ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​ជាក់ស្ដែង​ ​ទេសចរ​ជាតិ​ ​បាន​និង​កំពុង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​ក្នុង​ស្រុក​ ​បង្កើត​ការងារ​ និង​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​។​

 ​វិស័យ​ទេសចរណ៍​កម្ពុជា​ ​បាន​បង្ហាញ​សញ្ញា​យ៉ាង​ល្អ​ប្រសើរ​ក្នុង​ឆ្នាំ​ ​២០២៦​ ​នេះ​ ​ជាក់ស្ដែង​ ​ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ​ដើរកម្សាន្ត​ក្នុង​ស្រុក​ ​បាន​កើនឡើង​ដល់​ជាង​ ​២០​ ​លាន​នាក់​ ក្នុង​រយៈពេល​ ​៥​ ​ខែ​ដំបូង​ ​ឆ្នាំ​២០២៦​ ​ស្មើនឹង​កំណើន​ ​៥៤,២​ ​ភាគរយ​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​។ ​នេះ​បើ​យោង​តាម​របាយការណ៍​ពី​ក្រសួង​ទេសចរណ៍​។​

កំណើន​ទេសចរ​ជាតិ​ជាង​ ​២០,៣​ លាន​នាក់​ក្នុង​រយៈពេល​ត្រឹមតែ​ ​៥​ ​ខែ​នេះ​ ត្រូវបាន​ចាត់ទុក​ថា​ ​ជា​និន្នាការ​វិជ្ជមាន​ថ្មី​មួយ​ដ៏​ល្អ​ប្រសើរ​ និង​បង្ហាញ​ពី​ភាព​រឹងមាំ​នៃ​ទីផ្សារ​ទេសចរណ៍​ក្នុង​ស្រុក​ ​ដែល​កំពុង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​គាំទ្រ​កំណើន​សេដ្ឋកិច្ច​ ​បង្កើត​ការងារ​ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​ទេសចរណ៍​ទូទាំង​ប្រទេស​។

​ឯកឧត្តម​ ហួត​ ​ហាក់ ​មានប្រសាសន៍​ថា​ ​ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ត្រូវបាន​ចាត់ទុក​ជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ទ្រទ្រង់​ និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ តាមរយៈ​ការ​អនុវត្ត​យុទ្ធនាការ​ «​ទស្សនា​កម្ពុជា​នៅ​រដូវកាល​បៃតង​» ​និង​ ស្រប​តាម​ទស្សនា​ទាន​ «​ស្រលាញ់​ជាតិ​ ​ត្រូវ​ស្គាល់​ទឹកដី​» ​និង​ «​ទេសចរណ៍​ ​ផ្សារភ្ជាប់​ទឹកដី​»​។

​ឯកឧត្តម​ ហួត​ ​ហាក់ ​រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​ ​បាន​ថ្លែង​បែប​នេះ​ នា​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ របាយការណ៍​លទ្ធផល​នៃ​ការ​វាយតម្លៃ​បញ្ចប់​អាណត្តិ ​នៃ​ការ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​បច្ចុប្បន្នកម្ម ​ឆ្នាំ​ ​២០២១​-​២០២៥​ ​រាជធានី ​ខេត្ត​ ​កាលពី​ដើម​ខែកក្កដា ​កន្លងទៅ​នេះ​។​

ក្នុង​ឱកាស​នោះ​ដែរ​ ​ឯកឧត្តម​រដ្ឋមន្រ្តី​ ​ក៏​បាន​ដាក់ចេញ​នូវ​អនុសាសន៍​សំខាន់​ៗ​ ​ដល់​រដ្ឋបាល​រាជធានី​-​ខេត្ត​ ​និង​មន្ទីរ​ទេសចរណ៍​ទាំងអស់​ ​ឱ្យ​បន្ត​យកចិត្តទុកដាក់​លើ​ការ​អនុវត្ត​គោលការណ៍​ណែនាំ​ស្តីពី​ការ​រៀបចំ​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​រាជធានី ​ខេត្ត​ ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​, ​ពង្រឹង​ការ​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​របស់​ខ្លួន​ឱ្យ​បាន​ទូលំទូលាយ​, ​កំណត់​ម៉ាក​សញ្ញា ​(​Branding​) ​របស់​រាជធានី ​ខេត្ត​, ​បង្កើត​ការ​និទាន​រឿង​ ​(​Storytelling​) ​អំពី​គោលដៅ​ទេសចរណ៍​, ​និង​កំណត់​ម្ហូប​អាហារ​អត្តសញ្ញាណ​ប្រចាំ​ខេត្ត​ ​និង​ ​តំបន់​(​Signature​ ​Dish​)​។​

