YuMi រ៉ូប៉ូតជំនាញដាំដើមឈើជាក្តីសង្ឃឹមថ្មីសម្រាប់ព្រៃអាម៉ាហ្សូន និងការកសាងបៃតងឡើងវិញ

រ៉ូបូត YuMi កំពុងក្លាយខ្លួនជាផ្នែកមួយដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងក្នុងការដាំព្រៃឈើឡើងវិញនៅក្នុងតំបន់ព្រៃអាម៉ាហ្សូន។ សមត្ថភាពដ៏អស្ចារ្យរបស់វាមិនត្រឹមតែជារ៉ូបូតស្វ័យប្រវត្តិធ្វើការងារដោយខ្លួនឯងមិនចេះសម្រាកនោះទេ វាក៏ជាបច្ចេកវិទ្យាដែលអាចដំណើរការដោយថាមពលកកើតឡើងវិញមិនប៉ះពាល់ដល់បរិស្ថានទៀតផងតាមរយៈការទាញយកថាមពលពីពន្លឺព្រះអាទិត្យសុទ្ធសាធមកដំណើរការងារ និងបង្កើតថាមពលរបស់វា។

YuMi មានដៃរ៉ូបូតដ៏ជំនាញចំនួន២ធ្វើការងារយ៉ាងសកម្មក្នុងការជីកដី និងដាក់គ្រាប់ពូជឈើកប់ក្នុងដី ហើយការងារយ៉ាងត្រឹមត្រូវរបស់វាអាចឲ្យគ្រាប់ពូជឈើដល់ទៅ៦០០ត្រូវបានដាក់ដាំក្នុងរយៈពេល៦ម៉ោង ឬមួយកំណាត់ថ្ងៃប៉ុណ្ណោះ។

គួរឲ្យដឹងដែរថា YuMi ដំបូងឡើយត្រូវបានបង្ហាញខ្លួនកាលពីឆ្នាំ២០១៥ ដោយក្រុមហ៊ុន ABB Robotics ប៉ុន្តែសម្រាប់តែដំណើរការក្នុងវិស័យផលិតកម្មតាមរោងចក្រប៉ុណ្ណោះ ប៉ុន្តែក្រោយមកវាបានទទួលការចាប់អារម្មណ៍ពីសំណាក់អង្គការព្រៃឈើ Junglekeepers ហើយរ៉ូបូតនេះត្រូវបានអភិវឌ្ឍបន្ថែមសម្រាប់ប្រើប្រាស់ក្នុងការងារដាំដើមឈើវិញ និងត្រូវបានបញ្ជូនទៅដល់ព្រៃអាម៉ាហ្សូនក្នុងប្រទេសប៉េរូ ដើម្បីធ្វើការងារនៅក្នុងតំបន់ដែលទទួលរងនូវការការបំផ្លាញព្រៃឈើធ្ងន់ធ្ងរ និងទីវាលរហោស្ថានដែលស្ថិតនៅក្នុងព្រៃជ្រៅលំបាកធ្វើដំណើរទៅដល់។

ប៉េរូ គឺជាប្រទេសដែលមានចំណែកនៃព្រៃអាម៉ាហ្សូនធំជាងគេបំផុតទី២របស់ពិភពលោកបន្ទាប់ពីប្រទេសប្រេស៊ីល ហើយក៏ជាប្រទេសដែលកំពុងទទួលរងបញ្ហាកាប់បំផ្លាញព្រៃឈើខុសច្បាប់ធ្ងន់ធ្ងរ ក៏ដូចជាការទន្រ្ទានដីដើម្បីរុករករ៉ែខ្លាំងក្លាបំផុតដែរ។

តាមផែនការអង្គការ Junglekeepers នឹងរៀបចំតម្លើងរ៉ូបូត YuMi នៅក្នុងសហគមន៍ជាច្រើនទៀតក្នុងតំបន់ព្រៃអាម៉ាហ្សូនធ្វើយ៉ាងណាអាចធ្វើការដាំកូនឈើឡើងវិញឲ្យបានទៅដល់រាប់ពាន់ដើមជារៀងរាល់ថ្ងៃក្នុងគោលបំណងធ្វើឲ្យព្រៃអាម៉ាហ្សូនកាន់តែមានភាពរឹងម៉ាំឡើងវិញក្នុងប្រព័ន្ធអេកូឡូស៊ី ជាពិសេសដើម្បីកសាងតំបនបៃតងឡើងវិញឲ្យបានកាន់តែច្រើននៅតាមតំបន់ផ្សេងទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វៀតណាម បានអនុវត្តយុទ្ធសាស្ត្រចម្បងៗមួយចំនួន ដើម្បីបង្កើនកំណើនសេដ្ឋកិច្ចយ៉ាងលឿនមិននឹកស្មានដល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2024

វៀតណាម បានផ្តោតសំខាន់ខ្លាំងលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ជាពិសេសផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីទាក់ទាញការវិនិយោគពីក្រុមហ៊ុនបរទេស និងជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួនបានយ៉ាងលឿន

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ កម្ពុជាមិនអាចនៅតែត្រឹមនេះបានទេ គឺត្រូវលូតលាស់​ទៅ​មុខ​ដើ​ម្បីរ​ស់បា​ន​ដោ​​យខ្លួ​នឯង

