ស្វែងយល់​អំពី​ពន្ធលើដីធ្លីមិនបានប្រើប្រាស់

ភ្នំពេញ ៖ មួយរយៈ​មុននេះ មានការ​វែកញែកច្រើន​អំពី​ពន្ធលើ​ដីធ្លី​មិនបានប្រើប្រាស់ និងមានការតវ៉ា​ពីសំណាក់​អ្នកជាប់ពន្ធទៅអគ្គ​នាយកដ្ឋាន​ពន្ធដារ​ ហើយ​ពន្ធប្រភេទនេះ​ក៏​ឃើញ​ថា​​មានសកម្មភាពប្រមូល​ពីអគ្គនាយកដ្ឋានផុស​ផុល​នៅ​ឆ្នាំ២០២៣​នេះ ។ ប៉ុន្តែ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត​ ក៏បានចេញអន្តរាគមន៍ និងកំណត់ជាថ្មីលើ​ពន្ធ​មួយ​ប្រភេទនេះ។ នៅថ្ងៃនេះ​ដែរ AMS Economy នឹង​លម្អិតពី​ពន្ធលើ​ដីធ្លីមិនបាន​ប្រើប្រាស់​ជូនដូចខាងក្រោម។​

បើតាមប្រកាសរបស់អគ្គ​នាយកដ្ឋានពន្ធដារ​ឱ្យបានដឹងថា ពន្ធលើដីធ្លីមិនបានប្រើប្រាស់ គឺជាប្រភេ​ទព​ន្ធប្រ​ចាំ​ឆ្នាំ​។ ព​ន្ធ​នេះកំណត់លើដីដែលគ្មានសំណង់ និងដី​ដែល​មាន​សំណង់​បោះ​បង់​ស្ថិត​ក្នុងទីក្រុងនានា និង​ក្នុង​តំ​ប​ន់​ទាំ​ង​ឡា​យ​ដែ​​លកំណត់ដោយគណៈកម្មការវាយតម្លៃដីធ្លីមិនបានប្រើប្រាស់ ។ ប៉ុន្តែបើតាមប្រកាស​របស់​សម្ដេច​នាយករដ្ឋមន្ត្រី​បានកំណត់​ពន្ធលើ​ដីធ្លី​មិន​ប្រើប្រាស់​សម្រាប់តំបន់​ក្រៅពី​ក្រុ​ងវិញ និងមានទំហំ​ចាប់ពី​៥ហិកតា​ឡើងទៅ ។​

​ពន្ធលើដីធ្លីមិនបានប្រើប្រាស់ មានគោលបំណងដើម្បីទប់ស្កាត់រាល់រូបភាពទិញដីទុកមិនប្រើប្រាស់ រង់ចាំ​ពេលឡើង​ថ្លៃ​លក់យកកម្រៃលើស , ជំរុញការប្រើប្រាស់ដីធ្លីឱ្យបានសមស្រប និងមានការអភិវឌ្ឍ, បង្កើន​សក​ម្មភា​ព​សេដ្ឋកិច្ច និងកម្លាំងការងារ, រួមចំណែកដល់ប្រយោជន៍ និងថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ។

ពន្ធ​នេះជាប្រភេទពន្ធស្វ័យប្រកាស ដែលតម្រូវឱ្យកម្មសិទ្ធិករ​នៃដីជាប់ពន្ធ និង​​អ្នកជួលដីពីរដ្ឋ​ ត្រូវមកចុះបញ្ជី និងដា​ក់លិខិតប្រកាសបង់​ពន្ធលើដីធ្លីមិនបានប្រើប្រាស់​នៅអគ្គនាយ​កដ្ឋាន​ពន្ធដារ ចំពោះដីដែ​លស្ថិ​តនៅ​រា​ជ​ធា​នី​ភ្នំ​ពេញ និង​នៅខេត្ត​ ឬនៅសាខាពន្ធដារខេត្តដែលដីនោះស្ថិតនៅ ។ អ្នកជាប់ពន្ធត្រូវបង់ពន្ធយ៉ាងយឺ​តបំ​ផុ​​តត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំ​ជាប់​ពន្ធនីមួយៗ និងត្រូវបង់ប្រាក់ពន្ធនៅសាខាពន្ធដារខេត្ត ឬនៅធនា​គារ​ជា​ដៃ​គូ​ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  ។

