ការផ្ដល់កម្ចីពីមីក្រូហិរញ្ញវត្ថុ តែងតែចូលរួមលើកកម្ពស់ជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋ

ភ្នំពេញ ៖ កម្ចីពីមីក្រូហិរញ្ញវត្ថុតែងតែចូលរួមលើកកម្ពស់ជីវភាពគ្រួសារប្រជាពលរដ្ឋតាមរយៈការផ្តល់ដើមទុនដើម្បីពង្រីកមុខរបររកស៊ី និងជួយបង្កើនប្រាក់ចំណូល ហើយកម្ចីពីមីក្រូហិរញ្ញវត្ថុនេះទៀតសោត ក៏ជាប្រភពទុនដ៏សំខាន់សម្រាប់អាជីវកម្ម និងសិប្បកម្ម ក្នុងការពង្រីកខ្លួនឱ្យកាន់តែធំជាងមុន និងជួយបង្កើនប្រាក់ចំណូលផងដែរ។

អ្នកស្រី លន សុខលីម ម្ចាស់សិប្បកម្មកាត់ដេរសំលៀកបំពាក់ខ្នាតតូច ដែលស្ថិតនៅភូមិលេខ៣ ស្រុកស្វាយរលំ ខេត្តកណ្តាល បានរៀបរាប់ថា ដំបូងឡើយ អ្នកស្រីគឺជាកម្មការនីរោងចក្រ ប៉ុន្តែក្រោយពេលអ្នកស្រីមានផ្ទៃពោះមិនអាចធ្វើការនៅរោងចក្របាននោះ អ្នកស្រីបានសម្រេចចិត្តដាក់ម៉ាស៊ីនដេរចំនួន ១ នៅផ្ទះ ដើម្បីប្រកបរបរតិចតួចជាលក្ខណៈគ្រួសារនៅផ្ទះ។

អ្នកស្រីបានឱ្យដឹងទៀតថា អាជីវកម្មខ្នាតតូចមួយនេះបានចាប់ផ្តើមតាំងពីឆ្នាំ២០១៦ ដែលគិតរហូតមកដល់ពេលបច្ចុប្បន្នមានរយៈពេលជាង ៧ ឆ្នាំហើយ ។ ការពង្រីកអាជីវកម្មដោយផ្តើមចេញពីម៉ាស៊ីនដេរចំនួន១ បង្កើនរហូតដល់ចំនួន ៦គ្រឿង ក្លាយជាសិប្បកម្មខ្នាតតូចនៅក្នុងតំបន់ គឺមានប្រតិបត្តិការទទួលកាត់ដេរខោអាវចំនួនត្រឹមតែ ៤ ទៅ ១០ ឡូតិ៍ប៉ុណ្ណោះជាមួយដើមទុន ៥០០ ដុល្លារអាមេរិក ប៉ុន្តែបច្ចុប្បន្ន អ្នកស្រីមានម៉ាស៊ីនដេររហូតចំនួន ៣០ និងមានបុគ្គលិកដែលជាជាងដេរចំនួន ១០ នាក់។

អ្នកស្រីបានលើកឡើងថា ដោយសារមានបញ្ហាថវិកាសម្រាប់ពង្រីកអាជីវកម្ម ណាមួយផ្ទះក៏មានសភាពទ្រុឌទ្រោម អ្នកស្រីចាប់ផ្តើមពិភាក្សាជាមួយគ្រួសារ ដើម្បីស្វែងរកទុនបន្ថែម ហើយសម្រេចចិត្តប្រើប្រាស់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ដើម្បីជួសជុលផ្ទះ ហើយនៅសល់ទុនបន្តិចបន្តួចទៀតទុកសម្រាប់ពង្រីកអាជីវកម្ម។

អ្នកស្រី សុខលីម បានបញ្ជាក់ថា ៖

«នៅពេលដែលខ្ញុំទទួលបានប្រាក់ចំណូលពីសិប្បកម្ម ខ្ញុំតែងតែចាត់ចែងថវិកាសម្រាប់បង់ទូទាត់ទៅកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាមុន បន្ទាប់មកខ្ញុំចាប់បែងចែកទៅលើការចំណាយអាទិភាពបន្ទាប់ទៀត ដូចជា ថ្លៃទឹក ភ្លើង ការសិក្សារបស់កូន ហើយខ្ញុំក៏មិនភ្លេចនោះទេក្នុងការចាត់ចែងមួយចំណែកសម្រាប់សន្សំសម្រាប់គ្រាអាសន្ន»។

ជាចុងក្រោយ អ្នកស្រី លន សុខលីម បានលើកឡើងយ៉ាងខ្លីថា មុនសម្រេចប្រើប្រាស់កម្ចី គឺប្រើប្រាស់កម្ចីនោះឱ្យចំគោល ដើម្បីកុំឱ្យវាទៅជាបំណុលអាក្រក់។

លោក​ជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា វិស័យហិរញ្ញវត្ថុ ពិតជាដើរតួនាទីយ៉ាងសំខាន់ចំពោះសេដ្ឋកិច្ច និងសង្គមជាតិ តាមរយៈការផ្តល់លទ្ធភាពទទួលបានហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ និងអាជីវកម្មតូចធំគ្រប់ប្រភេទ។ ក្នុងរយៈ​ពេល​ប៉ុន្មានទសវត្យរ៍​ចុងក្រោយនេះ វិស័យនេះបានក្លាយជាកម្លាំងចលករដ៏សំខាន់មួយក្នុងការចូលរួម​ចំណែកដល់ការជួយជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានកំណើនជាបន្តបន្ទាប់។

លោកជំទាវបានថ្លែងបន្តថា ៖

«ទោះជាយ៉ាងណា ស្របពេលដែលបរិបទសេដ្ឋកិច្ច និងសង្គមប្រែប្រួល យើងត្រូវរួមគ្នាកសាងធនធានមនុស្សតាមរយៈការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋទៅតាមភាពចំាបាច់ និងលទ្ធភាពដែលយើងម្នាក់ៗអាចធ្វើបាន។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមជាមួយគ្រឹះស្ថានដែលជាសមាជិក ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា បាន និងកំពុងអនុវត្តគម្រោង កម្មវិធី និងសកម្មភាពជាច្រើន ដើម្បីពង្រឹងវិស័យធនាគារ និងហិរញ្ញវត្ថុឱ្យរីកចម្រើនប្រកបដោយចីរភាព»។

យោងតាមរបាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មកទល់បច្ចុប្បន្ន ពលរដ្ឋកម្ពុជា ប្រមាណ ១លាន ៥សែននាក់​កំពុងប្រើប្រាស់ឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងទំហំប្រាក់ប្រមាណ ៥.១ ប៊ីលានដុល្លារ គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៤។  ចំណែកការដាក់ប្រាក់បញ្ញើនៅតាមបណ្តាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិញ គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៤ ចំនួនអតិថិជនដែលបានដាក់បញ្ញើ មានប្រមាណជាង​ ១.៩៩លាននាក់ ជាមួយទំហំទឹកប្រាក់ជាង ២.២១ពាន់លានដុល្លារ បើធៀបទៅនឹងត្រីមាសទី១នៃឆ្នាំនេះ មានការកើនឡើងប្រមាណ១%៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង