Hacker​​ កូរ៉េខាងជើងបំបែកកំណត់ត្រាពិភពលោក ប្រើពេលត្រឹម២នាទីលួចលុយបានទៅដល់ ១,៥ពានលានដុល្លារ

បរទេស ៖ ដោយកាសែត Telegraph របស់ចក្រភពអង់គ្លេស កាលពីពេលថ្មីៗនេះបានចេញផ្សាយថា ក្រុម hackers របស់ប្រទេសកូរ៉េខាងជើងបានបំបែកកំណត់ត្រាមួយក្នុងប្រវត្តិសាស្ត្រពិភពលោកដោយប្រើពេលវេលាត្រឹមតែ២នាទីអាចលួចលុយគ្រីបតូដែលមានតម្លៃរហូតទៅដល់ ១,៥ពាន់លានដុល្លារចេញពីប្រព័ន្ធអ៊ិនធឺណេត។

របាយការណ៍ដែលត្រូវបានបង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវសន្តិសុខសម្រាប់ប្រព័ន្ធអ៊ិនធឺណេតនៃក្រុមហ៊ុន Bybit បានរកឃើញកាលពីសប្តាហ៍មុនថា ទឹកលុយរាប់រយលានដុល្លារដែលមាននៅក្នុងទីផ្សារជូញដូរលុយគ្រីបតូប្រភេទ Ethereum ត្រូវបានលួចដោយក្រុមមានទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។

នៅក្នុងនោះអ្នកជំនាញមកពីក្រុមហ៊ុន Sygnia និង Verichains ក៏បានពន្យល់ដែរថា ការលួចចូលប្រតិបត្តិការជួញដូរបានជោគជ័យដោយក្រុម hacker របស់កូរ៉េខាងជើងគឺកើតឡើងដោយសារតែបញ្ហាចន្លោះប្រហោងបច្ចេកទេសនៅក្នុងមុខងារដែលត្រូវបានគេស្គាល់ថា Safe Wallet។

គេសង្កេតឃើញថា តរឹមរយៈពេល២ថ្ងៃមុនមានហេតុការណ៍លួចដ៏ធំនេះ ក្រុម hacker របស់កូរ៉េខាងជើងដោយមានការចូលរួមជាមួយនឹងក្រុមជំនាញរបស់រដ្ឋដែលមានឈ្មោះថា Lazarus Group បានព្យាយាមចាក់បញ្ចូលលេខកូដមេរោគចូលទៅក្នុងហេដ្ឋារចនាសម្ព័ន្ធនៃមុខងារ Safe Wallet ដែលត្រូវបានប្រើប្រាស់ដោយអតិថិជនជាច្រើននៅក្នុងវេបសាយរបស់ ByBitនៅពេលដែលកំពុងដំណើរការ។

លេខកូដមេរោគទាំងនោះបានប្រែខ្លួនទៅជាគណនេយ្យមេចំនួន៣ដែលក្នុងនោះក៏មានជាគណនេយ្យរបស់ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន ByBit ម្នាក់ផងដែរ។

ការប្រើប្រាស់បច្ចេកទេសដ៏ស្មុគ្រស្មាញរបស់ក្រុម hacker ត្រូវបានគេពិនិត្យឃើញថា ស្ថិតនៅចំណុចសំខាន់កាលពីវេលាម៉ោងប្រមាណជា ២ និង ១៥នាទីល្ងាច ថ្ងៃសុក្រ ដោយអាចប្រមូលបានលុយគ្រីបតូ Ethereum ក្នុងចំនួនរហូតដល់ទៅ ៤០០ ០០០កាក់ ប៉ុន្តែបានប្រើប្រាស់មុខងារផ្ទេរចេញថ្មីផ្សេងទៀតដែលត្រៀមរួចជាស្រេចនោះជំនួសវិញ។

របាយការណ៍ចេញដោយ Sygnia បានសរសេរដែរថា រយៈពេលត្រឹមតែ២នាទីប៉ុណ្ណោះក្រោយពេលដែលប្រតិបត្តិការដ៏ច្រើនត្រូវបានធ្វើឡើងរួចរាល់ និងប្រកាស ពេលនោះហើយក្រុម hacker បានគេចចេញពីប្រព័ន្ធតាមដានរបស់ Bybit ជាមួយនឹងគណនេយ្យរាប់រាយលានដុល្លាររួចបាត់ទៅហើយ។

គួរឲ្យដឹងដែរថា ក្រុម hacker របស់កូរ៉េខាងជើងត្រូវបានគេជឿជាក់ថាជាអ្នកនៅពីក្រោយការលួចលុយគ្រីបតូប្រមាណជា ៦ពាន់លានដុល្លាររួចមកហើយក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *