ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា វាយតម្លៃខ្ពស់ចំពោះរដ្ឋមន្ត្រី ក្រុមការងារចរចាពាក់ព័ន្ធ ជាពិសេស លេខាធិការដ្ឋានអាស៊ាន ដែលបានផ្ដល់ការគាំទ្រ និងសម្របសម្រួលតាំងពីមុនពេលការប្រកាសឱ្យចាប់ផ្ដើមការចរចាក្នុងឆ្នាំ២០១២ រហូតកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា ដែលបង្កើតបានជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំជាងគេលើពិភពលោក។

សម្ដេចតេជោ ហ៊ុន សែន បានប្រសាសន៍បែបនេះនៅក្នុងការអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវេទិកាពិគ្រោះយោបល់កម្រិតខ្ពស់ក្នុងឱកាសខួបអនុស្សាវរីយ៍ ១០ឆ្នាំ ស្ដីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) និងការប្រកាសជាផ្លូវការនៃសៀវភៅស្តីពីក្របខណ្ឌសម្រាប់ការធ្វើសមាហរណកម្មតំបន់របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA)នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖
“ខ្ញុំពិតជាមានសេចក្តីសោមនស្ស ដោយបានចូលរួមជាអធិបតីក្នុងពិធីបើកវេទិកាពិគ្រោះយោបល់កម្រិតខ្ពស់ក្នុងឱកាសខួបអនុស្សាវរីយ៍ ១០ឆ្នាំ ស្ដីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) និងការប្រកាសជាផ្លូវការនៃសៀវភៅស្តីពីក្របខណ្ឌសម្រាប់ការធ្វើសមាហរណកម្មតំបន់របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) នាពេលនេះ”

សម្ដេចបានបន្តថា ៖
“ខ្ញុំនៅចាំបានថា អាសិបត្រូវបានប្រកាសឱ្យចាប់ផ្តើមចរចាកាលពីឆ្នាំ២០១២ នៅរាជធានីភ្នំពេញ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ដែលកម្ពុជាជាប្រធានអាស៊ាន ។ ឆ្នាំ២០២២ នេះ ជាខួបអនុស្សាវរីយ៍គម្រប់១០ ឆ្នាំ បន្ទាប់ពីការប្រកាសចរចាកិច្ចព្រមព្រៀងនេះ ហើយក៏ជាឆ្នាំដែលអាសិបត្រូវបានចូលជាធរមានស្របពេលដែលកម្ពុជាជាប្រធានអាស៊ានជាថ្មីម្ដងទៀត”
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សមាជិកអាស៊ាន និងប្រទេសដៃគូទាំងអស់បានចាយពេលប្រមាណជាង៨ ឆ្នាំ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដោះស្រាយរាល់ការលំបាក និងភាពស្មុគស្មាញ ដោយមិនខ្លាចនឿយហត់ក្នុងការចរចាកិច្ចព្រមព្រៀងនេះរហូតសម្រេចបានជោគជ័យដូចបំណង។ ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះរដ្ឋមន្ត្រី ក្រុមការងារចរចាពាក់ព័ន្ធ ជាពិសេស លេខាធិការដ្ឋានអាស៊ាន ដែលបានផ្ដល់ការគាំទ និងសម្របសម្រួលតាំងពីមុនពេលការប្រកាសឱ្យចាប់ផ្ដើមការចរចាក្នុងឆ្នាំ ២០១២ រហូតកិច្ចព្រម ព្រៀងនេះត្រូវបានចុះហត្ថលេខា ដែលបង្កើតបានជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលធំជាងគេលើពិភពលោក ។
បច្ចុប្បន្ននេះ ពិភពលោកកំពុងតែត្រូវបានហ៊ុមដោយហានិភ័យស្រួចស្រាល់ ដូចជាការបម្រែបម្រួលអាកាសធាតុ ភាពតានតឹងនៃស្ថានភាពភូមិសាស្ត្រនយោបាយតំបន់ ជាពិសេសសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងសង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យានានា កំពុងជះឥទ្ធិពលអវិជ្ជមានដែលមិនអាចប៉ាន់ប្រមាណបាន និងអាចបង្កើតជាភាពស្មុគស្មាញ និងភាពវឹកវរដល់ការអភិវឌ្ឍក្នុងតំបន់ និងសកល សម្រាប់រយៈពេលខ្លី និងមធ្យម ។ និន្នាការពហុប៉ូល ការប្រកួតប្រជែងដណ្ដើមផលប្រយោជន៍ និងការប្រែប្រួលនៃតុល្យភាពអំណាចសកល និងតំបន់ ព្រមទាំងការកើនឡើងនូវនិន្នាការគាំពារ បាន និងកំពុងធ្វើឱ្យប៉ះពាល់ដល់ចរន្តសកលភាវូបនីយកម្ម និងពហុភាគីនិយមផ្អែកលើវិធានច្បាប់ផងដែរ ។
សម្ដេចក៏បានលើកឡើងផងដែរថា ក្នុងបរិបទនេះ អាសិបជាយន្តការមួយយ៉ាងសំខាន់ និងក៏ជាយុទ្ធសាស្ត្រ ដែលបង្ហាញពីការប្ដេជ្ញាចិត្តឥតងាកររបស់យើង ក្នុងការការពារប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី ដែលផ្អែកលើគោលការណ៍ច្បាប់ ការបន្តបើកចំហសេដ្ឋកិច្ច និងរក្សាបាននូវស្មារតីសហប្រតិបត្តិការរួមគ្នា ។ ជាងនេះទៅទៀត អាសិបមានសក្តានុពលខ្ពស់ក្នុងការជំរុញដោះស្រាយនូវបញ្ហាប្រឈមធំៗ ដូចជា ការពង្រឹងច្រវាក់តម្លៃសកល ការពន្លឿនឌីជីថលូបនីយកម្ម ការកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ និងការទប់ស្កាត់ការប្រឆាំងនឹងនិន្នាការសកលភាវូបនីយកម្ម និងការគាំពារនិយមនេះម្យ៉ាង និងម្យ៉ាងទៀត អាសិបក៏មានតួនាទីសំខាន់ក្នុងការចូលរួមចំណែកក្នុងការរក្សានូវវិបុលភាព និងស្ថិរភាពនយោបាយតំបន់តាមរយៈការលើកកម្ពស់តួនាទីគន្លឹះនៃការពង្រឹងសមាហរណកម្មសេដ្ឋកិច្ច និងការពង្រឹងយន្តការស្ថាប័នដែលមានស្រាប់ក្នុងការលើកកម្ពស់កិច្ចសន្ទនាកម្រិតកំពូលផងដែរ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 15/08/2026
NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content