អត្រាពន្ធនេះត្រូវកំណត់តាមអត្រា ២% នៃមូលដ្ឋានគិតពន្ធ ។ មូលដ្ឋានគិតពន្ធ គឺជាថ្លៃដីគិតតាមថ្លៃទីផ្សារ តាមតំ​បន់នីមួយៗ ដែលវាយតម្លៃទៅតាមតម្លៃគិតក្នុងមួយម៉ែត្រក្រឡា ដែលកំណ​ត់ដោ​យ​គ​ណៈក​ម្ម​កា​រ​វា​យ​តម្លៃ​ដីធ្លី​​មិ​ន​បា​នប្រើប្រាស់។

កម្មវត្ថុត្រូវជាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ គឺជាដីទាំងឡាយណាដែ​លពុំមានល​ក្ខណៈណាមួ​យនៃល​ក្ខ​ណៈទាំង​៥ ដូចខាងក្រោម ៖

១. ដីមាន​សំណង់ស្ថិតក្នុងតំបន់លំនៅដ្ឋាន ​ដែលកម្មសិទ្ធិករប្រើប្រាស់ជាកន្លែងស្នាក់នៅជាគោល និង​បាន​ស្នា​​​ក់​នៅក​ន្លែ​ងនោះចំនួន ១៨៣ថ្ងៃ ឬច្រើនជាង គិតចាប់ពីថ្ងៃទី០១ ខែតុលា នៃឆ្នាំក​ន្ល​ង​ទៅ​រ​ហូត​ដ​ល់​ថ្ងៃ​ទី៣​០​ ខែ​ក​ញ្ញា នៃឆ្នាំប្រមូលពន្ធ ។ សម្រាប់ការកំណត់ពន្ធនេះ កម្មសិទ្ធិករម្នាក់​ពុំអាចមានទីកន្លែងស្នាក់នៅ​ជាគោ​លសំ​ខាន់លើសពីមួយកន្លែងបានទេ។

២. ដីជួលដែលមានសំណង់មានការកាន់កាប់ជាដីមានសំណង់ស្ថិតនៅក្នុងតំបន់លំនៅដ្ឋាន ឬស្ថិតនៅក្នុ​ងតំបន់ដែល​មាន​សកម្មភាពសេដ្ឋកិច្ច ដែលបានជួល​ឱ្យ​ទៅអ​តិថិ​ជន​ដើម្បី​យក​ឈ្នួល​ប្រចាំខែ ប្រចាំឆ្នាំ ឬ​ក្រោម​​កិច្ច​ស​ន្យារយៈពេលវែង ហើយលាភប្រចាំខែទទួលបានពីការជួលលើសពី ៨០% នៃចំនួ​ន​មួ​យ​ភា​គ​ដ​ប់ពីរនៃតម្លៃដីនៅក្នុងឆ្នាំប្រមូលពន្ធ គុណនឹ​​ង​មេ​គុ​ណដែលកំណត់​ដោយប្រ​កាស​រប​ស់ក្រ​សួងសេដ្ឋកិ​ច្ច ​និ​ង​ហិ​រ​ញ្ញវត្ថុ ហើយក្នុងនោះតម្លៃដីត្រូវបានកំណត់ដោយគណៈកម្មការវាយតម្លៃដីធ្លីមិនបានប្រើប្រាស់។

៣.ដីដែលមានសកម្មភាពសេដ្ឋកិច្ច ជាដីដែលកម្មសិទ្ធិករប្រើប្រាស់សម្រាប់សកម្មភាពសេដ្ឋកិច្ចដូចជា ដាំដុះ ឧស្សា​ហក​ម្ម ពាណិជ្ជកម្ម ទេសចរណ៍ ស្របតាមការកំណត់តំបន់របស់រដ្ឋ និងប្រាក់​ចំ​ណូ​លប្រ​ចាំ​ខែ​បា​ន​​ម​ក​ពីសកម្មភាពសេដ្ឋកិច្ចទាំងនោះលើសពីចំនួន ៨០% នៃចំនួនមួយភាគដប់ពីរនៃតម្លៃដីនៅក្នុងឆ្នាំប្រមូលពន្ធ គុណ​នឹ​ងមេគុណ​ដែល​កំណត់​ដោយប្​រកាស​របស់​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយក្នុង​នោះត​ម្លៃ​ដី​ត្រូ​វកំណ​ត់​ដោយគណៈកម្មការវាយតម្លៃដីធ្លីមិនបានប្រើប្រាស់។

