ស្មុគស្លឹកត្នោតកាន់តែមានការគាំទ្រច្រើន ជាពិសេសស្មុគសម្រាប់ដាក់កែវកាហ្វេជំនួសការប្រើប្លាស្ទិក

សម្រាប់អ្នកចូលចិត្តកាហ្វេមួយចំនួនប្រហែលជាធ្លាប់បានឃើញហើយពីការខិតខំកែច្នៃ និងបង្កើតភាពទាក់ទាញបន្ថែមទៀតពីលើរសជាតិកាហ្វេរបស់ម្ចាស់អាជីវកម្ម ដែលក្នុងនោះមិនថាចំពោះការតុបតែងទីតាំង ការច្នៃរបស់ចាស់ៗឱ្យមានសោភ័ណភាពឡើងវិញ ហើយក្នុងនោះការប្រើស្មុគស្លឹកត្នោតមកដាក់កែវកាហ្វេជំនួយឱ្យការប្រើថង់ប្លាស្ទិកក៏ត្រូវបានគេយកមកប្រើ ដែលក្រៅពីការជួយផ្សព្វផ្សាយ និងគាំទ្រផលិតផលក្នុងស្រុក ការចូលរួមលើកកម្ពស់ផ្នែកបរិស្ថានដ៏មានប្រសិទ្ធភាព ក៏ជាការចូលរួមលើកកម្ពស់ជីវភាពសហគមន៍ដែលជាផលិតស្មុគ ដែលប្រមូលទិញពីសំណាក់ជាជនមានពិការភាពម្នាក់យកមកធ្វើអាជីវកម្មបន្តផងដែរ។

អង្គុយលើរទេះរុញជនពិកា ដៃកាន់ស្មុគស្លឹកត្នោត ជាមួយនឹងការបង្ហាញពីទាំងទឹកមុខញញឹម ដែលរីករាយជាមួយនឹងអាជីវកម្មរបស់ខ្លួន លោក រាយ រន ហៅ វិន ជាអ្នកប្រមូលទិញស្មុគស្លឹកត្នោតពីប្រជាសហគមន៍ក្នុងតំបន់ ស្ថិតនៅភូមិបន្ទាយឈើ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានប្រាប់ឱ្យដឹងថា៖

«ខ្ញុំជាឈ្មួញកណ្ដាលដែលចុះទៅយកស្មុគពីអ្នកភូមិនេះប្រមាណជាង ២០គ្រួសារ ដើម្បីបោះឱ្យម៉ូយផង និងដើរលក់ខ្លួនឯងផង ហើយបើតាមការកត់សម្គាល់ បច្ចុប្បន្ននេះ ទីផ្សារស្មុគស្លឹកត្នោតហាក់ដូចជាមានគេគាំទ្រជាងពីមុន ទាំងការលក់នៅតាមផ្សារ និងលក់តាមអនឡាញ ជាពិសេស ប្រភេទស្មុគសម្រាប់ដាក់កែវកាហ្វេជំនួសការប្រើប្លាស្ទិក ដោយក្នុងមួយខែខ្ញុំអាចលក់បាន ៥០០ ទៅ ១០០០ស្មុគ»។

លោកបញ្ជាក់ទៀតថា៖

«ស្មុគកាហ្វេនេះខ្ញុំយល់ថាល្អ ទីមួយកាត់បន្ថយថង់ប្លាស្ទិក ហើយវាក៏ជាការជួយគ្នាទៅវិញទៅមក ដូចជាម្ចាស់ហាងកាហ្វេនានាក៏ត្រូវចំណាយច្រើន ហើយនៅជួយទិញស្មុគខ្មែរយើងដើម្បីលម្អ ហើយខ្ញុំក៏បានថ្លៃចំណេញដែរ តែដោយសារខ្ញុំស្រឡាញ់របស់ខ្មែរ ទោះបីពិការជើងក៏នៅតែឆ្លៀតទៅថត ទៅលក់ ដើម្បីគាំទ្រស្នាដៃខ្មែរយើង ហើយក៏អាចផ្គត់ផ្គង់ជីវភាពបាន បើយើងមិនជួយគាំទ្រជួយថែរក្សាទេ វាអាចបាត់បង់របស់ដូនតាយើងបន្តិចម្ដងៗ»។

