ឥណ្ឌា ត្រៀមនាវាផ្ទុកយន្តហោះចម្បាំងថ្មីទី៣ តម្លៃជិត៥ពាន់លានដុល្លារទប់ទល់ឥទ្ធិពលចិន

ក្រុមប្រឹក្សាកំពូលកិច្ចការងារបញ្ជាទិញអាវុធរបស់ប្រទេសឥណ្ឌាដែលហៅកាត់ថា DAC ( Defense Acquisition Council) សប្តាហ៍នេះបានឈានមកដល់ដំណើរការអនុម័តដំណាក់កាលដំបូងហើយដើម្បីអាចបញ្ចេញថវិកាជាតិប្រមាណជា៤,៨ពាន់លានដុល្លារក្នុងការសាងសង់នាវាផ្ទុកយន្តហោះចម្បាំងថ្មីមួយទៀតបន្ថែមពីលើនាវាធុនធ្ងន់ប្រភេទនេះចំនួន២ដែលកំពុងប្រតិបត្តិការ។

DAC គឺជាគណកម្មការកំពូលសម្រាប់កិច្ចការងារសម្រេចចិត្តទិញអាវុធនានាសម្រាប់វិស័យការពារជាតិដែលមានប្រធានជារដ្ឋមន្ត្រីក្រសួងការពារជាតិបច្ចុប្បន្នលោក Rajnath Singh ហើយតាមផែនការកិច្ចប្រជុំសម្រេចជាផ្លូវការនឹងត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះ។

យោងតាមការចេញផ្សាយរបស់ប្រភពព័ត៌មានជាច្រើនបានសរសេរថា គោលបំណងសំខាន់របស់រដ្ឋាភិបាលក្រុងញូវដេលីគឺដើម្បីបង្កើនសមត្ថភាពនៃកងទ័ពជើងទឹករបស់ខ្លួនស្របពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងនៃកងកម្លាំងយោធាចិននៅតាមតំបន់មហាសមុទ្រឥណ្ឌា។

កាលពីខែមុនមេបញ្ជាការកំពូលនៃកងកម្លាំងកងទ័ពជើងទឹកឥណ្ឌា លោក Hari Kumar ធ្លាប់បានប្រកាសម្តងហើយថា ឥណ្ឌាកំពុងស្វែងរកលទ្ធភាពក្នុងការសាងសង់នាវាផ្ទុកយន្តហោះចម្បាំងទី២ដែលផលិតក្នុងស្រុកមួយទៀតមានការរចនា និងសមត្ថភាពស្រដៀងទៅនឹងនាវា INS Vikrant។

គួរឲ្យដឹងដែរថា បច្ចុប្បន្នមហាយក្សអាស៊ីមួយនេះកំពុងប្រតិបត្តិការនាវាផ្ទុកយន្តហោះចម្បាំងចំនួន២ ដែលក្នុងនោះមួយជានាវាដែលផលិតអំឡុងសម័យសហភាពសូវៀតដែលមានឈ្មោះថា INS Vikramaditya និងនាវាផលិតក្នុងស្រុក INS Vikrant ដែលវាមានតម្លៃប្រមាណជា ៣,២ពាន់លានដុល្លារ។

នាវាផ្ទុកយន្តហោះចម្បាំង INS Vikramaditaya គឺជានាវាដែលប្រតិបត្តិដំបូងបំផុតក្នុងជួរទ័ពឥណ្ឌាបន្ទាប់ពីវាត្រូវបានបញ្ជាទិញពីប្រទេសរុស្ស៊ីអំឡុងឆ្នាំ២០០៤ក្នុងតម្លៃ ២,៣៥ពាន់លានដុល្លារ។ នាវានេះធ្លាប់បានបំពេញបេសកកម្មរបស់ខ្លួនតាំងតែពីសម័យសហភាពសូវៀតមកម្ល៉េះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញតាមទម្រង់​អេឡិចត្រូនិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/06/2026

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញ តាមទម្រង់​អេឡិចត្រូនិក ដើម្បីពន្លឿន និងសម្រួលពាណិជ្ជកម្ម

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ៣៦១បណ្ណ បានប្រគល់ជូនប្រជាពលរដ្ឋមកពីភូមិ​ចំនួន​២​ក្នុងឃុំ​ខ្នាចរមាស ស្រុកបវេល

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/06/2026

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ៣៦១បណ្ណ បានប្រគល់ជូនប្រជាពលរដ្ឋមកពីភូមិ​ចំនួន​២​ក្នុងឃុំ​ខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង

ឆ្នាំ២០២៦ រដ្ឋាភិបាល​គ្រោងចំណាយលើវិស័យអប់រំ ១ ១១៨លានដុល្លារ ខណៈឆ្នាំ២០២៧ គ្រោងចំណាយ​ប្រមាណ ១ ១៧២លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការ​ចំណាយក្នុងវិស័យ​អប់រំនៅតែកើន​មិនមានការ​ថយ​ចុះនោះទេ ជាក់ស្ដែង​ ពិដានគោលនៃការ​ចំណាយ​ឆ្នាំ២០២៦ ចេញជា​ច្បាប់ថវិកា​មាន​ចំនួន ៤ ៤៧៤ពាន់លានរៀល ឬប្រមាណ ១ ១១៨​លានដុល្លារអាម៉េរិក​

ការពហិកាទំនិញថៃ និងការប្រើប្រាស់ផលិតផលក្នុងស្រុក ជាចលករយ៉ាងសំខាន់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងពង្រីក SME

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការបន្តពហិកាទំនិញថៃ និងការប្រើប្រាស់ផលិតផលក្នុងស្រុក ( Local Products) គឺជាកាតាលីករ ឬជាកម្លាំងចលករដ៏មានឥទ្ធិពលក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍន៍សង្គមមួយឱ្យមានចីរភាព

អ្នកជំនាញសេដ្ឋកិច្ចវិស័យឯកជនព្រមានពីការចំណាយរបស់ពលរដ្ឋអាម៉េរិកកើនឡើងខ្ពស់ ខណៈមន្ត្រីរដ្ឋាភិបាលនិយាយថា ជាសញ្ញាល្អរបស់សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

អ្នកជំនាញសេដ្ឋកិច្ចវិស័យឯកជនព្រមានពីការចំណាយរបស់ពលរដ្ឋអាម៉េរិកកើនឡើងខ្ពស់ ខណៈមន្ត្រីរដ្ឋាភិបាលនិយាយថា ជាសញ្ញាល្អរបស់សេដ្ឋកិច្ច

ប្រទេសចំនួន ៣ របស់ទ្វីបអាម៉េរិកខាងត្បូងកើបលុយពីការនាំចេញប្រេង ខណៈសង្គ្រាមនៅមជ្ឈិមបូព៌ាបន្តអូសបន្លាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ម៉េរិកខាងត្បូងកំពុងបង្កើនការនាំចេញប្រេងរបស់ពួកគេច្រើនជាងសហរដ្ឋអាម៉េរិក ដោយសារអ្នកផលិតសំខាន់ៗនៅក្នុងតំបន់បានជំរុញការផលិត និងនាំចេញទៅកាន់ពិភពលោកដែមិនត្រូវការឆ្លងកាត់ច្រកសមុទ្រ Hormuz

ការ​ចុះបញ្ជីម៉ាក​សម្គាល់ភូមិ​សាស្ត្រទំនិញលើផលិតផល​ជាតិ​ ជួយរុញទីផ្សា​រ និង​បង្កើនតម្លៃបន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការ​ចុះបញ្ជីម៉ាក​សម្គាល់ភូមិសាស្ត្រទំនិញ លើផលិតផលរបស់ខ្មែរ បានផ្ដល់​អត្ថ​ប្រយោជន៍​ ដូចជាការ​បញ្ជាក់ពីអត្តសញ្ញាណ និង​ប្រភពដើម​ បង្កើនតម្លៃផលិតផល និងការពារ​ផលិតផល​ពីការ​ក្លែងបន្លំ​ជាដើម។

៥ខែដំបូងឆ្នាំ២០២៦ វៀតណាមទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបជិត ២៥ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិរបស់វៀតណាម បានឱ្យដឹងថា ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ កន្លងទៅនេះ វៀតណាម ទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) បានឈានដល់ ២៤,៨១ ពាន់លានដុល្លារ

បំណុលសាធារណៈកម្ពុជាកើនជាង ១៣ ពាន់លានដុល្លារ ប៉ុន្តែនៅតែអាចគ្រប់គ្រងបាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ បំណុលសាធារណៈរបស់កម្ពុជាកើនឡើងដល់ ១៣,៣០ពាន់លានដុល្លារអាមេរិក ក្នុងនោះ ៩៦% ត្រូវនឹងប្រមាណជា ១២,៧០ ពាន់លានដុល្លារ

ទីផ្សារកាហ្វេនៅកម្ពុជា មានតម្រូវការប្រមាណ ២ម៉ឺនតោន ខណៈការផ្គត់ផ្គង់មានត្រឹមជាង ១ពាន់តោន ទាមទារបង្កើនការដាំដុះបន្ថែម

Top News, ជំនួញ, ព្រឹត្តិការណ៍

• 04/06/2026

ទីផ្សារកាហ្វេនៅកម្ពុជា មានតម្រូវការប្រមាណ ២ម៉ឺនតោន ខណៈការផ្គត់ផ្គង់មានត្រឹមជាង ១ពាន់តោន ទាមទារបង្កើនការដាំដុះបន្ថែម