មួកស្លឹកត្នោតខ្មែរ នឹងមានតម្រូវការកាន់តែច្រើនក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដែលអាចជួយផ្តល់ចំណូលដល់ប្រជាសហគមន៍

មួកស្លឹកត្នោត ត្រូវបានគេស្គាល់ថា ជាផ្នែកមួយនៃអត្តសញ្ញាណខ្មែរដោយស្ទើរតែគ្រប់ពិធីបុណ្យប្រពៃណីជាតិនានា ភាគច្រើនគេតែងតែយកមួកស្លឹកត្នោតដែលជាផលិតផល និងសម្ភារៈធ្វើឡើងដោយដៃរបស់ប្រជាសហគមន៍តាមបណ្តាខេត្តនានា ដាក់តាំងតុបតែងលម្អនៅតាមបណ្តាក្រុមហ៊ុនឯកជន ស្ថាប័នរដ្ឋ ទីវត្តអារ៉ាមនានា ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរតែម្ដង ខណៈដែលម្ចាស់អាជីវកម្មមួយកន្លែងរំពឹងថា នឹងអាចលក់បានរហូតដល់រាប់ម៉ឺនមួកក្នុងអំឡុងពេលបុណ្យចូលឆ្នាំខាងមុខនេះ។

លោក ឡេង លាភផេង ជាម្ចាស់អាជីវកម្មលក់មួកស្លឹកត្នោត និងសម្ភារៈសម្រាប់តុបតែងលម្អបែបខ្មែរ ក្រោមស្លាកយីហោ «មួកស្លឹកត្នោតខ្មែរ» មានទីតាំងស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខាងក្រោយបុរីអ័រគីដេ បានប្រាប់ AMS Economy ឱ្យដឹងថា នៅក្នុងឆ្នាំនេះ តម្រូវការមួកស្លឹកត្នោតនឹងកើនឡើងជាងឆ្នាំមុន ជាក់ស្ដែងត្រឹមតែរយៈពេលជាងកន្លះខែតែប៉ុណ្ណោះ តាមរយៈអាជីវកម្ម «មួកស្លឹកត្នោតខ្មែរ» របស់លោក អាចលក់បានប្រមាណ ៥០០០មួករួចទៅហើយ។


លោក លាភផេង បានបញ្ជាក់ថា ៖

«នៅកន្លែខ្ញុំមានលក់សម្ភារៈដេគ័របែបខ្មែរជាច្រើនប្រភេទ ដោយផលិតផល និងសម្ភារៈទាំងអស់នេះ ខ្ញុំទទួលទិញពីឈ្មួញកណ្ដាល និងបញ្ជាទិញបងប្អូនដែលជាប្រជាសហគមន៍រស់នៅតាមបណ្តាខេត្តផ្សេងៗ ដូចជា កំពង់ឆ្នាំ បាត់ដំបង សៀមរាប ជាពិសេសខេត្តបន្ទាយមានជ័យ»។

បន្ថែមពីនេះ ក្រៅពីផលិតផលដែលបង្ហាញពីអត្តសញ្ញាណខ្មែរនៃមួកស្លឹកត្នោត អាជីវកម្ម «មួកស្លឹកត្នោតខ្មែរ» ក៏មានលក់សម្ភារៈតុបតែងលម្អបែបខ្មែរផ្សេងៗទៀត ដូចជា កញ្ចើ ល្អី ឈ្នាង អង្រុត ក្អម ស្បូវ គោមផ្កាយ ទ្រូ សង្រែក បំពង់ទឹកត្នោត ស្លាកសួស្ដីឆ្នាំថ្មី និងប្រភេទខ្សែទង់ចំរុះពណ៌ផងដែរ។

លោក ឡេង លាភផេង បានបន្តថា ៖

«ផលិតផលដែលគេនិយមទិញរួមមាន មួកត្នោត ស្បូវ គោមផ្កាយ ទង់ជ័យ ឈ្នាង កន្ទេលកក់ជាដើម ដែលមានតម្លៃចន្លោះពី ២៥០០ ដល់ ១០ម៉ឺនរៀល អាស្រ័យទៅតាមប្រភេទផលិតផល និងទំហំរបស់ផលិតផល។ ជាក់ស្ដែង មួកស្លឹកត្នោត ជាផលិតផលដែលមានការគាំទ្រខ្លាំងជាងគេ ព្រោះបងប្អូនយើងនិយមទិញច្រើនអាចឈានដល់រាប់សិបម៉ឺនមួកក្នុងមួយរដូវកាល ហើយតាមរយៈមួកស្លឹកត្នោតនេះវាក៏ជាផ្នែកមួយជួយឱ្យក្រុមអ្នកផលិតដែលជាប្រជាសហគមន៍ទទួលបានចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពផងដែរ។ ដោយឡែក ចំពោះអតិថិជនរបស់អាជីវកម្មខាងលើនេះ ភាគច្រើនជាអ្នកទិញដុំយកទៅលក់បន្តទាំងនៅក្នុងក្រុង និងនៅតាមជាយក្រុង ហើយក៏មានអ្នកទិញយកទៅលក់នៅតាមបណ្តាខេត្តដែរ ដូចជា ខេត្តព្រះសីហនុ រតនគិរី តាកែវ ព្រៃវែងជាដើម »។

គួរបញ្ជាក់ថា អាជីវកម្មលក់សម្ភារៈតាំងលម្អបែបខ្មែរ «មួកស្លឹកត្នោតខ្មែរ» ទើបតែចាប់ផ្ដើមបង្កើត និងដំណើរការនៅឆ្នាំ២០២៣ ដោយផ្ដោតលើគ្រឿងដេគ័រខ្មែរ ពិសេសគឺសម្រាប់រៀបចំសង្ក្រាន្ត ព្រោះលោកមានចំណូលចិត្តការតុបតែងបែបខ្មែរ ហើយអតិថិជនក៏អាចរកទិញសម្ភារៈតាំងលម្អបានច្រើនមុខ ច្រើនប្រភេទដោយមិនចាំបាច់ដើររកច្រើនកន្លែង និងចំណាយពេលយូរនោះទេ។

យ៉ាងណាមិញ លោក លាភផេង ក៏បានប្រាប់ពីផលលំបាកក្នុងអាជីវកម្មនេះដែរ ដោយគឺភាគច្រើនទាក់ទងនឹងការរកក្រុមអ្នកផលិតនៅតាមតំបន់ផ្សេងៗ ព្រោះត្រូវចុះទៅរកដោយខ្លួនឯង ឬរកឈ្មួញកណ្តាលដែលអាចប្រមូលទិញ និងមានភាពស្មោះត្រង់។ ចំណែកពេលអនាគត លោកមានបំណងចង់ផ្សព្វផ្សាយពីសម្ភារបែបខ្មែរនេះឱ្យមានភាពល្បីល្បាញ បន្ថែមទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​