សម្រាប់ផលិតផល ស្មុគកាហ្វេ នេះដែរ លោក វិន បានរៀបរាប់បន្ថែមថា ស្មុគមួយអាចចំណេញបានប្រមាណ ១០០-២០០រៀលប៉ុណ្ណោះអាស្រ័យទៅលើចំនួនដែលភ្ញៀវទិញ តែក្រៅពីស្មុគហ្វេ និងស្មុគដាក់នំ លោកក៏មានលក់សម្ភារប្រើប្រាស់ផ្សេងទៀតដូចជា អង្រុត ឈ្នាង និងរបស់របរផលិតពីរពាក់ និងផ្ដៅច្រើនមុខទៀត ដែលអាចរកចំណូលគួបផ្សំគ្រាន់ផ្គត់ផ្គង់ជីវភាពគ្រួសារបាន ដោយថ្ងៃណាដាច់ច្រើនអាចបានប្រាក់ចំណេញប្រមាណ ១០ម៉ឺនរៀលក្នុងមួយថ្ងៃ។

លោកបញ្ជាក់ថា ៖

«ចំពោះការលក់នេះដែរ ស្មុគកាហ្វេ យើងបោះឱ្យម៉ូយដែលមានខ្លះទិញ ១០ម៉ឺន ២០ម៉ឺន ឬមួយលានរៀល នៅតាមកន្លែងគេដេគ័រហាងផ្សេងៗ ហើយយើងក៏មានដើរលក់តាមរ៉ឺម៉កនៅមុខផ្សារ ដោយភរិយា និងប្អូនប្រុសជាអ្នកយកសម្ភារដើរលក់ក្នុងផ្សារ ហើយខ្ញុំចាំលក់នៅក្រៅផ្សារ ឬនៅតាមមុខសាលារៀនដែលគ្រូៗក៏ចូលចិត្តឱ្យយើងដាក់លក់នៅទីនោះដែរ ដើម្បីឱ្យក្មេងៗបានឃើញ និងបានស្គាល់ពីសម្ភារប្រើប្រាស់របស់ខ្មែរ ហើយក្រៅពីនេះក៏មានផុសលក់លើគណនេយ្យហ្វេសប៊ុក បងវិន សៀមរាប ផងដែរ»។

ដោយឡែកការដឹកលក់នេះដែរ ត្បិត លោក វិន មានពិការភាពតាំងពីកំណើតក៏ពិតមែន តែវាមិនបានចោទជាបញ្ហាអ្វីឡើយសម្រាប់អ្នកដែលមានចិត្តស្រឡាញ់សម្ភារខ្មែររូបនេះ ដោយលោកបានកែច្នៃរ៉ឺម៉កម៉ូតូ ដោយលើកឈ្នាន់ហ្វ្រាំង និងលេខឡើងខ្ពស់ ងាយស្រួលអាចជិះ និងបើកបរដោយខ្លួនឯងបាន ហើយដឹកទំនិញលក់នៅតាមខេត្តផ្សេងៗដូចជា បន្ទាយមានជ័យ ឧត្ដមានជ័យ បាត់ដំបង និងពោធិ៍សាត់ ហើយអតិថិជនភាគច្រើនជាអ្នកនិយមប្រើប្រាស់សម្ភារធ្វើដោយដៃ។

គួរបញ្ជាក់ដែរថា លោក រាយ រន ហៅ វិន បានចាប់ផ្ដើមអាជីវកម្មលក់សម្ភារផលិតដោយដៃនេះប្រមាណ ៤ឆ្នាំហើយ ប៉ុន្តែរយៈពេល ២ឆ្នាំចុងក្រោយនេះទើបមានការគាំទ្រច្រើនទៅលើផលិតផលស្មុគស្លឹកត្នោតនេះ។ ចុងក្រោយ លោកក៏សូមសំណូមពរឱ្យបងប្អូនខ្មែរយើងបន្តគាំទ្រផលិតផលក្នុងស្រុកបន្ថែមទៀត មិនថាខាងខេត្តសៀមរាប ឬខេត្តដទៃនោះទេ សូមជួយទិញ និងប្រើប្រាស់ ដើម្បីជួយលើកកម្ពស់ដល់ជីវភាពអ្នកផលិតទាំងអស់គ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក