វេទិកាជាតិកេសរកូលលើកទី៣ នឹងធ្វើឡើងក្នុងខែមីនាខាងមុខ ដើម្បីបន្តការអភិរក្សឱ្យកាន់តែទូលំទូលាយ

ក្រសួងបរិស្ថានគ្រោងនឹងរៀបចំវេទិកាជាតិកេសរកូលលើកទី៣ ក្នុងខែមីនា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីបន្តបញ្ជា្របការយល់ដឹង និងបន្តការអភិរក្សរុក្ខជាតិកេសរកូលនៅកម្ពុជាឱ្យបានកាន់តែច្រើន​ប្រភេទថែមទៀត។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងបរិស្ថាន។

ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងទៀតថា វេទិកានេះនឹងមានការចូលរួមពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសបងប្អូនអាជីវករដែលមានអាជីវកម្មលក់ផ្កា មិនថាផ្កាបានមកពីការបង្កាត់ ឬផ្កាដែលមានលក់នៅលើទីផ្សារ។ ជាមួយគ្នានេះដែរ ក្រសួងបរិស្ថាននឹងនាំយកនូវប្រភេទកេសរកូលព្រៃទៅដាក់តាំងបង្ហាញជូនអ្នកចូលរួមផងដែរ។

យ៉ាងណាមិញ ការរៀបចំវេទិកានេះឡើងគឺស្ថិតក្រោមគោលបំណងដូចជា ដើម្បីបង្ហាញពីភាព​សម្បូរបែបនៃកេសរកូលរបស់ប្រទេសកម្ពុជា ខណៈដែលបច្ចុប្បន្ននេះបើតាមការស្មានមានកេសរកូល​​ប្រមាណជា ៥០០ប្រភេទ ​បានមកពីការសិក្សាប្រមូលរបស់ក្រុមមន្ត្រីជំនាញយកចេញពី​ខេត្តព្រះសីហនុ កំពត កោះកុង ខេត្តព្រះវិហារ ខេត្តសៀមរាប។

បើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តម នេត្រ ភក្រ្តា បច្ចុប្បន្ននេះកម្ពុជាបានប្រមូលកេសរកូលបាន​ចំនួន ៥ពាន់សំណាក ក្នុងនោះមានកេសរកូលចំនួន ២១០ប្រភេទ ហើយកេសរកូលដែលបានកំណត់អត្តសញ្ញាណជាក់លាក់គឺមានជាង ១០០ប្រភេទ។

អ្នកនាំពាក្យរូបនេះបានបន្តថា៖

“គោលបំណងទី២គឺ ដើម្បីផ្សព្វផ្សាយឱ្យបានដឹង នឹងបណ្ដុះស្មារតី​ប្រជាពលរដ្ឋឱ្យស្រឡាញ់ធនធានធម្មជាតិ ជាពិសេសអ្វីដែលយើងមាន ហើយវេទិការបស់​យើងនេះ​ក៏ទាញនូវការចាប់អារម្មណ៍ជារួមដល់សាធារណៈជន ក៏ដូចជាអ្នកពាក់ព័ន្ធអំពីការព្រួយ​បារម្ភថា​ យើងអាចនឹង​បាត់បង់ប្រភេទកេសរកូល ដោយសារតែកន្លងទៅ នេះមានការធ្វើអាជីវកម្ម​ហួស​ប្រមាណទៅលើកេសរកូលព្រៃ។ រីឯគោលបំណងទី៣គឺដើម្បីទប់ស្កាត់កុំឱ្យមានការធ្វើអាជីវកម្មហួសជ្រុលទៅលើកេសរកូលព្រៃ គឺយើងបានចេញនូវសេចក្ដីណែនាំដល់រដ្ឋបាលរាជធានីខេត្តដែលមានតំបន់ការពារធម្មជាតិ ជាពិសេសគឺមន្ត្រីឧទ្យានុរក្សនៃមន្ទីរ បរិស្ថានសូមឱ្យពួកគាត់ទៅគ្រប់គ្រងឱ្យបានល្អ ហើយក៏​ជូនដំណឹងដល់ពលរដ្ឋកុំឱ្យធ្វើអាជីវកម្មហួសប្រមាណ”

ឯកឧត្តមបន្តថា កម្ពុជាយើងត្រូវការទាំងផែនការ និងការអនុវត្តដើម្បីអាចថែរក្សា និងអភិរក្សកេសរ​កូល​ឱ្យ​​គង់វ​ង្ស។ ហើយឯកឧត្តមសង្ឃឹមថា មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលេន អាចជាកន្លែងផ្ដល់ពូជដើម្បីផ្គត់ផ្គង់ទៅតម្រូវការក្នុងស្រុកបន្ថែម ខណៈដែលបច្ចុប្បន្នមានការ​នាំចូលផ្កាមកច្រើន។ ម្យ៉ាងទៀត ជាមួយនឹងជីវភាពពលរដ្ឋដែលប្រសើរជាងមុន ពួកគេអាចមាន​លទ្ធភាពតុបតែងផ្ទះដោយប្រើប្រាស់កេសរកូលផងដែរ។ គួរបញ្ជាក់ថា វេទិកាជាតិកេសរកូលលើកទី២កន្លងទៅ បានប្រព្រឹត្តិទៅក្នុងខែឧសភា ឆ្នាំ២០២២ ស្ថិតនៅអគារខេមរានី សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។ ក្នុងនោះផងដែរ ក៏មានការ ចូលរួមពីមន្ត្រីឧទ្យានុរក្ស ប្រជាពលរដ្ឋ មន្ត្រីបរិស្ថាន ម្ចាស់អាជីវកម្មលក់ផ្កា ក៏ដូចជាអ្នកថតរូបផ្កា សម្រាប់ផ្សព្វផ្សាយជាដើម៕ អត្ថបទដោយ ៖ កែវ បុស្បា



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិស័យកសិកម្មទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ក្រោយជម្លោះព្រំដែនជាមួយថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

 ភ្នំពេញ ៖ កសិកម្ម គឺជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា ក្នុងការរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀង ប៉ុន្តែកន្លងមក​​ អ្នកវិនិយោគហាក់មើលរំលងការវិនិយោគក្នុងវិស័យនេះ។ វិនិយោគិនភាគច្រើនបានចាប់អារម្មណ៍តែលើវិស័យឧស្សាហកម្មកែច្នៃកសិផល ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី និងអង្ករ សម្រាប់នាំចេញ។  ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ វិស័យកសិកម្មក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក។ នេះបើតាមការធ្វើបទបង្ហាញរបស់លោកស្រី សេង មូលិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ

អិលអូអិលស៊ី បង្ហាញវត្តមានក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងការគាំទ្រដល់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/10/2026

រាជធានីភ្នំពេញ ថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦៖ អិលអូអិលស៊ី បានចូលរួមក្នុង «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» (CAFE26) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលប្រកបអាជីវកម្មក្នុងវិស័យនេះ។ នៅក្នុងព្រឹត្តិការណ៍នេះ អិលអូអិលស៊ី បានចូលរួមផ្សព្វផ្សាយពីសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីផ្តល់ព័ត៌មាន និងណែនាំពីដំណោះស្រាយហិរញ្ញវត្ថុដែលស្របតាមតម្រូវការជាក់ស្តែងរបស់កសិករ

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ​៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

ភ្នំពេញ ៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច» ជាពាក្យស្លោកបង្កប់ទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ដែលត្រូវបានលើកឡើងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ​ ចិន្តាសោភា នៅក្នុងពិធីប្រកាសបើកជាផ្លូវការ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦(CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/10/2026

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យលេខ ២២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/10/2026

បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា