ក្រសួង​ដែនដី នឹងចាប់ផ្តើមបញ្ចេញនូវបណ្ណកម្មសិទ្ធិដែលទទួលបានការលើកលែងពន្ធប្រថាប់ត្រាប្រមាណ ៨០ម៉ឺនក្បាលដី ជូនបងប្អូនប្រជាពលរដ្ឋ

ភ្នំពេញ ៖ បណ្ណកម្មសិទ្ធិ​ចំនួន​​៨០ម៉ឺន​បណ្ណ ដែលទទួល​បានការ​លើក​លែងពន្ធប្រថាប់ត្រាពីរាជរដ្ឋាភិបាល ត្រូវ​បាន​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ ប្រគល់ជូនពលរដ្ឋជា​បន្ត​បន្ទាប់​ចាប់ពីថ្ងៃនេះ​តទៅ ។ នេះបើតាម​សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ ក្រោយកិច្ចប្រជុំ​មួយ​កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ។

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាការងាររវាងអង្គភាពសារពើពន្ធ និងអង្គភាពរដ្ឋបាលសុរិយោដី ដែ​ល​បាន​ធ្វើ​ឡើង​នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី ២៧ ខែឧសភាឆ្នាំ ២០២៥ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រី​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគ​រូ​ប​នី​យ​កម្ម និងសំណង់ និងអគ្គនាយកដ្ឋានពន្ធដារ បានចាប់ផ្តើមចែករំលែកទិន្នន័យព័ត៌មានទៅវិញទៅមក ដើ​ម្បី​បុព្វ​​ហេ​តុក្នុងការគ្រប់គ្រងចំណូលសារពើពន្ធរបស់រដ្ឋ។

ឯកឧត្តម​ បានលើកឡើងថា ៖

«បញ្ហាដីធ្លីគឺជាបញ្ហារ៉ាំរ៉ៃ និងអាចបង្កគ្រោះថ្នាក់ដល់សង្គមជាតិនាថ្ងៃខាងមុខប្រ​សិន​បើយើ​ង​មិ​នមានវិធានការដោះស្រាយឱ្យបានសមស្របត្រឹមត្រូវនោះទេ ដូច្នេះ ដើម្បី​កា​ត់ប​ន្ថ​​យវិ​វា​ទ​ក្នុ​ងសង្គមជាតិ រាជរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់យុទ្ធសាស្ត្រចុះបញ្ជីដីធ្លីបង្ហើយ ដែល​ប​ច្ចុ​ប្ប​ន្ន​កា​រ​​ចុះប​ញ្ជី​ដី​ធ្លី​នៅ​ទូ​ទាំ​​ងប្រ​ទេ​សនៅសល់ត្រឹមតែប្រមាណ ៣០ម៉ឺនក្បាលដីទៀ​ត​ប៉ុ​ណ្ណោះ​ដែ​​ល​នឹ​ង​ត្រូ​វ​ប​ញ្ចប់​ជា​ស្ថាពរ ។ ក្រៅពីនេះក៏នៅមានការចុះបញ្ជីដីរដ្ឋ និងដីឯកជនរបស់រដ្ឋផងដែរ»។

នៅក្នុងកិច្ច​ប្រជុំ​នោះដែរ​ ឯក​ឧ​ត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយ​​ក​ដ្ឋា​ន​ពន្ធ​ដារ បានមានប្រសាសន៍គាំទ្រដល់ការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចំពោះការសម្រួលនីតិវិធីដើម្បីដោះស្រាយបញ្ចប់បញ្ហាក្បាលដីជាប់ពន្ធសូន្យ ដោយត្រូវបញ្ជូនឯ​កសា​រ​ម​ក​ខា​ងព​​ន្ធដារ ដើម្បីសម្រួលបែបបទ និងផ្ទៀងផ្ទាត់ទិន្នន័យនានាជាដើម, ការធ្វើ​ប​ទ​ប​ញ្ញ​ត្តិ​ដើម្បី​គ្រ​ប់​គ្រ​ង​បុ​រី​គឺ​ជា​ក​ត្តា​​សំខាន់ ងាយស្រួលក្នុងការគ្រប់គ្រងលើការបង់ពន្ធ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានគាំទ្រ​ចំ​ពោះ​កា​រ​លើ​ក​ឡើ​ង​រប​​ស់​ឯ​ក​ឧ​ត្ត​ម​ឧ​ប​នា​យ​ក​រ​ដ្ឋមន្ត្រី សាយ សំអាល់ ក្នុងការបង្កើតសេវាគាប់ចិត្តតាមប្រព័ន្ធអនឡាញដែលធ្វើឲ្យប្រជាពលរដ្ឋងាយស្រួលប្រើ​ប្រា​ស់​លើ​រា​ល់សេវាកម្មទាំ​ង​អ​ស់​ ទាំ​ង​សេវា​​សុរិ​យោ​ដី​ និ​ង​ព​ន្ធ​ដា​រ​ ឆ្លើ​យ​ត​ប​​តា​មត​ម្រូ​វ​កា​រ​ជា​ក់​ស្ដែ​ង​ដោ​យ​មិ​ន​ចាំបាច់ចំណាយពេលវេលាធ្វើដំណើរមកដល់ទីតាំង និងអា​ច​ទ​ទួ​ល​បា​ន​សេ​វា​គ្រ​ប់​ពេ​លវេ​លា ​និ​ង​គ្រ​ប់ទី​ក​ន្លែងទាំងអស់ និងស្នើសុំឱ្យបង្កើតក្រុមការងារ E-administration, File ​s​h​a​r​in​​g ដោ​យ​មានឆន្ទៈធ្វើការរួ​មគ្នារ​វា​ង​ខា​ងសុរិយោដី និងពន្ធដារផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់

BBC ចុះផ្សាយពីការបើកទ្វារស្វាគមន៍ភ្ញៀរទេសចររបស់កម្ពុជាមានភាពប្រសើរ និងងាយស្រួលជាងមុន

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ប្រទេសកម្ពុជាកំពុងស្ថិតក្នុងរបត់ឆ្ពោះទៅរកភាពរីកចម្រើន និងផ្លាស់ប្តូរយ៉ាងលឿន ដោយសារការសម្រួលដល់ដំណើរការទទួលភ្ញៀវទេសចរមានភាពរលូនជាងមុន

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/09/2026

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ


Leave a Reply

Your email address will not be published.Required fields are marked *