មន្ត្រីជាន់ខ្ពស់កម្ពុជាស្នើ​វិនិយោគិនថៃមកដាក់ទុនវិនិយោគបង្កើតរោងចក្រ​ផលិតថ្នាំពេទ្យ ​និងភេសជ្ជៈ

ភ្នំពេញ​ ៖ មន្ត្រីជាន់​ខ្ពស់​នៃរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ​ហេង ប៊ុនគៀត អនុរដ្ឋលេខាធិការក្រសួង​សុខាភិ​បាល បានស្នើឱ្យ​ធុរជន ​និងវិនិយោគិន​ថៃ​​ មកបណ្ដាក់ទុនវិនិយោគ​ផលិត​ឱសថ ​និងភេសជ្ជៈ ​នៅកម្ពុជា ​ខណៈ​បច្ចុ​ប្បន្ន​នេះ កម្ពុជា​បាននាំចូល​ផលិតផលទាំងនេះច្រើនលើស​លប់​​ ជាក់​ស្ដែង​គ្រាន់តែ​ថ្នាំ​ពេទ្យ​កម្ពុជា​បាន​នាំចូ​លរហូតដល់​៨០ភាគរយ​នៃតម្រូវការ​ក្នុងមួយឆ្នាំៗ ។​

ឯកឧត្តម​​មានប្រសាសន៍បែបនេះ នៅក្នុងព្រឹត្តិការណ៍​ជំនួ​បធុរជន​មួយ​ដោយ​មានវិនិយោគិន​ធុរជន​កម្ពុជា ​និងថៃជា​ច្រើន​ដោយក្នុងនោះ​ឯកឧត្តមក៏បានសង្កត់ធ្ងន់ផងដែរថា កម្ពុជា​កំពុង​មានសក្ដានុពល​ខ្ពស់​ក្នុងការ​ទាក់ទាញការ​វិនិយោគ​ ។

ឯកឧត្តម​បន្តថា​ វិនិយោគិន​ថៃ អាច​មក​ចាប់ដៃគូជាមួយ​វិនិយោគិនកម្ពុជា និងបង្កើតជារោងចក្រ ផលិត-កែច្នៃ​នូវសម្ភារ​ប្រើប្រាស់​ ថ្នាំពេទ្យ និងភេសជ្ជៈ ស្រប​នឹង​ប្រទេស​ថៃ​ ជាប្រទេស​ដែល​មានជំនាញ​ក្នុងការ​ផលិត​លើ​ផលិតផលទាំងនេះស្រាប់ ហើយកម្ពុជា​ជាទីផ្សារ​ធំមួយសម្រាប់​ផលិតផលទាំង​នោះ ។

ឯកឧត្តម​ក៏បានស្នើ​ឱ្យ​ទូត​ថៃ​ប្រចាំកម្ពុជា​ជំរុញវិនិយោគិន​របស់ខ្លួន​ចូលមកកម្ពុជា​ បណ្ដាក់វិនិយោគ​បង្កើត​មន្ទី​រ​​​ពេ​ទ្យក្នុងប្រទេសកម្ពុជា និង​រោងចក្រ​ផលិតថ្នាំពេទ្យ​ ដោយ​បច្ចុប្បន្ន​នេះ នៅកម្ពុជា​មាន​រោង​ចក្រ​ផលិត​ថ្នាំពេ​ទ្យ​សរុបចំនួន​តែ​១៤រោងចក្រ​ប៉ុណ្ណោះ ។

កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមវិនិយោគិន​ថៃមួយក្រុម​ក៏បានចូលមកដល់កម្ពុជា ​និងបាន​ស្វែងរក​ឱកាស​វិនិ​យោគ​​​នៅក្នុងប្រទេស​កម្ពុជាជាពិសេស​នៅតាម​តំបន់សេដ្ឋកិច្ចពិសេស​នានា ​នៅក្នុងរាជធានីភ្នំពេញ និង​តាម​បណ្ដាខេត្ត​សក្ដានុពលមួយចំនួន​​ ។​

អ្នកនាង អាន សុធីតា នាយិកាប្រតិបត្តិ​ក្រុមហ៊ុន​ PropNex Cambodia បានលើកឡើងថា ក្នុងអំឡុង​នៃវិបត្តិ​កូវីដ​១​៩ តាំងពីឆ្នាំ២០២១​មក ឃើញថា​វិនិយោគិនមកពីបណ្តាប្រទេស​ក្នុង​តំបន់អាស៊ាន​ចាប់ផ្ដើម​ចូលម​ក​កម្ពុជា​ច្រើន ខណៈវិនិយោគិនចិន​បានថមថយ​ទៅវិញ ។

អ្នកនាង​បន្តថា គម្រោង​វិនិយោគ​ថ្មីៗ​មកពីប្រទេស​ថៃ និងវៀតណាម​ឃើញថា​បានចូលមកកម្ពុជា​ជា​បន្តបន្ទា​ប់​ ហើយ​រំពឹងថា​ការ​វិនិយោគមកពីប្រទេសទាំង​នេះ នឹង​មានចំនួន​កាន់តែច្រើន​ ។

គួរ​បញ្ជាក់ថា ​ក្រៅពីការ​វិនិយោគ​ ថៃក៏ជា​ប្រទេស​ដែល​មានចំនួនទេសចរចូលមកកម្ពុជាច្រើនជាង​គេ​ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ ជាក់ស្ដែង​ក្នុ​ងឆមាស​ទី១​ ឆ្នាំ២០២៣​នេះ ថៃនៅតែ​ជាប់ចំណាត់ទី១​ជាប្រទេស​ដែលមាន​ភ្ញៀវទេសចរចូលមកទស្សនា​ក្នុងប្រទេស​កម្ពុជា ដោយ​មានចំនួន​ជាង​ ៨៧​ម៉ឺននាក់​​ ខណៈ​វៀតណាមជាប់ចំណាត់ថ្នាក់លេខ​មានចំនួន​ជាង​ ៤៦ម៉ឺននាក់ និង​ចិនជាប់លេខ​៣​មានចំនួនជាង ​២៦ម៉ឺននាក់​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