អ្នកជំនាញ​៖ ​ដំណើរទស្សនកិច្ច​ទៅ​ចិន​របស់​សម្ដេច​ធិបតី​ ​មាន​គោលដៅ​សំខាន់​ ​ទាក់ទាញ​ការ​វិនិយោគ​ និងពង្រឹងទំនាក់ទំនង

​ភ្នំពេញ​៖​ ​អ្នកជំនាញ​ភូមិសាស្ត្រ​នយោបាយ​ ​និង​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ដំណើរទស្សនកិច្ច​ទៅ​ចិន​របស់​សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​ផ្តោតសំខាន់លើការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និងទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ ​ពិសេស​ គឺ​មានគោលដៅ​ទាក់ទាញ​វិនិយោគិន​ចិន ​ឱ្យ​មក​បណ្ដាក់ទុន​បន្ថែម​នៅ​កម្ពុជា​។

​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​បាន​ដឹកនាំ​គណៈប្រតិភូ​រាជ​រដ្ឋាភិបាល​កម្ពុជា​ទៅ​ ចូលរួម​បំពេញ​ទស្សនកិច្ចការងារ​ ​នៅ​រដ្ឋធានី​ប៉េកាំង​ ​និង​ចូលរួម​កម្មវិធី​ សន្និសីទ​ពិភពលោក​ ​AI​ ​2026​ ​និង​កិច្ចប្រជុំ​កំពូល​ស្តីពី​ការ​គ្រប់គ្រង​AI​ ​ពិភពលោក​ ​ចាប់ពី​ថ្ងៃទី​១៥​-​១៧​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​នៅ​ទីក្រុង​សៀងហៃ ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ​ក្នុង​នោះ​សម្តេច​បាន​ជួប​សម្តែង​ការ​គួរសម​ជាមួយ​ លោក​ ស៊ី ​ជីន​ពីង ​ប្រធានាធិបតី​ចិន​ ​និង​ជួប​ពិភាក្សា​ទ្វេ​ភាគី​ជាមួយ​លោក​ លី ​ឈាង​ នាយក​រដ្ឋមន្ត្រី​ចិន​។

​លោក​បណ្ឌិត​ ញ៉ិល ​រដ្ឋា ​អ្នកជំនាញ​ភូមិសាស្ត្រ​នយោបាយ​ ​និង​សេដ្ឋកិច្ច​ ​បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន​AMS​ ​នា​ថ្ងៃទី​១៦​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​ថា​ ​ការ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ចិន​របស់​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត​ ​ក្នុង​កិច្ចចរចា​ការ​ទូត​កំពូល​ ​គឺជា​ការ​បង្ហាញ​ពី​តុល្យភាព​អំណាច​ដ៏​រឹងមាំ​របស់​កម្ពុជា​។ ​ទំនាក់ទំនង​ដ៏​ស៊ីជម្រៅ​រវាង​កម្ពុជា​-​ចិន​ ​នឹង​ជួយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​និង​វិស័យ​សំខាន់​ៗ​ជាច្រើន​ទៀត​។

​លោក​បណ្ឌិត​ ញ៉ិល ​រដ្ឋា ​បាន​បញ្ជាក់​ថា​ ​ដំណើរទស្សនកិច្ច​របស់​សម្តេច​ធិបតី​ទៅ​ចិន​មាន​គោលដៅ​ទាក់ទាញ​ការ​វិនិយោគ​ ​និង​បញ្ជាក់​ទៅកាន់​វិនិយោគិន​បរទេស​ថា​ ​កម្ពុជា​គឺជា​ ​«​កោះសន្តិភាព​ ​និង​ស្ថិរភាព​» ​ដែល​មាន​សមត្ថភាព​គ្រប់គ្រង​សន្តិសុខ​ ​និង​ធានា​សុវត្ថិភាព​ខ្ពស់​បំផុត​ ​ទោះបីជា​មាន​ការ​យាយី​ពី​ប្រទេស​ជិតខាង​ក៏ដោយ​។

​អ្នកជំនាញ​រូប​នេះ​ ​បាន​បន្ត​ថា​ ​ដំណើរទស្សនកិច្ច​នេះ​ ​មាន​សារៈសំខាន់​សម្រាប់​កម្ពុជា​ ​លើស​ពី​ពិធី​ការ​ការ​ទូត​ធម្មតា​។​ វា​ឆ្លុះបញ្ចាំង​ពី​កិច្ចខិតខំប្រឹងប្រែង​របស់​កម្ពុជា​ ​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​នយោបាយ​ជាមួយ​ចិន​, ​ជំរុញ​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​, ​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បច្ចេកវិទ្យា​ ​និង​បញ្ញា​សិប្បនិម្មិត​ ​ព្រមទាំង​ពង្រឹង​ទីតាំង​របស់​ខ្លួន​ក្នុង​បរិបទ​ភូមិសាស្ត្រ​នយោបាយ​ ​ដែល​កំពុង​ផ្លាស់ប្តូរ​។​

​លោក​បណ្ឌិត​ ញ៉ិល ​រដ្ឋា ​បាន​បន្ត​ថា​ ​លើស​ពី​នេះ​ វា​ក៏​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ដែល​ចិន​ផ្តល់​ដល់​កម្ពុជា​ ​ក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​តំបន់​ ​និង​បើក​ឱកាស​ឱ្យ​កម្ពុជា​ ​ប្រែក្លាយ​ទំនាក់ទំនង​ការ​ទូត​ទៅជា​ការ​ផ្ទេរ​បច្ចេកវិទ្យា ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ និង​កំណើន​សេដ្ឋកិច្ច​រយៈពេល​វែង​។

​ផ្អែក​តាម​គេហទំព័រ​ផ្លូវការ​របស់​ឯកឧត្តម​ ស៊ុន ​ចាន់​ថុល ​ឧប​នាយក​រដ្ឋមន្ត្រី​ ​អនុ​ប្រធាន​ទី​១​ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​ក.​អ.​ក.​) ​កាលពី​ថ្ងៃទី​១៦​ ​ខែកក្កដា ​ឆ្នាំ​ ​២០២៦​ ​បាន​ឱ្យដឹង​ថា​ ​សម្តេច​ធិបតី​ ​បាន​ពិភាក្សា​ការងារ​ជាមួយ​ក្រុមហ៊ុន​ធំ​ៗ​របស់​ចិន​ជាច្រើន​ ​រួមមាន​៖​

​១. ​គណៈ​គ្រប់គ្រង​ជាន់​ខ្ពស់​នៃ​ ក្រុមហ៊ុន​ ​CHINALCO​ ​(​Aluminum​ ​Corporation​ ​of​ ​China​) ​ដឹកនាំ​ដោយ​ ​លោក​ ​Wang​ ​Shilei​ ​ប្រធាន​ក្រុមហ៊ុន​ ​២. ​គណៈ​គ្រប់គ្រង​ជាន់​ខ្ពស់​នៃ​ ក្រុមហ៊ុន​ ​China​ ​Railway​ ​Construction​ ​Corporation​ ​(​CRCC​) ​ដឹកនាំ​ដោយ​ ​លោក​ ​Dai​ ​Hegen​ ​ប្រធាន​ក្រុមប្រឹក្សាភិបាល​

​៣. ​គណៈ​គ្រប់គ្រង​ជាន់​ខ្ពស់​នៃ​ ក្រុមហ៊ុន​ ​China​ ​Energy​ ​International​ ​ដឹកនាំ​ដោយ​ ​លោក​ ​Qiao​ ​Xubin​ ​ប្រធាន​ក្រុមហ៊ុន​ ​៤. ​គណៈ​គ្រប់គ្រង​ជាន់​ខ្ពស់​នៃ​ ក្រុមហ៊ុន​ ​China​ ​Machinery​ ​Engineering​ ​Corporation​ ​Group​ ​(​CMEC​) ​ដឹកនាំ​ដោយ​ ​លោក​ ​Fang​ ​Yanshui​ ​ប្រធាន​ក្រុមហ៊ុន​

​៥. ​គណៈ​គ្រប់គ្រង​ជាន់​ខ្ពស់​នៃ​ ក្រុមហ៊ុន​ ​Haier​ ​Group​ ​ដឹកនាំ​ដោយ​ ​លោក​ ​Diao​ ​Yunfeng​ ​អនុ​ប្រធាន​ក្រុមហ៊ុន​ ​៦. ​គណៈ​គ្រប់គ្រង​ជាន់​ខ្ពស់​នៃ​ ក្រុមហ៊ុន​ ​Shandong​ ​(​Cambodia​) ​Economic​ ​and​ ​Technological​ ​Development​ ​Zone​ ​ដឹកនាំ​ដោយ​ ​លោក​ ​Wu​ ​Yujie​ ​ជា​អ្នកតំណាង​ក្រុមហ៊ុន​

​៧. ​គណៈ​គ្រប់គ្រង​ជាន់​ខ្ពស់​នៃ​ ក្រុមហ៊ុន​ ​Yuanda​ ​Group​ ​ដឹកនាំ​ដោយ​លោក​ ​Zheng​ ​Mingzhou​ ​នាយក​ក្រុមហ៊ុន​ ​៨. ​គណៈ​គ្រប់គ្រង​ជាន់​ខ្ពស់​នៃ​ ក្រុមហ៊ុន​ ​Fujian​ ​Jinlu​ ​Daily​ ​Chemical​ ​Co​.​,​ ​Ltd​. ​ដឹកនាំ​ដោយ​ ​លោក​ ​Fu​ ​Laifa​ ​នាយក​ទទួលបន្ទុក​កិច្ចការ​អាស៊ី​អាគ្នេយ៍​ ​៩. ​គណៈ​គ្រប់គ្រង​ជាន់​ខ្ពស់​នៃ​ ក្រុមហ៊ុន​ ​Beijing​ ​Star​ ​AI​ ​Co​.​,​ ​Ltd​. ​ដឹកនាំ​ដោយ​ ​លោក​ ​Zhang​ ​Wei​ ​ស្ថាបនិក ​ប្រធាន​ក្រុមប្រឹក្សាភិបាល​ ​និង​ជា​នាយក​ប្រតិបត្តិ​។

​តាម​ទិន្នន័យ​ពី​អគ្គ​នាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ ​បាន​បង្ហាញ​ថា​ ​ប្រទេស​ចិន​នៅតែ​បន្ត​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​កម្ពុជា​ ​សម្រាប់​ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​នេះ​ ​ដោយ​ ​ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​ប្រទេស​ទាំង​ពីរ​បាន​កើនឡើង​គួរឱ្យ​កត់សម្គាល់​ប្រមាណ​ ​២៥.៤​% ​ដែល​មាន​ទំហំ​ជាង​ ​១១​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​។

​ក្នុង​រយៈពេល​ ​៦​ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ​២០២៦​ ​ចាប់ពី​ខែមករា ​ដល់​ខែមិថុនា​ ​កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅកាន់​ប្រទេស​ចិន​ក្នុង​តម្លៃ​ ​៩៤៣​ ​លាន​ដុល្លារ​អាម៉េរិក​កើនឡើង​ ​២៥.៧​%​។ ​ចំណែក​ការ​នាំចូល​ពី​ចិន​មក​កម្ពុជា​វិញ​ ​មាន​តម្លៃ​ប្រមាណ​ជាង​ ​១០​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក ​កើនឡើង​ ​២៥.៤​% ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច


Leave a Reply

Your email address will not be published.Required fields are marked *