ស្វែងយល់ពីបច្ចកទេសដាំទំពាំងផ្អែមដែលធន់នឹងបម្រែបម្រួលអាកាសធាតុ និងទទួលបានផលល្អ

ទំពាំងផ្អែម ជាដំណាំមួយប្រភេទដែលមានភាពពេញនិយមទាំងការដាំដុះ និងការទទួលទាន ដោយសារតែវាមានរសជាតិឆ្ងាញ់ អាចច្នៃបានម្ហូបច្រើនមុខ និងមានទីផ្សារល្អ ហើយងាយស្រួលដាំ អាចធន់នឹងអាកាសធាតុគ្រប់រដូវ។ យ៉ាងណាក៏ដោយ អ្នកជំនាញកសិកម្មបានណែនាំថា បើទោះវាជាប្រភេទដំណាំងាយស្រួលដាំ និងមិនពិបាកថែទាំក្ដី ប៉ុន្តែកសិករក៏គួរតែចេះពីបច្ចេកទេសដាំឱ្យបានត្រឹមត្រូវទើបអាចទទួលបានផលច្រើន។

ការដាំទំពាំងផ្អែម ចំណុចចាប់ផ្តើមដំបូងដែលកសិករត្រូវគិតគូរមុនគេគឺការជ្រើសរើសពូជឱ្យបានត្រឹមត្រូវ ដូចជា ពូជណាដែលធន់នឹងការប្រែប្រួលអាកាសធាតុ ធន់សត្វល្អិត និងធន់នឹងជំងឺផងដែរ។ បន្ទាប់ពូរើសពូជរួចហើយ គេត្រូវរៀបចំដីសម្រាប់ដាំដុះ ដោយគេត្រូវភ្ជួរដី ១-២ដងដើម្បីបន្ធូរដី និងត្រឡប់កាកសំណល់ដំណាំ និងស្មៅចូលក្នុងដី រួចហាលដីពី ៧-១០ថ្ងៃ។

បន្ទាប់ពីភ្ជួរដីហើយ អ្នកដាំត្រូវជីករណ្ដៅទំហំកន្លះម៉ែត្រ បួនជ្រុង ជម្រៅកន្លះម៉ែត្រ រួចដាក់ជីកំប៉ុស្តិ៍ ឬជីលាមកសត្វមួយបង្គី។ លុះពេលដាំ គេត្រូវដាក់កំប្លោក ឬចំបើងដើម្បីរក្សាសំណើមដី ហើយកូនឫស្សីត្រូវដាំក្នុងខែប្រាំង ទើបឫស្សីអាចដុះលូតលាស់ល្អ និងធន់នឹងទឹកភ្លៀងនៅរដូវវស្សា។

ចំពោះការថែទាំ កសិករត្រូវជម្រះស្មៅឱ្យបាម្ដងក្នុងមួយឆ្នាំ ហើយនៅពេលកូនឫស្សីបានអាយុពី ៦ខែត្រូវចាប់ផ្ដើមកាត់ដើមខ្លះចេញពីគុម្ពដើម្បីកុំឱ្យណែនពេក ពោលគឺត្រូវទុកតែ ៣-៥ដើមប៉ុណ្ណោះ។ បន្ថែមលើនេះ ដើម្បីឱ្យឫស្សីដុះលូតលាស់ល្អ គេត្រូវបន្ថែមជី តែមុនដាក់ជី គេត្រូវជីករណ្ដៅជុំវិញគល់រួចដាក់ជីលាមកសត្វ ឬជីកំប៉ុស្តិ៍ ហើយយកដីលប់។

សម្រាប់ការដាក់ជីនេះទៀតសោត គេត្រូវធ្វើទន្ទឹមនឹងពេលធ្វើស្មៅ ដែលគេអាចប្រើជីលាមកសត្វដូចជា លាមកគោ លាមកចៀម លាមកជ្រូក និងលាមកមាន់ ដើម្បីជួយបង្កើនជីជាតិដី ធ្វើឱ្យដីធូរ បង្កើតសត្វល្អិតក្នុងដី ជំរុញការលូតលាស់ទំពាំង កាត់បន្ថយសត្វល្អិតចង្រៃ ជំងឺទំពាំង និងរក្សាសំណើមដីបានល្អសម្រាប់បន្សាំទៅនឹងភាពរាំងស្ងួតដែលជាឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។ មួយវិញទៀត ការគ្រប់គ្រងគម្របដីក៏មានសារៈសំខាន់ផងដែរ ដែលអ្នកដាំអាចប្រើកំប្លោក ឬស្លឹករុក្ខជាតិគ្របលើគល់ទំពាំងបន្ទាប់ពីដាំ ដើម្បីរក្សាសំណើមដី ការពារការហូរច្រោះ ការពារកុំឱ្យស្មៅដុះ និងផ្ដល់ជីជាតិឱ្យទៅដីវិញ។ ក្រៅពីនេះ ទំពាំងផ្អែមជាដំណាំអាចទ្រាំនឹងអាកាសធាតុរាំងស្ងួតបាន តែវាមិនអាចធន់នឹងការជាំទឹកបានទេ ដែលគេត្រូវការស្រោចទឹកវាប្រមាណ ១៥ដងក្នុងមួយខែនារដូវប្រាំង។

បន្ទាប់ដាំហើយប្រមាណ ១០-១២ខែ ចំពោះពូជស្រាលគឺអាចប្រមូលផលបានហើយ តែសម្រាប់ពូជធ្ងន់គឺអាចយូរជាងនេះ ហើយក្នុងមួយគុម្ពអាចប្រមូលបាន ២០គីឡូក្រាម ហើយអាចប្រមូលបានមិនតិចជាង ២០ឆ្នាំនោះទេ។ 

គួរបញ្ជាក់ដែរថា ទំពាំងផ្អែមត្រូវបានគេប្រើប្រាស់ជាម្ហូបអាហារដែលមានសារៈប្រយោជន៍ច្រើនសម្រាប់សុខភាពដូចជា ជួយសម្រកទម្ងន់ កាត់បន្ថយហានិភ័យជម្ងឺមហារីក ពង្រឹងប្រព័ន្ធភាពស៊ាំ ជួយពង្រឹងសុខភាពបេះដូង ទប់ទល់នឹងជំងឺផ្លូវដង្ហើម ហើយអាចព្យាបាលនៅពេលពស់ចឹក ឬសត្វទិចផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក