ថៃ បញ្ចេញកញ្ចប់ថវិកាជាង ៧០ លានដុល្លារ ដើម្បីស្តារវិស័យទេសចរណ៍ដែលកំពុងដាំក្បាលចុះ

បរទេស ៖ រដ្ឋាភិបាលថៃ បាន​ និងកំពុងធ្វើកំណែទម្រង់ទ្រង់ទ្រាយធំលើវិស័យទេសចរណ៍ដែលកំពុងធ្លាក់ចុះ ដោយផ្តោតលើការបញ្ចុះតម្លៃលើសេវាកម្មផ្សេងៗ ច្បាប់ទម្លាប់ និងការជួយឧបត្ថម្ភបន្ថែមទាំងអ្នកផ្តល់សេវាកម្ម ទាំងភ្ញៀវទេសចរ ដែលរំពឹងថាអាចស្តារសេដ្ឋកិច្ចឡើងវិញ ប៉ុន្តែក៏នឹងពង្រឹងសន្តិសុខជាតិតាមរយៈការរឹតបន្តឹងគោលនយោបាយទិដ្ឋាការផងដែរ។

យោងតាមការចុះផ្សាយរបស់សាព័ត៌មានក្នុងស្រុករបស់ថៃបានឲ្យដឹងថា ពេលនេះ រដ្ឋាភិបាលថៃ​ តាមរយៈក្រសួង និងស្ថាប័នពាក់ព័ន្ធ បានរៀបចំផែនការជំរុញវិស័យទេសចរណ៍ឡើងវិញជាមួយខ្ទង់ចំណាយ ២,៤៥ ពាន់លានបាត (ជិត ៧៣ លានដុល្លារ) ដើម្បីអាចជួយសម្រួល និងបញ្ចុះតម្លៃទៅលើការចំណាយរបស់ទេសចរទាបជាងមុន។ តាមវិធានការនេះរំពឹងថា នឹងអាចបង្កើតតម្លៃសេដ្ឋកិច្ចបានប្រមាណ ៥៦ ពាន់លានបាត (១,៦៦ ពាន់លានដុល្លារ) តាមរយៈយុទ្ធសាស្ត្រសំខាន់ៗចំនួន ៣ ។

យុទ្ធសាស្រ្តទី ១ គឺកម្មវិធី Thai Teaw Thai Plus ដែលនឹងជួយឧបត្ថម្ភធន ៥០ ភាគរយលើថ្លៃស្នាក់នៅសម្រាប់ទេសចរចំនួន ៥ សែននាក់ដំបូង ហើយអ្នកដំណើរម្នាក់អាចទទួលបានការឧបត្ថម្ភធនរហូតដល់ ៥ ដង ដែលមានតម្លៃអតិបរមា ៣ ០០០ បាត(ជិត ៩០ ដុល្លារ) ក្នុងការកក់ម្តង។ លើសពីនេះ ក៏មានប័ណ្ណបញ្ចុះតម្លៃ ៥០០ បាត (ជិត ១៥ ដុល្លារ) បន្ថែមសម្រាប់ការចំណាយនៅក្នុងភោជនីយដ្ឋាន និងអាជីវកម្មក្នុងស្រុកផងដែរ។ គម្រោងនេះរំពឹងថានឹងរកចំណូលបាន ៣២ ពាន់លានបាត (៩៥២ លានដុល្លារ) សម្រាប់សេដ្ឋកិច្ច។ យុទ្ធសាស្ត្រទី២ គឺ ការបញ្ចុះតម្លៃជើងហោះហើរក្នុងស្រុកពី ៤០០ ទៅ ៦០០ បាត (១២ ទៅ ១៨ ដុល្លារ) លើកៅអីយន្តហោះប្រហែល ៤០០,០០០ កៅអី ទៅតាមគោលដៅនីមួយៗ។ យុទ្ធសាស្រ្តទី៣ គឺ រដ្ឋាភិបាលនឹងជួយឧបត្ថម្ភធនដល់ជើងហោះហើរជួល និងសហការជាមួយក្រុមហ៊ុនអាកាសចរណ៍លើយុទ្ធនាការទីផ្សាររួមគ្នា ដើម្បីទាក់ទាញភ្ញៀវបរទេសជាមួយនឹងគោលដៅបង្កើតចំណូលជាង ២៣ ពាន់លានបាត (៦៨៥ លានដុល្លារ)។

