ពីសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន បានផ្ដល់បទពិសោធន៍ដល់បណ្តាប្រទេសជាច្រើនទាក់ទងបញ្ហាសេដ្ឋកិច្ច

ភ្នំពេញ ៖ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រពីសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន បានធ្វើឱ្យពិភពលោកទាំងមូលបន្តតាមដានយ៉ាងយកចិត្តទុកដាក់​យ៉ាងខ្លាំង រួមទាំងកម្ពុជាផងដែរ ហើយក៏មានការព្រួយបារម្ភកាន់តែខ្លាំងឡើង​ ចំពោះការវាយលុករបស់រុស្ស៊ី បើទោះបីជាមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការអំពាវនាវទៅលើប្រទេសរុស្ស៊ីឱ្យមានការបញ្ចប់សង្គ្រាមនេះក៏ដោយចុះ។

សេដ្ឋកិច្ចរដ្ឋាភិបាលក្រុងមូស្គូកំពុងដាំក្បាលចុះ ខណៈដែលទណ្ឌកម្មជាបន្តបន្ទាប់កំពុងអនុវត្តទៅលើរុស្ស៊ី ចំណែកឯអ៊ុយក្រែនវិញក៏នឹងទទួលរងផលប៉ះពាល់ពីសង្គ្រាមនេះដែរ ពីព្រោះថាសកម្មភាពពាណិជ្ជកម្ម អាជីវកម្មប្រចាំថ្ងៃ ត្រូវបានផ្អាកដំណើរការទាំងស្រុង និងអាចទទួលបានត្រឹមតែជំនួយប៉ុណ្ណោះនៅក្នុងស្ថានភាពនេះ។

ដោយឡែក សម្រាប់កម្ពុជា អាចសិក្សាអ្វីខ្លះពីសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ទាក់ទងនឹងវិបត្តិសេដ្ឋកិច្ច?

លោកបណ្ឌិត តាន់ មុនីវណ្ណ តំណាងវិស័យឯកជន និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានបង្ហាញទស្សនៈផ្ទាល់ខ្លួនប្រាប់ AMS ថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នេះ ទោះបីជាមិនប៉ះពាល់ដោយត្រង់ ក៏ប៉ះពាល់ដោយប្រយោលដែរ ដែលគិតត្រឹមតែមាស និងប្រេង (ដែលជាវត្ថុធាតុដើមប៉ះពាល់គ្រប់ប្រទេសលើពិភពលោក)កំពុងជួបបញ្ហាលើការឡើងតម្លៃ ហើយក្រៅពីនេះនៅមានវិស័យថាម​ពល បច្ចេកវិទ្យា និងការធ្វើពាណិជ្ជកម្ម នាំចេញនាំចូលរបស់ប្រទេសនីមួយៗក៏កំពុងប្រឈម។

លោកបណ្ឌិតបានលើកឡើងថា ៖

“យើងមិនទាន់ហ៊ាននិទ្ទស្សន៍អ្វីវែងឆ្ងាយអំពីសេដ្ឋកិច្ចថានឹងមានការធ្លាក់ចុះកម្រិតណានោះទេ ព្រោះការធ្វើពាណិជ្ជកម្ម បើបាត់បង់ការនាំចេញនាំចូល អ្វីៗវាត្រូវគាំង។ ដូច្នេះ មានតែការបន់ស្រន់ឱ្យសង្គ្រាមឆាប់ចប់ទេ ដែលអាចកាត់បន្ថយការប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក”

លោកបណ្ឌិត តាន់ មុនីវណ្ណ បានមានប្រសាសន៍ថា៖

“អ្វីដែលយើងអាចសិក្សាបានពីវិបត្តិនេះ មានតែក្តីរំពឹងដូចប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងថា មានតែការបញ្ចប់សង្គ្រាមឱ្យកាន់តែឆាប់ កាន់តែល្អ ហើយងាកមករកគោលនយោបាយនៃការចរចា …នេះខ្ញុំជឿថាប្រហែលជាមានប្រសិទ្ធភាពជាងការបន្តសង្គ្រាមរ៉ាំរ៉ៃ”

អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ហុង វណ្ណៈ បានប្រាប់ AMS ថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មិនមានផលចំណេញនោះទេ ពោលគឺមានតែមហន្តរាយ ដូចជាការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ប្រជាជនបាត់បង់ទីលំនៅដ្ឋាន ពិសេសការកាត់ផ្តាច់ដង្ហើមសេដ្ឋកិច្ច និងធ្វើឱ្យជនរួមជាតិរងគ្រោះ។

លោកបណ្ឌិតបានលើកឡើងថា ៖

“សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ីធ្លាក់ចុះយ៉ាងគំហុក ដែលយើងអាចប៉ាន់ស្មានថា រុស្ស៊ីនឹងដើរថយក្រោយប្រមាណពី៥ទៅ១០ឆ្នាំប្រសិនបើសង្គ្រាមឆាប់ចប់ ហើយសម្រាប់អ៊ុយក្រែនវិញ ក៏ដើរថយក្រោយប្រមាណ១០ទៅ១៥ឆ្នាំ ដូចគ្នាសម្រាប់កសាងប្រទេសក្រោយសង្គ្រាមនេះបញ្ចប់។ ដោយឡែកចំពោះសំណួរសួរថា តើយើងអាចសិក្សាបានអ្វីខ្លះពីសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ? គិតពីឆ្នាំ១៩៩០ដល់បច្ចុប្បន្នដែលមានរយៈពេលជិត៣០ឆ្នាំ ដែលយើងមានការអភិវឌ្ឍន៍គ្រប់វិស័យ បើឆ្លុះបញ្ចាំងទៅយើងមានសន្តិសុខប៉ុណ្ណឹងឆ្នាំ យើងអភិវឌ្ឍបានប៉ុណ្ណឹង តែបើយើងមានសង្គ្រាមវិញយើងនឹងដើរថយក្រោយប៉ុន្មានឆ្នាំ? នេះជាបទពិសោធន៍សំខាន់ណាស់”

លោកបណ្ឌិត ហុង វណ្ណៈ បានថ្លែងបញ្ជាក់ថា ជម្លោះ គឺមានភាពផុយស្រួយងាយកើតឡើង តែការកសាងសន្តិភាពត្រូវការរយៈពេលយូរ ការកសាង និងរក្សាសន្តិភាពគឺជាគ្រឹះយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងភាពរីកចម្រើនរបស់ប្រជាជាតិ ដូច្នេះវាទាមទារឱ្យមានការឯកភាព ការចុះសម្រុង ការស្រឡាញ់ គោរពឱ្យតម្លៃគ្នា ទើបអាចរក្សាបាននូវសុខសន្តិភាពរយៈពេលយូរ ដែលជាមូលដ្ឋានគ្រឹះនៃសេរីភាពការរស់នៅ ការកសាង និងការអភិវឌ្ឍ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៤ ជំហាន ដើម្បីរៀបចំគម្រោងថវិកាឲ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/06/2026

នៅពេលអ្នកមានគម្រោងថវិការហើយ ហិរញ្ញវត្ថុរបស់អ្នកនឹងងាយស្រួលគ្រប់គ្រង ហើយអ្នកនឹងមានឱកាសល្អក្នុងការសម្រេចគោលដៅរយៈពេលខ្លី និងរយៈពេលវែងរបស់អ្នក

ជប៉ុន ដាក់មហិច្ឆតាដំណើរការឡានហោះពាណិជ្ជកម្មនៅឆ្នាំ២០២៨

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/06/2026

SkyDrive ដែលជាក្រុមហ៊ុនធុរកិច្ចបង្កើតថ្មី មានឯកទេសខាងផលិតឡានហោះរបស់ប្រទេសជប៉ុន បានដាក់មហិច្ឆតាបើកដំណើរការឡានហោះពាណិជ្ជកម្មជាផ្លូវការនៅឆ្នាំ២០២៨

