ក្រសួងបរិស្ថានជំរុញប្រជាជនឱ្យយកឃ្មុំប្រកបដោយនិរន្តរភាព

បាត់ដំបង ៖ ក្នុងឱកាសចូលរួមដាំដើមឈើនៅក្នុងសហគមន៍តាខេះមានជ័យ ក្រសួងបរិស្ថានបានលើកឡើងអំពីការព្រួយបារម្ភចំពោះការបាត់បង់ឃ្មុំដោយការពឹងផ្អែកហួសហេតុពេកពីសំណាក់ប្រជាជន។ តាមរយៈការព្រួយបារម្ភនេះ ក្រសួងបានជំរុញឱ្យប្រជាពលរដ្ឋផ្លាស់ប្ដូរទម្លាប់នៃការយកឃ្មុំមកជាការយកប្រកបដោយនិរន្ដរភាព។

ទម្លាប់នៃការយកឃ្មុំប្រកបដោយនិរន្ដរភាពដែលក្រសួងបានលើកឡើងនេះ គឺសំដៅទៅលើការយកឃ្មុំដែលរក្សាទុក ២០% សម្រាប់ឃ្មុំចូលមកនៅវិញ ពោលគឺមិនយកទាំងស្រុងនោះទេ។

ឯកឧត្តម នេត្រ ភក្ក្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានលើកឡើងថា ៖

“ពេលយកឃ្មុំ​ យើងយកតែ​ក្បាល​ទឹកទេ តែកុំយកសម្បុក កុំយកកូន ឥឡូវនេះបងប្អូនយើងនិយមហូបឃ្មុំអាំង ហើយហូបបែប​ហ្នឹងធ្វើឱ្យ​អស់ប្រភេទឃ្មុំដែលវានឹងប៉ះពាល់ដល់ដំណាំផងដែរ។”

ឯកឧត្តមបន្តថា ៖

“ឃ្មុំដើរតួនាទីសំខាន់ ជាភ្នាក់ងារចម្លងលម្អងផង ជាអ្នកចូលរួមការពារ​ប្រព័ន្ធ​អេកូឡូស៊ីផង ហើយតួនាទីវាគឺបង្កាត់លម្អងគ្នាឱ្យចេញជាផ្លែផ្កា ដែលជាចំណីដល់សត្វបន្តទៀត និយាយរួមការអភិរក្សនេះដើម្បីធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីយើងមានលំនឹង។”

បើតាមទម្លាប់របស់ប្រជាជន ក្នុងការយកឃ្មុំព្រៃគឺពួកគេច្រើនតែប្រើប្រាស់ផ្សែងភ្លើងទៅបង្ហុយដាក់ សម្បុកឃ្មុំ ដែលធ្វើឱ្យឃ្មុំហើរចេញអស់ នឹងអាលយកក្បាលទឹក ក៏ដូចជាកូនឃ្មុំ។ ប៉ុន្តែការយកបែប​នេះមានផលប៉ះពាល់ច្រើន ដោយអាចធ្វើឱ្យឃ្មុំទាំងនោះហើរចេញទៅរកសម្បុកថ្មីទៀត​ ដែលត្រូវការ​រយៈពេលយូរទម្រាំអាចបង្កើតជាក្បាលទឹកបាន។ ម្យ៉ាងទៀត ដោយសារមានតម្រូវការប្រើប្រាស់ទឹកឃ្មុំច្រើនផង ប្រសិនបើប្រជាជនចាប់អនុវត្តការ យកឃ្មុំដោយនិរន្តរភាពនេះ ពួកគេនឹងមិនចាំបាច់ដើររកឃ្មុំគ្រប់ទិសទី ដោយចាំយកតែពីសម្បុកចាស់ ដែលពួកគេធ្លាប់យកហើយតែប៉ុណ្ណោះ។

ជាក់ស្ដែង ឯកឧត្តមបានលើកឡើងពីតំបន់ដែលជោគជ័យលើការយកឃ្មុំប្រកបដោយនិរន្តរភាព គឺនៅក្នុងខេត្តមណ្ឌលគិរី តំបន់ព្រៃឡង់ និងជួរភ្នំក្រវាញ។ ឯកឧត្តមបានបន្តឱ្យដឹងទៀតថា នៅក្នុងតំបន់ទាំងនេះ ប្រជាជនមានការយល់ដឹងច្រើនពីការយកឃ្មុំ តាមរយៈការទទួលបានការ បណ្ដុះបណ្ដាលពីសំណាក់អង្គការដៃគូផង។ ហើយការយល់ដឹងនេះហើយ ដែលក្នុងមួយឆ្នាំៗពួកគេ អាចប្រមូលផលបានពីទឹកឃ្មុំ សម្រាប់ទៅផ្គត់ផ្គង់ជីវភាពគ្រួសារបានយ៉ាងងាយស្រួល។ ដោយឡែក ក្រៅពីការជំរុញនេះទៅ ក្រសួងបរិស្ថានផ្ទាល់ក៏បានធ្វើការងារជាមួយអង្គការអន្តរជាតិ​មួយចំនួនផងដែរ ដើម្បីរៀបចំផែនទីបង្ហាញផ្លូវ ព្រមទាំងផែនការជាតិស្ដីពីការយកឃ្មុំប្រកប​ដោយនិរន្ដរភាព៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បណ្តាធនាគារកណ្តាលធំៗប្រមូលមាសបម្រុងពីទីក្រុងឡុងដ៍ និងទីក្រុងញូវយ៉ក ត្រឡប់មកប្រទេសកំណើតវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