បន្ថែមពីលើយុទ្ធសាស្ត្រខាងលើនេះ រដ្ឋាភិបាលថៃបានប្រកាសថា គណៈរដ្ឋមន្ត្រីថៃសម្រេចអនុម័តលើការកែសម្រួលគោលនយោបាយទិដ្ឋាការ ដើម្បីទប់ស្កាត់ការរំលោភបំពាន និងបិទចន្លោះប្រហោងផ្នែកសន្តិសុខ ក្រោមគោលការណ៍ «ប្រទេសមួយ សិទ្ធិមួយ»។ នៅក្នុងការផ្លាស់ប្តូរនោះ ថៃនឹងបញ្ចប់ការលើកលែងទិដ្ឋាការរយៈពេល ៦០ ថ្ងៃសម្រាប់ប្រទេស និងដែនដីចំនួន ៩៣។ ជនជាតិមកពីប្រទេស និងដែនដីចំនួន ៥៩ នឹងត្រូវអនុញ្ញាតឱ្យចូលប្រទេសថៃដោយគ្មានទិដ្ឋាការ (Visa-Free) មិនលើសពី ៣០ ថ្ងៃឡើយ។ គម្រោងនេះក៏ត្រូវបានពង្រីកទៅកាន់ ៦ ប្រទេសបន្ថែមទៀតរួមមាន ឥណ្ឌា ក្រូអាត ប៊ុលហ្ការី ស៊ីប ម៉ាល់តា និងម៉ាល់ឌីវ (ជាសរុបមានចំនួន ៦៥ ប្រទេស និងដែនដី)។ លើសពីនេះ ជនជាតិម៉ូរីទីស (Mauritius) និងសេឈែល (Seychelles) អាចស្នាក់នៅបានត្រឹម ១៥ ថ្ងៃ ខណៈដែលអាស៊ែបៃហ្សង់ បេឡារុស និងស៊ែប៊ី អាចសុំទិដ្ឋាការពេលទៅដល់ (VoA) បាន។ ថៃក៏បានលុបចោលទិដ្ឋាការពេលទៅដល់ (VoA)សម្រាប់ជនជាតិឥណ្ឌាផងដែរ ដើម្បីកុំឱ្យជាន់គ្នានឹងគម្រោងលើកលែងទិដ្ឋាការថ្មី។ បទប្បញ្ញត្តិថ្មីនេះនឹងត្រូវចូលជាធរមានក្នុងរយៈពេល ១៥ ថ្ងៃ បន្ទាប់ពីការចុះផ្សាយនៅក្នុងរាជកិច្ចរបស់ថៃ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិក ដាក់ពន្ធ ១៥ % លើទំនិញផលិតពីប៉ូលីស៊ីលីកូន ដែលជាធាតុផ្សំសំខាន់នៅក្នុងបន្ទះឈីប និងផ្ទាំងសូឡា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

សហរដ្ឋអាម៉េរិក បានដំឡើងពន្ធ ១៥ ភាគរយ លើមុខទំនិញទាំងឡាយណាផលិតពីប៉ូលីស៊ីលីកូនដែលជាសារធាតុសំខាន់នៅក្នុងបន្ទះឈីប និងផ្ទាំងសូឡា

កម្ពុជា​ត្រៀមអនុវត្ត​យុទ្ធសាស្ត្រ​ ​SME​ ​២០២៦​-​២០៣០​ រំពឹងថានឹងក្លាយ​ជា​ចលករ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​ ​គ្រោង​ដាក់​ឱ្យ​អនុវត្ត​ «​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ឆ្នាំ​២០២៦​-​២០៣០​» ​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ​ ​ដោយ​រំពឹង​ថា​នឹង​ក្លាយជា​ក្របខណ្ឌ​គោលនយោបាយ​ដ៏​សំខាន់​ ​សម្រាប់​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​របស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ​(​SMEs​) ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់តែ​មាន​ភាព​ធន់​ ​និង​ចីរភាព

វិធានការស្រោចស្រង់របស់រាជរដ្ឋាភិបាល​ បាន​ជួយ​ជំរុញឱ្យវិស័យ​អចលនទ្រព្យនៅតែបន្ត​មានសកម្មភាព

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/08/2026

ក្នុងស្ថានភាពដែលវិស័យអចលនទ្រព្យ​ជួបនឹង​បញ្ហាប្រឈម ក៏ដូចជាការធ្លាក់​ចុះនៃតម្រូវការ​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ​ រាជរដ្ឋាភិបាល​បាន​ព្យាយាម​ជួយសម្រួល​បានច្រើនតាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រផ្សេងៗ

ជម្លោះ​អាមេរិក​-​អ៊ីរ៉ង់​ ​កំពុង​សាកល្បង​ភាព​រឹងមាំ​របស់​ ​BRICS​ ​និង​ ​SCO​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/08/2026

ជម្លោះ​យោធា ​និង​នយោបាយ​ដែល​អូសបន្លាយ​រវាង​សហរដ្ឋ​អាមេរិក​ និង​អ៊ីរ៉ង់​ ​កំពុង​ផ្លាស់ប្តូរ​ពី​វិបត្តិភូមិសាស្ត្រ​នយោបាយ​បណ្តោះអាសន្ន ​ទៅជា​បញ្ហា​យុទ្ធសាស្ត្រ​រយៈពេល​វែង​ ​ដែល​កំពុង​សាកល្បង​ទាំង​ភាព​ស្អិត​រមួត​ ​និង​សមត្ថភាព​ប្រតិបត្តិការ​របស់​អង្គការ​ ​BRICS​ ​និង​អង្គការ​សហប្រតិបត្តិការ​សៀង​ហៃ ​(​SCO​)​

