រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជិត ៧៨០ លានដុល្លារដើម្បីបង្កើនផលិតភាពសេដ្ឋកិច្ច

ភ្នំពេញ ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍន៍នានាសរុបជិត ៧៨០ លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៣៥% នៃពិតានដែលច្បាប់អនុញ្ញាតក្នុងគោលបំណងសំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។ នេះបើយោងតាមព្រឹត្តិ​បត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា ចេញផ្សាយ​លើក​ទី១៩ – ទិន្នន័យ​ត្រឹម​ដំណាច់ត្រីមាសទី២ ឆ្នាំ២០២៣ ចេញផ្សាយកាលពីថ្មីៗនេះ។

នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍន៍នានាសរុបចំនួន ៣០៧,៦២ ដុល្លារអាមេរិក សមមូលនឹង ២២៩,២៧ លានអេសដេអ៊ែរ។ សរុបចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាសទី២ ឆ្នាំ២០២៣ នេះ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍន៍នានាសរុបចំនួន ៧៨៧,៥០ លានដុល្លារអាមេរិក សមមូលនឹង ៥៨៦,៩១ លានអេសដេអ៊ែរ ស្មើនឹងប្រមាណ ៣៥% នៃពិតានដែលច្បាប់អនុញ្ញាត (១ ៧០០ លានអេសដេអ៊ែរ) ក្នុងនោះ ក្របខ័ណ្ឌទ្វេភាគី មានប្រមាណ ៥១% និងក្របខ័នណ្ឌពហុភាគី មានប្រមាណ ៤៩%។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីសរុបក្នុងពីរត្រីមាសដំបូងនៃឆ្នាំ២០២៣ នេះ មានកំណើនប្រមាណ ២៤%។

ជារួម ឥណទានទាំងនេះ សុទ្ធសឹងតែជាឥណទានមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយផលជាមធ្យមប្រមាណ ៤៥%។ គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះគឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។

ទន្ទឹមនេះ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានដកសាច់ប្រាក់ពីឥណទានសម្បទាន ដែលបានចុះកិច្ចព្រមព្រៀងកន្លងមក សរុបចំនួន ៦៤៧,០២ លានដុល្លារអាមេរិក។ សរុបចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាសទី២ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានដកសាច់ប្រាក់ សរុបចំនួន ៩១៣,៧៨ លានដុល្លារអាមេរិក ក្នុងនោះ ក្របខ័ណ្ឌទ្វេភាគី មានប្រមាណ ៣៤% និងក្របខ័ណ្ឌពហុភាគីមានប្រមាណ ៦៦%។

សាច់ប្រាក់ទាំងនេះ ត្រូវបានប្រើប្រាស់ជាក់ស្តែងលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ៥៣% និងវិស័យអាទិភាពចំពោះមុខផ្សេងទៀត (មិនមែនហេដ្ឋារចនាសម្ព័ន្ធ) ៤៧%។ដោយឡែក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ការដកសាច់ប្រាក់ជាក់ស្តែងសរុបក្នុងពីរត្រីមាសដំបូងនៃឆ្នាំ២០២៣ នេះ មានកំណើនប្រមាណ ១១%។

ជាមួយគ្នានេះ សរុបចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាសទី២ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានទូទាត់សេវាបំណុលសរុបចំនួន ២៤៧,០៨ លានដុល្លារអាមេរិក រួមមាន ១. ក្របខ័ណ្ឌបំណុលសាធារណៈក្រៅប្រទេសមានចំនួនប្រមាណ ២៤៧,០៨ លានដុល្លារ ក្នុងនោះ ប្រាក់ដើម ១៩០,៩៩ លានដុល្លារអាមេរិក និងការប្រាក់និងកម្រៃផ្សេងៗ ៥៦,០៩ លានដុល្លារអាមេរិក និង២. ក្របខ័ណ្ឌបំណុលសាធារណៈក្នុងប្រទេសមានចំនួនប្រមាណ ០,២៩ លានដុល្លារ និងការប្រាក់ ០,២៩ លានដុល្លារអាមេរិក។ ដោយឡែក បើធៀបនឹងរយៈពេលដូច្នកាលពីឆ្នាំទៅ ការទូទាត់សេវាបំណុលសរុបក្នុងពីរត្រីមាសដំបូងនៃឆ្នាំ២០២៣ នេះ មានកំណើនប្រមាណ ១៦%។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា លទ្ធផលបឋមនៃការវិភាគចីរភាពបំណុលរហូតដល់ដំណាច់ឆ្នាំ២០២៣ បង្ហាញថា បើទោះបីជាសេដ្ឋកិច្ចកម្ពុជាទទួលរងផលប៉ះពាល់ពីការរីករាលដាលនៃវិបត្តិជំងឺកូវីដ១៩ និងកត្តាខាងក្រៅផ្សេងទៀតក្តី ក៏ស្ថានភាពបំណុលសាធារណៈកម្ពុជា នៅតែស្ថិតក្នុងភាពគ្រប់គ្រងបាន ពោលគឺនៅតែមាន “ចីរភាព និងហានិភ័យកម្រិតទាម” ដដែល ដោយរាល់សួចនាករបំណុលគន្លឹះៗទាំងអស់ សុទ្ធតែស្ថិតក្រោមអនុបាតគោល ក្នុងនោះសួចនាករសំខាន់ជាងគេ គឺអនុបាតតម្លៃបច្ចុប្បន្ន នៃបំណុលសាធារណៈក្រៅប្រទេស ធៀបនឹង ផ.ស.ស មានត្រឹមកម្រិត ២៤,២% ធៀបនឹងអនុបាតគោល ៤០%។

គួរបញ្ជាក់ផងដែរថា ដោយគិតទាំងបំណុលមរតក ត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២៣ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន ១០,៧២ ពាន់លានដុល្លារអាមេរិក ក្នុងនោះ ៩៩,៦៧% ត្រូវនឹងប្រមាណ ១០,៦៧ ពាន់លានដុល្លារអាមេរិក ជាបំណុលសាធារណៈក្រៅប្រទេស (ក្របខ័ណ្ឌទ្វេភាគីប្រមាណ ៦៤% និងក្របខ័ណ្ឌពហុភាគីប្រមាណ ៣៦%) និង ០,៤៣% ត្រូវនឹងប្រមាណ ៤៦,៥១ លានដុល្លារអាមេរិក ជាសាធារណៈក្នុងប្រទេស៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក