របកគំហើញ ៖ ការស្រាវជ្រាវមួយដែលត្រូវបានធ្វើឡើងដោយ DW Planet A បានពណ៌នាថា ភពផែនដីយើងបានកកើតឡើងជាច្រើនពាន់លានឆ្នាំមកហើយ គឺជាទីកន្លែងដែលពោរពេញទៅដោយ សារជាតិគិមី មានជាតិពុលពាសពេញបរិយាកាសគ្មានជីវិត និងគ្មានរុក្ខជាតិណាដែលអាចដុះដាលបាននោះឡើយ។

ប៉ុន្តែអ្វីៗបានចាប់ផ្តើមប្រែប្រួលគឺនៅពេលដែលសារាយខៀវដែលយើងគ្រប់គ្នានិយមហៅថាសារាយសមុទ្របានចាប់កំណើតកាលពី ៣,៥ លានឆ្នាំមុនដោយវាបានធ្វើឲ្យមានការផ្លាស់ប្តូរស្ទើរគ្រប់យ៉ាងនៅលើភពផែនដីយើងនេះ។ បាក់តេរីម្យ៉ាងដែលមាននៅក្នុងសារាយសមុទ្រ ឬគេហៅថា Cyanobacteria ក្រោយមកវាបានបង្កើតទៅជាព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុតមួយដែលត្រូវបានដាក់ឈ្មោះថា Great Oxygenation Event គឺជាពេលវេលានៃកំណើតអុកស៊ីសែនដំបូងបំផុតក្នុងប្រវត្តិសាស្ត្រនៃភពផែនដីយើងនេះ។ នេះបើយោងតាមការស្រាវជ្រាវដោយលោក Moritz Koch អ្នកជំនាញមីក្រូជីវៈវិទ្យានៅសកលវិទ្យាល័យ British Columbia ។

បាក់តេរី Cyanbacteria បានចាប់ផ្តើមផលិតអុកស៊ីសែន ហើយក៏ជាអ្នកជួយបើកផ្លូវឲ្យមានកំណើតជិវិតមនុស្សលោកមកទល់បច្ចុប្បន្ននេះផងដែរ។ ជាទូទៅសារាយនៅក្នុងសមុទ្រ ឬនៅលើគោកក្តី តួនាទីរបស់វាគឺទាញយកឧស្ម័នកាបូនឌីអុកស៊ីត និងសំយោគវាជាមួយនឹងពន្លឺព្រះអាទិត្យដើម្បីបង្កើតជាខ្យល់អុកស៊ីសែន ហើយបើទោះបីជានៅក្នុងពេលសម័យទំនើបនេះក្តីក៏វានៅតែបន្តកិច្ចការងារដ៏អស្ចារ្យរបស់ខ្លួនបែបនេះដដែល។
ក្រុមការងារស្រាវជ្រាវជីវិតបាតសមុទ្រ អ្នកនាង Mar Fernandez Mendez បាននិយាយថា សារាយសមុទ្រមានតួនាទីសំខាន់ណាស់តាំងតែពីកំណើតភពផែនដី ហើយមកដល់បច្ចុប្បន្ននេះក្តីវាក៏នៅតែបន្តស្រូបយកឧស្ម័នកាបូនឌីអុកស៊ីត CO2 ដល់ទៅ ១ ភាគ ៣ នៃការបំពុលបរិយាកាសជារៀងរាល់ឆ្នាំផងដែរ។

ដោយឡែកសម្រាប់មនុស្សជាតិវិញការប្រើប្រាស់សារាយសមុទ្រនៅក្នុងជីវភាពប្រចាំថ្ងៃក៏មានប្រវត្តិរាប់ពាន់ឆ្នាំមកហើយដែរគិតចាប់រាប់តាំងពីជនជាតិដើមរបស់អាមេរិករហូតទៅដល់អាស៊ីខាងកើត ហើយវាក៏ធ្លាប់ត្រូវបានគេរៀបរាប់នៅក្នុងឯកសារមួយដ៏ចំណាស់របស់ប្រទេសជប៉ុនផងដែរអំពីសារៈប្រយោជន៍របស់វា។ ប្រភពខ្លះទៀតនៅហ្វាំងឡង់ក៏បានបញ្ជាក់អំពីប្រវត្តិកាលដ៏យូរលង់នៃការប្រើប្រាស់សារាយសមុទ្រផងដែរ វាត្រូវបានប្រើប្រាស់យ៉ាងខ្លាំងក្លា ជាពិសេសនៅក្នុងដំណាក់កាលសម័យគ្រោះអត់ឃ្លានដ៏ធំមួយកាលពីអំឡុងទសវត្សរ៍ឆ្នាំ១៨៤០ ។
មកដល់បច្ចុប្បន្នកាលនេះ សារាយសមុទ្រនៅតែជារុក្ខជាតិដ៏ចាំបាច់ និងផ្តល់ប្រយោជន៍ដល់មនុស្សលោកកាន់តែខ្លាំងឡើងថែមទៀតដោយវាត្រូវបានគេយកទៅច្នៃប្រើប្រាស់ជាផលិតផលប្រចាំថ្ងៃ ដូចជាថ្នាំដុសធ្មេញ គ្រឿងសំអាង អាហារបំប៉ន ព្រមទាំងឱសថទ្រទ្រង់សុខភាពរាងកាយផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ផលិតផលកសិកម្មរបស់កម្ពុជាមានវត្តមាននៅទីផ្សារជាង១៧០ប្រទេសលើពិភពលោក
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/10/2026
ភ្នំពេញ ៖ ផលិតផលកសិកម្មរបស់កម្ពុជា បាន និងកំពុងពង្រីកទីផ្សារកាន់តែធំនៅក្រៅប្រទេស ដោយគិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្មរបស់កម្ពុជាកំពុងចរាចរណ៍នៅលើទីផ្សារបរទេសបានប្រមាណ១៧០ប្រទេសហើយ ។ នេះបើតាមលោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 23/10/2026
បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/10/2026
ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/10/2026
បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content