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/11/2024

ឯកឧត្តម​ សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែន​ដី នគរូបនីយកម្ម និងសំណង់ បានលើកឡើង​ថា កម្ពុជាមិនអាចនៅតែត្រឹមនេះទេ គឺត្រូវលូតលាស់​ទៅ​មុខ​ ដើ​ម្បីរ​ស់បា​ន​ដោ​​យខ្លួ​នឯង

ប៉ូឡូញ ផ្តើមចរចាទិញឧបករណ៍បាញ់គ្រាប់រ៉ូក្កែតទំនើបរបស់អាមេរិក HIMARS ជាង១០០គ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/11/2024

ក្រុមហ៊ុនជំនាញផលិតអាវុធក្នុងស្រុក WB របស់ប៉ូឡូញ កំពុងសហការគ្នាជាមួយក្រុមហ៊ុនជំនាញផលិតអាវុធរបស់កូរ៉េខាងត្បូង Hanwha Aerospace ដើម្បីផលិតឧបករណ៍បាញ់គ្រាប់រ៉ូក្កែត

តាមដានព្រឹត្តិការណ៍ ៖ តើតម្លៃទំនិញ និងការចាយវាយប្រចាំថ្ងៃរបស់ពលរដ្ឋអាមេរិកអាចមានភាពធូរស្រាលកម្រិតណា ក្រោយជ័យជម្នះរវាងលោក Trump និង លោកស្រី Harris

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/11/2024

លោក Trump ធ្លាប់បានសន្យាថា នឹងដាក់ពន្ធឲ្យបានតឹងរឹងចាប់ពី១០ទៅ២០ភាគរយទៅលើការនាំចូលទំនិញទាំងអស់ ដែលអាចជួយបង្កើនតម្លៃទំនិញផលិតនៅក្នុងស្រុក

ឆ្នាំ២០២៥ អគ្គនាយក​ដ្ឋាន​សុរិយោដី​ និងភូមិ​សាស្ត្រ​មានទិសដីការងារ​សំខាន់ៗ​ចំនួន​៤ សម្រាប់​អនុវត្ត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/11/2024

ក្នុងគោលបំណងជំរុញ​នូវចក្ខុវិស័យរបស់​​ក្រសួង​ ក៏ដូចជារាជ​រដ្ឋាភិបាលអាណតិទី៧ អគ្គនាយកដ្ឋាន​សុរិយោដី​បានដាក់ទិសដៅ​សំខាន់ៗចំនួន​៤ដើម្បីអនុវត្តបន្តក្នុងឆ្នាំ២០២៥​

សន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៤ កំពុងប្រារព្ធឡើងក្រោមប្រធានបទ «និរន្តរភាព និង​បរិយាបន្នហិរញ្ញវត្ថុ»

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/11/2024

ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បាន និងកំពុងរៀបចំសន្និសីទមីក្រូហិរញ្ញវត្ថុ ប្រចាំឆ្នាំ (AMC) ក្រោមប្រធានបទ «និរន្តរភាព និង​បរិយាបន្នហិរញ្ញវត្ថុ» នៅក្នុងខេត្តសៀមរាប

តម្លៃមាសឡើងថ្លៃដល់កម្រិតខ្ពស់ជិត ២ ៨០០ ដុល្លារក្នុងមួយអោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/11/2024

ថ្មីៗនេះ តម្លៃមាសបានឡើងថ្លៃដល់កម្រិតខ្ពស់ ២ ៧៨៧ ដុល្លារក្នុងមួយអោន ហើយមានការព្យការណ៍ថា វាអាចនឹងឡើងថ្លៃដល់កម្រិតខ្ពស់បំផុត ២ ៨០០ ដុល្លារក្នុងមួយអោននៅខែធ្នូខាងមុខនេះ

តស់ ! មកដឹងពីចំណុចសំខាន់ៗក្នុងការចិញ្ចឹមសត្វអូទ្រីសទាំងអស់គ្នា ខណៈដែលពងរបស់វាលក់បានតម្លៃថ្លៃ

ជំនួញ, ព្រឹត្តិការណ៍

• 01/11/2024

ទីផ្សារសាច់អូទ្រីសក្នុងស្រុកនាពេលបច្ចុប្បន្ន គឺនៅមានកម្រិតនៅឡើយ ដែលខុសពីតម្រូវការទីផ្សារពងអូទ្រីសមានភាពទូលំទូលាយ និងមានតម្លៃថ្លៃ ដោយពងអូទ្រីសមួយគ្រាប់អាចលក់បានចន្លោះ ២៥-៣០ដុល្លារ

​ឆ្នាំ​២០២៥ ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវ​បាន​ព្យាករកើន​​ជិតដល់៣ពាន់ដុល្លារ​អាមេរិក​​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 01/11/2024

សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៥ព្យាករថាស្ថិតក្នុងអត្រាកំណើន៦,៣% ដែលធ្វើឱ្យ ផ.ស.សសម្រាប់មនុស្សម្នាក់ត្រូវរំពឹងថា នឹងកើនដល់ ២ ៩២៤ដុល្លារអាមេរិក

តម្លៃប្រេងឡើងថ្លៃជិត ២ ភាគរយ បន្ទាប់ពីមានដំណឹងថាអ៊ីរ៉ង់កំពុងរៀបចំការវាយប្រហារសងសឹកលើអ៊ីស្រាអែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/11/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ១,៨ ភាគរយ ឬ ៧៤,១២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ១,៩ ភាគរយ ឬ ៧០,៦១ ដុល្លារក្នុងមួយបារ៉ែល