ពលរដ្ឋជនជាតិដើមភាគតិចខេត្តរតនគិរី ទទួលបានបណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

រតនគិរី ៖ ប្រជាពលរដ្ឋជនជាតិដើមភាគតិច នៅខេត្តរតនគិរី បានទទួលបណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុសមូហភាពស្របច្បាប់ ក្រោយរង់ចាំអស់រយៈពេលជាច្រើនឆ្នាំ ក្រោមវត្តមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតី និងចូលរួមផ្ដល់កិត្តិយសប្រគល់ជូនដោយផ្ទាល់នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅភូមិ​ខ្មែង ឃុំប៉ូយ ស្រុកអូរជុំ ខេត្ត​រតនគិរី ។

នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសមូហភាពជូនពលរដ្ឋជនជាតិដើមភាគតិចនៅស្រុកអូរជុំ ខេត្តរតនគិរី ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ការអញ្ជើញមកកាន់ខេត្តមណ្ឌលគិរីនាពេលនេះ គឺដើម្បីបញ្ចប់ភាពមន្ទិលសង្ស័យ និងផ្ដល់ភាពស្របច្បាប់លើការកាន់កាប់ដីធ្លីរបស់បងប្អូនប្រជាពលរដ្ឋជនជាតិដើមភាគតិច។

ឯកឧត្តមបានមានប្រសាសន៍ថា ទោះបីជាពលរដ្ឋបានទទួលបណ្ណកម្មសិទ្ធិសមូហភាពរួចរាល់ហើយក្ដី តែរាជរដ្ឋាភិបាលក៏ដូចជាឯកឧត្តមផ្ទាល់ មិនចោលបងប្អូននោះទេ គឺនៅតែបន្តគាំទ្របងប្អូន ដើម្បីរួមគ្នាអភិវឌ្ឍន៍សហគមន៍របស់បងប្អូនពលរដ្ឋជនជាតិដើមភាគតិចឱ្យកាន់តែរីកចម្រើន ដូចជា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវទឹក ភ្លើង និងផ្លូវថ្នល់បន្ថែមទៀត ។

ឯកឧត្តមបានបញ្ជាក់ថា ៖

«រាជរដ្ឋាភិបាលកម្ពុជាតាំងពីសម័យសម្ដេចតេជោនៅជានាយករដ្ឋមន្ត្រី បានផ្ដោតលើការយកចិត្តទុកដាក់អភិវឌ្ឍន៍តំបន់ភូមិភាគឦសាន ហើយមកដល់សម័យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក៏នៅតែជំរុញការអភិវឌ្ឍខេត្តភូមិភាគឦសានបន្ថែមទៀត ។ ជាមួយគ្នានេះ សម្រាប់ចក្ខុវិស័យរបស់ក្រសួងរៀបចំដែនដី គឺបញ្ចប់ការវាស់វែងដីធ្លី ចុះបញ្ជី ចេញបណ្ណ និងប្រគល់ជូនពលរដ្ឋឱ្យបានគ្រប់ៗគ្នា ដើម្បីបញ្ចប់ភាពចម្រូងចម្រាស់នៅក្នុងសហគមន៍»។

លោក បៀន សុគុន មេឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី បានឱ្យដឹងថា ក្នុងនាមជាអាជ្ញាធរក្នុងមូលដ្ឋាន ពិតជាមានក្ដីរំភើប សប្បាយរីករាយជាមួយនឹងពលរដ្ឋរបស់លោក ដែលទទួលបានបណ្ណកម្មសិទ្ធិសមូហភាពពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោយពួកគាត់រង់ចាំអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

លោកបានបន្តថា កាលពីមុន ភាពចម្រូងចម្រាស ឬទំនាស់ព្រំដី តែងតែកើតមានជាហូរហែ ហើយអាជ្ញាធរក៏បានខិតខំសម្របសម្រួលបញ្ចប់ ប៉ុន្តែនៅពេលពួកគាត់ទទួលបានបណ្ណកម្មសិទ្ធិនេះរួចរាល់ ភាពចម្រូងចម្រាស់នឹងលែងកើតមានទៀតហើយ ដែលនឹងធ្វើឱ្យពលរដ្ឋក្នុងសហគមន៍រស់នៅកាន់តែសុខសាន្ត និងរួមសាមគ្គីគ្នា ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

ក្រុមហ៊ុនចិន បោះទុនចំនួន ១០ លានដុល្លារ លើដំណាំចេកនៅខេត្តក្រចេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ក្រុមហ៊ុនថ្មីមួយទៀតរបស់ចិន បានចូលមកបោះទុនចំនួន ១០ លានដុល្លារអាម៉េរិក វិនិយោគលើដំណាំចេកនៅក្នុងខេត្តក្រចេះ ភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលជាការរួមចំណែកដ៍សំខាន់ក្នុងការផ្តល់ការងារដល់ពលរដ្ឋខ្មែរ ក៍ដូចជាជំរុញរំហូរសេដ្ឋកិច្ចកម្ពុជា​

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ ជុំទី៣ នឹងវិលត្រឡប់មកវិញនាសប្ដាហ៍ទី២ នៃខែកញ្ញា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងត្រូវប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

Leave a Reply

Your email address will not be published. Required fields are marked *