វិនិយោគិ​ន​ចិន​ចាប់ផ្ដើម​មកកម្ពុជា​ស្វែងរកឱកាស​ធ្វើជំនួញ​ឡើងវិញ

ភ្នំពេញ ៖ បន្ទាប់ពី​ប្រទេស​ចិន​បានបើកទូលាយ​សម្រាប់​ការ​ធ្វើដំណើរ​ដល់​ប្រជាជន​របស់​ខ្លួនវិញនោះ វិនិយោគិន​ និ​ងទេសចរ​ចិនបានចាប់ផ្ដើមចេញក្រៅប្រទេស​និង​ស្វែងរក​ឱកាស​វិនិយោគ​​នៅប្រទេសជាគូ​ ក្នុងនោះ កម្ពុជា​ក៏ទទួលបានវិនិយោគិន​ចិនជា​បន្តបន្ទាប់​ផងដែរ ជាក់ស្ដែង​នៅប៉ុន្មានថ្ងៃនេះ វិនិយោគិនចិន​មកពីខេត្ត​ហៃណាន់​ប្រទេស​ចិនមួយក្រុម​បានមកកម្ពុជា ​និងបានសិក្សាពីការ​វិនិយោគក៏ដូចជា​ឱកាស​​ធ្វើ​ជំនួ​ញ​ជាមួយ​វិនិយោគិន​ និងធុរជនកម្ពុជា ។​

លោក​ លី ជុងហ្គ័ង​ អគ្គនាយក​រង​មន្ទីរទេស​ចរ​ណ៍​នៃខេត្ត​ហៃណាន់​ប្រទេស​ចិន និងបាន​មកដល់កម្ពុជា​បាន​លើកឡើង​ថា​ ចាប់តាំងពី​ប្រទេស​ចិន​បានបើក​ទូលាយឡើង​វិញ​នូវ​ការ​ធ្វើដំណើររបស់ប្រជាជន​ចិន ក៏ឃើញ​ថាប្រជាជន​ចិនជាច្រើន​បានចាកចេញពីប្រទេស​ចិនធ្វើដំណើរកម្សាន្ត​នៅតាមបណ្ដាប្រទេស​នានា ក្នុងនោះ កម្ពុជាក៏ជាប្រទេសគោលដៅ​មួយ​របស់​វិនិយោគិន​និ​ងទេសចរ​ចិន​ផងដែរ ។​

លោក​បន្តថា ៖

“ក្នុង​ឆ្នាំ២០២៣​នេះ ប្រទេស​ចិនរំពឹងថា​ជនជាតិ​ចិន​ប្រមាណ​៩០​លាននាក់​នឹ​ងចេញពីប្រទេស​ធ្វើ​ដំណើ​រជុំវិញពិភពលោក ហើយក៏រំពឹងថា​ប្រជា​ជន​នៃប្រទេស​ជាច្រើនទៀតក៏នឹង​ត្រលប់ចូលទៅប្រទេស​ចិន​ដើម្បីទស្សនា​នៅតាមរមណីយដ្ឋាននានា​ផងដែរ ក្នុងនោះ​ខេត្តហៃណាន់​របស់ចិន​ក៏​ជាទីតាំង​យុទ្ធសាស្ត្រ​ទាក់​ទាញ​ភ្ញៀវទេសចរពីបណ្ដាប្រទេស​នានារួម​ទាំង​កម្ពុជា​”

លោក​បន្ថែមថា ៖

“តាមរយៈទំនាក់ទំនង​រវាង​កម្ពុជា​-​ចិន​ យើង​នឹងជំរុញឱ្យ​ទេសចរ​ចិនក៏ដូចជា​អ្នក​វិ​និយោ​គ​ចិ​ន​ចូលមកកម្ពុជាកាន់តែច្រើន ហើយ​ក៏ទាក់ទាញភ្ញៀវពីកម្ពុជា​ទៅ​កម្សាន្តនៅខេត្តហៃណាន់​ឱ្យ​​បាន​កា​​ន់​តែ​ច្រើ​ន​ដូ​ចគ្នា ដោយនឹង​បង្កើ​តជើង​ហោះហើរ​ឱ្យ​បានច្រើនជើង​​ពីកម្ពុជា​ទៅកាន់ខេត្តហៃណាន់​ផ្ទាល់”

លោ​ក សន សៀប ប្រធានសមាគម​អ្នកវាយតម្លៃ និងភ្នាក់ងារ​អចលនវត្ថុកម្ពុជា​បានលើកឡើង​ថា​វិនិយោគិន​ចិន​នៅតែជាអ្នកវិនិយោគច្រើន​ជាង​គេ​នៅកម្ពុជា ដូច្នេះ​ហើយនៅពេល​ប្រទេស​ចិន​បើក​ប្រទេស​ឡើងវិញ​ កម្ពុជា​រំពឹងថា​នឹងទទួលបា​នវិនិយោគិន​ចិនក៏ដូចជាការ​វិនិយោគ​ពីប្រទេស​ចិនមកកម្ពុជា​បន្ថែមទៀត។​

លោកបន្តថា​ ៖

“​ក្រៅពីការ​វិនិយោគ​របស់ចិន​មកកម្ពុជា​ហើយនោះ ក្នុងឆ្នាំ២០២៣​នេះដែរ​ យើងក៏រំពឹង​ពី​កំ​ណើ​នភ្ញៀវទេសចរ​ជនជាតិ​ចិនមកកម្ពុជា​ច្រើនឡើ​ងវិញ​​ដែលអាចជួយលើក​ស្ទួយ​ជីវភាពរបស់ពលរដ្ឋ​កាន់​តែប្រ​សើរ​ឡើង​ ជាមួយ​នឹងកំណើន​សេដ្ឋកិច្ច​របស់កម្ពុជា​ផងដែរ”

លោកបន្តថា ក្រោយ​ពី​ប្រទេស​ចិន​បើក​ការធ្វើដំណើរឡើងវិញ​ ក្រុមហ៊ុនទេសចរ​ណ៍​កម្ពុជា ទាំងក្រុមហ៊ុនផ្នែកអចលនទ្រព្យ កំពុងត្រៀមខ្លួនរួចជាស្រេចក្នុងការ​ផ្តល់សេវាកម្ម​ ក៏ដូចជាកិច្ចសហការជាដៃគូវិនិយោគរួមគ្នាដើម្បីទទួលបានឱកាសចំណេញផងដែរ ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី