បញ្ហាពលរដ្ឋអត់ឃ្លានកំពុងសំងំលាក់ខ្លួនក្នុងវិបត្តិសេដ្ឋកិច្ចអាមេរិក

នៅពេលដែលយើងពិភាក្សា និងលើកឡើងអំពីប្រទេសអាមេរិក គ្រប់គ្នាអាចស្គាល់ និងទទួលស្គាល់ថាជាមហាអំណាចសេដ្ឋកិច្ចដ៏ធំបំផុតលើពិភពលោក និងជាទីកន្លែងដែលចង់ឲ្យរស់នៅបំផុត ជាពិសេសគឺជាប្រទេសដែលអាចរកលុយបានស្រួល និងច្រើន ខណៈដែលជាទូទៅបណ្តាញសារព័ត៌មានបរទេសកម្រចុះផ្សាយអំពីចំណុចខ្វះខាតរបស់អាមេរិកណាស់ ដែលមានន័យថាមហាអំណាចសេដ្ឋកិច្ច និងយោធាមួយនេះមានភាពអស្ចារ្យជាងគេ។

នៅក្នុងអត្ថបទស្រាវជ្រាវជាវិដេអូមួយដែលមានរយៈពេលជាង១២នាទី ចេញផ្សាយដោយ CNBC បានបង្ហោះកាលពីពេលថ្មីៗកន្លងទៅនេះអាចសបញ្ជាក់ និងជាភស្តុតាងជាក់ស្តែងបានបង្ហាញថា អាមេរិក មិនអាចគេចផុតពីបញ្ហានោះឡើយ ជាពិសេសបច្ចុប្បន្ននេះក៏កំពុងប្រឈមមុខទៅនឹងវិបត្តិដែលកើតឡើងជាសកលដូចគ្នាទៅនឹងបណ្តាប្រទេសអភិវឌ្ឍតិចតួច ឬប្រទេសក្រីក្រដែរ ហើយក៏មានប្រជាពលរដ្ឋរបស់ខ្លួនកំពុងជួបភាពអត់ឃ្លាន និងគ្មានទីជម្រក។

បើគិតជាតួលេខ GDP ផលិតផលក្នុងស្រុកសរុបរបស់អាមេរិកមានប្រមាណជា ២៦,៨៥ទ្រីលានដុល្លារ ឈរនៅលំដាប់លេខរៀងទី១ និងស្ថិតនៅលេខរៀងទី៧ ក្នុងទំហំផលិតផលក្នុងស្រុករបស់ពលរដ្ឋម្នាក់ GDP per capita ឬប្រមាណជា ៨០.០៣ពាន់ដុល្លារក្នុងមួយឆ្នាំ ប៉ុន្តែអ្វីដែលមិនធ្លាប់បានចេញផ្សាយកន្លងមកនោះគឺថាពលរដ្ឋអាមេរិកក្នុងចំនួនទៅដល់ ៣៧,៩លាននាក់ ឬត្រូវជា១១,៦ភាគរយ ដែលកំពុងរស់នៅក្រោមបន្ទាត់ភាពក្រីក្រ ហើយនៅចំពោះមុខគឺបញ្ហាអត់ឃ្លាន ដែលអាមេរិកឈរនៅលេខរៀងទី២២ ជាប្រទេសដែលមានបញ្ហាអសន្តិសុខស្បៀងធំបំផុតក្នុងចំណោមប្រទេសដែលមានការអភិវឌ្ឍបំផុត។ នេះបើយើងពិនិត្យទៅលើរបាយការណ៍ចុងក្រោយដោយ CNBC។