ដោយឡែកក្នុង​ពេល​ស្ថានភាព​ទេសចរ​អន្តរជាតិ​នៅក្នុង​ប្រទេស​កម្ពុជាមានការថមថយ ​ទាំង​វិស័យ​រដ្ឋ​ ​និង​ឯកជន ​មិន​នៅ​ស្ងៀម​នោះ​ឡើយ​ ​ដោយ​បាន​ខិតខំ​ស្វះស្វែងរក​ដំណោះស្រាយ​ ​ធ្វើ​យ៉ាងណា​អាច​ជំរុញ​ទេសចរ​ក្នុង​ស្រុក​ ​បង្កើន​សកម្មភាព​ ធ្វើដំណើរកម្សាន្ត​ឱ្យ​ច្រើន​ ​និង​ស្នាក់​នៅ​រយៈពេល​យូរ​ជាង​មុន​ ​ដើម្បី​អាច​ជំនួស​ទេសចរ​បរទេស​បាន​មួយ​ផ្នែក​ និង​ជ្រោមជ្រែង​វិស័យ​នេះ​ឱ្យ​បាន​ប្រសើរ​។

​ឯកឧត្តម​ ស៊ីន ​ចាន់​សេរី​វុត្ថា ​អ្នកនាំពាក្យ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល ​បាន​មានប្រសាសន៍​ប្រាប់​បណ្ដាញ​ព័ត៌មាន​ ​AMS​ ​ឱ្យដឹង​ថា​ ​បន្ទាប់ពី​មើលឃើញ​ស្ថានភាព​ទេសចរ​អន្តរជាតិ​ថមថយ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ដើម​ឆ្នាំ​នេះ​ ក្រោម​ឥទ្ធិពល​នៃ​បញ្ហា​សង្គ្រាម​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​កត្តា​សេដ្ឋកិច្ច​ពិភពលោក​មិន​ប្រាកដប្រជា ​ទាំង​វិស័យ​រដ្ឋ​ ​និង​ឯកជន ​មិន​នៅ​ស្ងៀម​នោះ​ទេ​ ​ហើយក៏​មិន​មែន​មិន​ខ្វល់ខ្វាយ​ដែរ​ ​ពោលគឺ​សហការ​រួមគ្នា​ ​ស្វែងរក​ដំណោះស្រាយ​ ​ដើម្បី​រក​ច្រក​ចេញ​ ​និង​ជំរុញ​វិស័យ​ទេសចរណ៍​កម្ពុជា​ឱ្យ​នៅតែ​មាន​ភាព​ប្រសើរ​ និង​បន្ត​ចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​។

​បច្ចុប្បន្ន​នេះ​ ​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​ ​ដូចជា​ ​ក្រសួង​ទេសចរណ៍​ រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ ​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​វិស័យ​ឯកជន​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​ ​កំពុង​រួមគ្នា​ធ្វើ​កិច្ចការងារ​ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ទេសចរ​ក្នុង​ស្រុក​ ​ដោយ​នឹង​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​ ​ធ្វើ​យ៉ាងណា​ឱ្យ​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ធ្វើដំណើរកម្សាន្ត​បាន​ច្រើន​ ​និង​ស្នាក់​នៅ​តំបន់​ទេសចរណ៍​ ​បាន​យូរ​ជាង​មុន។

​ឯកឧត្តម​ ស៊ីន ​ចាន់​សេរី​វុត្ថា ​បាន​បន្ថែម​ថា​ ​៖​

​“ពាក់ព័ន្ធ​នឹង​វិស័យ​អាកាសចរណ៍​ ​ឃើញ​ថា​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក​បាន​បង្កើត​ជើងហោះហើរ​ថ្មី​ៗ​ទៅកាន់​អាកាសយានដ្ឋាន​ក្នុង​ស្រុក​ ​ដូចជា​ ​ពី​ភ្នំពេញ​ទៅ​សៀមរាប​ ភ្នំពេញ​ទៅ​អាកាសយានដ្ឋាន​តារាសាគរ​ខេត្ត​កោះកុង ​ទៅ​អាកាសយានដ្ឋាន​ខេត្ត​ព្រះសីហនុ ​ដើម្បីឱ្យ​ភ្ញៀវ​ទេសចរ​ដែល​ចង់​ធ្វើដំណើរ​តាម​ផ្លូវ​អាកាស ​អាច​សាកល្បង​ក្នុង​ការ​ធ្វើដំណើរ​តាម​ផ្លូវ​អាកាស​ ប៉ុន្តែ​ដោយសារតែ​ពេលនេះ​ វា​ជា​រដូវកាល​បៃតង​ ការ​ធ្វើដំណើរ​តាម​ផ្លូវ​អាកាស​ក្នុង​ប្រទេស​កម្ពុជា​មិន​សូវ​ជា​មមាញឹក​ទេ ​ប៉ុន្តែ​រំពឹង​ថា​ ​ពេល​ចប់​រដូវ​បៃតង​ ​នឹង​មាន​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ក៏​ដូចជា​អន្តរជាតិ​ក្នុង​ប្រទេស​ធ្វើដំណើរ​តាម​ផ្លូវ​អាកាស​ច្រើន​​។”

