អតិថិជនគួរ​ទិញផ្ទះបង់រំលស់ជា​មួយ​ធនាគារ​​​ជៀស​វាងហានិភ័យ​រឹបអូស​ផ្ទះពីម្ចាស់​បុរី

ភ្នំពេញ ៖ ព័ត៌មានជុំវិញ​ការរឹបអូស​ផ្ទះពីសំណាក់​ម្ចាស់បុរី​នៅក្នុង​ប្រទេស​កម្ពុជា ​ជាពិសេស​នៅរាជ​ធានី​ភ្នំពេញ នៅតែជា​ប្រធានបទក្ដៅ​សម្រាប់ពលរដ្ឋ​ដែលមិនមានលទ្ធភាពបង់​រំលស់បន្ត។ យ៉ាងណាក្ដី នេះក៏ជា​បទពិសោធន៍មួយ​សម្រាប់ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ចង់ទិញផ្ទះ និងរំលស់ជាមួយ​ម្ចាស់បុរី ឬអ្នកអភិវឌ្ឍន៍។ អ្នកអភិវឌ្ឍ​ន៍លំនៅឋានមួយរូប​នៅកម្ពុជា​បានលើកទឹកចិត្ត​ដល់​ពលរដ្ឋ​ឱ្យ​យកកម្ចីពីធនាគារ​មកទិញផ្ទះ ហើយ​បង់រំលស់​ជាមួយធនាគារវិញ​ ដែលអាចជៀស​វាងហានិភ័យ​នៅពេល​មានវិបត្តិ​​។​

លោ​កឧកញ៉ា​ គីម ហ៊ាង ប្រធាន​ KW Cambodia បានមានប្រសាសន៍​ឱ្យដឹងថា​ សម្រា​ប់​​​អតិថិជន​ប្រជាពលរដ្ឋ​ទាំងអស់​ដែលមានបំណ​ងទិញផ្ទះពីបុរី​សូមមើល​កិច្ច​សន្យា​ក្នុងក្រដាស​នោះ​ឱ្យ​បាន​ច្បាស់លាស់​ជាមុន​សិន ថាតើនៅពេល​ដែលខ្លួនសម្រេចចិត្ត​ទិញផ្ទះពីបុរីនោះហើយ អាច​មានលទ្ធភាពក្នុងការ​បង់រំលស់​បាន ឬក៏យ៉ាងណា។ ពេល​មើលគ្រប់ជ្រុងជ្រោយហើយទើបសម្រេចចិត្តចុះហត្ថលេខា​ ឬផ្ដិតមេ​ដៃតា​ម​ក្រោ​យ​​​ក៏មិនយឺតពេល​ដែរ​ ខណៈដែលអតិថិជនខ្លះ​មិនបាន​មើលកិច្ច​សន្យា​អស់ទេ ហើយក៏ផ្ដិតមេដៃ ឬក៏ចុះហត្ថ​លេ​ខា​​តែម្ដង លុះនៅពេល​អស់លទ្ធភាពបង់​រំលស់​ក៏បន្ទោស​បុរី។

លោក​ឧកញ៉ា​បន្តថា ៖

“យើង​ត្រូ​វចាំថា ​បុរីក៏គេយកលុយពីធនាគារមកសង់​ផ្ទះលក់ឱ្យ​អតិថិជនដែរ ហើយ​បើសិនជា​អតិថិជន​អស់​លទ្ធភាព ​ហើយអត់បង់​បន្តឱ្យទៅ​ខាងបុរី តើ​បុរីមានលុយឯណា​សងត្រលប់ទៅ​ធនាគារ​វិញ?។​”

ក្នុងន័យនេះ លោកឧកញ៉ា ​គីម ហ៊ាង​ បានលើកទឹកចិត្ត​ឱ្យប្រជាពលរដ្ឋ​ដែលចង់ទិញផ្ទះបង់រំលស់​គួរ​យក​លុយ​ពីខា​ង​ធនា​គារ​​មកទិញផ្ដាច់​ជាមួយបុរី ហើយ​បង់​ត្រលប់ទៅធនាគារ​វិញ  ពីព្រោះថា​ការបង់ជាមួយធនាគារ​គឺល្អជាង​បង់ផ្ទាល់​ជាមួយបុរី តែគ្រាន់តែលក្ខខណ្ឌបង់ជាមួយធនាគារ​មានភាពតឹងរ៉ឹងជាង​បង់ជាមួយបុរី ។

លោកឧកញ៉ាបញ្ជាក់ថា ៖

​”ការទិញផ្ទះបង់ជាមួយបុរី ​យើងអាចជជែក​ជាមួយខាងធនាគារ​ក្នុងការពន្យារ​ពេល​សងប្រាក់ត្រលប់ទៅវិញ ដូចជាពេលយើងខ្ចីដំបូង​បង់មួយខែ ១០០០ដុល្លារ​អាមេរិក​ ដោយប្រើពេល​១០​ឆ្នាំ​ តែនៅពេ​ល​យើង​អ​ត់ល​ទ្ធ​ភាព​ យើងអាច​ស្នើ​ខាងធនាគារ​ពន្យារពេលដល់ទៅ​២០ឆ្នាំ ដោយបង់មួយខែ​៥០០​ដុល្លារ​ ឬ ៦០០ដុល្លារ​ ដែល​មានទឹកប្រាក់​បង់ប្រចាំខែតិច​ជាង។”

លោក កាំង តុងងី អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជាក៏បានលើកឡើងផងដែរថា ការយកកម្ចី​ពីធនាគារ​ទៅទិញ​គេហដ្ឋាន​ ខាង​ធនាគារ​ត្រូវ​ចុះសិក្សា​ពីលទ្ធភាពប្រាក់​ចំណូល​ជាមុន​សិន ខុសពីបុរី​ដែលមិនបា​នសិ​ក្សា​​​នោះទេ​​។ នៅពេល​អតិថិជន​អស់លទ្ធភាពក្នុងការ​បង់​សងមកធនាគារ ខាង​ធនាគារក៏បាន​ចុះ​ពិនិត្យ​ជជែ​ក​​ជាមួយអតិថិជន ដោយ​អាច​ធ្វើជា​ការ​រៀបចំឥណទានឡើងវិញ ឬក៏​អាច​ប្រកាស​លក់​ផ្ទះរបស់អតិថិជន ហើយធនាគារ​យក​តែ​ប្រាក់​របស់ខ្លួន​ត្រលប់មកវិញ ​ចំណែក​ប្រាក់ដែលនៅសេសសល់ពីការ​លក់​ផ្ទះនោះ​គឺ​ប្រ​គល់​​ជូនអតិថិជនទាំងអស់។ ធនាគារ​មិនអាច​រឹបអូស​ផ្ទះរបស់អតិថិជន​មកធ្វើជា​កម្មសិទ្ធិ​រប​ស់​ខ្លួន​ទាំង​ស្រុង​នោះ​ទេ​។

គួរបញ្ជាក់ថា ​នៅឆ្នាំ២០២៣​នេះ មានប្រជាពលរដ្ឋ​ជាច្រើន​បានទិញផ្ទះ​ដោយបង់រំលស់​ជួបបញ្ហាមិនថា​ផ្ទះ​តម្លៃសមរម្យ ​ឬផ្ទះតម្លៃថ្លៃៗនោះទេ ជាក់ស្ដែង​​ស្ត្រី​ម្នាក់​បានទិញផ្ទះបង់រំលស់​ក្នុងតម្លៃជាង​១លានដុល្លារ ​និង​បង់រំលស់​អស់​ជាង​១០ម៉ឺនដុល្លារ​ពេលអស់លទ្ធភាព​សុំ​ឱ្យ​បុរីទិញផ្ទះវិញ តែបុរីបានឱ្យ​តម្លៃទាប​បំផុតដែល​មិនអាច​ទទួល​យក​បានទាំង​ដែលផ្ទះនោះមិនទាន់សង់​រួច​នៅឡើយ​។​​

និយ័តករ​អាជីវកម្មអចលនវត្ថុ ​និង​បញ្ចាំ កាលពីពេលថ្មីៗនេះ ដើម្បីជួយដោះស្រាយបញ្ហាដែលកំពុងជួប បានប្រកាស​ឱ្យ​សាធារណជន​​ដែល​មានបញ្ហា​ដោយសារតែការ​រឹប​អូស​ផ្ទះពីសំណាក់​ម្ចាស់​បុរី​ឱ្យដាក់ពាក្យ​បណ្ដឹង ឬស្នើ​សុំ​កិច្ច​អន្តរាគន៍​ក្រោមកិច្ចសម្របសម្រួល​ និងផ្សះផ្សា​វិវាទ​នានា និង​ស៊ើបអង្កេត​ ស្រាវជ្រាវ​ ព្រមទាំងទប់ស្កាត់​រាល់អំពើ​ល្មើសទាំង​ឡាយ​ណាពាក់ព័ន្ធ​អាជីវកម្ម​អភិវឌ្ឍ​អចលនវត្ថុ​ ទោះបីមាន ឬគ្មានអាជ្ញា​បណ្ណ​ក្ដី ។ និយ័តករ​អាជីវកម្ម​អចលនវត្ថុ និងបញ្ចាំ​បានជម្រាប​ជូនសាធារណជនទាំងអស់​ឱ្យដឹងថា ក្នុងករណី​មានវិវាទ ឬ​អប្រក្រតី​ភាពណាមួយកើតឡើង​ពាក់ព័ន្ធការ​ទិញលក់​ ឬជួល​អចលនវត្ថុ​ ភាគីនៃកិច្ច​សន្យា​ ឬភាគី​ពាក់​ព័ន្ធ​ណា​មួយ​អាចដាក់ពាក្យ​បណ្ដឹង ឬសំណើ​អន្តរាគមន៍​មកនិយ័តករ ដែលមានអាសយដ្ឋាន​នៅអគារ​លេខ ១៦៨F ( ជាន់ទី​៧ ) ផ្លូវ​ ៥៩៨ សង្កាត់​ច្រាំង​ចំរេះ​ ខណ្ឌ​ឬស្សីកែវ រាជធានីភ្នំពេញ ឬទំនាក់ទំនង​តាម​តេ​លេ​ក្រាមលេខ ០១១ ៥៩៨ ៣៧២ និង ០៦៩ ៥១៧ ១៨៦៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ធនាគារពិភពលោក ដំឡើងឋានៈវៀតណាមទៅជា ‘ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់’

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារពិភពលោក (World Bank) សម្រេចដំឡើងឋានៈប្រទេសវៀតណាម ពីក្រុមប្រទេសមានចំណូលមធ្យមកម្រិតទាប ទៅជាក្រុមប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅក្នុងការធ្វើចំណាត់ថ្នាក់កម្រិតចំណូលជាតិចុងក្រោយបង្អស់របស់ខ្លួនដែលបានប្រកាសកាលពីថ្ងៃទី១ ខែកក្កដា

ចិន ចេញច្បាប់សន្តិសុខជាតិថ្មីមួយ ដើម្បីរឹតបន្តឹងការវិនិយោគបចេ្ចកវិទ្យានៅក្រៅប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/07/2026

ចិន បានចេញបទប្បញ្ញត្តិសន្តិសុខជាតិថ្មីមួយ ដើម្បីបង្កើនការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការវិនិយោគនៅបរទេស ដែលចូលជាធរមានចាប់ពីថ្ងៃទី១ ខែកក្កដា នេះតទៅ

តម្លៃប្រេងឆៅធ្លាក់ចុះបន្តិចបន្ទាប់ពីកិច្ចចរចារវាងអាម៉េរិក-អ៊ីរ៉ង់ បង្ហាញពីលទ្ធផលវិជ្ជមាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/07/2026

តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិចបន្ទាប់ពីប្រទេសកាតាបានប្រកាសថា កិច្ចចរចារវាង អ៊ីរ៉ង់ ជាមួយអាម៉េរិកកាលពីថ្ងៃពុធសប្ដាហ៍នេះបង្ហាញពីសញ្ញាវិជ្ជមានដោយប្រយោល