ចំណេះដឹងហិរញ្ញវត្ថុ ! ស្វែងយល់ពីអត្ថប្រយោជន៍នៃកម្ចីផ្លូវការ និងកម្ចីក្រៅផ្លូវការ

ភ្នំពេញ ៖ បច្ចុប្បន្ន ការផ្តល់កម្ចីផ្លូវការដោយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានច្បាប់ការពារត្រឹមត្រូវ បាន និងកំពុងរីកសាយភាយទៅដល់ស្ទើតែគ្រប់កន្លែង រាប់ចាប់ពីទីក្រុង រហូតដល់តំបន់ជនបទនៅទូទាំងប្រទេស ដែលអាចអនុញ្ញាតឱ្យប្រជាជនកាន់តែមានភាពងាយស្រួលក្នុងការទទួលសេវាហិរញ្ញវត្ថុផ្លូវការ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ការផ្តល់កម្ចីក្រៅផ្លូវការ ឬកម្ចីមិនមានច្បាប់ការពារត្រឹមត្រូវ នៅបន្តមានវត្តមាននៅក្នុងទីផ្សារ ហើយប្រជាជននៅតែបន្តប្រើប្រាស់ដោយប្រឈមនឹងហានិភ័យជាច្រើន។

លោក រុំ រដ្ឋា នាយករងអង្គភាពពាណិជ្ជកម្ម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រិត បានឱ្យដឹងថា កាលពីជំនាន់មុន កម្ចីក្រៅផ្លូវការបានរីកដុះដាលយ៉ាងខ្លាំង ប៉ុន្តែបច្ចុប្បន្ននេះ កម្ចីផ្លូវការ ដែលមានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានច្បាប់ការពារបានរីកសាយភាយទៅស្ទើរតែគ្រប់ទីកន្លែង ទាំងនៅក្នុងក្រុង និងជនបទទៅហើយ។

លោកបានពន្យល់ថា ៖

«បើនិយាយពីភាពខុសគ្នារវាងកម្ចីក្រៅផ្លូវការ​​ និងផ្លូវការ​ គឺយើងនិយាយពីតម្លៃកម្ចី។ កម្ចីក្រៅផ្លូវការមានតម្លៃថ្លៃ និងការប្រាក់ខ្ពស់។ ការផ្តល់កម្ចីក្រៅផ្លូវការនេះទៀតសោត គឺមិនមានការផ្តល់ប្រឹក្សាដល់អ្នកខ្ចីនោះទេ ហើយផ្តោតភាគច្រើនតែលើទ្រព្យបញ្ចាំប៉ុណ្ណោះ។ ឧទាហរណ៍ថា និយាយពីការប្រើប្រាស់កម្ចីក្រៅផ្លូវការ បើទ្រព្យបញ្ចាំមានតម្លៃ ១​ ម៉ឺនដុល្លារ​ អ្នកចងការអាចឱ្យ ៥ ពាន់ដុល្លារ ដោយមិនមានការពិភាក្សា និងសិក្សាលម្អិតពីគម្រោងអាជីវកម្មរបស់អ្នកស្នើប្រើប្រាស់កម្ចីនោះទេ។ ចំពោះកម្ចីក្រៅផ្លូវការ អតិថិជនប្រឈមនឹងហានិភ័យខ្ពស់ ដូចជា បាត់បង់ទ្រព្យបញ្ចាំ ការជំរឹតទារប្រាក់ បង្កើនបន្ទុកបំណុល និងការប្រាក់ខ្ពស់ ព្រោះមិនមានការសិក្សា និងវិភាគត្រឹមត្រូវ មុននឹងផ្តល់កម្ចី»។

ការជុំវិញការផ្តល់កម្ចីផ្លូវការវិញ លោក រុំ រដ្ឋា បានថ្លែងថា​ បើងាកមកនិយាយពីកម្ចីផ្លូវការវិញ គឺសំដៅទៅដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលទទួលស្គាល់ដោយធនាគារជាតិនៃកម្ពុជា។ ចំពោះការប្រាក់ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្តល់ជូនអតិថិជនទាបជាងកម្ចីដែលផ្តល់ដោយអ្នកចងការ។

លោក បានថ្លែងបន្តថា ៖

«មុននឹងផ្តល់កម្ចី ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ តែងតែពិភាក្សាជាមួយអតិថិជន ដោយសាកសួរសិក្សាថា តើអតិថិជនយកកម្ចីទៅធ្វើអ្វី ចំណូលអាចសងត្រឡប់ឬអត់ និងមានការវាយតម្លៃ និងការវិភាគមួយចំនួនទៀតមុនសម្រេចផ្តល់កម្ចីដល់អតិថិជន។ ឧទាហរណ៍ ដូចករណីផ្តល់កម្ចីផ្លូវការ ៥ ពាន់ដុល្លារ​ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នឹងធ្វើការវិភាគមើលថា​ តើអតិថិជនយកលុយ ៥ ពាន់ដុល្លារទៅធ្វើអ្វី តើគោលបំណងប្រើប្រាស់កម្ចីសមហេតុផលឬអត់ អតិថិជនពិតជាប្រើប្រាស់ក្នុងគោលបំណងដូចដែលបានដាក់ស្នើកម្ចីឬអត់ ហើយមានលទ្ធភាពសងត្រឡប់បានឬអត់។ ការសិក្សា​ និងវិភាគទាំងនេះ​ តែងតែត្រូវបានធ្វើឡើងដោយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងគោលបំណងឱ្យប្រាកដថា​ ការផ្តល់កម្ចីនីមួយៗទទួលបានជោគជ័យ និងរីកចម្រើនទាំងស្ថាប័នផ្តល់កម្ចី និងអតិថិជន»។

ជាមួយគ្នានេះ លោក រុំ រដ្ឋា ក៏បានឱ្យដឹងផងដែរថា ជាទូទៅ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្លូវការ គឺស្ថិតនៅក្រោមការគ្រប់គ្រងដោយធនាគារជាតិនៃកម្ពុជា ហើយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានច្បាប់ការពារអតិថិជន និងខសន្យាត្រឹមត្រូវរវាងស្ថាប័ន និងអតិថិជនដែលជាអ្នកស្នើកម្ចី ដើម្បីជៀសវាងបញ្ហានានាដែលអាចកើតមាន។  ជារួម កម្ចីផ្លូវការមានភាពល្អប្រសើរជាងកម្ចីក្រៅផ្លូវការ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ដំណើររបស់កម្ពុជាចាប់ពីពេលនេះតទៅថ្ងៃមុខនឹងមានភាពងាយស្រួល ល្អប្រសើរ ហើយរលូនទៅមុខ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/12/2024

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំឱ្យមានការរួមគ្នាថែរក្សាសុខសន្តិភាពឱ្យនៅស្ថិតស្ថេរគង់វង្ស និងលើកទឹកចិត្តស្ថាបត្យករ ឬវិស្វករ បើកចិត្តឱ្យទូលាយ ទទួលយកភាពច្នៃប្រឌិត ដើម្បីជំរុញឱ្យស្ថាបត្យកម្មខ្មែរនាសហសម័យរបស់កម្ពុជាកាន់តែរីកចម្រើន។

គន្លឹះសន្សំប្រាក់ ៤ យ៉ាងសម្រាប់យុវជន ដើម្បីធានាសុខភាពហិរញ្ញវត្ថុល្អនាពេលអនាគត

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/12/2024

ការចាប់ផ្តើមបែងចែកចំណូល និងចំណាយប្រចាំខែឱ្យច្បាស់លាស់ ហើយចាប់ផ្ដើមសន្សំ​លុយទុក ទោះជាមានចំនួន​បន្តិច​បន្តួច​ជា​រៀងរាល់​ខែក៏ដោយ ប៉ុន្តែវា​អាចជួយ​អ្នកបានច្រើននាពេលអនាគត

ត្រឹមអាជីវកម្មលក់ទឹកក្រឡុកតាមរទេះពេលរាត្រី ក៏អាចរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារបានសមរម្យ

ជំនួញ, ព្រឹត្តិការណ៍

• 06/12/2024

ប្រសិនបើលោកអ្នកបានទៅទឹកដីវប្បធម៌នាខេត្តសៀមរាប ហើយចេញដំណើរដើរលេងកម្សាន្តនាពេលរាត្រីម្ដុំផ្សាររាត្រី តាមបណ្ដោយមាត់ស្ទឹងសៀមរាប នោះនឹងបានឃើញពន្លឺភ្លើងភ្លឹព្រោងព្រាតពីរទេះលក់នំចំណីអាហារ និងភេសជ្ជៈចម្រុះជាច្រើនស្ទើរគ្មានចន្លោះទំនេរ

រយៈពេល​១១ខែ ឆ្នាំ២០២៤ វៀតណាម ​បោះទុនវិនិយោគ​នៅកម្ពុជា​ចំនួន​៥៥៧​លាន​ដុល្លារ​អាមេរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/12/2024

វៀតណាម បាន និងកំពុង​បោះទុនវិនិយោគនៅកម្ពុជា​ជា​បន្តបន្ទាប់ ដោយគិតមកដល់ពេលនេះ គម្រោង​វិនិយោគវៀតណាម​មានជាង ​២០០គម្រោង​មានទឹកប្រាក់ ២,៩១ពាន់ដុល្លារ​

សម្រាប់តែខែវិច្ឆិកា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគជាង៤០ មានទុនសរុបជាង៩៤០លានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/12/2024

គ្រាន់តែក្នុងខែវិច្ឆិកាឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគជាង ៤០ ដែលមានទុនសរុបជាង ៩៤០ លានដុល្លារអាម៉េរិក

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត រៀបចំកម្មវិធីអបអរសាទរ និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនកូនៗរបស់អតិថិជនដែលបានប្រើប្រាស់ “គណនីក្មេងឆ្លាត” ​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 06/12/2024

នេះគឺជាឆ្នាំទី៤ ដែលអម្រឹតបានបង្កើត “គណនីក្មេងឆ្លាត” ជាមួយនឹងគោលបំណងចូលរួមបំពេញក្តីស្រមៃរបស់អតិថិជនដែលជាមាតាបិតាក្នុងការរៀបចំគម្រោងអនាគតការសិក្សារបស់កូនៗនៅថ្នាក់មហាវិទ្យាល័យរយៈពេល៤ឆ្នាំ

ប្រតិភូរដ្ឋាភិបាល និងពាណិជ្ជករឡាវ មកទស្សនកិច្ចសិក្សាស្វែងយល់ប្រព័ន្ធសុខាភិបាលឌីជីថលនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/12/2024

បច្ចេកវិទ្យាសុខាភិបាល​ឌីជី​ថ​ល មានគុណប្រយោជន៍ខ្ពស់ បង្កើតភាពងាយស្រួលដល់គ្រូពេទ្យ និងអ្នកជំងឺ ដែលអាចចងក្រងឯកសារ និងប្រវត្ដិរបស់អ្នកជំងឺដោយប្រព័ន្ធឌីជីថល

ស្វែងយល់ពីការយកកម្រៃសេវាលើការផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គល តាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា(CamDX)

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/12/2024

ប្រព័ន្ធឌីជីថលរបស់វិស័យឯកជនតាមថ្នាល CamDX សំដៅធ្វើឲ្យប្រសើរនូវការផ្តល់សេវាសាធារណៈរបស់រដ្ឋ និងបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការអាជីវកម្មរបស់វិស័យឯកជន តាមទម្រង់ឌីជីថល ស្របតាមមុំទី ៥ នៃយុទ្ធសាស្ត្របញ្ជកោណ-ដំណាក់ទី ១ របស់រាជរដ្ឋាភិបាល

ក្នុង​រយៈ​ពេល​១០ខែ ឆ្នាំ​២០២៤ រាជធានីភ្នំពេញទទួល​បានគម្រោង​សាងសង់​ចំនួន ៥១៦​គម្រោង មាន​ទុន​វិនិយោគ​ជាង​១ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/12/2024

ភ្នំពេញ នៅតែ​ជាតំបន់ដែលមានសក្ដានុពលទាក់​ទាញ​ការ​វិនិយោគ​ខ្លាំង​ជាង​គេ​នៅក្នុងប្រទេសកម្ពុជា​ ដោយរយៈពេល១០ខែ ទទួលបានគម្រោងសាងសង់ជាង ៥០០គម្រោង មានទុន​ប្រមាណ ​១ពាន់​លានដុល្លារ

តម្លៃប្រេងឡើងថ្លៃបន្តិចបន្ទាប់ពី OPEC+ ពន្យារពេលបង្កើនទិន្នផលប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/12/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ០,៥ ភាគរយ ឬ ៧២,៦៩ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក US West Texas Intermediate (WTI) ឡើងថ្លៃ ០,៦ ភាគរយ ឬ  ៦៨,៩០ ដុល្លារក្នុងមួយបារ៉ែល