​លោក​ ​ហូ ​វណ្ឌី ​ទីប្រឹក្សា​សមាគម​ទេសចរណ៍​កម្ពុជា​បាន​មានប្រសាសន៍​ថា​ ​បន្ទាប់ពី​សង្កេតឃើញ​និន្នាការ​នៃ​ចំនួន​ទេសចរ​អន្តរជាតិ​នៅ​កម្ពុជា​មាន​ការ​ថមថយ​គួរឱ្យ​កត់សម្គាល់​ សមាគម​ជំនាញ​ ​បាន​ប្រជុំ​រក​ដំណោះស្រាយ​ ​ដើម្បី​ជំរុញ​ទេសចរ​ក្នុង​ស្រុក​ ​ជាពិសេស​ក្នុង​រដូវ​បៃតង​នា​ពេលនេះ​។ ​ពាក់ព័ន្ធ​នឹង​កិច្ចការ​នេះ​ ​ប្រតិបត្តិករ​ទេសចរណ៍​ ​បាន​ស្នើសុំ​អាជ្ញាធរដែនដី​ ​ពិសេស​នៅ​តំបន់​ដែល​មាន​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ និង​រមណីយដ្ឋាន​ធម្មជាតិ​ ​ដូចជា​តំបន់​អេកូ​ទេសចរណ៍​ ​និង​កសិ-​អេកូ​ទេសចរណ៍​ ​រៀបចំ​ទីតាំង​នៅ​តំបន់​នោះ​ឱ្យ​មាន​ភាព​ទាក់ទាញ​ជាង​មុន​ ​និង​រៀបចំ​ផ្ដល់​សេវាកម្ម​ទេសចរណ៍​ប្រកបដោយ​គុណភាព​​។ ​អ្វី​ដែល​ពិសេស​នោះ​ ​បាន​ស្នើសុំ​ឱ្យ​អាជ្ញាធរដែនដី​ក្នុង​មូលដ្ឋាន​ត្រូវ​ធានា​ឱ្យ​បាន​ថា​ ​អ្នក​ផ្ដល់​សេវាកម្ម​នៅ​តំបន់​ទាំងនោះ​ ​មាន​សីលធម៌​ ​ស្មោះត្រង់​ រួសរាយ ​និង​មិន​គេង​ចំណេញ​លើ​តម្លៃ​ផលិតផល​ និង​សេវា​ទេសចរណ៍​ឡើយ​​។

​លោក​បន្ត​ថា​ ​៖​

​“​ទេសចរ​ក្នុង​ស្រុក​ ​គឺជា​ចលករ​មួយ​ដែល​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​ក្នុង​គ្រួសារ ​សេដ្ឋកិច្ច​ក្នុង​តំបន់​ ​និង​កំណើន​សេដ្ឋកិច្ច​ជាតិ​ទាំងមូល​ផងដែរ​ ​ដូច្នេះ​ ​បើសិនជា​ទេសចរ​ក្នុង​ស្រុក​ដើរកម្សាន្ត​កាន់តែ​ច្រើន​ ​នឹង​ធ្វើឱ្យ​ខ្សែ​ច្រវាក់​សេវាកម្ម​ទេសចរណ៍​ក្នុង​ស្រុក​កាន់តែ​កើនឡើង​ផងដែរ​បើ​ទោះបីជា​ទេសចរ​បរទេស​ធ្លាក់ចុះ​ក៏ដោយ​​។”

