បញ្ហាចំនួន​​ ៦ ដែលបង្ហាញពីការផ្លាស់ប្តូរសំខាន់ៗនៅក្នុងវិស័យថាមពលដោយសារផលប៉ះពាល់ពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី Weforum បានរាយការណ៍ថា សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែនបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើទីផ្សារថាមពលពិភពលោក ដូចជាការប្រែប្រួលតម្លៃ កង្វះការផ្គត់ផ្គង់ថាមពល បញ្ហាសន្តិសុខ និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច។ នេះគឺជារឿងចំនួន៦ដែលបង្ហាញពីការផ្លាស់ប្តូរសំខាន់ៗនៅក្នុងវិស័យថាមពលដែលរងផលប៉ះពាល់ពីសង្គ្រាម។

ចំណុចទី១ គឺការឡើងថ្លៃខ្លាំងនៃតម្លៃថាមពល ដោយតម្លៃ​ប្រេងឡើង​ខ្ពស់​ដល់ ៩០ ភាគរយនៃ​ការ​ឡើងថ្លៃជា​មធ្យម​ក្នុង​ការ​ផលិត​អគ្គិសនី​នៅ​ទូទាំង​ពិភពលោក។ គួបផ្សំទាំងការរាតត្បាតជាសកផង និងវិបត្តិថាមពលផង បានធ្វើឲ្យមនុស្សប្រហែល ៧០ លាននាក់មិនមានលទ្ធភាពទិញអគ្គិសនីមកប្រើប្រាស់ និងឥន្ធនៈស្អាតបានទៀតទេ ហើយពួកគេបានត្រលប់ទៅប្រើប្រាស់ជីវម៉ាស់វិញ។ យ៉ាងណាមិញមនុស្សមួយចំនួនគិតថា តម្លៃឥន្ធនៈហ្វូស៊ីលថ្លៃ គឺជាមូលហេតុមួយដែលបង្កើនល្បឿនឆ្ពោះទៅរកជម្រើសប្រកបដោយនិរន្តរភាព ដោយសារមនុស្សមិនសូវប្រើប្រាស់ខ្លាំង។

ចំណុចទី២ គឺការផ្លាស់ប្តូរលំហូរពាណិជ្ជកម្ម និងកង្វះការផ្គត់ផ្គង់ ដោយសាររុស្ស៊ីបានកាត់បន្ថយលំហូរហ្គាសទៅកាន់សហភាពអឺរ៉ុបប្រហែល ៨០ ភាគរយតាំងពីខែឧសភាកន្លងមកម្ល៉េះ។ បញ្ហានេះបានបង្កឱ្យប្លុកនេះមានការខ្វះខាតយ៉ាងខ្លាំងសម្រាប់តម្រូវការថាមពលក្នុងប្រទេសរបស់ពួកគេ និងចាំបាច់ត្រូវរកជម្រើសផ្គត់ផ្កង់ថាមពលពីកន្លែងផ្សេងទៀតដែលមានតម្លៃថ្លៃជាង។ ស្របពេលដែលដៃគូអន្តរជាតិជាច្រើនកាត់ផ្តាច់ទំនាក់ទំនងជាមួយរុស្ស៊ី ប៉ុន្តែប្រទេសនេះនៅតែរក្សាបាននូវការផលិតយ៉ាងទូលំទូលាយ និងបង្កើនការនាំចេញថាមពលរបស់ខ្លួនទៅកន្លែងផ្សេងៗទៀតរួមមាន ចិន ឥណ្ឌា និងតួកគី។

ចំណុចទី៣ គឺការផ្លាស់ប្តូរគោលនយោបាយថាមពល​ ដែលមានន័យថា ប្រទេសដែលរងផលប៉ះពាល់ត្រូវតែប្រមូលផ្តុំគ្នាយ៉ាងឆាប់រហ័សដើម្បីបង្កើតគោលនយោបាយថាមពលថ្មី ដែលមិនត្រឹមតែផ្តល់អាទិភាពដល់សន្តិសុខថាមពលរយៈពេលវែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុញ្ញាតឱ្យតម្រូវការថាមពលដែលមានស្រាប់ត្រូវបានប្រើប្រាស់ក្នុងរយៈពេលខ្លីផងដែរ។ រដ្ឋាភិបាលនានាក៏កំពុងបង្កើតប្រតិបត្តិការដែលអាចជឿទុកចិត្តបានដល់ការបំភាយឧស្ម័នសូន្យនៅឆ្នាំ២០៥០ ដូច្នេះបញ្ហាដែលកើតឡើងដោយវិបត្តិថាមពលបច្ចុប្បន្នចាំបាច់ត្រូវដោះស្រាយ។ 

ចំណុចទី៤ គឺវិបត្តិថាមពលបានផ្តល់ផលប៉ះពាល់ដល់សេដ្ឋកិច្ច ដោយសារការឡើងថ្លៃតម្លៃថាមពលបានជំរុញឱ្យតម្លៃទំនិញ និងសេវាកម្មឡើងថ្លៃផងដែរ។ អត្រាការប្រាក់ខ្ពស់ពីធនាគារកណ្តាលគួបផ្សំនឹងការធ្លាក់ចុះនៃប្រាក់ចំណូលប្រចាពលរដ្ឋកំពុងជំរុញពិភពលោកឆ្ពោះទៅរកវិបត្តិសេដ្ឋកិច្ច ហើយចំនួនមនុស្សដែលធ្លាក់ចូលទៅក្នុងភាពក្រីក្រខ្លាំងវិញកំពុងកើនឡើងដូចគ្នា។ ជាមួយគ្នានេះ ស្របពេលដែលប្រទេសជាច្រើនកំពុងស្វែងរកដំណោះស្រាយដើម្បីទប់ទល់នឹងអតិផរណា ប៉ុន្តែគម្រោងថាមពលស្អាតចាំបាច់ទាមទារហិរញ្ញប្បទានខ្ពស់ ដែលអាចបណ្តាលឲ្យជាប់ក្នុងវិបត្តិសេដ្ឋកិច្ច។

ចំណុចទី៥ គឺវិបត្តិថាមពលបានប៉ះពាល់ដល់ការបំភាយឧស្ម័ន។ ប្រទេសខ្លះកំពុងពន្លឿនគោលដៅបំភាយឧស្ម័ន ខ្លះទៀតកំពុងបង្កើនការប្រើប្រាស់ធ្យូងថ្ម ហើយប្រទេសខ្លះទៀតកំពុងធ្វើរៀងទាំងពីរក្នុងពេលតែមួយ។ ផលប៉ះពាល់រយៈពេលវែងនៃវិបត្តិថាមពលលើការបំភាយឧស្ម័នគឺមិនច្បាស់លាស់ ហើយមនុស្សជាច្រើនមានការព្រួយបារម្ភអំពីផលប៉ះពាល់លើផែនការបំភាយឧស្ម័នសុទ្ធត្រឹមឆ្នាំ២០៥០។ ទោះបីជាយ៉ាងណាក្តី ការបំភាយឧស្ម័ន CO2 បានកើនឡើងនៅឆ្នាំ២០២២ ដោយសារការកើនឡើងយ៉ាងឆាប់រហ័សនៃថាមពលកកើតឡើងវិញ និងការប្រើប្រាស់រថយន្តអគ្គិសនី។ ចំណុចទី៦ ការជំរុញឆ្ពោះទៅរកការកកើតឡើងវិញមានភាពមិនច្បាស់លាស់។ ទំនាក់ទំនងរង្គោះរង្គើររវាងរុស្ស៊ី និងអ្នកទិញថាមពលរបស់ខ្លួនបាននាំឱ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខថាមពល។ ស្របពេលនេះដែរ ទស្សនវិស័យសេដ្ឋកិច្ចអវិជ្ជមាន និងគោលនយោបាយរយៈពេលខ្លី ដើម្បីធានាថាមពលសម្រាប់តម្រូវការនាពេលបច្ចុប្បន្ននេះ អាចបន្ថយល្បឿនក្នុងការជំរុញឆ្ពោះទៅរកការកកើតឡើងវិញ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