្រោងផែនការ​អភិវឌ្ឍ​ន៍​៥ឆ្នាំរំកិល​របស់រដ្ឋាភិបាល​ផងដែរ ។ តាមរយៈគម្រោង​អភិ​វ​ឌ្ឍ​​ន៍​ផ្លូវ​មួយ​ខ្សែ​នេះ​នឹង​ជួយជំរុញ​ទំនាក់ទំនង​ទេសចរណ៍​ និង​ការវិនិយោគ​រវា​ងខេត្តទាំង​ពីរ​បានមួយ​កម្រិ​ត​​ទៀ​​​តផងដែរ ។

អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​ប្រចាំខេត្ត​បាត់ដំបង​លោក​ អ៊ិន ដារា ប្រធានសាខា​នៃក្រុមហ៊ុន​ KW battambang  បានមានប្រសាសន៍​ប្រាប់ ​AMS ឱ្យដឹងថា ជា​ការ​ពិតណាស់​ផ្លូវ​មួយខ្សែ​តភ្ជាប់​ពី​បាត់ដំបង ​និង​សៀមរាប​​ នឹង​ជំរុញឱ្យ​ការ​វិនិយោគ​​ ការធ្វើពាណិជ្ជកម្ម និងទេសចរ​រវាង​ខេត្តទាំង​ពីរ​បន្ថែម​ ដោយ​នឹង​ធ្វើឱ្យ​ការ​ដឹកជញ្ជូនទំនិញ​ពី​បាត់ដំបងទៅសៀមរាប​ និង​ពី​សៀមរាបទៅ​បាត់ដំបង​​កាន់តែជិត​​ ​កាត់បន្ថយ​ថ្លៃដើម​​ និងធ្វើឱ្យ​ទំនិញ​ទាប​ជាង​មុន​ផងដែរ ។

លោកបន្តថា ៖

“នៅពេលដែល​ផ្លូវ​នេះ​សាងសង់រួច​រាល់​ពេលណា​នោះ​នឹង​ធ្វើ​ឱ្យ​​វិនិយោគិន​ចេញចូល​ខេត្តទាំងពីរ​កាន់តែមានភាពងាយស្រួល​ ហើយ​ក៏នឹង​ធ្វើឱ្យតម្លៃដីធ្លី​​នៃ​ខេត្ត​ទាំង​ពីរ​កើនឡើង ជា​ពិ​សេ​ស​នៅតាមបណ្ដោយគម្រោង​ផ្លូ​វតែម្ដងដែរ។ ​ការ​ឡើងនៃ​តម្លៃដី​ធ្លី​ ក៏​បាន​បែងចែកទៅតាម​ដំណាក់កាល​ផងដែរ ដូចជា​ពេលគម្រោងនេះ​ចាប់ផ្ដើម​សិក្សា​ នៅពេល​គម្រោង​ចាប់​ផ្ដើម​សាងសង់ និង​នៅពេល​គម្រោង​នេះសាងសង់រួច​រាល់​”

លោកបានបញ្ជាក់ពីស្ថានភាពវិនិយោគ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​បាត់ដំបង​ផងដែរថា ចាប់តាំងពី​ក្រោយ​បុ​ណ្យ​​​​ចូលឆ្នាំ​ខ្មែរមកឃើញថា​ មានកា​រចាប់អារម្មណ៍ ច្រើនពីសំណាក់​វិនិយោគិន​​ និង​មាន​គម្រោង​ចាប់​ផ្ដើ​ម​អ​នុ​វត្តន៍​មួយចំនួន​នៅក្នុង​ខេត្ត​បាត់ដំបង ដែលអាចបង្ហាញពីភាពល្អប្រសើរនៃវិស័យអចលនទ្រព្យ និងដីធ្លីក្នុងខេត្តមានភាពល្អប្រសើរ ។

ដោយឡែក​ លោក សំ សីហា ប្រធាន​សាខា​នៃក្រុមហ៊ុន Century 21 Zillion Holding ប្រចាំ​ខេត្តសៀមរាប​ក៏​បាន​ឱ្យ​ដឹងផងដែរថា​ ជាធម្មតា​ការអភិវឌ្ឍ​ផ្លូវ​ឬហេដ្ឋារចនាសម្ព័ន្ធអ្វីមួយ​ វា​នឹង​ផ្ដល់អត្ថប្រយោជន៍​ដល់​វិស័យ​ដីធ្លី ​និងអចលនទ្រព្យ​នៃ​តំបន់​ទាំង​នោះផងដែរ ។ ជាក់ស្ដែង​គម្រោង​សាងសង់​ផ្លូវ​តភ្ជាប់​ពី​សៀមរាប​ទៅបាត់ដំបង​នេះ ក៏​នឹង​បង្កើនសក្ដានុពល​វិនិយោគ​ទេសចរ​ណ៍ ការធ្វើ​ពាណិជ្ជកម្ម​រវាង​ខេត្ត​ទាំង​ពី​រ​បន្ថែមទៀត ប៉ុន្តែវា​ស្ថិត​នៅក្នុ​ងកម្រិត​ណាមួ​យនោះគឺអាស្រ័យ​ទៅលើស្ថាន​ភាព​សេដ្ឋកិច្ចជាក់ស្ដែង។

សូម​រំលឹកថា គម្រោង​ផ្លូវ​តភ្ជាប់ពីសៀមរាប​ទៅបាត់ដំបង​ត្រូវ​បានសិក្សា​ចប់​កាលពីអំឡុង​ពាក់កណ្ដាល​ត្រីមា​ស​ទី​៣​ឆ្នាំ២០២១​កន្លងទៅ​ ហើយ​គម្រោងនេះដែរ​ក៏បានដាក់​ចូលទៅក្នុង​ផែន​៥ឆ្នាំរំកិល​​របស់រដ្ឋាភិបាល ។ បើសិនជា​រដ្ឋាភិបាល​មានលទ្ធភាព ​ឬមានថវិកា​គ្រប់គ្រាន់ផ្លូ​វនេះអាច​នឹង​សាងសង់​មុន​ផែនការ ពោលគឺអាច​នៅ​ក្នុ​ងអំឡុងឆ្នាំ២០២៣ ​ឬឆ្នាំ២០២៤​ ដើម្បី​បម្រើ​ប្រយោជន៍​ដល់​ពលរដ្ឋ​ ជួយជំរុញ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ និងទេសចរណ៍ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់

BBC ចុះផ្សាយពីការបើកទ្វារស្វាគមន៍ភ្ញៀរទេសចររបស់កម្ពុជាមានភាពប្រសើរ និងងាយស្រួលជាងមុន

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ប្រទេសកម្ពុជាកំពុងស្ថិតក្នុងរបត់ឆ្ពោះទៅរកភាពរីកចម្រើន និងផ្លាស់ប្តូរយ៉ាងលឿន ដោយសារការសម្រួលដល់ដំណើរការទទួលភ្ញៀវទេសចរមានភាពរលូនជាងមុន

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/09/2026

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