ក្នុងពេលដែលពលរដ្ឋអាមេរិកជិត ៤០លាននាក់កំពុងរស់នៅក្នុងបន្ទាត់ក្រីក្រនោះ គេមើលឃើញថា ចំនួននៃពលរដ្ឋដែលមិនអាចទទួលបានចំណីអាហារគ្រប់គ្រាន់ក៏មានច្រើនប្រហាក់ប្រហែលគ្នាពោលគឺប្រមាណ ៣៣,៨លាននាក់ ធៀបទៅនឹងតួលេខកាលពីឆ្នាំ២០២១ ដែលមានរយៈពេលតែជិត២ឆ្នាំប៉ុណ្ណោះចំនួននេះបានកើនឡើងពី ១៣,៥លាននាក់ ឬត្រូវជា១០,២ភាគរយនៃពលរដ្ឋអាមេរិកទាំងអស់។

យ៉ាងណាក៏ដោយ បើទោះបីជាកន្លងមកអាមេរិកធ្លាប់បានចំណាយលុយក្នុងកម្មវិធីជួយសង្គ្រោះពលរដ្ឋដែលអត់ឃ្លានដល់ទៅរាប់រយពាន់លានដុល្លារក្តី ប៉ុន្តែស្ថានភាពនេះហាក់ដូចជាមិនទាន់អាចត្រឡប់ទៅរកស្ថានភាពល្អប្រសើរនៅឡើយទេ ខណៈដែលអាមេរិកក៏កំពុងជួបវិបត្តិជាច្រើនផ្សេងទៀតទាំងផ្ទៃក្នុងខ្លួនឯងផង ដូចជាវិបត្តិអតិផរណា, វិបត្តិសេដ្ឋកិច្ចទូទៅ និងទៅដល់បញ្ហាជាមួយនឹងប្រទេសខាងក្រៅដូចជាបញ្ហាជម្លោះជាមួយនឹងរុស្ស៊ី និងចិនជាដើម ដែលសុទ្ធតែជាមហាអំណាចសេដ្ឋកិច្ចរបស់ពិភពលោកដូចគ្នាផង។

គិតត្រឹមឆ្នាំ២០២១ប៉ុណ្ណោះ អាមេរិកចំណាយដល់ទៅ ១៨២,៥ពាន់លានដុល្លារសម្រាប់កម្មវិធីម្ហូបអាហារ។ បញ្ហាកង្វះខាតម្ហូបអាហារសម្រាប់ពលរដ្ឋអត់ឃ្លានបានធ្វើឲ្យអាមេរិកខាតបង់សេដ្ឋកិច្ចច្រើនពាន់លានដុល្លារផងដែរដោយកាលពីឆ្នាំ២០១៤ បញ្ហានេះធ្វើឲ្យអាមេរិកប៉ះពាល់ដោយប្រយោលដល់ទៅ ៥,៥ពាន់លានដុល្លារគិតត្រឹមតែផលិតភាពរបស់ពលរដ្ឋក្នុងការបំពេញការងារនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចប៉ុណ្ណោះ។ អ្នកជំនាញជាច្រើនបាននិយាយថា ទោះបីជាយ៉ាងណាក្តី បញ្ហាអត់ឃ្លានរបស់អាមេរិកគឺជាអ្វីដែលរដ្ឋាភិបាលអាចដោះស្រាយបាន ប៉ុន្តែទាមទារឲ្យមានការសម្រេចចិត្តបានត្រឹមត្រូវ និងយកចិត្តទុកដាក់បន្ថែមទៀតពីសំណាក់រដ្ឋាភិបាល បើមិនដូច្នោះទេវានឹងបន្តប៉ះពាល់ទៅដល់សេដ្ឋកិច្ចជាតិទាំងមូលធ្ងន់ធ្ងរជាងនេះជាមិនខាន៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/10/2026

បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង

កម្ពុជា ដាក់ឱ្យ​អនុវត្ដយុទ្ធសាស្ដ្រជាតិ អភិវឌ្ឍ MSMEs ជាមួយ​យន្ដការអង្គភាពដំបូលរួមតែមួយ ងាយស្រួលចុះបញ្ជីអាជីវកម្ម

ជំនួញ, ព្រឹត្តិការណ៍

• 22/10/2026

រាជធានីភ្នំពេញ៖ យុទ្ធសាស្ដ្រជាតិ ស្ដីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និង​មធ្យម ឆ្នាំ​២០២៦-២០៣០​ ​បាន​ប្រកាស​ដាក់ឱ្យអនុវត្ដ​ជាផ្លូវការហើយ​នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែតុលា ឆ្នាំ​២០២៦ នេះ ក្រោម​អធិបតីភាពរបស់​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ផ្ដល់​អនុសាសន៍បន្ថែម​ចំនួន​ ២

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថា អាចកើនឡើងដល់ ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ត្រូវបានរំពឹងថានឹងឈានដល់ ៣៦៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៦ នេះ ពោលគឺកើនឡើង ១៧ ភាគរយពីចំនួន ៣១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

អាម៉េរិក ជាទីផ្សារនាំចេញ, ចិនជាប្រភពផ្គត់ផ្គង់៖ វិភាគភាពផ្ទុយគ្នានៃជញ្ជីងពាណិជ្ជកម្មកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

ភ្នំពេញ៖ ទិន្នន័យផ្លូវការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រាប់រយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ នេះ បានបង្ហាញពីភាពផ្ទុយគ្នាយ៉ាងខ្លាំងនៃទម្រង់ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ គឺសហរដ្ឋអាម៉េរិក និងប្រទេសចិន។ ផ្អែកតាមទិន្នន័យខាងលើ ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងអាមេរិក សម្រេចបាន ១២.៤ ពាន់លានដុល្លារ (កើនឡើង ៣០.៣%)។

ប្រធានាធិបតី ស៊េប៊ី ចោទ អឺរ៉ុប ថា កំពុងអនុវត្តផែនការជ្រៀតជ្រែកលទ្ធផលបោះឆ្នោតនៅសភាជាតិរបស់ខ្លួន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

បរទេស ៖ ប្រធានាធិបតីស្តីទី ស៊ែប៊ី លោកស្រី Ana Brnabic បានចោទប្រកាន់ទៅលើក្រុមប្រតិភូសភារបស់អឺរ៉ុបថា កំពុងព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន តាមរយៈការបញ្ជូនក្រុមសង្កេតការណ៍ដែលមាននិន្នាការនយោបាយនៅមុនពេលការបោះឆ្នោតសភាដែលជិតមកដល់នៅចុងសប្តាហ៍នេះ។ នៅក្នុងអត្ថបទដកស្រង់ចេញពីកាសែតរុស្សី RT បានឲ្យដឹងថា លិខិតមួយច្បាប់ដែលផ្ញើជូនប្រធានសភាអឺរ៉ុប គឺលោកស្រី Roberta Metsola លោកស្រីប្រធានាធិបតី Brnabic បានអះអាងថា

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ឆ្នាំ២០២៦នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/10/2026

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ២០២៦នេះ

អាម៉េរិក-កាហ្សាក់ស្ថាន រួមគ្នាពង្រឹងសហប្រតិបត្តិការយុទ្ធសាស្ត្រ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគថ្មីៗ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

ប្រទេសកាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក បានបញ្ជាក់ពីគោលបំណងរបស់ខ្លួនក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែរឹងមាំបន្ថែមទៀតនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ជាពិសេសពាក់ព័ន្ធទៅនឹងការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ និងការអនុវត្តគម្រោងរួមគ្នា។ ប្រទេសកាហ្សាក់ស្ថាននិងសហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីផលប្រយោជន៍ទៅវិញទៅមក ក្នុងការបន្តអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្របន្ថែមទៀតរវាងប្រទេសទាំងពីរនាពេលខាងមុខ។ យោងតាមព័ត៌មានដែលបានចេញផ្សាយដោយគេហទំព័ររបស់កាសែត Novinata បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន លោក Mukhtar Tleuberdi បានលើកឡើងពីទស្សនវិស័យក្នុងការរឹតចំណងទំនាក់ទំនងទ្វេភាគីរវាង កាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក