អ្នកវិនិយោគចាប់ផ្ដើម​សម្លឹង​ឱកាស​វិនិយោគ​ក្នុង​ខេត្តទាំង៤ នៅតំបន់ភូមិភាគឦសាន​​ក្រោយ​មានការ​លើកទឹកចិត្តពិសេស​ពីរដ្ឋាភិបាល

ភ្នំពេញ ៖ ​ ក្រោយពេល​រាជរដ្ឋាភិបាលបាន​ប្រកាស​ដាក់ឱ្យអនុវត្ត​ជាផ្លូវការ​កម្មវិធី​ពិសេស​ជំរុញការ​វិនិយោគ​ក្នុងខេត្ត​ទាំងបួន នៅភូមិ​ភាគឦសាន​ កាលពីអំឡុងខែ​មេសា ឆ្នាំ​២០២៥កន្លងទៅនេះឃើញថា វិនិយោគិនទាំង​ក្នុង និង​ក្រៅ​ប្រទេស បាន​ចាប់ផ្ដើម​សម្លឹង​ស្វែង​រក​ឱកាស​វិនិយោគនៅតំបន់​ទាំងនោះជា​បន្តបន្ទាប់ ដើម្បីទទួលបានការអនុគ្រោះ និងលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា ។​

កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៥នេះ ក្រុមការងារ​ជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានចុះពិនិត្យ​វាយតម្លៃ និ​ងស្វែងយល់​លម្អិតអំពីសំណើ​គម្រោ​ងវិនិយោគ​ចំនួន​ ៣ នៅខេត្ត​រតនគិរី ក្នុងវិស័យកសិកម្ម និង​កសិ-ឧស្សាហកម្ម​ ដែលបានស្នើ​សុំ​ការ​គាំទ្រពី​កម្មវិធីពិសេស​ជំរុញការ​វិនិយោគ​ក្នុងខេត្ត​ទាំងបួន​នៅភូមិភាគឦសាន ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់​លេខាធិការ​ដ្ឋាន​នៃក្រុមការងារជំរុញការ​វិនិយោគក្នុង​ភូមិ​ភាគឦសានបានឱ្យដឹងថា គម្រោង​វិនិយោគ​ទាំង​៣ ដែលបានស្នើ​សុំ​ការ​គាំទ្រ​ពីរដ្ឋាភិបាល មានទីតាំង​ស្ថិតនៅក្នុងក្រុង​បានលុង និងស្រុកអូរយ៉ាដាវ ក្នុងនោះ ១. ស្ថិតភូមិ​ជ្រី សង្កាត់​យក្សឡោម ក្រុង​បានលុង ២. ស្ថិតនៅភូមិ សោមគល់ ឃុំ​សោមគល់​ ស្រុកអូរយ៉ាដាវ ​និង​មួយទៀត ស្ថិតនៅភូមិ​តេន ឃុំ​យ៉ាទុង ស្រុកយ៉ា​ដាវ ។

គួរ​រម្លឹកថា កាលពី​ដើម​ខែ​សីហា ២០២៥​ថ្មីៗនេះដែរ ក្រុមការ​ជំរុញការ​វិនិយោគ​ក្នុងភូមិភាគឦសាន ក៏បាន​បើក​កិច្ចប្រជុំ​លើកា​រផ្ដល់គោលការណ៍លើកទឹកចិត្ត​ពិសេស​ លើកទី១ ជូនគម្រោង​វិនិយោគចំនួន៥ ក្នុងភូមិ​ឦសាន​នេះ ដែលមានទុនវិនិយោគ​ប្រមាណ ២ ៨៥០​លានដុល្លារអាម៉េរិក ហើយរំពឹងថា​នឹងអាច​បង្កើត​ការងារ​ជូនពលរដ្ឋ​បានរហូតដល់ ៣៨ ៤០០កន្លែង ។​

យោងតាម​លេខាធិការដ្ឋាន​នៃក្រុមការងារជំរុញការ​វិនិយោគ​ក្នុងខេត្តទាំងបួន នៅភូមិភាគឦសានបានបញ្ជាក់​ថា​ គម្រោងទាំង ៥នេះ រួមមាន ការវិនិយោគលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និង ទេស​ច​រណ៍​ ដែលជាវិស័យអាទិភាពរបស់កម្មវិធីពិសេស ហើយក៏មានគម្រោងក្នុងវិស័យទូទៅផ្សេងទៀត ដូចជា អប់រំ និង សុខាភិបាល ផងដែរ ។

ក្នុងចំណោមនោះ ក្រុមហ៊ុនមួយចំនួន ជាក្រុមហ៊ុនដែលធ្លាប់បានវិនិយោគជាក់ស្តែងនៅតាមបណ្តាខេត្តនៅភូមិភាគឦសានរួចហើយ ប៉ុន្តែមានបំណងពង្រីកសកម្មភាពរបស់ខ្លួនក្នុងរូបភាពជាគម្រោងវិនិយោគកសិកម្មពហុបំណងខ្នាតធំ តាមរយៈការពង្រីកសមត្ថភាពផលិតកម្ម ការជំរុញសហថាមភាពពីកិច្ចសហការវិនិយោគ ការបង្កើនការកែច្នៃផលិតផលកសិកម្ម ការចិញ្ចឹមសត្វ ការបង្កើតរោងចក្រផលិតជី ចំណីសត្វ និងគ្រឿងយន្តកសិ​​កម្ម ដែលសុទ្ធតែជាធាតុចូលបន្ថែមចាំបាច់ និង មានតម្រូវការខ្ពស់ ក្នុងការបង្កើនតម្លៃបន្ថែមសេដ្ឋកិច្ច និង ការធ្វើពិពិធកម្មវិនិយោគ សមស្របតាមលក្ខខណ្ឌអំណោយផល របស់ភូមិភាគឦសាន ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានលើកឡើងអំពីសារៈសំខាន់នៃកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន ដើម្បីអភិវឌ្ឍភូមិភាគឦសាន ជាប្រភពកំណើនសេដ្ឋកិច្ចថ្មី ។ ក្នុងន័យនេះ ក្រុមការងារបានពិនិត្យពិភាក្សាយ៉ាងផុសផុល ដោយផ្អែកលើលទ្ធផលនៃការចុះពិនិត្យទីតាំងគម្រោងជាក់ស្តែង និងពិនិត្យលើគ្រប់ទិដ្ឋភាព ជាពិសេស អនុលោមភាពជាមួយនឹងបទដ្ឋានគតិយុត្តរបស់កម្ពុជា ក្នុងគោលដៅជួយសម្រួល ជំរុញ និងថែទាំវិនិយោគិនផង ទន្ទឹមនឹងកិច្ចការពារ និងបង្កើនផលប្រយោជន៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជាផង ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានសម្តែងការត្រេកអរក្រៃលែង ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានអត្រាពន្ធបដិការ ១៩% តាមរយៈការចរចាជាមួយសហរដ្ឋអាមេរិក ដែលលទ្ធផលល្អប្រសើរនេះ បានផ្តល់ជាក្តីសង្ឃឹម សម្រាប់ការធានាបាននូវទំនុកចិត្ត និង បរិយា​កាស​វិនិ​យោគជាទូទៅរបស់កម្ពុជា ក៏ដូចជាការរក្សាភាពប្រកួតប្រជែង នៃឧស្សាហកម្មរបស់កម្ពុជា សម្រាប់ការជំរុញ​ការ​អ​ភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព និង មានបរិយាប័ន្ន ។

ឯកឧត្តម ​ស៊ុន ចាន់ថុល​ ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជាបាន​លើកឡើងផងដែរថា ​ក្នុងឆ្នាំ២០២៥​នេះ ជា​ឆ្នាំដែលមានកា​រចុះបញ្ជីគម្រោងវិនិយោគ​ច្រើននៅក្នុងប្រទេស ជាក់ស្ដែង​ គ្រាន់តែរយៈ៧​ខែដើមឆ្នាំ២០២៥នេះ ចំនួនគម្រោងវិនិយោគដែលបានអនុម័ត​មានច្រើនលើស​ចំនួន​គម្រោង​វិនិយោគក្នុងឆ្នាំ២០២៤មួយឆ្នាំពេញទៅហើយ ។ ហើយ​តាមរយៈពន្ធបដិការបស់អាមេរិក​១៩% ក៏នឹងធ្វើឱ្យមានការ​វិនិយោគថ្មីៗ​បន្ថែមទៀត​នៅក្នុងប្រទេស​កម្ពុជា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មោទនភាព ! វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26) ត្រូវបានបិទបញ្ចប់ទៅដោយជោគជ័យ និងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ មហាព្រឹត្តិការណ៍ប្រចាំឆ្នាំនៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៦ ហៅកាត់ CAFE 26 ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ត្រូវបានប្រកាសបិទបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ ជាមួយការទទួលបានលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់គួរឱ្យកោតសរសើរ។

រដ្ឋមន្ត្រីកសិកម្ម ៖ សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹមតែជា​មុខ​របរ​បែបប្រពៃណី តែត្រូវ​សម្លឹងរកឱកាស​បង្កើតធុរកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និងនេសាទ បានលើកឡើងថា សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹម​តែ​ជា​របរ​ប្រពៃណី តែត្រូវ​រកឱកាស​បង្កើតធុរកិច្ច​ថ្មីៗ..

ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ កំពុងដោះស្រាយបញ្ហាផលិតកម្ម និងការផ្គត់ផ្គង់ស្បៀង តាមរយៈការប្រកាន់យកអភិក្រមចំនួន ៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងចម្បងជំរុញឱ្យវិស័យកែច្នៃមានលទ្ធភាពស្រូបយកផលិតផលកសិកម្មឱ្យបានកាន់តែច្រើន ដែលអាចធានាដល់ទីផ្សារសម្រាប់កសិករ ជាពិសេស ទប់ស្កាត់ការកើនឡើងនៃអតិផរណា ដែលអាចប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាផលិតកម្ម និងផ្គត់ផ្គង់ស្បៀងក្នុងស្រុក ព្រមទាំងធានាឱ្យទីផ្សារមានដំណើរការរលូន ដោយគិតគូរទាំងផលប្រយោជន៍របស់កសិករ និងអ្នកប្រើប្រាស់។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឌិត

វិស័យកសិកម្មទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ក្រោយជម្លោះព្រំដែនជាមួយថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

 ភ្នំពេញ ៖ កសិកម្ម គឺជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា ក្នុងការរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀង ប៉ុន្តែកន្លងមក​​ អ្នកវិនិយោគហាក់មើលរំលងការវិនិយោគក្នុងវិស័យនេះ។ វិនិយោគិនភាគច្រើនបានចាប់អារម្មណ៍តែលើវិស័យឧស្សាហកម្មកែច្នៃកសិផល ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី និងអង្ករ សម្រាប់នាំចេញ។  ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ វិស័យកសិកម្មក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក។ នេះបើតាមការធ្វើបទបង្ហាញរបស់លោកស្រី សេង មូលិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ​៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

ភ្នំពេញ ៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច» ជាពាក្យស្លោកបង្កប់ទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ដែលត្រូវបានលើកឡើងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ​ ចិន្តាសោភា នៅក្នុងពិធីប្រកាសបើកជាផ្លូវការ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦(CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម


Leave a Reply

Your email address will not be published.Required fields are marked *