ភ្នំពេញ ៖ ខេត្តចំនួន២ដែលស្ថិតនៅភាគខាងកើតរាជធានីភ្នំពេញ រួមមានខេត្តព្រៃវែង និងខេត្តស្វាយរៀង ត្រូវបានគេមើលឃើញថា បានចាប់ផ្ដើមមានការចាប់អារម្មណ៍ពីសំណាក់អ្នកវិនិយោគអចលនទ្រព្យក្នុងស្រុកឡើងវិញជាបណ្ដើរៗហើយក្រោយពីអាក់ខានអស់រយៈពេលជិត៣ឆ្នាំចាប់តាំងពីការចាកចេញរបស់ជនជាតិចិនដោយសារតែការបិទហ្គេមអនឡាញ ជាពិសេសវិបត្តិនៃជំងឺកូវីដ-១៩។

លោក សុខ សុធា ជាប្រតិបត្តិករ និងជាភ្នាក់ងារទិញ-លក់ អចលនទ្រព្យមួយរូបនៅក្នុងខេត្តស្វាយរៀងបានប្រាប់ AMS ឱ្យដឹងថា ក្នុងឆ្នាំ២០២២នេះ ខេត្តព្រៃវែង និងស្វាយរៀង ចាប់ផ្ដើមមានការវិនិយោគឡើងវិញ ដែលផ្តើមចេញពីសំណាក់វិនិយោគិនក្នុងស្រុក បន្ទាប់ពីស្ថានភាពកូវីដ១៩បានប្រសើរ ជាពិសេសផ្នែកដីធ្លីក្នុងទ្រង់ទ្រាយធំរាប់សិបហិកតា។
លោកបានបន្តថា ៖
“សម្រាប់តែក្រុងបាវិត កាលពីជនជាតិចិនចាកចេញពីកម្ពុជាក្នុងអំឡុងចុងឆ្នាំ២០១៩ ការវិនិយោគគម្រោងតូចធំ ត្រូវបានផ្អាក ហើយសកម្មភាពវិនិយោគថ្មីៗក៏មិនសូវមានដែរ ប៉ុន្តែមកដល់ពេលនេះ ពោលគឺចាប់តាំងពីដើមឆ្នាំ២០២២ តំបន់បាវិតបានចាប់ផ្ដើមមានសកម្មភាពវិនិយោគិនអចលនទ្រព្យឡើងវិញ ដែលក្នុងនោះរួមមានការទិញ-លក់ដី និងការសាងសង់សំណង់លំនៅឋានផងដែរ”

លោកបានបន្តថា គម្រោងដែលវិនិយោគនៅក្នុងក្រុងបាវិតនាពេលបច្ចុប្បន្ននេះ ភាគច្រើនជាលំនៅឋាន (ផ្ទះល្វែង) ហើយគម្រោងដែលផ្អាកកន្លងមកក៏ចាប់ផ្ដើមមានសកម្មភាពបន្តឡើងវិញផងដែរ ដោយរំពឹងថានៅចុងឆ្នាំ២០២២នេះនឹងមានការវិនិយោគបន្ថែមទៀតទាំងវិនិយោគិនក្នុងស្រុក និងមកពីបរទេស។ ដោយឡែកសម្រាប់ខេត្តព្រៃវែងវិញក៏ឃើញមានការចាប់អារម្មណ៍បន្តបន្ទាប់ផងដែរ ជាពិសេសនៅតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម (ច្រកម៉ឺនជ័យ) ដែលជំរុញឱ្យតម្លៃដីធ្លីនៅតំបន់នោះមានសន្ទុះកើនឡើងខ្ពស់។
លោកបានបន្ថែមផងដែរថា អ្នកវិនិយោគនៅតំបន់ច្រកព្រំដែនកម្ពុជា-វៀតណាម (ម៉ឺនជ័យ) បានទិញដីត្រៀមទុកក្នុងការអភិវឌ្ឍនៅពេលខាងមុខ ហើយមួយចំនួនទៀតទិញ ហើយពុះជាឡូត៍សម្រាប់ប្រជាពលរដ្ឋក្នុងការសាងសង់ផ្ទះ និងគម្រោងសាងសង់ឃ្លាំងស្តុកទំនិញ។
តបទៅនឹងការលើកឡើងខាងលើនេះ លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia បានឱ្យដឹងថា ពេលនេះជាដំណាក់កាលនៃការចាប់ផ្ដើមវិនិយោគដីធ្លី និងអចលនទ្រព្យឡើងវិញហើយ ដោយមិនគួររង់ចាំបន្តទៀតទេ ប៉ុន្តែសម្រាប់អ្នកវិនិយោគដែលមិនមានទុនគ្រប់គ្រាន់ និងគ្មានបទពិសោធន៍ទាល់តែសោះនោះ មិនគួរប្រថុយប្រថានឡើយ។
លោកឧកញ៉ាបញ្ជាក់ថា សម្រាប់អ្នកមានជំនាញ មានទុនគ្រប់គ្រាន់ និងមានបទពិសោធន៍ក្នុងការវិនិយោគក្នុងវិស័យនេះ មិនគួរបង្អង់ទៀតឡើយ ខណៈដែលបណ្ដាធនាគារឯកជនមួយចំនួននៅតែបន្តផ្ដល់ឥណទានដល់វិស័យសំណង់ ដែលសបញ្ជាក់ពីការមើលឃើញសញ្ញាល្អនៃវិស័យសំណង់ និងអចលនទ្រព្យឡើងវិញ ជាពិសេសនៅឆ្នាំ២០២៣ខាងមុខនេះ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា កំពុងជំរុញនាំចេញផលិតផលស្វាយចន្ទី និងម្រេច ដែលមានតម្លៃបន្ថែមខ្ពស់ទៅកាន់សហភាពអឺរ៉ុប
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 10/11/2026
ភ្នំពេញ ៖ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកទីផ្សារ និងការបំពេញតម្លៃបន្ថែមទៅលើរាល់ផលិតផលកសិកម្ម ក្រសួងចំនួន ៣ និងស្ថាប័នពាក់ព័ន្ធបានចាប់ដៃសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធ្វើយ៉ាងណាបង្កើនការផលិត ពង្រឹងគុណភាព មានរសជាតិឆ្ងាញ់ ព្រមទាំងការវេចខ្ចប់ដែលមានលក្ខណៈស្តង់ដារ អាចបំពេញតម្លៃបន្ថែម ជាពិសេស ជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី១០

ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content