កម្ពុជា​មាន​គម្រោ​ងបង្កើត​តំបន់​សេដ្ឋកិច្ចពិសេស​ឱ្យបាន ​៤៤ទីតាំង​​ និងអាច​បង្កើតការងារ​បានជិត​២០ម៉ឺន​កន្លែង​

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា មានគម្រោង​វិនិយោគ​បង្កើត​តំបន់សេដ្ឋកិច្ច​ពិសេស​រហូតដល់ទៅ៤៤​តំបន់​ឬ​ទីតាំង ដែលនឹងអាច​ស្រូវ​យក​កម្លាំង​ពលកម្មក​ប្រមាណ១៨៧​ពាន់​កន្លែង ។ ​នេះ បើតាមឯកឧត្តម​ជា វុទ្ធី អគ្គលេខាធិការ​គណៈ​កម្មាធិការ​វិនិយោគ​កម្ពុជា ក្នុងជំនួប​ជាមួយ​ស៊ី ជានឆឹង​ ប្រតិភូ​ក្រុមហ៊ុន​ Greenleaf Sci & Tech Group Co.,Ltd  ។​

ឯកឧត្តម​​បានមានប្រសាសន៍ថា​ កម្ពុជា​មានសក្ដានុពល​វិនិយោគ​ខ្ពស់​ ដែលអាចផ្ដល់​ឱកាស​​ដល់​វិនិយោគិន​ក្នុងនិងក្រៅប្រទេស​ ក្នុងនោះដែរ ច្បាប់​វិនិយោគ​ថ្មីនៃព្រះរាជាណាចក្រកម្ពុជា​ក៏នឹ​ងផ្ដល់​អត្ថប្រយោ​ជន៍​ជា​ច្រើ​ន​​​​ដ​ល់វិនិយោគិន ។​

ឯកឧត្តម​បន្តថា​ ដោយសារតែកត្តា​អំណោយ​ផល​លើ​ការ​វិនិយោគ ​និងកត្តា​សុខសន្តិភាព ស្ថិរភាព នយោ​បា​យ ​កម្ពុជា​មានគម្រោង​វិនិយោគ​បង្កើត​តំបន់សេដ្ឋកិច្ច​ពិសេសរហូតដល់​ទៅ​៤៤​តំបន់ ដែល​បានស្រូវយក​កម្លាំ​ង​ពលកម្ម​ប្រមាណ១៨៧​ពាន់​កន្លែង និងចូល​រួម​ធ្វើ​ពិពិធកម្ម​ឧស្សាហកម្ម សម្រាប់ការ​អភិវឌ្ឍ​សង្គម-សេដ្ឋ​កិច្ច​កម្ពុជា​ឱ្យ​កាន់តែមានការ​រីក​ចម្រើន ។

ឯកឧត្តម​ក៏បាន​ជំរុញ​លើកទឹកចិត្ត​ដល់​បណ្ដាក្រុមហ៊ុន​ក្នុង​និងក្រៅ​ប្រទេស​គិតគូរ​វិនិយិោគ​បង្កើត​តំបន់​ឧស្សា​ហ​​កម្ម​នៅកម្ពុជា ដើម្បីធ្វើជា​មូលដ្ឋាន​ផលិត​សម្រាប់ទីផ្សារ​ក្នុងស្រុក ទីផ្សារ​ក្នុង​តំបន់​ និង​ទីផ្សារ​ពិភពលោក និ​ង​​ជា​ពិសេស​បង្កើតការងារ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ធ្វើ​ទទួលបានប្រាក់ចំណូល​​សមរម្យ​ ។

ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​បហាបវរធិបតីហ៊ុន ម៉ាណែត​ ក៏បានលើក​ទឹកចិត្ត​​និងជំរុញឱ្យ​មន្ត្រីពាក់ព័ន្ធទាំ​ង​អស់​​បង្កើត​តំបន់សេដ្ឋកិច្ច​ពិសេស ជាពិសេស​តំបន់សេដ្ឋកិច្ច​ពិសេស​ដោយ​ផ្ដោតលើ​វិនិយោគ​មក​ពី​ប្រទេ​ស​ណា​​មួយ ដូចជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ចិន ផ្ដោត​លើវិនិយោគិនចិន តំបន់សេដ្ឋកិច្ច​ពិសេស​ជប៉ុន ឬ​តំបន់​សេ​ដ្ឋ​​​កិច្ចពិសេស​កូរ៉េខាងត្បូងជាដើម ។

បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​បាននិងកំពុង​រៀបចំបង្កើត​តំបន់​សេដ្ឋកិច្ច​ចំនួន​ពីរ បន្ថែមទៀត​ដោយផ្ដោតលើ​វិនិយោគិនជប៉ុន និងវិនិយោគិន​ចិន ដោយ​វិនិយោគិន​ជប៉ុន​បាន​សម្រេច​យក​ទឹកដី​ខេត្តពោធិ៍សាត់​សម្រា​ប់​ទី​តាំង​នៃ​ការ​វិនិយោគលើ​តំបន់​សេដ្ឋកិច្ចពិសេស​របស់ខ្លួន​និង​បានគ្រោង​ថវិកា​ប្រមាណ ៦៥០​លានដុល្លារ​អា​មេ​រិក​​ ។

គួរ​បញ្ជាក់ថា ​ការ​វិនិយោគ​នៅក្នុង​តំបន់​សេដ្ឋកិច្ចពិសេស​ក្នុង​រយៈ​ពេលប៉ុន្មានខែ ចុងក្រោយនេះ ឃើញ​មាន​ចំនួន​កាន់តែច្រើនឡើងៗ​ជាពិសេស​ឧស្សាហកម្ម​ធំៗ​ដូចជា​រោងចក្រផលិត​កង់​រថយន្ត​ រោងចក្រ​ដំឡើង​រថយន្ត​តូយ៉ូតា និង​រោងចក្រ​សហគ្រាសធុនធំជាច្រើនទៀត ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

តម្លៃប្រេងឆៅឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាសាជាថ្មីដោយយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

តម្លៃប្រេងឆៅនាព្រឹកថ្ងៃចន្ទ​ដើមសប្ដាហ៍នេះបានឡើងថ្លៃរហូតដល់ ៩០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអាមេរិក បានបើកការវាយប្រហារសាជាថ្មីទៅលើមូលដ្ឋានទ័ពរបស់អ៊ីរ៉ង

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​


Leave a Reply

Your email address will not be published.Required fields are marked *