ការផ្គត់ផ្គង់សណ្ឋាគារ​កម្រិត​ផ្កាយ​៤ឡើងទៅរំពឹងមានចំនួន​ ១ ៤០០បន្ទប់នៅក្នុងឆ្នាំនេះ​

ភ្នំពេញ ៖ ការ​សាងសង់​សណ្ឋាគារ​ថ្មីៗក្នុងឆ្នាំ២០២២​នេះ​​ បានចាប់ផ្ដើមមាន​សន្ទុះ ​និងមានការផ្គត់ផ្គង់​ឡើង​វិញ​បន្ទាប់ពី​រយៈពេល​២ឆ្នាំកន្លងទៅនេះបានជួបបញ្ហា​មួយចំនួន​ដោយ​សារ​តែ​​កូវីដ​១៩​ ​រហូតមានសណ្ឋាគារ​ខ្លះត្រូវ​បិទទ្វា​រ​ទាំង​ស្រុង ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា ក្នុងឆ្នាំ២០២២​នេះ ការផ្គត់ផ្គង់​​នៅឧស្សាហកម្មសណ្ឋាគារប្រទេស​កម្ពុជា​រំពឹងថា​មាន​ចំនួន​ ១៤០០បន្ទប់  មាន​កំណើនប្រមាណ ​១៣​ភាគរ​យ​​ធៀបនឹង​ឆ្នាំ២០២១​កន្លងទៅ​នេះ។​

របាយការណ៍​ដដែល​នេះក៏បានបង្ហាញផងដែរថា ក្នុងរយៈពេល​៣ខែចុងក្រោយ​នេះ សណ្ឋាគារ​លំដា​ប់​ផ្កាយ​៤​ឡើងទៅ​មានការផ្គត់ផ្គង់​លើទីផ្សារបន្ថែមចំនួន ៣​សណ្ឋា​គា​រ​ ដោយក្នុង​នោះ​​រួម​មាន​សណ្ឋាគារ Tribe Phnom Penh Post Office Square មាន​ទីតាំង​នៅខ​ណ្ឌដូ​ន​ពេញ ជា​សណ្ឋាគារ​លំដាប់​ផ្កាយ​៤ , សណ្ឋា​គារ Hotel KVL ជាសណ្ឋាគារ​លំដាប់ផ្កាយ​៤​មានទីតាំង​នៅ​ខណ្ឌ​ដូ​ពេញ និង​សណ្ឋាគារ Citadine Flatiron Phnom Penh ជា​សណ្ឋាគារ​លំដាប់ផ្កាយ​៤ មានទីតាំង​នៅ​ខណ្ឌ​ដូន​ពេញ រាជធានីភ្នំពេញ ។

នៅក្នុងវិបត្តិកូវីដ​១៩ ​ឆ្នាំ២០២០​ និងឆ្នាំ២០២១​កន្លងទៅ សណ្ឋាគារ​ជាច្រើន​នៅក្នុងខេត្តដែលមានសក្ដានុពល​​ទេសចរណ៍​ ដូចជា ​សៀមរាប ព្រះសីហនុ និងភ្នំពេញ​បានបិទទ្វារ ​និងផ្អាក​ដំណើរការ​ ហើយទីតាំង​សណ្ឋាគារ​មួយចំនួនក៏បានកែប្រែ​ទៅជាអាជីវកម្ម​បែប​ផ្សេង​ដើម្បីរក​ចំណូល។ ប៉ុន្តែ​ក្រោយពេលរដ្ឋាភិបាល​បើក​សេដ្ឋ​កិច្ច​​ទូលាយ​លើ​សេដ្ឋកិច្ច​ឡើងវិញ​ឃើញថា​អាជីវកម្ម​សណ្ឋាគារ​មួយចំនួន​ចាប់ផ្ដើមមានសកម្មភាព​ឡើងវិញ​ផងដែរ ។

លោក ​ឌិន សុមេធារឹទ្ធ​ ប្រធានសមាគម​សណ្ឋាគារ​កម្ពុជាបានលើកឡើងថា ​​វិស័យ​សណ្ឋាគារ​បានជួបប្រទះ​នឹង​បញ្ហា​កាលពីអំឡុងកូវីដ​១៩ តែវិស័យ​នេះបានចាប់ផ្ដើមមានសកម្មភាព ​និងដំណើរការ​ឡើងវិញ​បន្តបន្ទាប់ក្រោយពី​ស្ថានភាពកូវីដ​១៩​បានធូរស្រាល ជាពិសេស ក្រោយពី​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ចាប់ផ្ដើម​ចេញធ្វើ​ដំ​ណើ​រ​​​កម្សាន្ត​ទៅតាមរមណីយដ្ឋាននានា​នៅថ្ងៃឈប់សម្រាក​ចុងសប្ដាហ៍ ​ឬបុណ្យ​ទាននានា ។​

យ៉ាងណាក្ដី តម្រូវការ​បន្ទប់​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​នៅកម្ពុជា​នាពេលបច្ចុប្បន្ន​នេះ​មិនទាន់មានសកម្មភា​ព​ខ្លាំង​​ដូចមុនកូវីដ​១៩​នៅឡើយទេ ដោយសារតែ​សណ្ឋាគារ​ទាំងអស់​នេះភាគច្រើន​ផ្ដោតទៅលើ​ភ្ញៀវ​ជា​ជន​បរ​ទេស ហើយការផ្គត់ផ្គង់​បន្ទប់សណ្ឋាគារ​លំដាប់ផ្កាយ៤ ចុះក្រោយ​អាច​មានតម្រូវការខ្ពស់ ជាពិសេសពី​ភ្ញៀវ​ទេសចរ​ក្នុងស្រុក ។

លោក Lawrence Lennon នាយកគ្រប់គ្រង​ក្រុមហ៊ុន CBRE Cambodia ឱ្យដឹងថា​​ ក្នុង​ឆ្នាំ២០២២​នេះ ចំនួន​ភ្ញៀ​​វ​ទេ​ស​ចប​រទេសចូលមកកម្ពុជា​នៅមាន​តិច​តួចនៅឡើយ ​ហើយចំនួនតិចតួ​ចនៃ​ទេស​ចរបរទេស​​នេះ​​ធ្វើ​ឱ្យសណ្ឋាគារលំដាប់ផ្កាយ ៤ និង៥ មានការ​ប្រើប្រាស់​ប្រហែល​​​៥​ភាគ​រ​យ​​ប៉ុណ្ណោះ បើទោះបី​ជា​បច្ចុប្បន្ននេះ សណ្ឋា​គា​រ​ជា​ច្រើនកំពុង​ធ្វើ​ពិ​ពិ​ធ​ក​ម្មក្នុ​ង​កា​រ​ប​​​​ង្វែ​រ​​​ទៅ​កា​ន់​ទី​ផ្សា​​រ​ក្នុង​ស្រុ​ក​ក៏​ដោ​យ។ ស​ណ្ឋាគារ​ទាំ​ង​​នោះ​ក៏ងា​ក​មកផ្តោត ដោយរកចំណូល​មក​ពី​ការ​ជួល​កន្លែងធ្វើការរួម និងអាហារ និង​ភេសជ្ជៈ ព្រមទាំ​ង​កា​រ​រៀ​បចំ​​ព្រឹ​ត្តិ​កា​រ​ណ៍ ​និងការគ្រប់គ្រងក្តី ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)