អ្នកជំនាញមើលឃើញថា​ ចិនបន្ត​ចាប់យកខេត្តព្រះសីហនុ​ជាគោលដៅ​​វិនិយោគ​ និងទេសចរណ៍

ភ្នំពេញ ៖ ដើមឆ្នាំ២០២៣នេះ កម្ពុជាចាប់មានសញ្ញាវិជ្ជមានច្រើន​ពីការ​វិនិយោគ ​និងទេសចរ​ពីខា​ង​ក្រៅប្រ​ទេ​ស​​​ឡើងវិញ ជាពិសេសមកពីប្រទេស​ចិន ដោយ​រំពឹងថា ​វត្តមានរបស់ជនជាតិចិននឹងធ្វើឱ្យវិស័យទេសចរណ៍​ក៏​ដូចជាការ​វិនិ​​យោ​គ​ក្នុ​​ងប្រទេស​កកម្ពុជា​មាន​ភាពប្រសើរ​ឡើ​ងបន្ថែមទៀត ដោយក្នុងនោះ ខេត្តព្រះសីហនុគឺជាគោលដៅចម្បងជាងបណ្តាខេត្តដទៃ​​។

លោក ​សុន មេសា នាយក​គ្រប់គ្រង​ការ​វិនិយោគ​ខុនដូនៃក្រុមហ៊ុន ​Century 21 Mekong បានមានប្រសាសន៍​ថា​ ឆ្នាំ២០២៣​នេះ​ លោកមើលឃើញថា​ ទាំង​ការ​វិនិយោគ ​និងទេសចរ​ណ៍​ពីប្រទេស​ចិន​នឹង​មានកំណើន​ឡើង​វិញ​នៅក្នុ​ងប្រទេស​កម្ពុជា ក្រោយពីប្រទេស​ចិន​បានបើកទូលាយ​ដល់ការ​ធ្វើដំណើររបស់ពលរដ្ឋ​ខ្លួន​ឡើងវិញ  ។​

លោកបន្តថា ៖

“សម្រាប់វិនិយោគិន ​និងទេសចរ​ចិន​មកកម្ពុជា​ពេលនេះ​លោក​បានមើលឃើញផងដែរ​ថា ពួកគេ​​បានផ្ដោតលើ​ខេត្ត​ព្រះសីហនុ​ជាគោលដៅ​របស់ពួកគេ ទាំងការ​វិនិយោគ​ និងទេសចរ​ ជាក់ស្ដែង​ជន​ជា​តិចិ​​ន​មួ​យ​​​យន្តហោះមកពីទីក្រុ​ងគុនមិញ​ប្រទេស​ចិន​ប្រមាណ១០០នាក់ បាន​ចុះចត​នៅអាកាស​យានដ្ឋានអន្តរជាតិ​ខេត្ត​ព្រះសីហនុ ដូ​ច្នេះ​យើងអាច​ចោទសួរថា ​ហេតុអ្វីពួកគេ​មិន​ចុះចត​នៅអាកាស​យានដ្ឋាន​អន្តរជាតិភ្នំពេញ​ ឬក៏សៀមរាប ហើ​យ​គេជ្រើសរើស​យក​ខេត្តព្រះសីហនុ​ជា​គោលដៅ​ចុះចតរបស់គេទៅវិញ​។ ទាំងនេះ អាច​បញ្ជាក់​យ៉ាង​ច្បាស់​ពី​គោលដៅ​របស់ពួកគេ​ដែលចាប់យក​ខេត្តព្រះសីហនុ​ជាគោលដៅ​”

លោកបន្ថែមថា​ ៖

“សម្រាប់វត្តមាន​ជនជាតិ​ចិន​ដែល​នឹង​មកដល់ជា​បន្តបន្ទាប់មកកាន់កម្ពុជា​យើងក៏រំពឹងថា​នឹង​ជំរុញឱ្យ​ទីផ្សារ​អចលនទ្រព្យ​ ជាពិសេស​ខុនដូ​នឹងមានសន្ទុះងើបឡើងវិញ​ ហើយសម្រាប់អគារ​ដែលជាប់គាំង​នៅក្នុ​ងខេត្តព្រះសីហនុ​នោះដែរ​ក៏​នឹងរំពឹងថា​អាច​បន្ត​ដំណើរការ​ឡើងវិញទោះបីជាមិន​ច្រើន​ឬទាំងស្រុងក៏​ដោយ”

អ្នកនាង ​គឹម​ គិន​កេសា​ អ្នកគ្រប់គ្រង​ជាន់​ខ្ពស់​នៃក្រុមហ៊ុន CBRE Cambodia បាន​ឱ្យដឹងផងដែរថា​ ការ​បើក​ប្រទេសរបស់ចិនយ៉ាង​ទូលាយ​សម្រាប់ពលរដ្ឋ​របស់ខ្លួន​ ទាំង​វិនិយោគិន​ និ​ងទេសចរ ​ពិតណាស់​នឹង​ជួយ​​ជំរុញ​ឱ្យ​ទីផ្សារអចលនទ្រព្យ​កម្ពុជា​បានមួយកម្រិត​ផងដែរ ស្រប​នឹងវិស័យ​អចលនទ្រព្យ​កម្ពុជា​​បន្ត​ពឹងលើ​ទីផ្សារ​អន្តរជាតិ ​ជាពិសេស​ជនជាតិចិន​តែម្ដង​​។

អ្នក​នាង​បន្ត​ថា ៖

“ជា​ជំហាន​ដំបូង​ចិន​អាច​ជាកា​របើក​សាកល្បង ហើយ​នឹង​ពិនិត្យមើលសន្ទុះ​នៃការ​ឆ្លង​រាល​ដា​ល​​​កូវីដ​១៩ ថាតើ​វានឹង​បន្ត​រាលដា​ល​បន្តទៀត ​ឬអាច​គ្រប់គ្រងបានយ៉ាងណា ។ បើសិនជា​ចិន​អាច​គ្រប់​គ្រ​ង​​​​ការ​​ឆ្លងរាលដាលនេះបាន​​ នោះ​ចិន​នឹង​ចេញចូល​ប្រទេស​កាន់តែសេរី ហើយ​ពួកគេ​នឹង​មកកម្ពុជា​ឡើ​ង​វិញ​ដើ​ម្បី​​បន្ត​គម្រោងឬស្វែងរកការ​វិនិយោគថ្មីៗ​នៅកម្ពុជា”

លោក ​វ៉ាង វិនធាន ​​ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ​​ប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា​ កាលពីពេលកន្លងមកនេះក៏ធ្លាប់បាន​មាន​ប្រ​សាស​ន៍ផងដែរថា កម្ពុជា​ជាគោលដៅដ៏សំខាន់មួយ​របស់​ជនជាតិចិន​ទាំង​ទេសចរ ​និង​វិនិយោគិន ដូច្នេះ នៅពេលរដ្ឋាភិបាល​ចិន​បើក​ប្រទេស​ ប្រជាជន​មិនតិច​ទេ​នឹង​ចូលមកកម្ពុជា​ ដើម្បីទស្សនា​តាមរមណីយដ្ឋាន ​និ​ងស្វែងរកការ​វិនិយោគ​ជាដើម​ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

ក្រុមហ៊ុន VINCI Airports ចូលរួមជំរុញការតភ្ជាប់ការហោះហើរត្រង់មកកាន់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ក្រុមហ៊ុន VINCI Airports បានបញ្ជាក់ថា ខ្លួនកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអាកាសចរណ៍នៃបណ្តាប្រទេសនានា ក្នុងគោលបំណងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ មកកាន់កម្ពុជា ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត

អ្នកជំនាញថា ពលរដ្ឋគួរដើរកម្សាន្តក្នុងស្រុកឱ្យ​ច្រើន និងកាត់បន្ថយទៅក្រៅប្រទេសក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ម្ចាស់ក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក លើកទឹកចិត្តឲ្យពលរដ្ឋនាំគ្នាដើរកម្សាន្តក្នុងស្រុកឲ្យបាន​ច្រើន ហើយកាត់បន្ថយដំណើរកម្សាន្តទៅក្រៅប្រទេស ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៦នេះ

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាអាចធ្វើឲ្យវិស័យទេសចរណ៍ខាតបង់ជាង​ ៦០០លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រុមប្រឹក្សាការធ្វើដំណើរ និងទេសចរណ៍ពិភពលោក (WTTC) ប៉ាន់ប្រមាណថា សង្រ្គាមនៅមជ្ឈិមបូព៌ាបណ្តាលឱ្យវិស័យទេសចរណ៍នៅក្នុងតំបន់នេះខាតបង់ ៥១៥ លានលានអឺរ៉ូ (៦០២ លានដុល្លារអាម៉េរិក) ក្នុងមួយថ្ងៃ

វត្តមានចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតាមផ្លូវទឹកប្រមាណ២០០ដុល្លារ ក្នុងមួយធីអីយូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រោយបញ្ចប់ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១រួចនៅឆ្នាំ២០២៧ តម្លៃដឹកជញ្ជូនតាមផ្លូវទឹកនឹងត្រូវកាត់បន្ថយ២០០ដុល្លារ ក្នុងមួយធីអីយូ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)