ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចអនុម័តទាំងស្រុងលើ “សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២២-២០២៤” ខណៈរាជរដ្ឋភិបាលគ្រោងចាក់បញ្ចូលបរិមាណទុនសរុបចំនួន ៩ ២០១ លានដុល្លារអាមេរិក ក្នុងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២២-២០២៤ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។

ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់តាមរយៈបណ្តាញទំនាក់ទំនងអេឡិចត្រូនិកផ្ទាល់ខ្លូននៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ថា កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២២-២០២៤ សរុបប្រចាំឆ្នាំប្រមាណ ៣ ០៦៧លានដុល្លារអាមេរិក តម្រូវការចំណាយសរុបសម្រាប់ការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ដើម្បីឲ្យបានស្របតាមស្ថានភាពជាក់ស្តែងនៃការប្រែប្រួលថ្លៃទំនិញ និងអតិផរណាហើយក៏ផ្អែកលើបរិមាណហិរញ្ញប្បទានសហប្រតិបត្តិការដែលដៃគូអភិវឌ្ឍធ្លាប់បានសន្យា។

កម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២២-២០២៤ ដែលក្នុងនោះរួមមាន “ គម្រោងកំពុងដំណើរការ” គឺជាគម្រោងដែលកំពុងត្រូវបានអនុវត្ត ឬមានកិច្ចសហការ ហើយការអនុវត្តគម្រោងទាំងនោះនឹងត្រូវបន្តនៅក្នុងអំឡុងពេលនៃកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល២០២២-២០២៤ និង “គម្រោងសម្រាប់អនុវត្តផ.យ.អ.ជ. ឬគម្រោងថ្មី” ដែលនឹងត្រូវអនុវត្តក្នុងអំឡុងពេលនៃកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល២០២២-២០២៤ ដោយចែកចេញជាពីរផ្នែក (១) គឺជាការប្រមូលព័ត៌មានស្តីពី “គម្រោងសម្រាប់អនុវត្ត ផ.យ.អ.ជ និង(២) គឺជាការប្រមូលព័ត៌មានស្តីពីគម្រោងសរុប ៦៧៣ គម្រោងនៃកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល២០២២-២០២៤ ដោយមានចំនួន ១៨៥ ជាគម្រោងកំពុងដំណើរការ ត្រូវការទុនចំនួន ៥ ៨១៧លានដុល្លារអាមេរិក និងចំនួន ៤៨៨គម្រោង ជាគម្រោងសម្រាប់អនុវត្ត ផ.យ.អ.ជ. ដែលត្រូវការទុនចំនួន ៣ ៣៨៤លានដុល្លារអាមេរិក។
ជាសរុបបរិមាណទុនតាមឆ្នាំរបស់កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២២-២០២៤ រួមមាន ៖ ឆ្នាំ២០២២ ចំនួន ៣ ៦៩៨លានដុល្លារអាមេរិក ឆ្នាំ២០២៣ ចំនួន ៣ ៣៣៩លានដុល្លារអាមេរិក និងឆ្នាំ២០២៤ ចំនួន ២ ១៦៤លានដុល្លារអាមេរិក។
បរិមាណទុនសរុបចំនួន ៩ ២០១លានដុល្លារអាមេរិកនៃកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២២-២០២៤ រួមបញ្ចូលនូវបរិមាណទុនដែលបានសន្យាផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍរួចហើយមានចំនួន ៧ ៧១៣,៣លានដុល្លារអាមេរិក (ក្នុងនោះពីរាជរដ្ឋាភិបាលកម្ពុជាចំនួន ៤៧៧,១លានដុល្លារអាមេរិក និងពីដៃគូអភិវឌ្ឍចំនួន ៧ ២៣៦,២លានដុល្លារអាមេរិក) ដោយត្រូវការទុនបន្ថែមចំនួន ១ ៤៨៧,៧លានដុល្លារអាមេរិក។
ការវិភាជទុនដល់គម្រោងនានារបស់កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២២-២០២៥ ទៅតាមវិស័យដូចបានកំណត់នៅក្នុង ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ រួមមាន ៖ ១១,៨% នៃតម្រូវការចំណាយវិនិយោគសាធារណៈសរុបសម្រាប់អនុវត្តគម្រោងក្នុងវិស័យសង្គមកិច្ច ៣៧,៦% នៃតម្រូវការចំណាយវិនិយោគសាធារណៈសរុបសម្រាប់អនុវត្តគម្រោងក្នុងវិស័យសេដ្ឋកិច្ច ៤៤,២% នៃតម្រូវការចំណាយវិនិយោគសាធារណៈសរុបសម្រាប់អនុវត្តគម្រោងក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និង ៦,៤% នៃតម្រូវការចំណាយវិនិយោគសាធារណៈសរុបសម្រាប់អនុវត្តគម្រោងក្នុងវិស័យសេវានិងកម្មវិធីអន្តរវិស័យ។
ឯកឧត្តម ផៃ ស៊ីផាន បានថ្លែងដូច្នេះថា ៖
«ដោយឈរលើក្របខ័ណ្ឌទស្សនៈរួមមួយ ដែលកំណត់ពីតួនាទីដ៏សំខាន់មិនអាចខ្វះបាននៃការវិនិយោគក្នុងការជំរុញកំណើនសេដ្ឋកិច្ច យើងអាចធ្វើសេចក្តីសន្និដ្ឋានជារួមបានថា ការធានាឲ្យមាននូវកម្មវិធីវិនិយោគសាធារណៈមួយ ដែលនឹងត្រូវរួមចំណែកក្នុងការធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិទាំងមូល ក៏ដូចជាធ្វើជាឧបករណ៍ផ្នែកគោលនយោបាយសម្រាប់ប្រែក្លាយគោលនយោបាយអាទិភាពជាតិឲ្យទៅជាការពិតជាក់ស្តែងគឺជាប្រការចាំបាច់នៅក្នុងដំណើរការនៃការរៀបចំគោលនយោបាយអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច»។
ឯកឧត្តមបានថ្លែងបន្តថា ក្នុងបរិការណ៍នេះ ដើម្បីសម្រេចបាននូវចំណុចដៅនៃកំណើនម៉ាក្រូសេដ្ឋកិច្ចជារួម និងតាមវិស័យនៅក្នុងដំណាក់កាលផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ការធ្វើឲ្យកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល សម្រាប់អនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ តាមរយៈការស្នើឡើងនូវគម្រោងវិនិយោគសាធារណៈដែលអាចឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងការតម្រឹមតម្រង់ធនធានអភិវឌ្ឍន៍ដ៏មានកម្រិតរបស់យើងមកជាមួយនឹងអាទិភាពរបស់ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ទាមទារឲ្យមានការបន្តយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការធានានូវគុណភាពនៃព័ត៌មានស្តីពីគម្រោងវិនិយោគសាធារណៈ ដែលក្រសួងស្ថាប័នត្រូវផ្តល់មកក្រសួងផែនការសម្រាប់ការរៀបចំ កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 11/09/2026
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content