​អាមេរិក​ ពង្រាងច្បាប់​យុទ្ធសាស្ត្រ​ធ្វើ​សង្គ្រាម​នុយក្លេអ៊ែរ​ថ្មី ដើម្បីទប់ការគំរាមកំហែងរបស់​រុស្ស៊ី និងមហាយក្សចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/08/2026

អាមេរិក កំពុង​ព្រាងច្បាប់​យុទ្ធសាស្ត្រ​ថ្មី​ ដែលអាចអនុញ្ញាត​​ឱ្យ​ប្រធានាធិបតី​អាមេរិក​ មាន​សិទ្ធិ និងជម្រើស​កាន់តែ​ទូលំទូលាយ​ក្នុង​ការប្រើអាវុធនុយក្លេអ៊ែរ ក្នុងករណី​កើតមាន​ជម្លោះ​យោធា​ជាមួយ​រុស្ស៊ី ​ឬ​មហាយក្សចិន

កែប​ប្រមូល​ផល​ក្តាម​សេះ​ជិត​ ​៤០០ ​តោន​ក្នុង​ឆមាស​ទី​១​ ​ខណៈ​ខេត្ត​ត្រៀម​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

​ ខេត្ត​កែប​ប្រមូល​ផល​ក្តាម​សេះ​បាន​ចំនួន​ ​៣៩៥​ តោន​ ​ក្នុង​ឆមាស​ទី​ ១​ ​ឆ្នាំ​នេះ​ ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ ​ខណៈ​រដ្ឋបាល​ខេត្ត​សហការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​ ​គ្រោង​រៀបចំ​ចុះបញ្ជី​ ​«​ក្តាម​សេះ​កែប​» ​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ (​GI​) ​សំដៅ​លើកកម្ពស់​តម្លៃ​ផលិតផល​ និង​បង្កើន​ចំណូល​ដល់​ប្រជាពលរដ្ឋ

សហគ្រិនក្នុងវិស័យ MSME ប្រែក្លាយវិបត្តិជាឱកាស ពង្រីកអាជីវកម្មរហូតមានដៃគូជាង ១,០០០

ជំនួញ, ព្រឹត្តិការណ៍

• 07/08/2026

សហគ្រិន​ថ្មី​ថ្មោង​ម្នាក់​ក្នុង​វិស័យ​សហគ្រាស​ធុនមីក្រូ ​តូច​ និង​មធ្យម​ ​(​MSME​) ​បាន​ប្រែក្លាយ​បញ្ហា​ប្រឈម​ជាបន្តបន្ទាប់​ទៅជា​ឱកាស ​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ ​ដោយ​បច្ចុប្បន្ន​អាច​ផ្គត់ផ្គង់​ម្សៅ​នំ​ភីហ្សា​ទៅកាន់​ដៃគូ​ជាង​ ​១,០០០​ ​នៅក្នុង​ប្រទេស​កម្ពុជា

ប្រធាន​​ ​FASMEC​៖​ ​ទិញ​ទំនិញ​ខ្មែរ​កាន់តែ​ច្រើន​ ​សេដ្ឋកិច្ច​ជាតិ​កាន់តែ​រីកចម្រើន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

ការងាក​មក​គាំទ្រ​ ​និង​ប្រើប្រាស់​ទំនិញ​ផលិត​ក្នុង​ស្រុក​កាន់តែ​ច្រើន​ពីសំណាក់​ប្រជាពលរដ្ឋ​កម្ពុជា​ ​ត្រូវបាន​មើលឃើញ​ថា​ ​កំពុង​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ តាមរយៈ​ការ​បង្កើន​ការ​ផលិត​ ​ការ​បង្កើត​ការងារ​ និង​ការ​ទាក់ទាញ​ការ​វិនិយោគ​ថ្មី​ៗ​ ពិសេសក្នុង​វិស័យ​ផលិតកម្ម

តម្លៃប្រេងឡើងថ្លៃវិញ បន្ទាប់ពីអ៊ីរ៉ង់ និង អូម៉ង់ ទាមទារថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

នៅថ្ងៃសុក្រនេះ តម្លៃប្រេងឆៅ Brent បានឡើងថ្លៃ ១.២ ភាគរយ ពោលគឺកើនដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ១,១ ភាគរយកើនដល់ ៧៨,៨៤ ដុល្លារក្នុងមួយបារ៉ែល

រដ្ឋបាលលោក ដូណាល់ ត្រាំ សងប្រាក់ពន្ធគយ ១០០ ពាន់លានដុល្លារទៅឱ្យក្រុមហ៊ុនអាជីវកម្មវិញ ខណៈរាប់ពាន់លានដុល្លារទៀតកំពុងជាប់គាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/08/2026

យោងតាមឯកសារតុលាការពីសំណាក់ទីភ្នាក់ងារគយ និងការពារព្រំដែនអាម៉េរិក បានឱ្យដឹងថា រដ្ឋាភិបាលបានសងប្រាក់ ៦០ ភាគរយនៃចំណូលពន្ធគយសរុបរួចហើយ ដែលប្រមូលក្រោមគោលនយោបាយរបស់លោក ដូណាល់ ត្រាំ

Leave a Reply

Your email address will not be published.Required fields are marked *