វ៉ាស៊ីនតោន ៖ នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ លោកស្រី Kristalina Georgieva បាននិយាយកាលពីថ្ងៃអាទិត្យ (១៣ មីនា) ថា ប្រទេសរុស្ស៊ីអាចនឹងខកខានមិនសងបំណុលរបស់ខ្លួន បន្ទាប់ពីការដាក់ទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមកជុំវិញការឈ្លានពាននៅអ៊ុយក្រែន ប៉ុន្តែវានឹងមិនបង្កឱ្យមានវិបត្តិហិរញ្ញវត្ថុពិភពលោកនោះទេ។

លោកស្រី Georgieva បានថ្លែងថា ទណ្ឌកម្មដែលដាក់ដោយសហរដ្ឋអាមេរិក និងប្រទេសប្រជាធិបតេយ្យផ្សេងៗទៀតកំពុងមានផលប៉ះពាល់ “ធ្ងន់ធ្ងរ” លើសេដ្ឋកិច្ចរុស្ស៊ីរួចហើយ ហើយនឹងបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចយ៉ាងខ្លាំងនៅទីនោះនៅឆ្នាំនេះ។ នេះបើយោងតាមចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២។

លោកស្រីបាននិយាយថា សង្គ្រាម និងទណ្ឌកម្មក៏នឹងមានផលប៉ះពាល់ខ្លាំងដល់ប្រទេសជិតខាង ដែលពឹងផ្អែកលើការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ី ហើយបានបណ្តាលឱ្យមានជនភៀសខ្លួនជាច្រើន បើធៀបទៅនឹងអ្វីដែលបានឃើញក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។
រុស្ស៊ីហៅសកម្មភាពរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែនថាជា “ប្រតិបត្តិការពិសេស”
លោកស្រី Georgieva បាននិយាយថា ទណ្ឌកម្មទាំងនេះបានធ្វើឱ្យរុស្ស៊ីមិនអាចទទួលបានធនធាន និងសេវាកម្មបំណុលរបស់ខ្លួន ដែលមានន័យថា ការសងបំណុល ក៏ “មិនអាចទៅរួចនោះទេ”។
នៅពេលសួរថាតើការខកខានមិនសងបំណុលបែបនេះអាចបង្កឱ្យមានវិបត្តិហិរញ្ញវត្ថុជុំវិញពិភពលោក ឬយ៉ាងណានោះ លោកស្រីបានបញ្ជាក់ថា “សម្រាប់ពេលនេះ វាអាចទៅរួចនោះទេ” ។
លោកស្រីបាននិយាយថា ការបំណុលធនាគារសរុបផ្តល់ទៅកាន់ប្រទេសរុស្ស៊ីមានចំនួនប្រហែល ១២០ ពាន់លានដុល្លារអាមេរិក ដែលជាចំនួនទឹកប្រាក់ “មិនពាក់ព័ន្ធជាប្រព័ន្ធទេ”។ ក្នុងន័យនេះ លោកស្រីចង់បញ្ជាក់ថា មិនបង្កឱ្យវិបត្តិហិរញ្ញវត្ថុនោះទេ។
លោកស្រី Georgieva កាលពីសប្តាហ៍មុនបាននិយាយថា IMF នឹងបន្ទាបការព្យាករណ៍ពីមុនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក ៤.៤ ភាគរយក្នុងឆ្នាំ២០២២ ដែលជាលទ្ធផលនៃសង្រ្គាម ប៉ុន្តែបាននិយាយថា ដំណើរនៃកំណើនសេដ្ឋកិច្ចទាំងមូលលើពិភពនៅតែមានភាពវិជ្ជមាន។ លោកស្រីបានថ្លែងបន្តថា កំណើននៅតែរឹងមាំនៅក្នុងប្រទេស ដូចជាសហរដ្ឋអាមេរិក ដែលមានល្បឿនលឿនក្នុងការងាកចេញពីវិបត្តិជំងឺរាតត្បាតកូវីដ១៩។ លោកស្រីបានបន្តថា ផលប៉ះពាល់នឹងធ្ងន់ធ្ងរបំផុតទាក់ទងនឹងការឡើងថ្លៃទំនិញ និងអតិផរណា ដែលអាចនាំឱ្យមានភាពអត់ឃ្លាន និងអសន្តិសុខស្បៀងនៅក្នុងផ្នែកខ្លះនៃទ្វីបអាហ្រ្វិក៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅជាអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម និងសំណល់រឹង ទៅជាថាមពលអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ។ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២ ខែតុលា នេះ ថា លទ្ធភាពកែច្នៃទៅរួច ឬអត់ គឺស្ថិតនៅលើទុនវិនិយោគរបស់ក្រុមហ៊ុនធំណាមួយនឹងចូលខ្លួនមកកែច្នៃ ព្រោះគម្រោងនេះត្រូវចំណាយច្រើន

អាម៉េរិកចំណាយជាង ៥ ពាន់លានដុល្លារជួសជុល និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះ USS Harry S. Truman
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
សហរដ្ឋអាម៉េរិកគ្រោងចំណាយ ៥,១ ពាន់លានដុល្លារ ដើម្បីជួសជុល ថែទាំ និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះចម្បាំង USS Harry S. Truman ដើម្បីត្រៀមនាវានេះសម្រាប់បន្តប្រើប្រាស់ក្នុងពាក់កណ្តាលជីវិតបម្រើការងារដែលនៅសល់





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content