ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានជួបជាមួយក្រុមសមាជិកសភាអាមរិក ដោយបញ្ជាក់ការឯកភាព រួមគ្នាពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងឡើង តាមរយៈសក្ដានុពលដែលកំពុងមាន និងតាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ដោយប្តេជ្ញាជំរុញទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ទៅវិញទៅមក។

សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍បញ្ជាក់ពីការប្តេជ្ញារបស់សម្តេច កាលពីថ្ងៃទី២៩ សីហា នៅវិមានរដ្ឋាភិបាលក្នុងឱកាសទទួលជួបក្រុមសមាជិកសភាអាមេរិក ដឹកនាំដោយលោកជំទាវ អេលីហ្សាបេត វេន ដាញ (Elizabeth Van Duyne) នៃតំណាងរាស្ត្រគណបក្សសាធារណរដ្ឋ មកពីរដ្ឋតិចសាស់ និងរួមមានអ្នកតំណាងរាស្ត្រគណបក្ស ប្រធិបតេយ្យអាមេរិក មកពីរដ្ឋថិនណឹស៊ីផងដែរ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖
“យើងនាំគ្នាសម្លឹងទៅមុខ និងក្ដាប់ឱកាស ដែលកំពុងមាននាពេលបច្ចុប្បន្ន ជាពិសេស លើវិស័យពាណិជ្ជកម្ម វិនិយោគ និងអប់រំ ធ្វើជាមូលដ្ឋាន ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងឡើង”
បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីប្រវត្តិនៃកិច្ចទំនាក់ទំនងរវាងកម្ពុជាជាមួយសហរដ្ឋអាមេរិកក្នុងនាមជាប្រទេសដៃគូអភិវឌ្ឍន៍យ៉ាងជិតស្និទ្ធ និងប្រកបដោយភាពកក់ក្ដៅ។
លោកជំទាវ អេលីហ្សាបេត និងគណៈប្រតិភូសមាជិកសភាអាមេរិក បានសម្ដែងនូវការគោរពជូនចំពោះសម្ដេចតេជោ និងបានប្រាប់សម្តេចថា ក្នុងដំណើរមកកម្ពុជា គឺដើម្បីពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិ បត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងឡើងតាមរយៈសក្ដានុពលដែលកំពុងមាន និងតាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។
យោងតាមរបាយការណ៍របស់ការិយាល័យជំរឿនអាមេរិក ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក ក្នុងត្រីមាសទី១ ឆ្នាំ២០២២ មានទំហំ២៩១៦លានដុល្លារ ដែលមានកំណើន ប្រមាណ៤៨%។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ បានវាយតម្លៃខ្ពស់លើទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ទោះបីជាមានការប្រឈមនឹងជំងឺកូវីដ-១៩ ក៏ដោយ ក៏ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងគួរឱ្យកាត់សំគាល់នៅក្នុងឆ្នាំ២០២១។ អ្វីដែលជាការគួរឲ្យកត់សម្គាល់នោះ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-អាមេរិក មានកំណើនគួរឱ្យកត់សម្គាល់ បើតាមរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា ក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក មានទឹកប្រាក់ជាង ៧.៨ពាន់លានដុល្លារ កើនឡើងប្រមាណ៤២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២២០២០ ក្នុងនោះកម្ពុជានាំចេញបាន ៧ ៤៩០លានដុល្លារអាមេរិក ខណៈអាមេរិក នាំចូលមកកម្ពុជាវិញ មានជាង ៣៣៦លានដុល្លារ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ការនាំចេញមុខទំនិញកម្ពុជាទៅអាមេរិក ក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ សម្រេចបានក្នុង ទំហំទឹកប្រាក់ចំនួន ៥ ៦៩៥លានដុល្លារ កើនឡើងចំនួន៤៧.៣ភាគរយ ចំពោះការនាំចូលពី អាមេរិកមកកម្ពុជាវិញ មានទឹកប្រាក់ចំនួន ១៩៦លានដុល្លារ កើនឡើងចំនួន៣.២ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១ មានទឹកប្រាក់១៩០លានដុល្លារ។
យោងតាមតួលេខពីក្រសួងពាណិជ្ជកម្មបានបង្ហាញថា ក្នុងឆ្នាំ២០២១កន្លងទៅ ការនំាចេញផលិតផលកាត់ដេរមានចំនួន ១១ ៣៨៩.៦លានដុល្លារអាមេរិក កើនឡើងប្រមាណ ១,៥០៥លានដុល្លារអាមេរិក ស្មើនឹង ១៥.២ភាគរយ ក្នុងនោះសម្លៀកបំពាក់មានចំនួន ៨ ០១៧លាន ស្បែកជើង ១ ៣៩០លាន និងផលិតផលធ្វើដំណើរ ១ ៤៩០លាន ក្រៅពីនេះគឺផលិតផលវាយនភ័ណ្ឌផ្សេងៗទៀត៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content