យល់ដឹងពីបច្ចេកទេសដាំដំណាំម្រេចដែលអាចទទួលបានទិន្នផលជាង១០តោនក្នុងមួយហិកតា

ម្រេច ជាប្រភេទដំណាំម្យ៉ាងដែលគេដាំដើម្បីយកផ្លែមកហាលសម្ងួតធ្វើជាគ្រឿងទេស ដែលមានរសជាតិហឹរងំ និងអាចបង្កើនរសជាតិនៃអាហារ ជាពិសេសវាជាដំណាំឧស្សាហកម្មយ៉ាងសំខាន់មួយសម្រាប់ជីវភាពប្រជាជន និងសេដ្ឋកិច្ចជាតិ។ ដោយមើលឃើញពីសារៈប្រយោជន៍នេះហើយបានជាអ្នកជំនាញកសិកម្មបានចងក្រងពីបច្ចេកទេសសំខាន់ៗក្នុងការដាំម្រេចនេះដើម្បីឱ្យកសិករបានយល់ដឹង និងអនុវត្ត ដែលអាចទទួលបានទិន្នផលខ្ពស់។

ជាធម្មតា ប្រសិនបើមានការថែទាំបានល្អ ដំណាំម្រេចអាចឱ្យផលដល់ទៅ ១០-២០តោនក្នុងមួយហិកតា ឬជាមធ្យម ៤-១០គីឡូក្រាមក្នុងមួយជន្លង់ ដែលវាអាចប្រែប្រួលទៅតាមរយៈពេលដាំពី ៣-៨ឆ្នាំ និងអាចប្រែប្រួលទៅតាមលក្ខណៈអាកាសធាតុ ការប្រើប្រាស់ជី និងការជ្រើសរើសពូជផងដែរ។

ក្នុងនោះ ដើម្បីអាចដាំម្រេច និងអាចទទួលបានផលច្រើនកសិករត្រូវដឹងពីសំណុចសំខាន់ដំបូងគេគឺការជ្រើសរើសពូជដែលក្នុងនោះពូជម្រេចក្នុងស្រុកមាន ២ប្រភេទគឺ ប្រភេទមានស្លឹកធំៗ និងសាច់ចន្លោះថ្នាំងវែងៗ និងប្រភេទម្រេចកំចាយដែលមានស្លឹកតូចៗ សាច់ចន្លោះថ្នាំងខ្លីៗ ហើយប្រភេទកំចាយនេះមានភាពស៊ូទ្រាំនឹងភាពរលួយគល់ជាង។ ក្នុងការដាំវិញ គេអាចយកម្រេចទៅដាំតាមរយៈការកាត់ទងយកទៅដាំដោយផ្ទាល់ និងការកាត់យកទងម្រេចទៅបណ្ដុះនៅថ្នាលសិនក៏បាន។

ចំពោះទងម្រេចដែលគេយកទៅដាំត្រូវមានអាយុយ៉ាងតិច ១ឆ្នាំ ជាពូជដែលផ្ដល់ទិន្នផលខ្ពស់ ហើយមានដុះឫសខ្ចីគ្រប់ថ្នាំទាំងអស់ មានមែកគ្រប់ថ្នាំង និងជាមែកដែលល្អ គ្មានជំងឺ មានទងប្រវែង ៥០-៦០សង់ទីម៉ែត្រ មានថ្នាំងញឹក ចន្លោះថ្នាំងនីមួយៗប្រមាណ ១០សង់ទីម៉ែត្រផងដែរ។ ចំណែកទងដែលកាត់ហើយត្រូវទុកដាក់តាមបច្ចេកទេស និងត្រូវយកទៅដាំភ្លាមៗមិនឱ្យលើសពី ៤៨ម៉ោងនោះទេ។

សម្រាប់វិធីសាស្ត្រក្នុងការបណ្ដុះកូនម្រេច អ្នកដាំអាចធ្វើទៅបានច្រើនរបៀបដូចជាការដាំម្រេចសម្រាប់យកទង ការបំបៅ ឬផ្សាំ និងការបណ្ដុះកូនម្រេចក្នុងថ្នាល ដែលជាបច្ចេកទេសសំខាន់ៗដែលបងប្អូនអាចជ្រើសរើសបានទៅតាមស្ថានភាពដី និងធនធាន។ បន្ទាប់មកគឺការរៀបចំដី ដែលគេត្រូវភ្ជួររាស់ដីឱ្យជ្រៅ និងម៉ត់ល្អ ប្រមូលស្មៅ និងស្អាតដី ដើម្បី​ឱ្យម្រេចងាយដុះនិងចៀសផុតពីសត្វល្អិតចង្រៃ។

បន្ទាប់មកទៀតគេត្រូវរាស់ពង្រាបដីឱ្យរាបស្មើ ដើម្បីងាយបញ្ចូលទឹកនៅរដូវប្រាំង ហើយបង្ហូរទឹកចេញនៅរដូវវស្សា ដែលគេត្រូវលើកពូនរងកម្ពស់ ១៥-២០សង់ទីម៉ែត្រ ទំហំពី ១-១.២ម៉ែត្រដើម្បីដាំ និងសម្រាប់បោះបង្គោលកូនឈើតូចៗ។ ហើយចន្លោះរង និងគុម្ពម្រេចដែលគេនិយមដាំគឺ ២គុណនឹង ២ម៉ែត្រ អាស្រ័យទៅតាមស្ថានភាពនិងប្រភេទដី។

ចំណែកការដាំ គេអាចដាំម្រេចដោយការកាត់ទងដាំ ដែលភាគច្រើនបានផលល្អចាប់ពីខែកក្កដា និងសីហា ហើយមែកពូជដែលគេកាត់មកជាមែកដុះតាមគល់ចាស់ដែលគេដាំ១ឆ្នាំមុន ឬយកពីថ្នាលបណ្ដុះកូន។ ប្រវែងមែកពី ១.៨-២.៧ម៉ែត្រ គេអាចកាត់ជាបីកំណាត់ ហើយកាត់មែកតូចៗឱ្យអស់ដោយទុកតែមែកពីរនៅខាងចុង។ ក្រៅពីនេះគេក៏មានវិធីដាំផ្សេងទៀតដូចជា ការដាំកូនបណ្ដុះក្នុងថង់ដែលមានលក្ខណៈងាយស្រួលជាងការដាំដោយទង ព្រោះកូនម្រេចបានលូតលាស់រួចហើយ តែពេលដាំក៏ត្រូវការពារកុំឱ្យបែកដីក្នុងថង់អាចធ្វើឱ្យម្រេចអន់ ឬងាប់។

ក្នុងការដាំម្រេចគេក៏មិនអាចខ្វះបានដែរនូវការធ្វើជន្លង់ ដែលក្នុងនោះគេអាចប្រើជាជន្លង់រស់  ជាដំណាំដើមចម ឬពុំមែនដើមចម ក្នុងគ្រប់ករណីជន្លង់រស់នេះផ្ដល់ម្លប់ ផ្ដល់ជាតិសរីរាង្គ ហើយធ្វើឱ្យដើមម្រេចស្ថិតក្នុងភាពប្រហាក់ប្រហែលគ្នា និងស្ថានភាពនៃទីកន្លែងធម្មជាតិរបស់វា។ ក្នុងនោះគេអាចយកដើមឈើជាច្រើនជាជន្លង់រស់ដូចជាដើមរលួស ខ្នុរ ស្លា កៅស៊ូ សំបួរទេស ម្កាក់ ពោន អង្កាញ ដែលកៅស៊ូនិងសំបួរទេសផ្ដល់ផលល្អជាងគេលើដីក្រហមនៅជប់។

ពាក់ព័ន្ធនឹងការថែទាំ គេត្រូវស្រោចទឹក ជម្រះស្មៅឱ្យបានច្រើនសារ និងកាប់ ឬភ្ជួរពូនគល់ឱ្យបានពីរដងក្នុងមួយឆ្នាំ ហើយត្រូវបន្ថែមដីថ្មីដែលជាកត្តាមួយជំរុញការលូតលាស់របស់ដើមម្រេច។ ទន្ទឹមគ្នានេះដែរ ការដាំម្រេចក៏អាចជួបនូវផលលំបាកផងដែរ ដូចជាបញ្ហាសត្វល្អិតនិង សត្វម្យ៉ាងមានស្លាប ដែលអាចបំផ្លាញដំណាម្រេចទាំងស្លឹក ផ្កា ហើយបញ្ហាជំងឺក៏មានផងដែរដូចជា ជំងឺស្លោកស្រពោន និងជំងឺរលួយគល់ជាដើម៕ 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