សម្ដេចតេជោ ជំរុញឱ្យពន្លឿនការរៀបចំតុលាការពាណិជ្ជកម្ម ខណៈអ្នកជំនាញសាទរ និងរំពឹង​បង្កើនទំនុកចិត្តពីបណ្ដា​វិនិយោគិន

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលអញ្ជើញចូលរួមជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសាលាយុត្តិធម្មបានថ្លែងជំរុញឱ្យពន្លឿននូវការរៀបចំតុលាការពាណិជ្ជកម្ម ដើម្បីសម្រួល​ដំណើរការ​វិនិយោគ​​ឱ្យកាន់តែប្រសើរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រសួងយុត្តិធម៌ត្រូវពន្លឿនការរៀបចំក្របខ័ណ្ឌច្បាប់​ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនានា ​ដើម្បីពន្លឿន​ដំណើរការតុលាការពាណិជ្ជកម្ម និងតុលាការការងារ​ប្រកបដោយគុណភាព តម្លាភាព និងភាពជឿទុកចិត្តបាន សម្រាប់បង្កើនជំនឿ​ទុកចិត្ត​លើការវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា។

សម្ដេចតេជោមានប្រសាសន៍បន្តថា ៖

“ត្រូវបន្តខិតខំយកចិត្តទុកដាក់ជំរុញឱ្យមានការរៀបចំសេចក្ដី ព្រាងច្បាប់ស្ដីពីលក្ខន្តិក ក្រឡាបញ្ជី ច្បាប់ស្ដីពីលក្ខន្តិក អាជ្ញាសាលា ព្រមទាំងច្បាប់ដែលមាន​ការពាក់ព័ន្ធផ្សេងទៀតឱ្យបានឆាប់ ដែលជាមូលដ្ឋានគតិយុត្តិក្នុងការគ្រប់គ្រង និងលើកកម្ពស់​វិជ្ជាជីវៈប្រកបដោយតម្លាភាពទាំងបច្ចុប្បន្ន និងទៅអនាគត។”

ក្រោយពីមានការជំរុញរបស់រាជរដ្ឋាភិបាលបែបនេះ វិស័យឯកជន តំណាងដោយសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញពីក្ដីសាទរជាខ្លាំង ខណៈ​ដែលកន្លងមកសភាពាណិជ្ជកម្មបានខិតខំក្នុងការជំរុញការងារនេះផងដែរ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាមានប្រសាសន៍ថា ៖

“កាលដែលមានតុលាការ​ពាណិជ្ជកម្មនេះ គឺមានច្បាប់បង្កើតថ្មី​ដែល​មាននិតិវិធីនៃការកាត់ក្ដីផ្នែកពាណិជ្ជកម្ម ដែលយើងចង់​បានតម្លាភាព យុត្តិធម៌ កាត់ក្ដីបាន​ឆាប់រហ័ស និងគ្មានអំពើពុករលួយ នេះជាអ្វីដែលយើងបានព្រម​ព្រៀងគ្នាជាមួយក្រសួងយុត្តិធម៌ ដើម្បីរៀបចំនិតិវិធីច្បាប់នេះឡើង។”

លោកឧកញ៉ាបានមានប្រសាសន៍បន្ថែមទៀតអំពីផលប្រយោន៍នៃការបង្កើតតុលាការពាណិជ្ជកម្មថា ៖

“បើយើងមានច្បាប់នេះ យើងនឹងជួយទាក់ទាញ​ជំនឿ​ទុកចិត្តបន្ថែមទៀតពីអ្នកវិនិយោគ​ មិនត្រឹមតែ​ពីក្រៅស្រុកទេ ក្នុងស្រុកក៏ត្រូវការតុលាការពាណិជ្ជកម្មដែរ ហើយកន្លងមកយើងមិនទាន់មានច្បាប់នេះ យើងប្រើតុលាការទូទៅជានិតិវិធីដែលត្រូវចំណាយទាំងថវិកា ទាំងពេលវេលា។”

ក្នុងន័យនេះ ការធ្វើពាណិជ្ជកម្មដែលមានច្បាប់ មានតុលាការដាច់ដោយឡែកដែលធ្វើការផ្ដោតសំខាន់លើរឿងនេះតែម្ដង ហើយប្រសិនបើការរៀបចំច្បាប់នេះប្រព្រឹត្តទៅរួចរាល់ កម្ពុជានឹងបន្ថែមមុខងារទាក់ទាញវិនិយោគិនបន្ថែមមួយទៀត តាមរយៈការពង្រឹងទំនុកចិត្តលើប្រព័ន្ធច្បាប់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​