​លោក​ ​ហូ ​វណ្ឌី ​បាន​បន្ថែម​ថា​ ​សម្រាប់​សេវាកម្ម​ដែល​ធ្លាប់​ផ្ដល់ជូន​ភ្ញៀវ​ទេសចរ​បរទេស​ ​ដូចជា​ ​សណ្ឋាគារ​ ​ភោជនីយដ្ឋាន​ ​ជាដើម​ ​ក៏​ត្រូវ​កែលម្អ​តម្លៃ​ ​ដើម្បី​តម្រូវ​ជាមួយនឹង​ទេសចរ​ក្នុង​ស្រុក​ ធ្វើ​យ៉ាងណា​ឱ្យ​មាន​ចំណូល​។​ ក្រៅពី​នេះ​ ក្រុម​ដឹក​ជញ្ជូន​ ​ក្រុម​អាកាសចរណ៍​ក្នុង​ស្រុក​ ​ក៏​គួរតែ​មាន​ការ​សិក្សា​ពី​តម្លៃ​ជាថ្មី​សម្រាប់​ការ​ផ្ដល់​សេវាកម្ម​ជូន​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ផងដែរ​។

​លោក​បញ្ជាក់​ថា​ ​បើសិនជា​ចរន្ត​ទេសចរណ៍​ក្នុង​ស្រុក​មាន​សកម្មភាព​កាន់តែ​ច្រើន​ ​នោះ​នឹង​អាច​ធ្វើឱ្យ​វិស័យ​ទេសចរណ៍​នៅតែ​ល្អ​ប្រសើរ​ ​ហើយក៏​អាច​ជំនួស​ទេសចរ​បរទេស​ដែល​កំពុង​ធ្លាក់ចុះ​នេះ​បាន​មួយ​កម្រិត​ធំ​ផងដែរ​ ​។

យោង​តាម​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​កម្ពុជា​បាន​ឱ្យដឹង​ថា​ ​ក្នុង​រយៈពេល​ ៥ ​ខែ ​ឆ្នាំ ​២០២៦ ​នេះ​ កម្ពុជា​ទទួលបាន​ភ្ញៀវ​ទេសចរ​បរទេស​ សរុប​ចំនួន​ ​១,៥៤​ លាន​នាក់​៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

រដ្ឋាភិបាលខាតបង់ប្រាក់​ចំណូល​ជាង​ ៣០០លានដុល្លារហើយ​ ដើម្បីទប់ស្កាត់ការ​ឡើងថ្លៃប្រេង​​ និ​ងឧស្ម័ន​ឥន្ធនៈ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្នុងរយៈពេល​ប្រមាណជិត​កន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាល​បាន​ខាតបង់ថវិកាប្រមាណ ​២៥០​លានដុល្លារហើយក្នុងការ​ទប់ស្កាត់​ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

មេដឹកនាំ​ប៊ុលហ្គារី​ ៖ ​អឺរ៉ុប​អាច​រស់​បាន​ដោយ​គ្មាន​រុស្ស៊ី​ គ្រាន់តែលំបាក​ខ្លាំង​បើ​ធ្វើសត្រូវ​ជាមួយ​រុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/09/2026

បើ​ទោះ​បីជា​គ្មានរុស្ស៊ី ក៏អឺរ៉ុប​អាច​រស់នៅ​បាន​ដែរ គ្រាន់តែមិន​អាច​ឈរ​ជើង​បាន​យូរ​អង្វែង​ប៉ុណ្ណោះ​ប្រសិនបើ​ជ្រើសរើស​ធ្វើជា​សត្រូវ​ជាមួយ​រុស្ស៊ី​​

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

ពី​អាជីវកម្ម​គ្រួសារ​ ​ទៅ​សិប្បកម្ម​កែច្នៃ​​សាច់​ ១ ​តោន​ក្នុង​មួយ​ថ្ងៃ​៖ ​«​ជីលីណា​» ​ចង់​ឈាន​ទៅ​ទីផ្សារ​អន្តរជាតិ​

ជំនួញ, ព្រឹត្តិការណ៍

• 07/09/2026

​ចាប់ផ្តើម​ពី​អាជីវកម្ម​គ្រួសារ​កាលពី​ឆ្នាំ​២០១៦​ សិប្បកម្ម​កែច្នៃ​សាច់​ស្រស់​ក្នុង​ស្រុក​ ​«​ជីលីណា​» ​(​Chilyna​)​ ​បាន​វិវត្ត​ខ្លួន​ក្លាយជា​សិប្ប​កម្ម​ផ្លូវការ ​និង​អាច​ផលិត​សាច់​កែច្នៃ​រហូតដល់​ ១​ តោន​ក្នុង​មួយ​ថ្ងៃ​ ​ខណៈ​ម្ចាស់​សិប្បកម្ម​កំពុង​មាន​មហិច្ឆតា​ពង្រីក​ការ​ផលិត ​ដើម្បី​ឈាន​ទៅកាន់​ទីផ្សារ​អន្តរជាតិ

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង


Leave a Reply

Your email address will not be published.Required fields are marked *