ក្រុមហ៊ុន GAZ Group ផលិតរថយន្តលំដាប់ពិភពលោក ត្រៀមចូលមកវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ក្រុមហ៊ុន GAZ Group ដែលជាក្រុមហ៊ុនលំដាប់ពិភពលោករបស់រុស្ស៊ី ចាប់អារម្មណ៍ត្រៀមចូលមកបណ្តាក់ទុនបង្កើតរោងចក្រផលិតរថយន្ត ក្នុងគោលដៅលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា និងនាំចេញទៅកាន់ទីផ្សារក្នុងតំបន់អាស៊ានផងដែរ

វិស័យឯកជនថា ការបង្ក្រាប​នៅតាមឃ្លាំងទំនិញមួយចំនួនខុសនីតិវិធីច្បាប់ និងបង្កឲ្យធុរជនជាប់កុន​ក្នុងបំណុល​ធនាគារ

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

មន្រ្តីគយ និងសមាគម​អ្នកជំនួញខ្មែរ បានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃព្រហស្បត្តិ៍ ទី ១៨ ខែមិថុនា ក្រោយ​ពីរកឃើញថា​ ការចុះត្រួតពិនិត្យមួយចំនួនរបស់អាជ្ញាធរខុសនីតិវិធីច្បាប់ និងខ្វះការចូលរួមពីផ្នែកបច្ចេកទេសមន្ត្រីគយ។

យកមើមខ្ញីច្នៃធ្វើជាប្រេងកូឡាទទួលបានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

កសិករខ្មែរម្នាក់បានសម្រេចយកមើមខ្ញីច្នៃធ្វើជាប្រេងកូឡា និងប្រេងខ្យល់ មានគុណភាពល្អគួរជាទីប្រើប្រាស់មិនចាញ់ផលិតផលនាំចូលពីក្រៅស្រុក និងមានការទទួលស្គាល់ពីស្ថាប័នជំនាញរបស់រដ្ឋ

ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី កើនឡើងខ្លាំង ក្រោយបិទព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី កើនឡើងខ្លាំង ក្រោយជម្លោះព្រំដែន និងការឈប់ទិញទំនិញពីថៃ​

វិនិយោគិនក្នុងស្រុក​ជំរុញការផលិត និងកែច្នៃកាហ្វេមណ្ឌលគិរី ជៀសវាងយកកាហ្វេបរទេស មកបន្លំម៉ាកសញ្ញាខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

បច្ចុប្បន្ន តម្រូវការទីផ្សារកាហ្វេក្នុងស្រុកមានចំនួនច្រើន ប៉ុន្តែការផ្គត់ផ្គង់នៅមានកម្រិតនៅឡើយ​ ដែលតម្រូវឱ្យមានការនាំចូលពីបរទេស ហើយអ្វីដែលជាការគួរឱ្យសម្គាល់នោះគេសង្កេតឃើញមានជនខិលខូចមួយចំនួនតូច​បានក្លែងបន្លំធ្វើជាម៉ាកសញ្ញា

Apple គ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួន ដោយសារតម្លៃបន្ទះឈីបហក់ឡើងយ៉ាងគំហុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បង្ហើបពីផែនការគ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួន ដោយសារតែតម្លៃបន្ទះឈីបដែលខ្លួនកំពុងប្រើប្រាស់នោះ បានហក់ឡើងថ្លៃខ្ពស់ខ្លាំង

កម្ពុជា ស្វាគមន៍ការបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ និងសាទរការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

កម្ពុជា បានបង្ហាញការស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមបណ្ដោះអាសន្នរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ក្នុងគោលបំណងពង្រឹងបទឈប់បាញ់ កាត់បន្ថយភាពតានតឹង និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ចិន រិះគន់ក្រុម G7 ប្រើក្រុមប្រទេសតូចៗ បំផ្លាញសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក ជុំវិញការកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្ររបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ចិនបានរិះគន់ទៅលើក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន G7 ដែលព្យាយាមកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្រសំខាន់ៗរបស់ខ្លួន ដែលផ្តើមចេញពីការជំរុញឱ្យបណ្តាប្រទេសតូចៗមានទំនាក់ទំនងជាមួយគ្នា