ធនាគារពិភពលោកបានដំឡើងឋានៈរុស្ស៊ីទៅជាប្រទេសមានប្រាក់ចំណូលខ្ពស់

បរទេស ៖ យោងតាមប្រភពព័ត៌មានពីបរទេសបានរាយការណ៍ថា ទោះបីជាមានការដាក់ទណ្ឌកម្មពីសំណាក់បណ្តាប្រទេសលោកខាងលិចប្រឆាំងនឹងរុស្ស៊ីក៏ដោយ ប៉ុន្តែប្រទេសនេះបានប្រែក្លាយពីជាសេដ្ឋកិច្ចដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់មកជាប្រទេសសេដ្ឋកិច្ចមានប្រាក់ចំណូលខ្ពស់។

ធនាគារពិភពលោកបានលើកឋានៈសេដ្ឋកិច្ចរុស្ស៊ីទៅជាប្រភេទប្រទេសមានប្រាក់ចំណូលខ្ពស់នៅក្នុងការរៀបចំចំណាត់ថ្នាក់ចុងក្រោយរបស់ខ្លួន។ ការរៀបចំចំណាត់ថ្នាក់ប្រាក់ចំណូលរបស់ប្រទេសនីមួយៗត្រូវបានធ្វើបច្ចុប្បន្នភាពរៀងរាល់ថ្ងៃទី ១ ខែកក្កដា ដោយធនាគារពិភពលោក គឺផ្អែកលើប្រាក់ចំណូលជាតិសរុបសម្រាប់មនុស្សម្នាក់(GNI) ពីឆ្នាំមុន។ GNI ត្រូវបានគិតជាដុល្លារសហរដ្ឋអាមេរិក និងគណនាតាមក្បួន Atlas ។ នៅក្នុងប្រទេសនីមួយៗ មានកត្តាមួយចំនួន ដូចជា កំណើនសេដ្ឋកិច្ច អតិផរណា អត្រាប្តូរប្រាក់ និងកំណើនប្រជាជនទាំងអស់អាចជះឥទ្ធិពលដល់កម្រិតនៃ Atlas GNI ក្នុងមនុស្សម្នាក់ៗ។

ទន្ទឹមនេះ មានចម្ងល់ជាច្រើនចង់ដឹងថា តើមូលហេតុអ្វីបានជាប្រជាជន​​រុ​ស្ស៊ី​មាន​ចំណូល​ច្រើនបើ​ទោះជា​មាន​សង្គ្រាម? យោងតាមធនាគារពិភពលោកបានឲ្យដឹងថា សកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេសរុស្ស៊ីបានជះឥទ្ធិពលដោយការកើនឡើងដ៏ធំនៃសកម្មភាពទាក់ទងនឹងយោធានៅឆ្នាំ២០២៣ ខណៈពេលដែលកំណើនក៏ត្រូវបានជំរុញដោយការស្ទុះងើបឡើងវិញនៃពាណិជ្ជកម្មបន្ថែម ៦,៨ ភាគរយ វិស័យហិរញ្ញវត្ថុ ៨,៧ ភាគរយ និងសំណង់ ៦,៦​ ភាគរយ។ ជាលទ្ធផល កត្តាទាំងនេះនាំឱ្យមានការកើនឡើងដល់ផលិតផលក្នុងស្រុកសរុប (Real GDP) ៣,៦ ភាគរយនិង (Nominal GDP) ១០,៩ ភាគរយ ខណៈដែល GNI ក្នុងមនុស្សម្នាក់បានកើនឡើង ១១,២ ភាគរយ៕

Alexander Dynkin សេដ្ឋវិទូរុស្ស៊ី លើកឡើងថា រុស្ស៊ីមានធនធានថាមពល វត្ថុធាតុដើម និងស្បៀងអាហារគ្រប់គ្រាន់ដោយខ្លួនឯង រួមទាំងកម្លាំងពលកម្មជំនាញ និងទីផ្សារការងារ។ បន្ថែមពីនេះ ប្រព័ន្ធនវានុវត្តន៍ជាតិរបស់រុស្ស៊ីកំពុងដោះស្រាយបញ្ហាប្រឈមនៃអធិបតេយ្យភាពបច្ចេកវិទ្យា និងប្រើប្រាស់ទីផ្សារសេរីយ៉ាងមានប្រសិទ្ធភាព។ កាលពីខែមុន ប្រធានាធិបតី Vladimir Putin បាននិយាយថា សេដ្ឋកិច្ចរុស្ស៊ីកំពុងរីកចម្រើន ទោះបីជាមានទណ្ឌកម្មអន្តរជាតិខ្លាំងក៏ដោយ ហើយប្រទេសនេះបានពង្រីកទំនាក់ទំនងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសនៅអាហ្វ្រិក មជ្ឈិមបូព៌ា និងអាស៊ី។

យោងតាមធនាគារអឺរ៉ុប EBRD បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់រុស្ស៊ីនឹងកើនឡើងបន្ថែម ២,៥ ភាគរយនៅឆ្នាំនេះ បើទោះបីជាមានការដាក់ទណ្ឌកម្មពីលោកខាងលិចក៏ដោយ។ ការព្យាករណ៍នេះកើនឡើងពី ១ ភាគរយដែលត្រូវបានព្យាករណ៍កាលពីខែកញ្ញាឆ្នាំ ២០២៣ ដោយសារទីក្រុងម៉ូស្គូត្រូវទូទាត់ផលប៉ះពាល់នៃទណ្ឌកម្មជាមួយនឹងការចំណាយដ៏ច្រើនលើសង្គ្រាមរបស់ខ្លួន។ លោក Beata Javorcik ប្រធានសេដ្ឋវិទូ EBRD យល់ឃើញថា ការរំពឹងថាការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីនឹងនាំឱ្យមានវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្ងន់ធ្ងរប្រហែលជាមិនមានប្រសិទ្ធភាពនោះទេ។ ប្រទេសរុស្ស៊ីផ្តោតលើសេដ្ឋកិច្ចរបស់ខ្លួនលើកិច្ចខិតខំប្រឹងប្រែងផ្នែកយោធា ដែលជាហេតុនាំឱ្យ​មាន​កំណើន​លឿន​ជាង ប៉ុន្តែ​ការ​រីក​ចម្រើន​នេះអាចនឹងប៉ះពាល់​សុខុមាលភាព​របស់​ប្រជាជន​កាន់​តែ​ច្រើន​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក