សម្ដេចតេជោ ហ៊ុន សែន ប្រដូចផ្លូវជាតិលេខ៧ស្រដៀងទៅនឹងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

ភ្នំពេញ ៖ ផ្លូវជាតិលេខ៧ ពីតំបន់រង្វង់មូលស្គន់ដល់ក្រុងកំពង់ចាមត្រូវបានបើកការដ្ឋានសាងសង់ពង្រីកពី ២គន្លងទៅ៤គន្លង នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ក្រោយអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ផ្លូវជាតិលេខ៧នេះមានសារសំខាន់បំផុត ខណៈដែលសម្ដេចតេជោបានប្រដូចទៅនឹងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ។

សម្ដេចតេជោមានប្រសាសន៍ឱ្យដឹងថា ផ្លូវជាតិលេខ៧នេះពីស្គន់ទៅដល់ក្រុងកំពង់ចាមវាមិនខុសគ្នាប៉ុន្មានពីផ្លូវល្បឿនលឿនពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុនោះទេ ដូចជា គន្លងផ្លូវ ដែលមានពីរទៅពីរមក និងមានទទឹងសម្រាប់គន្លងនីមួយៗប្រវែង ៣,៥៧ម៉ែត្រ ដែលជាស្តង់ដារផ្លូវល្បឿនលឿនតែម្ដង ។ នេះជាសមិទ្ធផលមួយទៀតដែលកម្ពុជាបានសហការជាមួយសាធារណរដ្ឋប្រជាមានិតចិន ខិតខំស្វះស្វែងរកថវិកាសម្រាប់សាងសង់  ។

សម្ដេចក៏បានថ្លែងអំណរគុណដល់មិត្តចិន ដែលបានផ្ដល់ជំនួយជាបន្តបន្ទាប់ ក្នុងនោះមានហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍទាក់ទងនឹងផ្លូវថ្នល់ ប្រឡាយទឹក អគ្គិសនី និងផ្នែកដទៃទៀត ដែលបានចូលរួមចំណែកយ៉ាងធំជាមួយនឹងការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា។

សម្ដេចតេជោមានប្រសាសន៍ថា ៖

“ផ្លូវជាតិលេខ៧នេះកាលពីដើមឡើយត្រូវបានសាងសង់ដោយប្រើប្រាស់ថវិកាជំនួយឥតសំណងរបស់ជប៉ុន ហើយក្រោយមកទៀតផ្លូវនេះត្រូវបានជួសជុលជាបន្តបន្ទាប់ដោយថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក ។ ប៉ុន្តែដោយសារតែផ្លូវនេះមានការប្រើប្រាស់ច្រើន មានយានយន្តច្រើនធ្វើដំណើរតាមផ្លូវនេះ ទើបត្រូវការពង្រីកធំជាងមុន និងមានគុណភាពជាងមុន”

សម្ដេចក៏បានបន្ថែមថា ៖

“ផ្លូវជាតិលេខ៧នេះ ក៏ជាផ្លូវឆ្អឹងខ្នងដែលតភ្ជាប់តំបន់ភូមិភាគកណ្ដាលទៅកាន់តំបន់ភាគឦសាន ដោយផ្លូវនេះក៏បានតភ្ជាប់ពីខេត្តព្រៃវែងទៅកាន់រាជធានីភ្នំពេញ និងបានតភ្ជាប់ពីស្រុកមួយទៅស្រុកមួយ និងពីខេត្តមួយទៅខេត្តមួយទៀតក្នុងតំបន់ប៉ែកខាងជើងរាជធានីភ្នំពេញ”

អ្នកនាង ក្រី ម៉ាយ៉ាន ប្រធានសាខានៃក្រុមហ៊ុន KW Kampong Cham បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវជាតិលេខ៧នេះបាន និងកំពុងហុចសក្ដានុពលជាបន្តបន្ទាប់ដល់វិស័យដីធ្លី និងការវិនិយោគនៅក្នុងខេត្តកំពង់ចាម ជាពិសេសមួយរយៈពេលចុងក្រោយនេះបន្ទាប់ពីគម្រោងសាងសង់ផ្លូវជាតិលេខ៧បានប្រកាសពីការសាងសង់ជាថ្មី ឃើញថាមានវិនិយោគិនដីធ្លី និងអ្នកអភិវឌ្ឍន៍មួយចំនួនបានមកកាន់ខេត្តកំពង់ចាម ដើម្បីស្វែងរកការវិនិយោគរបស់ពួកគេ ជាពិសេសទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ៧ផ្ទាល់តែម្ដង ដោយភាគច្រើនគេរកទីតាំងសម្រាប់បង្កើតជារោងចក្រ សហគ្រាសនានា ពីព្រោះតែនៅជិតផ្លូវដែលងាយស្រួលក្នុងការដឹកទំនិញចេញចូលក្នុងរោងចក្រឧស្សាហកម្ម ។ អ្នកនាងបានរំពឹងថា មិនយូរមិនឆាប់ ខេត្តកំពង់ចាមនឹងកាន់តែមានសក្ដានុពលលើការវិនិយោគបន្ថែមទៀត ក្រោយពីរាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្ដើមអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ និងពង្រីកផ្លូវកាន់តែធំ ដែលជាការទាក់ទាញដល់វិនិយោគិនជាតិ និងអន្តរជាតិ។ ទាំងនេះក៏បានធ្វើឱ្យតម្លៃដីធ្លីនៅតំបន់អភិវឌ្ឍន៍ទាំងនោះទទួលបានកំណើនបន្ថែមទៀតផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា