ការកើនឡើង​នៃគម្រោងបង្កើតរោងចក្រ​ សហគ្រាស ​ជំរុញ​ចលនា​ទិញ-លក់ដីធ្លី​នៅតាមតំបន់​សក្ដានុពល​

ភ្នំពេញ ៖ ចំនួន​រោងចក្រ​ សហគ្រាស​នៅទូទាំង​ប្រទេស​កម្ពុជា​ គិតត្រឹម​ពាក់កណ្ដាល​ឆ្នាំ២០២៤​នេះ បាន​កើនឡើងដល់​ជាង​៤ម៉ឺន​ ក្នុងនោះ​ក៏មាន​រោងចក្រ​ សហគ្រាស​ប្រមាណជាង​៣ពាន់​បាន​បើក​ថ្មី​នៅក្នុងឆ្នាំ២០២៤​នេះ ។ ការ​កើនឡើង​នៃ​ចំនួន​រោងចក្រ ​សហគ្រាស​ ក្នុង​វិស័យឧស្សាហកម្ម​​ទាំងនេះបានធ្វើឱ្យមានចលនា​ទិញ-លក់​ ដីធ្លីដែលស្ថិតក្នុងតំបន់នៃគម្រោង ជាមួយនឹងការជំរុញកំណើនតម្លៃផងដែរ។​

អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​បានមើលឃើញថា​ ស្របពេល​ទីផ្សារ​អចលនទ្រព្យ​​ផ្នែកផ្សេងទៀត​ដូចជា​លំនៅឋាន ខុនដូ អាផាតមិន​ បាន​ថមថយ​ តែ​សកម្មភាព​នៃការ​វិនិយោគ​លើ​ឧស្សាហកម្ម​រោងចក្រ​សហ​គ្រា​ស​​​​នៅតែបន្ត​ដំណើរឆ្ពោះទៅមុខ ដោយមានការ​វិនិយោគ​ថ្មីៗជា​បន្តបន្ទាប់ ។ ការ​​វិនិយោគ​លើ​ឧស្សា​ហ​កម្ម​​រោងចក្រ​ សហគ្រាស​នេះ​ធ្វើឱ្យ​តម្រូវ​ការទិ​ញ​លក់​ដីធ្លីនៅតំបន់ដែលមានគម្រោង​បង្កើត​រោងចក្រ​ទាំងនោះ​ក៏មាន​ខ្ពស់​ ដូច្នេះ​ធ្វើ​ឱ្យ​វិស័យ​ដីធ្លី​មាននៅតំបន់ដែលពាក់ព័ន្ធអាចរក្សា​បានចរន្តទីផ្សារ។

លោក ឌិត ចណ្ណា​ អគ្គនាយកក្រុមហ៊ុន​អចលនទ្រព្យ​ Lucky Realty បានលើកឡើង​ថា​ ការ​វិនិយោគ​លើ​រោងចក្រ​ សហ​គ្រា​ស​​​នានា​ បានធ្វើឱ្យមាន​តម្រូវការប្រើប្រាស់​ដីធ្លី ដែលមិនត្រឹមតែដីសម្រាប់​សង់រោងចក្រ​នោះទេ តែក៏មាន​ដី​ស​ម្រាប់​​​សង់ឃ្លាំង​ស្តុកទំនិញ តម្រូវការ​ដី​សម្រាប់​សាងសង់​ផ្ទះរបស់​កម្មករ​ដែល​នៅ​ជិត​​រោងចក្រ​​នោះជាដើម ។

បើតាមការ​កត់សម្គាល់​ តំបន់​ដែល​មិនសូវ​មានការ​ចាប់អារម្មណ៍​លើ​ការ​ទិញលក់ដីធ្លី ប៉ុន្តែនៅពេល​មានរោងចក្រ​ សហគ្រាស​ចូលទៅដល់គឺធ្វើ​ឱ្យតម្លៃដីធ្លី និងតម្រូវការ​ដីនៅក្បែរ​នោះក៏មានហាងឆេង​មួយរំពេច។ ជាក់ស្ដែ​ងតំបន់មួយចំនួន​ក្នុង​ខេត្ត​កំពង់​ស្ពឺ ដែលពីមុនជា​ដីកសិកម្ម​ និងរក​ចំណូល​ពីដីនោះបានតិច​តួច តែ​ពេល​មានរោងចក្រ សហគ្រា​ស​ចូលទៅ​ធ្វើ​ឱ្យ​ដី​នោះ​ក្លាយជា​ដីដែលមានតម្លៃ​អាចលក់ ឬជួល​ កែប្រែ​ពី​ដី​ក​សិ​ក​ម្ម​ ក្លាយជា​តំបន់​ឧស្សាហកម្ម​អ៊ូអរ ។  

បើតាម​ប្រសាសន៍​មន្ត្រីជាន់ខ្ពស់ក្រសួងការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បានឱ្យដឹងថា​ ការ​វិនិយោគលើ​រោងចក្រ​ សហគ្រាស​នេះដែរ បានផ្ដល់​នូវ​ឱកា​សការដល់​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​​ ទាំង​ផ្ទាល់​ និ​ងប្រយោល ​ជាក់ស្ដែង​ គិតត្រឹម​ឆមាស​ទី១ ឆ្នាំ២០២៤​នេះ កម្មករ ​និយោជិត​កំពុង​បម្រើការ​ងារ​នៅក្នុងរោងចក្រ​វិស័យ​វា​យ​នភណ្ឌកាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផល​​ធ្វើដំណើរការ​ និង​កាបូប មានចំនួន​ប្រមាណ​ជាង​៩១​ម៉ឺននាក់ និងទទួលបានប្រាក់ចំណូល​ប្រមាណ​ ​៣ពាន់​លានដុល្លារ​អាមេរិក ។ ចំណែក​រោងចក្រ​ឧស្សា​ហ​កម្ម​ មិនមែនកាត់ដេរ​ក៏​បានផ្ដល់​ឱកាស​ការងារ​ប្រមាណជិត ៩០ម៉ឺននាក់​ផងដែរ ដោយ​ផ្ដល់​ជា​ចំណូល​ប្រចាំឆ្នាំ​ប្រមាណ​ ២,៦ពាន់​លានដុល្លារ​អាមេរិក ។​

យោងតាម​របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ ក៏បានបង្ហាញផងដែរថា ​ការ​វិនិយោគ​ថ្មីៗ និងការ​ពង្រីកផលិតកម្មគម្រោង​វិនិយោគ​ ភាគច្រើន​ផ្ដោតទៅលើ​គម្រោង​វិនិយោគ​រោង​ចក្រ​ឧស្សាហកម្ម​ ទាំង​រោងចក្រ​កាត់ដេរសម្លៀក​បំពាក់ និង​ស្បែកជើង និង​រោងចក្រឧស្សាហកម្ម​ មិនមែនកាត់ដេរ ក្នុងនោះ​រាជធានីភ្នំពេញ ខេត្ត​ស្វាយរៀង ខេត្តកំពង់​ស្ពឺ ខេត្តព្រះ​សី​​ហ​នុ កណ្ដាល និងខេត្តតាកែវ ទទួលបានគម្រោង​វិនិយោគលើ​ឧស្សាហកម្ម​ច្រើនជាង​គេ  ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

Leave a Reply

Your email address will not be published.Required fields are marked *