បច្ចុប្បន្ននេះ មាសបានក្លាយជាទ្រព្យសម្បត្តិបម្រុងដ៏ធំបំផុតនៅលើពិភពលោក ដោយសារការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះទំនុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច

កងទ័ពជើងទឹកចិន បង្ហាញរ៉ូបូតជាសត្វត្រីអាចស៊ើបការណ៍នៅក្រោមបាតសមុទ្របានយ៉ាងលម្អិត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/06/2026

កងទ័ពជើងទឹកចិន បានបង្ហាញជាផ្លូវការនូវបច្ចេកវិទ្យាយោធាថ្មីមួយទៀតរបស់ខ្លួនគឺត្រីរ៉ូបូតសម្រាប់បម្រើដល់បេសកកម្មឈ្លបយកការណ៍ (Bionic Robotic Fish)

ខេត្តសក្ដានុពលចំនួន​៥ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុង​រយៈពេល៥ខែ ដើមឆ្នាំ២០២៦

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/06/2026

ក្នុងរយៈពេល​៥ខែ ដើមឆ្នាំ២០២៦​ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ បានអនុម័ត​គម្រោង​វិនិយោគសរុបចំនួន ​២២៥ ​គម្រោង ​ដែលមានទុន​វិនិយោគសរុប​ចំនួន​ ៣,៣ ពាន់លានដុល្លារអាម៉េរិក​

ARDB ទម្លាក់កញ្ចប់ថវិកាជាង ១០០លានដុល្លារ ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារអភិវឌ្ឍន៍ជនបទ(ARDB) បានសហការជាមួយដៃគូពាក់ព័ន្ធប្រកាសទម្លាក់មូលធិនិចំនួន ១០៩លានដុល្លារអាម៉េរិក សម្រាប់អនុវត្តជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា

រុស្ស៊ី ផ្តល់ឱកាសឱ្យឥណ្ឌាវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រដ៏ធំមួយនៅស៊ីបេរី​ ឈ្មោះថា Tomtor ដែលមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

រុស្ស៊ីផ្តល់ឱកាសឱ្យឥណ្ឌាចូលទៅប្រើប្រាស់ និងវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រ Tomtor ស្ថិតនៅក្នុងសាធារណរដ្ឋ Sakha (តំបន់ស៊ីបេរី) ដែលជាប្រភពរ៉ែកម្រដ៏ធំបំផុតមួយក្នុងពិភពលោកមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ទឹកឃ្មុំមានតម្រូវការកាន់តែច្រើន និងពេញនិយម សម្រាប់ធ្វើជាភេសជ្ជៈពិសានៅតាមហាងកាហ្វេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

តម្រូវការប្រើប្រាស់ទឹកឃ្មុំ សម្រាប់ផលិតជាភេសជ្ជៈពិសាប៉ូវកម្លាំង កំពុងពេញនិយមនៅតាមហាងកាហ្វេ និងភោជ​នីយដ្ឋានានា ដោយសារប្រជាជនកម្ពុជាចាប់ផ្តើមយល់ដឹងអំពីអត្ថប្រយោជន៍នៃទឹកឃ្មុំ សម្រាប់ជំនួយសុខភាព និងប្រើប្រាស់ធ្វើជាថ្នាំសង្កូវផ្សេងៗទៀតផង

គម្លាតដ៏ធំក្នុងប្រព័ន្ធហិរញ្ញវត្ថុ ធ្វើឱ្យចិនមិនអាចវ៉ាដាច់អាម៉េរិកក្លាយជាមហាអំណាចទី ១ បាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ខណៈពេលដែលប្រទេសចិនកំពុងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងឡើង ធៀបជាមួយនឹងលោកខាងលិចលើផ្នែកផលិតកម្ម និងសមត្ថភាពយោធា ប៉ុន្តែគេមើលឃើញថា គម្លាតដ៏ធំធេងមួយរវាងចិននិងអាម៉េរិកនៅតែបន្តកើតមាននៅឡើយក្នុងវិស័យហិរញ្ញវត្ថុសកល

បណ្តុះកូនទុរេនលក់ជារបរលាក់មុខ តែមានតម្រូវការខ្ពស់នៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2026

ការបណ្តុះកូនទុរេនលក់ ជារបរមួយដែលកំពុងលាក់មុខនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាដូច្នេះ របរនេះកំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារ ដោយសារកសិករខ្មែរនៅតាមបណ្តាខេត្តឆា្ងយៗ មានទំនោរ​ដាំទុរេនកាន់តែច្រើនឡើងៗ

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់