៤. ដីជាកម្មសិទ្ធិរដ្ឋដែលបានជួលទៅឱ្យនីតិបុគ្គល ឬជារូបវន្តបុគ្គល ជាដីសាធារណៈ ដែលជា​កម្ម​សិទ្ធិរប​ស់រ​​ដ្ឋ ​​ទោះ​បីមានក្នុងបញ្ជីសារពើភណ្ឌ ឬក្រៅ​បញ្ជី​សារ​ពើ​ភណ្ឌ​ទ្រព្យ​សម្បតិ្ត​រដ្ឋ​ក្តី ហើយដីនោះមា​ន​ល​ក្ខ​ណៈ​ណា​​មួ​​យ​នៃចំណុចទាំង៣ខាងលើ។

៥. ដីស្ថិតនៅក្រោមកិច្ចព្រមព្រៀងវិនិយោគ ជាដីស្ថិតនៅក្រោមកិច្ចព្រមព្រៀងវិនិយោគនិងដីសម្បទាន ដែល​បានការអនុញ្ញាតដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឱ្យធ្វើវិនិ​យោគ​លើវិស័យអ្វីមួយ ឬដីសម្ប​ទាន​ ​​រ​យៈ​ពេលខ្លី មធ្យម ឬវែង ដែលទទួលបានការអនុញ្ញាតពី​រាជរដ្ឋាភិបាលឱ្យអនុវត្តនូវគម្រោងអ្វីមួយ។ ប្រសិនបើដីវិនិយោគ ឬសម្បទា​ន​នោះពុំ​បាន ឬពុំទាន់ដំណើរការដោយមូលហេតុប្រធានសក្តិ ឬ​ដោយ​មូ​ល​​ហេ​តុអសន្តិសុខផ្សេងៗនោះ​ពុំត្រូវជាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ទេ ប៉ុន្តែលុះណាតែការអាក់ខាន ​ឬព​ន្យា​រ​ពេ​​ល​នោះ មានការបញ្ជាក់ទទួលយល់ព្រមពីស្ថាប័នជំនាញមានសមត្ថកិច្ច និងក្រសួង​សេដ្ឋ​កិ​ច្ច​និ​ង​ហិរញ្ញវត្ថុ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រោយសម្រេចកំណត់ត្រា ១លានតោន កម្ពុជាកំណត់គោលដៅនៃការនាំចេញអង្ករកើនឡើងពី ៥% ទៅ១០%រៀងរាល់ឆ្នាំ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/10/2026

ភ្នំពេញ ៖ ការនាំចេញអង្ករលើសពី ១លានតោនក្នុងឆ្នាំ២០២៦ បានផ្តល់ទំនុកចិត្តយ៉ាងខ្លាំងដល់កសិករខ្មែរ ខណៈទីផ្សារអឺរ៉ុប និងចិន បន្តឈរជាអ្នកបញ្ជាទិញធំជាងគេសម្រាប់កសិផលកម្ពុជា។  ប្រទេសកម្ពុជាបានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងវិស័យពាណិជ្ជកម្មកសិកម្ម ដោយបាននាំចេញអង្ករសរុបកើនឡើងរហូតដល់ ១,០១៤,៤៤២ តោន គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នេះបើយោងតាមទិន្នន័យផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

យុទ្ធសាស្ត្រពង្រីកទីផ្សារថ្មី ៖ កម្ពុជា រុញច្រានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទៅកាន់តំបន់អាស៊ីកណ្ដាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

ភ្នំពេញ ៖ បើទោះបីជាចំណងមិត្តភាពរវាងកម្ពុជា និងបណ្ដាប្រទេសនៅអាស៊ីកណ្ដាលហាក់នៅមានកម្រិតនៅឡើយ ប៉ុន្តែនៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានាពេលថ្មីៗនេះ បានបើកផ្លូវយ៉ាងសំខាន់ក្នុងការរឹតចំណងទាក់ទងរវាងតំបន់ទាំងពីរ ទាំងចំណងការទូតវិស័យរដ្ឋ និងវិស័យឯកជន។ ក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋអាស៊ែបៃហ្សង់, សាធារណរដ្ឋតួកគីយ៉េ, សាធារណរដ្ឋកាហ្សាក់ស្ថាន និងការចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧ សម្ដេចធិបតី ហ៊ុន

បណ្តាញសារព័ត៌មាន AMS ចុះទស្សនកិច្ចសិក្សាអំពីសេដ្ឋកិច្ចទេសចរណ៍ និងវប្បធម៌នេសាទអាយុកាល ៤០០ ឆ្នាំនៅកោះ West Island

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

បណ្តាញសារព័ត៌មាន AMS ពីកម្ពុជាបានចុះទស្សនកិច្ចនៅលើកោះ West Island ក្នុងទីក្រុងសានយ៉ា កាលពីថ្ងៃទី២០ ខែតុលា ដើម្បីសិក្សាពីការរួមបញ្ចូលគ្នារវាងទេសចរណ៍សមុទ្រ សេវាកម្មស្នាក់នៅ ម្ហូបអាហារ និងសកម្មភាពកម្សាន្ត ជាមួយនឹងបេតិកភណ្ឌនេសាទប្រពៃណីរបស់កោះ

ទំនិញ​ថៃ មក​កម្ពុជា​ បន្ដធ្លាក់ចុះខ្លាំង បង្ហាញ​ពីរលកពហិការនៅខ្លាំងក្លា ដែលជាឱកាសមាសសម្រាប់សហគ្រាសក្នុងស្រុកពង្រឹងគុណភាព ពង្រីកទីផ្សារ

បទសម្ភាសន៍ និងបទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

ភ្នំពេញ៖ តួលេខនៃទំហំពាណិជ្ជកម្ម​ ក៏ដូចជាការនាំចូលទំនិញពីប្រទេស​​ថៃ​មកកាន់ទឹកដីកម្ពុជាក្នុងរយៈ​ពេល ៩ខែ ​ឆ្នាំ​២០២៦ កន្លងទៅនេះ បាន​ធ្លាក់​ចុះជិត ៣៣.៩%​ បើ​ធៀបនឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២៥ ពោលបើ​គិត​ជា​ទឹកប្រាក់ ​គឺ​ធ្លាក់ចុះពី ២ ៣៣៣លានដុល្លារអាមេរិក មក​នៅ​ត្រឹម ១ ៥៤២លានដុល្លារ។ ចំណែកឯការ​នាំចេញ​ទំនិញ​របស់​កម្ពុជារយៈ​ពេល ៩ខែ​ដូច​គ្នា ​​ទៅប្រទេស​ថៃ​វិញ​​ ក៏បាន​ធ្លាក់​ចុះ

ក្រសួងការងារ បន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងបន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារជាក់ស្ដែងនាពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត។ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅ The Factory Phnom Penh

វៀតណាម និងប្រទេសអឺរ៉ុបចំនួន ៤ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ វៀតណាម និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដែលមាន ៤ ប្រទេសរួមមាន អ៊ីស្លង់ លិចតិនស្តាញ ន័រវែស និងស្វីស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នានៅទីក្រុងហាណូយ

ចំណូលប្រជា​សហគមន៍​នេសាទត្រពាំង​សង្កែ មានកំណើនខ្ពស់​ក្រោយ​ទទួលបាន​ការជ្រោមជ្រែងពីរដ្ឋមន្ត្រីដែនដី

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

ចំណូលរបស់ប្រជា​សហគមន៍​នេសាទត្រពាំង​សង្កែ មានកំណើនខ្ពស់​ក្រោយ​ទទួលបាន​ការជ្រោមជ្រែងពីរដ្ឋមន្ត្រីដែនដី....

សេដ្ឋកិច្ចចិនកើនឡើង ៤.៥% ក្នុងត្រីមាសទី ៣ ជំរុញដោយការនាំចេញ ខណៈដែលវិស័យអចលនទ្រព្យនៅតែបន្តដាំក្បាលចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

កំណើនចិនសេដ្ឋកិច្ចកើនឡើងដល់ ៤,៥ ភាគរយនៅក្នុងត្រីមាសទីបី កើនពី ៤,៣ ភាគរយក្នុងត្រីមាសទីពីរ និង លើសពីការព្យាករណ៍ ៤,៤ ភាគរយ

ហៃ​ណាន​កាត់​បន្ថយ​ពន្ធ​ជិត ៦០០​ លាន​យន់ ​ក្រោម​គោលនយោបាយ​ពន្ធ​សូន្យ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ហៃ​ណាន​របស់​ប្រទេស​ចិន ​បាន​កាត់បន្ថយ​ពន្ធ​ចំនួន​ ​៥៩៨ លាន​យន់ ​តាមរយៈ​គោលនយោបាយ​ពន្ធ​សូន្យ​ ​(​zero​-​tariff​)​ ​គិត​ត្រឹម​ចុង​ខែ​កក្កដា ​បន្ទាប់ពី​កោះ​នេះ​បាន​ចាប់ផ្តើម​ដំណើរការ​ប្រតិបត្តិការ​គយ​ពិសេស​ទូទាំង​កោះ​ជា​ផ្លូវការ