ម្ចាស់អាជីវកម្ម គួរចាប់យកឱកាសពង្រីកទីផ្សារ ខណៈសន្ទុះនៃការគាំទ្រផលិតផលក្នុងស្រុកកំពុងផុសផុល

ស្ថិតក្នុងអំឡុងពេលដែលប្រជាជនខ្មែរ ជាពិសេស រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ក្នុងការគាំទ្រយ៉ាងផុសផុលទៅលើផលិតផលខ្មែរដែលផលិតក្នុងស្រុក ក្នុងន័យស្មារតីជាតិនិយមនាពេលបច្ចុប្បន្ននេះ គឺជាពេលវេលាអំណោយផលល្អសម្រាប់បណ្តាម្ចាស់អាជីវកម្មក្នុងស្រុកគ្រប់កម្រិតដើម្បីពង្រឹង និងពង្រីកទីផ្សាររបស់ខ្លួនឱ្យកាន់តែទូលំទូលាយ និងផ្តោតសំខាន់ទៅលើគុណភាព និងរសជាតិ ធ្វើជាស្នូល។

បើតាមលោក ស្រ៊ុន សោផល ជាម្ចាស់អាជីវកម្មនំអាកោក្រចេះ ស្ថិតនៅភូមិអូរឫស្សី២ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ បានមានប្រសាសន៍ប្រាប់ AMS ឱ្យដឹងថា៖ ក្នុងបរិបថនេះ វាជាឱកាសមួយដ៏ល្អសម្រាប់បងប្អូនខ្មែរដែលធ្វើអាជីវកម្ម ទាំងមានម៉ាកសញ្ញា ឬមានផលិតផលខ្លួនឯង ក្នុងការបង្ហាញ និងទាញយកការគាំទ្រពីសំណាក់អតិថិជនក្នុងស្រុក។

លោកបានបញ្ជាក់ថា ៖

«វាជាឱកាសមួយសម្រាប់បងប្អូនខ្មែរយើងដែលធ្វើអាជីវកម្ម មានប្រេន ឬមានផលិតផលខ្លួនឯង ក្នុងការទាញយកការគាំទ្រពីសំណាក់អតិថិជនក្នុងស្រុក ដោយហេតុថា ពីមុនយើងមានទំនោរទៅលើផលិតផលនាំចូលច្រើនជាង តែពេលនេះយើងមានស្មារតីជាតិនិយម និងងាកមកគាំទ្រផលិតផល និងសេវាកម្មក្នុងស្រុកកាន់តែច្រើន»។

លោកបន្ថែមថា គ្រប់បណ្តាអាជីវករ គួរយកចិត្តទុកដាក់ទៅលើគុណភាពផលិតផល មិនថា រសជាតិ ឬអនាម័យ សេវាកម្ម និងតម្លៃ ជាក់ស្ដែង ដូចជាអាជីវកម្មលក់នំអាកោរនេះផ្ទាល់គឺផ្ដោតទៅលើនំអាកោខ្ទិះ អាកោក្រាប ឬបាញ់បែវ ដែលត្រូវការវត្ថុធាតុដើមចម្បងដូចជា ដូង ស្ករ និងអង្ករ ជាដើម ដែលវត្ថុធាតុដើមទាំងនេះ លោកបានទិញទុកបម្រុង និងត្រៀមរួចរាល់ជាស្រេច ងាយស្រួលក្នុងពេលពង្រីកទីផ្សារ បង្កើនការលក់តាមរូបភាពជាក់ស្ដែង។

យ៉ាងណាក៏ដោយ លោកបញ្ជាក់ថា ការចាប់យកទីផ្សារក៏ពឹងផ្អែកសំខាន់ផងដែរទៅលើការបង្ហាញផលិតផល មិនថានៅតាមការតាំងពិព័រណ៍ ឬការបង្ហោះរូបភាព ឬវីដេអូផលិតផលនៅលើបណ្ដាញសង្គមឱ្យគេបានស្គាល់ ព្រោះសម័យនេះជាសម័យឌីជីថល ជាពិសេស ម្ចាស់អាជីវកម្មសុទ្ធតែមានទូរសព្ទដៃទំនើប អាចថត និងបង្ហោះវវីដេអូបានដោយងាយស្រួល។

គួរបញ្ជាក់ដែរថា អាជីវកម្មនំអាកោក្រចេះបានចាប់ផ្ដើមឡើងនៅចុងខែកុម្ភៈ ឆ្នាំ២០២០ ដែលជាមុខរបរបន្តពីគ្រួសារ។ ស្ថិតនៅក្នុងឱកាសជាមួយគ្នានេះដែរ លោក ស៊្រុន សោផល ក៏បានអំពាវនាវឱ្យប្រជាជនខ្មែរបន្តនូវស្មារតីជាតិនិយម គាំទ្រផលិតផលដែលផលិត និងកែច្នៃក្នុងស្រុកនេះកាន់តែខ្លាំងក្លា ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ ក៏ដូចជាកម្រិតជីវភាពអ្នកផលិត និងអ្នកដែលេពាក់ព័ន្ធសង្វាក់ផលិតកម្ម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

រដ្ឋាភិបាលខាតបង់ប្រាក់​ចំណូល​ជាង​ ៣០០លានដុល្លារហើយ​ ដើម្បីទប់ស្កាត់ការ​ឡើងថ្លៃប្រេង​​ និ​ងឧស្ម័ន​ឥន្ធនៈ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្នុងរយៈពេល​ប្រមាណជិត​កន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាល​បាន​ខាតបង់ថវិកាប្រមាណ ​២៥០​លានដុល្លារហើយក្នុងការ​ទប់ស្កាត់​ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

មេដឹកនាំ​ប៊ុលហ្គារី​ ៖ ​អឺរ៉ុប​អាច​រស់​បាន​ដោយ​គ្មាន​រុស្ស៊ី​ គ្រាន់តែលំបាក​ខ្លាំង​បើ​ធ្វើសត្រូវ​ជាមួយ​រុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/09/2026

បើ​ទោះ​បីជា​គ្មានរុស្ស៊ី ក៏អឺរ៉ុប​អាច​រស់នៅ​បាន​ដែរ គ្រាន់តែមិន​អាច​ឈរ​ជើង​បាន​យូរ​អង្វែង​ប៉ុណ្ណោះ​ប្រសិនបើ​ជ្រើសរើស​ធ្វើជា​សត្រូវ​ជាមួយ​រុស្ស៊ី​​

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

ពី​អាជីវកម្ម​គ្រួសារ​ ​ទៅ​សិប្បកម្ម​កែច្នៃ​​សាច់​ ១ ​តោន​ក្នុង​មួយ​ថ្ងៃ​៖ ​«​ជីលីណា​» ​ចង់​ឈាន​ទៅ​ទីផ្សារ​អន្តរជាតិ​

ជំនួញ, ព្រឹត្តិការណ៍

• 07/09/2026

​ចាប់ផ្តើម​ពី​អាជីវកម្ម​គ្រួសារ​កាលពី​ឆ្នាំ​២០១៦​ សិប្បកម្ម​កែច្នៃ​សាច់​ស្រស់​ក្នុង​ស្រុក​ ​«​ជីលីណា​» ​(​Chilyna​)​ ​បាន​វិវត្ត​ខ្លួន​ក្លាយជា​សិប្ប​កម្ម​ផ្លូវការ ​និង​អាច​ផលិត​សាច់​កែច្នៃ​រហូតដល់​ ១​ តោន​ក្នុង​មួយ​ថ្ងៃ​ ​ខណៈ​ម្ចាស់​សិប្បកម្ម​កំពុង​មាន​មហិច្ឆតា​ពង្រីក​ការ​ផលិត ​ដើម្បី​ឈាន​ទៅកាន់​ទីផ្សារ​អន្តរជាតិ

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង


Leave a Reply

Your email address will not be published.Required fields are marked *